Ep15 : កោះព្រះចន្ទក្រហម

496 89 3
                                    






    យើងមិនអាចដឹងពីចម្លើយរបស់រាងក្រាស់ហ៊ឺសឹងនិយាយទៅកាន់ជេគនោះទេ​ព្រោះពេលនេះពេលវេលាបានឈាងមកដល់រាត្រីកាលទៅហើយ។ក្នុងបន្ទប់មួយដែលមានពន្លឺព្រះចន្ទចូលមកបន្លឺបានបង្ហាញរាងកាយមនុស្សប្រុសមាឌតូចល្អិត​កំពុងប្រើចង្កៀងប្រេងបំភ្លឺដើម្បីអានសៀវភៅម្យ៉ាង។

"មិនដឹងជាកោះស្អីទេអាថ៍កំបាំងច្រើនណាស់!​ខ្ញុំមិនដឹងជាមកធ្វើអ្នកយាមវិមានឬមកស្វែងរកកំណប់ទេ!"​ជេគនិយាយហើយក៏ងើបដើរយកសៀវភៅដែលខ្លួនកំពុងអាននោះទៅទុកលើថ្នើរកន្លែងដើមវិញ

*ផឹប*ដោយសារតែដាក់មិនប្រយ័ត្នជេគបានធ្វើឲមានសៀវភៅមួយក្បាលធ្លាក់ចុះមក។

"សៀវភៅស្អីគេនេះ! ចេះមកធ្លាក់ទៅកើតដឹងថាខ្ញុំវាភ័យដែលទេ! "ជេគភ្ងាក់មិនស្ទើរទេព្រោះពេលនេះគេកំពុងនៅម្នាក់ឯងក្នុងបន្ទប់បណ្ណាល័យ

"កោះព្រះចន្ទក្រហម?????" គ្រាន់តែដៃតូចចាប់កាន់សៀវភៅនោះមកមើលភ្លាមក៏លាន់មាត់ព្រោះចំណងជើងក៏ប្លែកគួរឲចាប់អារម្មណ៍

  ដោយចាប់អារម្មណ៍នឹងកម្រងក្របសៀវភៅដែលបង្ហាញពីរូបកោះដែលមានរាងជាព្រះចន្ទមួយចំរៀករួមជាមួយនឹងចំណុចកណ្ដាល់ដែលមាន​ពណ៌ក្រហមឆ្អិនឆ្អៅ។ វាពិតជាទាក់ទាញជេគឲមកចាប់អារម្មណ៍នឹងវាខ្លាំងណាស់​។

  " Once eye can lied."

  វាជាប្រយោគដំបូងនៅពេលដែលជេគបើកវាឡើងមកមើល។ ទឹកមុខដែលពោរពេញទៅដោយចម្ងល់របស់ជេគក៏បង្ហាញឡើងនៅពេលឃើញប្រយោគនឹង

" Sometime moon can shine under the water "

  នៅទំព័រទី2វារឹតតែធ្វើឲជេគឆ្ងល់លើសដើម! ព្រះចន្ទនៅលើមេឃត្រូវទេ? ហេតុអ្វីមួយប្រយោគនេះវានិយាយថា ព្រះចន្ទអាចចែងចាំងក្រោមទឹកបាន!

  សំណួរមិនតិចជា10ទេដែលកំពុងហោះវិលវល់ជុំវិញក្បាលនាយ នាយមិនយល់សោះថាប្រយោគទាំងនេះចង់មានន័យពីអ្វី។ ទោះឆ្ងល់យ៉ាងណាក៏កម្លោះតូចចិត្តធំនៅតែមានចិត្តក្លាហានបើកចូលទំព័រថ្មីដដែល។

" When it's connected he will lose his mate again!"

  មិនយល់! មិនយល់! ជេគបើកបាន3សន្លឹកដំបូងក៏បិទទៅវិញភឹប!។ ជេគសម្លឹងមើលទៅកាន់ក្របខាងក្រោយនៃសៀវភៅ វាជាផែនទីនៃកោះមួយដែលធ្វើឲជេគបើកភ្នែកធំៗសម្លេងមើលទាំងភ្ងាក់ផ្អើល។

 

 

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


    (by :zenlyalwaysunk1) [បើរូបមិនសូវច្បាស់មើលមិនដឹងថាជាពាក្យឬប្រយោគអ្វីអាចចូលទៅក្នុងpageញុមក្នុងFBបានញុមផុសជូនឲអាន!]​

  *ផ្លឹប*

   ជេគស្រាប់តែធ្វើឲសៀវភៅនោះធ្លាក់ពីដៃ គ្រាន់តែសម្លេងដែលជេគបង្កនោះក៏បានឮទៅដល់ត្រចៀកដ៏វៃរបស់អ្នកកម្លោះឲស្ទុះរត់វឹងមកដល់ក្នុងបន្ទប់បណ្ណាល័យ។

"ជេគអូនមានរឿងអី? ហើយមិញនេះជាសម្លេងអ្វី?" ហ៊ឺសឹង​ចោទសួរមិនបានចាប់អារម្មណ៍ទៅនឹងសៀវភៅដែលធ្លាក់ទៅនឹងការ៉ូអដ្ឋ័ចំណាស់ឡើយ។

"អ៎! គ្មានអីទេ! លោកដង្ខៅមានការអ្វីហេស៎?"​

"បងឮសម្លេងចេញពីបន្ទប់សៀវភៅក៏គិតថាមានអ្នកណាចូលតាមបង្អួចទើបចូលមកមើល តែមិនស្មានសោះថាជាអូន!"​

"តោះពួកយើងចូលគេងទៅ!​យប់ងងឹតស្លុបទៅហើយ! "ជេគ​និយាយ​ព្រមទាំងញញឹមទៅកាន់រាងក្រាស់ដែលឈរសម្លឹងមើលនាយដោយសេចក្ដីស្រឡាញ់

"អឹម~~~លោកដង្ខៅ! "ជេគហៅឈ្មោះហ៊ឺសឹងតិចៗហាក់ចង់សួរអ្វីចឹង

"​មានអីមែនទេ? "

" តើលើកោះនេះមានវិមានប៉ុន្មាន? "ជេគនិយាយសំណួរខ្លួនភ្លាម ទឹកមុខញញឹមស្រស់របស់រាងក្រាស់ក៏ស្រាប់តែមកជាស្មើរធេងវិញភ្លាមៗ

"អូនទៅដឹងអ្វីមកខ្លះជេយ៉ុន?"​ហ៊ឺសឹងនិយាយហាក់ខឹងតម្លើងសម្លេងខ្លួនខ្លាំងៗធ្វើឲជេគភ្ងាក់ក្រញាងខ្លួន

         អ៊ឺយ! មិនយល់! មិនយល់!

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now