ភាគ១៦

312 11 0
                                    

ភាគ១៦

" សូមទោស!!! កុំទាន់យឺតពេលបានទេ? "
" ឲ្យខ្ញុំសូមទោសវិញទេ? ព្រោះថាវាពិតជាយឺតមែន"

ក្រោយពីទទួលបានការបដិសេធយ៉ាងដាច់ម៉ាត់របស់
ជុងយ៉ុនហើយនោះ ណាយ៉ុនក៏បានត្រឹមតែដើរត្រឡប់មកវិញទាំងអស់សង្ឃឹមលាយឡំនឹងទឹកភ្នែករលីងរលោងក្រហមជាប់ រួមជាមួយដង្ហើមសឺតស៊ត ហើយក៏មានវត្តមានសមាជិករបស់នាងឈររង់ចាំពីចម្ងាយផងដែរ។

" យ៉ាងមិចហើយបងស្រី? "
ដាហ្យុនដើរទៅជិតខណៈពេលដែលណាយ៉ុនមកជិតដល់ នឹងបានផ្ដល់ការឱបដ៏កក់ក្ដៅមួយមកកាន់
ណាយ៉ុន

" ដំបូងដំបូងប្រហែលជារឹងបន្តិចហើយ តស៊ូបន្តិចទៅ ព្រោះកាលនោះគាត់ក៏ស៊ូជាមួយឯងណាស់ដែរ "

ភ្លាមនោះម៉ូម៉ូបានចូលមកជិតទះស្មាណាយ៉ុនថើរថើរ លួងលោមដល់នាង។ ដែលការពិតទៅរយះពេលប្រាំឆ្នាំមកនេះម៉ូម៉ូក៏សូវជាខុសគ្នាពីណាយ៉ុនប៉ុន្មានដែរក្នុងរយះពេលបាត់បង់ជុងយ៉ុនទៅដំបូងដំបូង នាងត្រូវសង្ងំពួនយំតែម្នាក់ឯង ហើយក៏ខឹងស្អប់នឹងណាយ៉ុនយ៉ាងខ្លាំង។ ប៉ុនែ្តដោយពាក្យសម្ដីជុងយ៉ុនតែងតែពន្យល់កន្លងមក រួមនឹងរយះពេលគ្មានជុងយ៉ុនតែមានជីហ្យូហើយនឹងសមាជិកដែលជួយលួងលោមទើបនាងអាចធ្វើចិត្តបាន។ សម្រាប់ណាយ៉ុនដែលដឹងនៅកំហុស ម៉ូម៉ូក៏ព្រមនឹងឈប់ខឹងរួចវិលត្រឡប់មកកាន់មិត្តភាពរបស់ពួកគេវិញដូចគ្នា។

" អូមម៉ា....!!! ក្រែងបងនិយាយថាពួកយើងជាកូនស្រីរបស់បងទាំងប្រាំពីរនាក់ដែលមានជាមួយ អាប៉ាជុងគីនោះអី? ពេលនេះខ្ញុំគិតថាខ្ញុំត្រូវការអាប៉ាមកវិញហើយ "

ឆេយ៉ុងក្មេងតូចកាលពីប្រាំឆ្នាំមុន ពេលនេះពេញវ័យ ពេញរូបរាងយ៉ាងសាកសមជាមនុស្សស្រីដ៏ពូកែរម្នាក់កំពុងតែតវ៉ាទាមទារជាមួយណាយ៉ុនទៀតហើយ។

" មែនតើ!!! ហក់នេះ!!! "
ភ្លាមនោះជីហ្យូស្រាប់តែលើកកាបូបមួយឡើងមកដែលវាមើលទៅដូចជាដាក់អ្វីខាងក្នុងហាប់ណែនយ៉ាងអញ្ចឹង។

" អ្វីនឹង? "
ណាយ៉ុនសួរដោយភ្ញាក់ផ្អើលក្រោយបានឃើញ

" ខោអាវ!!! យកទៅ! ហើយទៅយក យូ ជុងយ៉ុន របស់ពួកយើងត្រឡប់មកវិញដឹងទេ? ព្រោះកន្លែងរបស់
ជុងយ៉ុនទំនេរមកអស់ប្រាំឆ្នាំហើយ ដែលល្មមដល់ពេលបំពេញចន្លោះដូចគ្នា "

ដើម្បីអូនΌπου ζουν οι ιστορίες. Ανακάλυψε τώρα