ភាគ០៤

221 9 0
                                    

ភាគទី០៤

បន្ទាប់ពីសម្រេចសម្រួលគ្នាហើយ ជុងយ៉ុនត្រូវទៅយកឡានផ្ទាល់ខ្លួនពីខន់ដូរផ្ទាល់ខ្លួនដើម្បីមករៀបចំរបស់របរដើម្បីឡើងភ្នំជាមួយណាយ៉ុននឹងឯង។

" រួចរាល់ហើយ អាចចេញទៅបាន! "
ជុងយ៉ុនឈរមើលទៅណាយ៉ុនដែលនាងហាក់ដូចជាខ្វាយខ្វល់ជាមួយទូរស័ព្ទរបស់នាងដល់ហើយ

" សម្រេចថាឡើងភ្នំរឺក៏ឡើងបន្ទប់វិញ? "
ដោយអត់ទ្រាំមិនបានជុងយ៉ុនក៏និយាយម្ដងទៀត

" ដឹងហើយ ដឹងហើយ!!! មនុស្សស្អីសម្ដីមិនទន់ភ្លន់ "
ណាយ៉ុនតបទាំងមុខងក់ងរដើរមកបើកទ្វារឡានចូលយ៉ាងលឿន ជៀសវាងជុងយ៉ុនជេថែមទៀត

នៅតាមផ្លូវឃើញថាស្ងាត់មាត់ឈឹងទាំងជុងយ៉ុននឹង
ណាយ៉ុន។ ដោយឃើញបែបនេះជុងយ៉ុនក៏បានចាក់បទចម្រៀងក្នុងឡានតិចៗកំដរបរិយាកាសអមដំណើររបស់ពួកគេ។ ដោយសារតែកន្លែងដែលពួកគេត្រូវទៅវានៅឆ្ងាយពីទីក្រុង នឹងត្រូវចំណាយពេលពីរទៅបីម៉ោងក្នុងការធ្វើដំណើរផងនោះ ណាយ៉ុនក៏ងងុយគេងដោយអង្គុយងក់ៗតិចៗធ្វើឲ្យជុងយ៉ុនត្រូវយកដៃទៅទ្រមុខនាងកុំឲ្យអស់ជំហរ ហើយបន្តិចណាយ៉ុនពិតជាបានទ្រេតមកលើដៃជុងយ៉ុនពិតមែន ក៏បានធ្វើឲ្យណាយ៉ុនបើកភ្នែកឡើងយ៉ាងលឿនមើលមកកាន់ជុងយ៉ុនទាំងមុខមីៗ

" បើងងុយគួរតែចុចទម្រេតកៅអីទៅ! "
ជុងយ៉ុនដក់ដៃចេញបន្តផ្ដោតលើការបើកបរវិញ

" ហ្ហឹម....មែនហើយ!!! ងងុយណាស់ "
នាងពត់ពែនអែនអនខ្លួនបន្តិច រួចក៏បានទម្លាក់ខ្លួនចុះគេងពិតមែន។ ប៉ុនែ្តមិនមែនទម្រេតកៅអីនោះទេ នោះគឺនាងទម្លាក់ខ្លួនទៅរកជុងយ៉ុនដើម្បីកើយភ្លៅរបស់គេក្នុងការគេងរបស់នាង

" នែ!!! "
ជុងយ៉ុនពិតជាភាន់ភាំង ហើយយកដៃប៉ះស្មានាងតិចៗ

" កុំកំណាញ់ខ្លួនពេកមើរ! ត្រង់ម៉ូម៉ូអនុញ្ញាតឲ្យម៉្លេះ!!! "
ណាយ៉ុនរអ៊ូទាំងបិទភ្នែកចាប់ដៃជុងយ៉ុនដែលប៉ះនាងមិញនេះមកឱបពីលើខ្លួនជាប់ធ្វើឲ្យជុងយ៉ុនត្រូវស្ងាត់មាត់ដោយសារតែសម្ដីរបស់នាង នឹងបន្តបើកបរទៅ
ណាយ៉ុនពិតជាបានគេងលង់លក់យ៉ាងស្ងាត់ឈឹង ទុកឲ្យជុងយ៉ុនត្រូវបើកបរតែម្នាក់ឯងរហូតទៅដល់ទីតាំងដែលបានកំណត់។

ដើម្បីអូនWhere stories live. Discover now