ភាគ១៩

412 11 0
                                    

ភាគ១៩

មួយរាត្រីរំលងផុតទៅពេលព្រឹកថ្ងៃថ្មីបានបង្ហាញវត្តមានចូលមកម្ដង។ ដែលខណៈនេះរាងកាយតូចស្ដើងកំពុងតែគេងរមួលក្នុងរង្វង់ដៃរបស់ម្ខាងទៀតកំពុងឱបនាងយ៉ាងទន់ភ្លន់។ ណាយ៉ុនគិតតែពីរើទៅរើមករហូតទាល់តែធ្វើឲ្យជុងយ៉ុនដឹងខ្លួនឡើងមកចាប់ពោះនាងទប់ចលនារើរបស់នាងឲ្យមកនៅស្ងៀមវិញ

" កើតអីនឹង? "
ជុងយ៉ុនសួរទៅនាងដោយក្ដីបារម្ភនឹងចម្ងល់ ដែលមើលទៅណាយ៉ុនកំពុងតែពេបមាត់ជ្រួញចិញ្ចើមមើលមកកាន់ខ្លួន

" អូនកើតអីនឹង? "
ជុងយ៉ុនបន្តសួរម្ដងទៀតក្រោយពេលណាយ៉ននៅតែមិននិយាយស្ដី ហើយរំពេចនោះរាងស្ដើងស្រាប់តែពេបរកកល់ចង់យំតែម្ដង ទើបធ្វើឲ្យជុងយ៉ុនដឹងថាទម្លាប់ភ្ញាក់ពីគេងនឹងបើមិនមានការលួងលោមរបស់ណាយ៉ុនមិនបានផ្លាស់ប្ដូរទៅណាឡើយ។

" នែ!!! កុំពេបណា បងនៅទីនេះហើយ! "
ដឹងភ្លាមជុងយ៉ុនរហ័សស្ទុះងើបវឹងទាញអាវយឺតក្បែរដៃមកពាក់សិន រួចក៏ចាប់ភួយដែលសល់ដណ្ដប់ឲ្យ
ណាយ៉ុនមុនពេលគាត់ទម្លាក់ខ្លួនគេងឱបនាងពីក្រោយជាមួយនឹងដៃអង្អែលពោះនឹងដៃឲ្យនាងថ្នមថ្នមលួងនាងកុំឲ្យយំ។ ហើយនេះពិតជាទម្លាប់មួយដែលគ្មានអ្នកណាដឹងក្រៅពីជុងយ៉ុនឡើយ បើសិនជាមិនមានការលួងលោមទេណាយ៉ុននឹងត្រូវអង្គុយយំម្នាក់ឯងយ៉ាងហោចណាស់ក៏ប្រាំទៅដប់នាទីដែរ។ មូលហេតុដោយសារតែណាយ៉ុនធ្លាប់ឆ្លងកាត់គ្រោះថ្នាក់ចរាចរណ៍កាលពីកុមារភាព ហើយនឹងធ្លាប់មានពីបញ្ហាសុខភាពដង្ហើមផងដែរ ទើបរាល់ពេលនាងក្រោកពីគេងម្ដងម្ដងនាងតែងតែនៅភ័យជាមួយភាពស្ងប់ស្ងាត់។ តែជុងយ៉ុន នៅឆ្ងល់ថាតើម្សិលមិញណាយ៉ុនមានយំដែរទេ? ព្រោះថាគាត់ក្រោកមិនទាន់ណាយ៉ុនឡើយ នឹកដល់រឿងនេះគាត់ស្មានតែណាយ៉ុនអាចប្ដូរបាត់ទៅហើយ ប៉ុនែ្តនាងមិនបានផ្លាស់ប្ដូរទៅណាទេ គ្រប់យ៉ាងនៅតែជាណាយ៉ុនដដែល។

បន្ទាប់ពីលួងលោមនាងបានមួយសន្ទុះឃើញថាណាយ៉ុនបានប្ដូរមកជាធម្មតាវិញទាំងទឹកភ្នែកនៅសើមតិចតិច។ នាងបែរមុខមករកជុងយ៉ុនវិញ រួចក៏ឈ្មុលមុខនាងចូលទៅអឹបនឹង-ករបស់ជុងយ៉ុនជាមួយការឱបយ៉ាងណែន ព្រមនឹងខ្យល់ដង្ហើមក្ដៅក្ដៅ
" ជុងគី!!! ស្រកៀខ្លួនណាស់! "
នាងនិយាយតិចតិចបន្លឺដល់ជុងយ៉ុន ធ្វើឲ្យគេបើកភួយមើលខ្លួនប្រាណណាយ៉ុនដែលមានស្នាមជាំច្រើនកន្លែងគួរសម។ គាត់ឃើញហើយរៀងអៀនបន្តិច ព្រោះតែដោយសារគាត់ខ្នាញ់នឹងនាងពេក

ដើម្បីអូនWhere stories live. Discover now