ភាគ១៧

336 11 0
                                    

ភាគ១៧

ក្រិក!!!

សម្លេងទ្វាររុញបើកហើយទាញបិទវិញដោយបង្ហាញនូវវត្តមានរបស់ជុងយ៉ុនដែលបានត្រឡប់មកវិញ ជាមួយគ្នាដែលណាយ៉ុនក៏កំពុងតែអង្គុយញ៉ាំបាយម្ហូបដែលបានរៀបចំរួចរាល់ដោយជុងយ៉ុននឹងឯង។ គ្រាន់តែឃើញគេត្រឡប់មកវិញណាយ៉ុនបានឈប់សកម្មភាពញ៉ាំរបស់នាងមិញនេះដែលហាក់ជាកំពុងឃ្លានខ្លាំងមកជាយឺតយឺតមួយមួយវិញ។

ហ្ហេម!!!
ជុងយ៉ុនក្រហេមបំពង់-កបន្តិច រួចក៏ដើរមកអង្គុយញ៉ាំក្រោយពេលលាងសម្អាតដៃរួចរាល់។ ឃើញថាណាយ៉ុន មិនសូវជាហ៊ានងើបមុខសម្លឹងមើលមុខជុងយ៉ុនឡើយ ដែលការពិតជាទៅណាយ៉ុនពិតជាចូលចិត្តក្នុងការសម្លឹងមើលជុងយ៉ុនញ៉ាំអីម្ដងម្ដង ព្រោះនាងយល់ថាពេលឃើញជុងយ៉ុនញ៉ាំអីឆ្ងាញ់វាប្រៀបដូចជាក្ដីសុខមួយផ្នែករបស់នាងយ៉ាងអញ្ចឹង ចំពោះរឿងមួយនេះក៏នាងបានមើលរំលងដូចគ្នា។

" ឆាប់ញ៉ាំទៅ!!! យប់ហើយ មិនងងុយគេងទេ? "
ជុងយ៉ុនងើបមុខមកសួររួចក៏ចាប់សាច់ដាក់ចូលចានឲ្យទៅណាយ៉ុន បន្ទាប់មកគេបានងើបទៅយកទឹកសាបមួយកែវមកឲ្យនាងព្រមជាមួយនឹងទឹកដោះគោស្រស់ផងដែរ។ ព្រោះថានេះជាទម្លាប់ញ៉ាំរបស់ណាយ៉ុន ដែលគេមិនបានភ្លេចសូម្បីតែម្ដង។

" ចា៎!!! ដឹងហើយ "
ដោយសារតែឃើញបែបនេះ ណាយ៉ុនពិតជារំភើបជាមួយទង្វើជុងយ៉ុនពេលនេះណាស់ អាចនិយាយថាគេមិនដែលបំភ្លេចនាងពិតមែន។

ក្រោយពីអាហារពេលយប់បញ្ចប់ទៅ។ ពេលវេលាគេងក៏ត្រូវមកដល់ ជាការពិតណាស់ថាផ្ទះស្នាក់របស់ជុងយ៉ុនគឺមានបន្ទប់គេងមួយ កន្លែងទទួលភ្ញៀវដែលញ៉ាំបាយមុននេះមួយ ហើយនឹងបន្ទប់ដាក់ខោអាវមួយ។ ហេតុនេះយប់នឹងណាយ៉ុនត្រូវគេងរួមបន្ទប់ជាមួយជុងយ៉ុននឹងឯង។ មកដល់ខាងក្នុងជុងយ៉ុនបានក្រាលកម្រាលពូករៀបខ្នើយភួយថ្មីឲ្យគេងផ្សេងពីគេ។ ដោយជុងយ៉ុនគេងនៅលើគ្រែប្រអប់ដែលមិនខ្ពស់ពីរនាបប៉ុន្មានទេ រួចរាល់ហើយក៏បិតភ្លើងគេងទៅ។

លុះដល់ពាក់កណ្ដាលអាធ្រាតជុងយ៉ុនស្រាប់តែយល់ថាដូចជាមានសម្លេងអ្វីរំខានដល់ដំណេករបស់ខ្លួន ដែលវាដូចជាសម្លេងថ្ងួចថ្ងូរឈឺពើតព្រោះរងរបួសយ៉ាងអញ្ចឹង។ ដោយសារតែសម្លេងរងំពេកក៏បណ្ដាលឲ្យជុងយ៉ុនភ្ញាក់បើកភ្នែកឡើងស្រាប់តែឃើញថាណាយ៉ុននេះឯងដែលជាម្ចាស់សម្លេង

ដើម្បីអូនWhere stories live. Discover now