ភាគ០២

334 9 0
                                    

ភាគទី០២

ព្រឹកបន្ទាប់...

នៅព្រឹកនេះគ្រប់គ្នាហាក់មមាញឹកមិនខុសអីពីររាល់ដងដែរ ព្រោះថាម្នាក់ៗត្រូវងើបពីព្រលឹមដើម្បីត្រៀមសម្រាប់ពីធីអបអរគំរបខួចឆ្នាំទី៦នៃការបង្ហាញខ្លួនរបស់ពួកគេ។

" ជុងយ៉ុនហ្ហា!!! ក្រោកឡើងមក ជុងយ៉ុន!!! "

ម៉ូម៉ូងើបអង្គុយទាំងមិនទាន់អស់ងងុយលើកដៃប៉ះអង្រួនខ្លួនប្រាណជុងយ៉ុនតិចៗដាស់គេអោយភ្ញាក់ពីដំណេក។ ក្រោយពីសុបិន្តគ្រោគ្រាធយប់មិញហើយមក ជុងយ៉ុន
បានបើកភ្នែកឡើងយឺតៗមុននឹងហើបខ្លួនពីពូក

" ម៉ោងប៉ុន្មានហើយ? " សួរទៅម៉ូម៉ូ
" ម៉ោង៤ព្រឹកហើយ! "

ដោយឃើញភាពទម្រន់របស់ជុងយ៉ុន ម៉ូម៉ូក៏ជួយដោយចាប់ដៃគេទាញឡើងមក ប៉ុនែ្តដោយមិនទាន់អស់ងងុយ ជុងយ៉ុនក៏ប្រលែងខ្លួនទ្រោបទៅលើម៉ូម៉ូបណ្ដាលអោយនាងដួលទៅក្រោយលើពូកវិញ ដោយមានគេនៅពីលើទាំងបិទភ្នែក។

" នែដាយណូស័ច្រឡើម កុំលេងអី ឆាប់ឡើងទៅ! "
ម៉ូម៉ូនិយាយទាំងសើច ជាមួយម្រាមដៃតូចអង្អែលខ្នងលួងចិត្តជុងយ៉ុន

" នៅងងុយណាស់! "
ជុងយ៉ុនឆ្លើយតបទាំងងុលងុលដោយសភាពមិនអស់ងងុយទ្រោបពីលើដោយដាក់មុខអឹបនឹង-កនាង

រំពេចនោះម៉ូម៉ូស្រាប់តែទទួលដឹងថាជុងយ៉ុនបានស្រក់ទឹកភ្នែកទៀតហើយ ព្រោះជាតិនៃសំណើមវាបានប៉ះផ្ទៃសាច់-កច្បាស់ណាស់

" ជុងយ៉ុនហ្ហា!!! ខ្ញុំមិនចង់ឃើញបែបនេះទេ!
ជុងយ៉ុនពីមុនត្រឡប់មកវិញបានទេ? "

" ដឹងហើយ ដឹងហើយ!!! បន្ទាប់ពីពេលនេះទៅលែងអីហើយណា! តែបន្តិចទៀតទេន៎! "

ជុងយ៉ុនដាក់ការសន្យាអោយខ្លួនឯងយ៉ាងមុតមាំ ថានឹងរឹងមាំឡើងវិញក្រោយពេលនេះទៅ។ ព្រោះថាបើទោះបីគេឈឺចាប់នឹងចង់បានណាយ៉ុនប៉ុណ្ណា ក៏វាមិនអាចទៅរួចដែរ គ្រប់យ៉ាងពិតជាដើរទៅមុខ មិនមែនដើរថយក្រោយឡើយ។ ក្រោយពីបិទភ្នែកសង្ងំមួយសន្ទុះ ទឹកភ្នែកនៃភាពសច្ចារបស់ជុងយ៉ុនបានធ្លាក់ចុះមកមុនពេលគេបើកភ្នែកឡើងវិញ ហើយផ្ដល់ស្នាមញញឹមអោយទៅម៉ូម៉ូ

ដើម្បីអូនWhere stories live. Discover now