Ep12 : លោកជាមនុស្សឬបិសាច

574 91 5
                                    

"ប្រពន្ធយើងស្លាប់តាំងពីឆ្នាំ1730ម្លេះ!" ស៊ុងហូននិយាយធ្វើឲកាយដែលអង្គុយលើផ្លូវគេបែរមកធ្វើមុខម៉ង់ៗមិនយល់

"នាងស្លាប់តាំងពី96ឆ្នាំមុនម្លេះ! លោកកុហកខ្ញុំច្បាស់ណាស់! គ្មានអ្នកណារស់ដល់100ឆ្នាំទេ!"​រីគីនិយាយហាក់មិនចង់ជឿ.ក្រោកចេញពីលើភ្លៅអ្នកម្ខាងទៀត

" គេស្លាប់តាំងពីអាយុ20ឆ្នាំម្លេះ! "

" លោកកុហកខ្ញុំមែនទេ?​ខ្ញុំមិនមែនក្មេងឲលោកបោកនោះឡើង! អាយុលោកស្របាលខ្ញុំសោះទៅមានប្រពន្ធតាំងពី96-100ឆ្នាំមុនយ៉ាងមិច! "​គេ​នៅតែមិនខ្វល់ពីបុរសមុខគេ ហើយប្រកាន់គោលជំហរដដែលរបស់ខ្លួន

"​ត្រូវហើយយើងកុហក! យើងកុហកឯងលេងប៉ុណ្ណោះ!"​គេនិយាយទាំងទម្លាក់ទឹកមុខចុះ

" លោកឈ្មោះអី? អាយុ ប៉ុន្មាន? "

"​ស៊ុងហូន! តែគេហៅយើងថាraymond! អាយុចាស់ជាងតាតួតឯងទៅទៀត! "

"​លោកជាមនុស្សឬបិសាច- "

"​យើង​និយាយលេងទេ! កុំខ្វល់អី! យើងបងឯង5ឆ្នាំប៉ុណ្ណោះ!"​គេប្រកែកយ៉ាងលឿនហាក់ខ្លាចអ្នកម្ខាងទៀតនឹងពីអត្តសញ្ញាណពិតរបស់គេចឹង

"យី! ប្លែកណាស់!" រីគីនិយាយហើយក៏ដាក់ខ្លួនទៅអង្គុយក្បែរអ្នកម្ខាងទៀត ផ្ដេកក្បាលទៅលើស្នាមាំ

"​ខ្ញុំមិនជឿថាលើលោកនេះមានបិសាចទេ! វាប្រហែលជាមានតែក្នុងរឿងនិទានតៗគ្នាប៉ុណ្ណោះ! "

"........ "គេមិនតបតែបែរភ្នែកទៅមើលមនុស្សមាឌល្អិតដែលអង្គុយក្បែរខ្លួននោះមិនដាក់

"លោកខ្ញុំមានរឿងមួយដែលខ្ញុំចង់និយាយប្រាប់! លោកជួយដោះស្រាយវាឲខ្ញុំបន្តិចបានទេ?"​រាងតូចសួរ

"ហ្អឹម! និយាយមក​! "

"​ខ្ញុំតែងតែយល់សប្ដិថាមានnagaតាមសម្លាប់ខ្ញុំតាំងពីយប់ដែលឪពុកខ្ញុំលាចាកលោកមកម្លេះ! ខ្ញុំក៏ឆ្ងល់ដែលថាមានរឿងអ្វីបានជាសុបិន្តគេសាហាវ នឹងប្លែកខ្លាំងម្លេះ។ ខ្ញុំសួរទៅកាន់អ៊ំចាស់ៗដែលនៅជិតលំនៅពួកគាត់បានត្រឹមនិយាយថា គ្មានទេNagaនោះ! វាត្រឹមជាតួអង្គក្នុងរឿងប៉ុណ្ណោះអាកម្លោះកុំគិតច្រើនអី! ធ្វើតែរឿងល្អៗរៀងរាល់ថ្ងៃទៅ! តែខ្ញុំមិនចង់បានចម្លើយនោះឡើយ!​ លោកគិតយ៉ាងមិចជាមួយរឿងនេះ? "គេសួរតែអ្នកម្ខាងទៀតហាក់ ស្ទាក់ស្ទើរនឹងឆ្លើយសំណួររបស់គេ

"​យើង-យើង- "

"​លោកគិតយ៉ាងមិច? "គេសួរដដែល

" យើង​មិនដឹងទេ! នៅទីនេះហើយហាមចេញទៅណា! យើងមានការបន្តិច! "គេឆ្លើយហើយក៏ក្រោកដើរចេញពីនាយ តម្រង់ទៅកាន់ទ្វារបន្ទប់ចាកចេញទៅ

  ស៊ុងហូនទាញទ្វារបិទ​មិនហ៊ានងើបមុខមើលទឹកមុខរាងតូចដែលសម្លឹងមើលនាយនោះទេ។

*គ្រឹប*

"បងមិនអាចឲមានរឿងបែបនឹងកើតឡើងលើអូនម្ដងទៀតទេ!"​ស៊ុងហូននិយាយមកកាន់ខ្លួនឯងតែមិនភ្លេចបែរសម្លឹងមើលទៅបន្ទប់







មិនដឹងស្អីទេ!​

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now