Ep20 :សហការ​

500 78 6
                                    

"​អូហ៍? នេះចេះយកជើង​មកជាន់វិមានយើងផងហេស៎?"​សម្ដីមួយបង្ហើបឡើងពីបុរសម្នាក់ក្នុងឈុតពណ៌ស ព្រមជាមួយកាយតូចដែលក្នុងឈុតសដូចគ្នាតែរឹបបញ្ចេញរាងយ៉ាងខ្ញង់ចុះមកតាមកាំជណ្ដើរ

"យើងមានជើងយកជាន់វិមានជំទាវម៉ាក់មិនបានហេស៎?"​ហ៊ឺសឹងនិយាយតបទៅវិញ

"ក្រែងឯងបានងារធ្វើលោកដង្ខៅតពីលោកពុកហើយហេស៎? ចាំបាច់មកជាន់ទីនេះធ្វើអ្វីទៀត!"​ស៊ុងហូនតបមកវិញ ទឹកមុខនាយហាក់ធម្មតាតែដៃចាប់រឹតដៃតូចជាប់មិនឲនាយរត់ទៅរកជេគដែលឈរជិតហ៊ឺសឹងឡើយ!

"នេះបងប្រុសមកមួយទាំងមូលមិនគិតហៅអង្គុយសិនទេឬ? "ហ៊ឺសឹងនិយាយឡើងធ្វើឲជេគនឹងរីគីបើកភ្នែកធំៗមិនចង់ជឿ

"​ថាមិច?? បងប្អូន?? "ជេគ/រីគីស្រែកឡើងព្រមគ្នាទាំងភ្ងាក់ផ្អើល!

" ហឺស! យើងទៅចាំនៅបន្ទប់ទទួលភ្ងៀវហើយណា៎!"​មិនឲម្ចាស់វិមានអញ្ជើញនោះឡើយ នាយទាញដៃរាងតូចមកតាមខ្លួនដើរតម្រង់ទៅកាន់បន្ទប់ទទួលភ្ងៀវ

  ស៊ុងហូនបានត្រឹមដកដង្ហើមធំទាំងធុញទ្រាន់ រួចក៏ដើរទៅតាមពីក្រោយបងប្រុសរបស់ខ្លួន

"​ខានជួបគ្នាយូរសុខសប្បាយទេ?"​ ស៊ុងហូនសួរទៅកាន់ហ៊ឺសឹងជាមួយទឹកមុខប្រឹងញញឹមទាំងបង្ខំ

"​បងជេគ! បុរសម្នាក់នោះជាអ្នកណា?" រីគីដើរទៅចាប់ដើមដៃបងប្រុសខ្លួនសួរពីបុរសដែលនាយឃើញគាត់មកជាមួយគ្នា

"គេជាលោកដង្ខៅវិមានក្រហម!​ហើយបងទៅវិញទេដែលត្រូវសួរ! គេជាអ្នកណាហេតុអ្វីឯងនៅជាមួយគេ? ហើយគេមានធ្វើអីឯងទេ?​ហើយហេតុអ្វីបានឯងមិនត្រឡប់ទៅផ្ទះវិញ!"​ជេគសួរទៅកាន់ប្អូនប្រុសខ្សឹបៗឮតែពីរនាក់

"​គេជាម្ចាស់វិមានមួយនេះ! ហើយគេចាប់ខ្ញុំមកជាមួយគេ-"

"ថាមិច! បងនឹងសម្លេសគេចោល-"​ជេគតក់ស្លុតស្រែកឡើងមួយវាស់ ធ្វើឲរីគីប្រញាប់យកដៃទៅបិទមាត់បងប្រុស

"​បងកុំទៅធ្វើអីគេ! គេនោះគ្រោះថ្នាក់ណាស់! គេមិនមែនជាមនុស្ស​ល្អទេ "រីគីឱនខ្សឹបទៅកាន់បងប្រុស​

  តែថាទោះពួកគេចង់ខ្សឹបក៏មិនអាចគេចផុតពីបុរសចម្លែកទាំងពីរនោះទេ ពួកគេស្ដាប់បានទាំងអស់។ ចំណែកស៊ុងហូនបានត្រឹមសង្រឺតធ្មេញ នឹងពាក្យថា 'គេមិនមែនជាមនុស្សល្អទេ'​។

"ចូលសាច់ការពួកយើងវិញ! "ហ៊ឺសឹងកាលដែលឃើញស៊ុងហូនរវល់តែសម្លឹងមើលរាងតូចទាំងពីរនាយក៏ចង់ចូលសាច់ការវិញ

"អ្ហឹម! និយាយមក!"​ស៊ុងហូន​តប​លើកពែងតែមកក្រេបរសជាតិ

"យើងចង់សហការ!"

"សហការ?? ឯងចង់ក្បត់សម្ដីកាលពី100ឆ្នាំមុនហេស៎?"​ស៊ុងហូនសួរទាំងមុខឌឺដង បានបង្ហាញឡើងជាមួយទាំងមុខខឹង

"​កាលនោះ ផ្សេង! តែពេលនេះបើពួកយើងមិនសហការគ្នានោះទេ ពួកបក្សីនឹងពស់ប្រាកដជាមកតាមសម្លាប់ពួកគេនឹងពួកយើងទៀតមិនខាន!"​ហ៊ឺសឹងនិយាយម៉ត់ចត់មានហេតុផល​

"ក្រែងឯងជាអ្នកនិយាយខ្លួនឯងក្ដែងៗហេស៎ថាឯងសម្លាប់ពូជបក្សីរបស់អាjeongseongរួចហើយនោះ!"​ស៊ុងហូន​តប

"ចុះឯងក៏និយាយថាសម្លាប់ភរិយាវាទៅរឿងគ្រប់យ៉ាងនឹងផុតសេចក្ដីទេតើហី! "ហ៊ឺសឹងលើកដើមហេតុនៃសង្គ្រាមនាយទាំងពីរជាមួយនឹងសត្រូវ

"​បើឯងមិនធ្វើឲយើងក្លាយជាnagaយើងក៏ប្រហែលជាមិនបាច់សម្លាប់jungwonដែល! "ស៊ុងហូនក្រោកឈរទាំងកំហឹង ពេលនេះបើអាចនាយហក់ទៅសម្លាប់អ្នកដែលអង្គុយមុខខ្លួននេះមិនខានទេ

"​ឯងចង់ចោតថាវាជាកំហុសយើងហេស៎!!! "ហ៊ឺសឹងស្រែកឡើងចាប់ក្របួចក៏អាវរាងក្រាស់ស៊ុងហូនបម្រុងនឹងលើកដៃវាយ

  តែដៃតូចពីរមកចាប់ដៃនាយជាប់!

"​ហេតុអ្វីចាំបាច់ប្រើហឹង្សានិយាយតាមបម្រួលមិនបានទេឬ?Ethan~"​ជេគនិយាយទឹកមុខស្មើរធេង

"បងក៏ដូចគ្នាray! អង្គុយ​ចុះទៅ!" រីគីនិយាយឡើងធ្វើឲស៊ុងហូននឹងហ៊ឺសឹងរាងស្រឡាំងកាំងនឹងកាយវិការអ្នកទាំងពីរជាខ្លាំង

   *ផឹប*

  កាយតូចទាំងពីរប្រែជាដួលសន្លប់ភ្លាមៗធ្វើឲនាយទាំងពីរប្រញាប់ត្រកងបីដើម្បីកុំឲដួលទៅលើការ៉ូ




   មានរឿងអីលើពីរនាក់នឹងមែន?

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now