ភាគ២០-ភាគបញ្ចប់

771 18 0
                                    

ភាគ២០

" អូនចង់បានកូន!!! "
" ហ្ហាស់!!! "
លឺបែបនេះភ្លាមធ្វើឲ្យជុងយ៉ុនភ្ញាក់ព្រើតយកតែម្ដង នឹងបានងាកបែរទៅមើលមុខណាយ៉ុនទាំងឆ្ងល់។

" មិចក៏ហ្ហាស់! គឺបែបនេះហើយ ពួកយើងនឹងត្រឡប់ទៅវិញ ហើយអូននឹងធ្វើការងាររបស់អូនឲ្យរួចរាល់រយះពេល៣ខែទៀត កំឡុងពេលអូនធ្វើការពួកយើងត្រូវទៅនិពិត្យសុខភាពអំពីរឿងនេះដែរ ព្រោះការមានកូនតាមបែបវិជ្ចសាស្រ្តត្រូវតែឲ្យច្បាស់ពីសុខភាពផងដែរ "

" បងដឹងហើយ តែមិចក៏អូនឆាប់ចង់បានកូន? "
" អូនចាស់ហើយ!!! ពេលនេះអាយុ៣២ឆ្នាំហើយ អូនគិតថាកំឡុងពេល៣ឆ្នាំខាងមុខនេះអូនចង់ពពោះកូនឲ្យបានពីរនាក់ បងគិតយ៉ាងមិច? "

" ៣ឆ្នាំយកកូនពីរ? ហត់លឿយណាស់ដឹងទេ? "
" អូនអ្នកពពោះតើ បងគ្រាន់តែថែទាំសុខភាពបងទៅបានហើយ ព្រោះពេលនោះច្បាស់ជាត្រូវការបងសំខាន់ជាងអូន "

ជុងយ៉ុនលឺហើយក៏សប្បាយចិត្ត តែបើគិតទៅគាត់មិនទាន់ចង់បានកូននៅឡើយទេ។ ព្រោះថាពេលត្រឡប់ទៅវិញគាត់មិនដឹងត្រូវប្រឈមមុខបែបណានឹងសង្គម។ កាលដែលគាត់មិនបានស្លាប់វាពិតជាត្រូវគេចាត់ទុកថាជាការកុហកប្រជាជនពេញប្រទេសមិនខាន។ ហេតុនេះគាត់មិនទាន់បានគិតរឿងកូននោះទេ ណាមួយក៏បារម្ភដល់សុខភាពណាយ៉ុនទៀត តែបើគាត់និយាយណាយ៉ុនពិតជាអន់ចិត្ត។

ក្រោយពីនិយាយគ្នានឹងសម្របសម្រួលគ្នារឿងត្រឡប់មកវិញហើយ ពួកគេទាំងពីរក៏បានរៀបចំនឹងត្រឡប់មកវិញទៅ។ ជាដំបូងណាយ៉ុនបាននាំជុងយ៉ុនឲ្យទៅជួបជាមួយនឹងគ្រួសាររបស់គាត់សិន ព្រោះតែរយះពេលប្រាំឆ្នាំហើយដែលជុងយ៉ុនមិនដែលត្រឡប់ទៅផ្ទះទាល់តែសោះ។ តែមុននឹងទៅជុងយ៉ុនបានលាណាន់ស៊ីសិនដែរ ព្រោះថានាងបានរត់មករកគាត់ភ្លាមភ្លាមក្រោយពេលដឹងថាជុងយ៉ុនត្រឡប់ទៅវិញតាមណាយ៉ុន។

" បងទៅពិតមែន? "
" ត្រូវហើយ! យ៉ាងណាក៏អរគុណាដែលកន្លងមកនេះឯងក៏ជួយមើលថែបងមិនឲ្យបងអផ្សុក នឹងឯការ "
គាត់លើកដៃអង្អែលសក់ក្បាលណាន់ស៊ីថើរថើរតាមបែបបងប្អូន។

" បងខ្ចង់វ៉ាន់!!! សួរអីបន្តិចបានទេ? "
" បាន!!! "
" បងដែលមើលដឹងទេថាខ្ញុំស្រឡាញ់បងលើសពីពាក្យថាបងប្អូន? "

ដើម្បីអូនWhere stories live. Discover now