ភាគ០៦

215 5 0
                                    

ភាគ០៦

បន្ទាប់ពីចេញមកក្រៅផឹកបៀរពីរកំប៉ុងរំសាយអារម្មណ៍ក្នុងចិត្តបានមួយសន្ទុះមក ជុងយ៉ុនបានក្រោកហើយដើរចូលទៅក្នុងបន្ទប់វិញ បានឃើញថាម៉ូម៉ូគេងលក់ទាំងទឹកភ្នែកនឹងសក់សើមនៅឡើយ។ ឃើញដូចនេះគេបានដើរទៅជិតរួចអង្គុយក្បែរនាងថ្នមថ្នម ឈោងដៃចាប់កន្សែងលើតុក្បែរក្បាលគ្រែមកជូតសក់ឲ្យម៉ូម៉ូទាល់តែរៀងស្រពោបទឹកជាងមុនបន្តិច ទើបទាញភួយមកដណ្ដប់ឲ្យនាងស្រាលស្រាលមុនពេលគេងើបចេញទៅវិញ។ ក្រោយពីចេញផុតពីបន្ទប់គេងហើយ ជុងយ៉ុនស្រាប់តែយល់ថាខ្លួនគេបានស្ដាប់លឺសម្លេងសឺតស៊តដង្ហើមងុលងុលដូចជាតឹងថប់ដោយសារតែទឹកភ្នែក ហើយសម្លេងនោះច្បាស់ណាស់ថាបានលឺលាន់ចេញពីបន្ទប់របស់ណាយ៉ុននឹងឯង។

លឺបែបនេះជុងយ៉ុនបានដើរខិតទៅជិតម្ដងមួយជំហ៊ាន ម្ដងមួយជំហ៊ានរហូតចូលទៅកៀកនឹងមាត់ទ្វារបន្ទប់របស់ណាយ៉ុន រួចបានយកចង្អុលដៃរុញបង្ហើបទ្វារបន្តិច ដែលល្មមអាចឲ្យគេបានស្ដាប់លឺនូវពាក្យសន្ទនារបស់ណាយ៉ុននឹងមិត្តប្រុសនាង ដែលស្ដាប់ទៅហាក់ដឹងថាណាយ៉ុនកំពុងតែអង្វរ នឹងព្យាយាមចុចខលទៅរកបុរសម្នាក់នោះម្ដងហើយម្ដងទៀតដោយគ្មានការទទួល។

គិតយ៉ាងមិចទៅ ជុងយ៉ុនបានស្ដាប់លឺពាក្យមួយឃ្លានេះចេញពីមាត់ណាយ៉ុន《បងចង់បោះបង់ខ្ញុំដោយរបៀបនេះមែនទេ? មិនគិតដល់ការលះបង់ខ្ញុំទេមែនទេ?》

💭តើពាក្យនេះមិនបានសំដៅលើរឿងទីពីរទេមែនទេ?

ឌឹប... ឌឹប... ឌឹប...

ចង្វាក់បេះដូងជុងយ៉ុនហាក់លោតរៀងញាប់ជាមុនបន្តិចពេលលឺនឹងគិតដល់អ្វីម្យ៉ាងដែលមិនទាន់ច្បាស់លាស់ ប៉ុនែ្តបេះដូងស្លូតត្រង់មួយនេះចាប់ផ្ដើមរបួសទៀតហើយ

មួយសន្ទុះក្រោយ!!!

ក្រោយពីឈរស្ងៀមរង់ចាំឲ្យសម្លេងសោកសៅស្ងាត់ទៅ ទើបគេបានចូលទៅក្នុងបន្ទប់របស់ណាយ៉ុន ដែលសភាពរបស់នាងពេលនេះអង្គុយលើឥដ្ឋទ្រោបខ្លួននឹងមុខដាក់លើពូកទាំងដៃកាន់ទូរស័ព្ទដែលផ្គាប់លើពូកជាប់

ហ្ហឹម!!!
ឃើញបែបនេះខ្យល់ដង្ហើមតានតឹងមួយរបស់ជុងយ៉ុនក៏បានរបូតចេញមកយ៉ាងសោះកក្រោះ បន្ទាប់មកគេបានចូលទៅជិតដាស់នាងតិចតិច ប៉ុនែ្តឃើញថារាងកាយតូចមួយនេះលង់លក់ទៅហើយ

ដើម្បីអូនWhere stories live. Discover now