Mafia husband 😈💔(complete✔️...

By Marie_maryI

205K 8.4K 89

រឿងរ៉ាវមួយដែលកើតឡើងចំពោះនារីម្នាក់ដែលត្រូវគ្រួសារបង្ខំអោយរៀបការជាមួយបុរសម្នាក់ដែលមិនដែលស្គាល់គ្នាសោះ !! ... More

លោកប្ដីMafia😈💔
EPISOIDE 2
EPISODE 3
EPISODE 4
EPISODE 5
EPISODE 6
EPISODE 7
EPISODE 8
Episode9
EPISODE 10
EPISODE 11
EPISODE 12
EPISODE 13
EPISODE 15
EPISODE 16
Part17
Part18
Part19
Part20
Part21
Part22
ភាគ23
Part24
Part25
Part26
Part27
Part28
Part29
Part30
Part31
Part 32
Part33
Part34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Episode41
Part42
Part43
Part44
Part45
Part 46
Part48
Part 49
The End (ចំណែកមួយនៃជីវិត✨❤️)

EPISODE 14

4.1K 188 1
By Marie_maryI

(អាឡូ អ៊ុន)ដាហ្វី
(គឺយើងភ្លេចប្រាប់ឯងគឺថាបងJack គាត់ទៅបារាំងដើម្បីមើលការងាររយៈពេលមួយខែទើបគាត់ត្រឡប់មកវិញ)អ៊ុនឈី
(ហាស ហើយគាត់ចេញទៅតាំងពីម៉ោងប៉ុន្មាន??)ដាហ្វីសួរទាំងភ្ញាក់ផ្អើលដែលជេកមិនបានប្រាប់នាងបន្តិច
(ទើបតែចេញពីព្រឹកនេះឯង)អ៊ុនឈី
(អឹម អឹម)ដាហ្វី
(អឹម ឯងមិនអីទេមែនទេចាំថ្ងៃទំនេរយើងទៅលេងណា)អ៊ុនឈី
(យើងមិនអីទេ)ដាហ្វី
(ហឹមអញ្ចឹងប៉ុណ្នឹងសិនហើយណាយើងរវល់បន្តិច)អ៊ុនឈី
(អូខេ)បន្ទាប់ពីនិយាយចប់ប្រពន្ធ័ទូរស័ព្ទក័បានកាត់ផ្ដាច់ ។ ដាហ្វីនាងបានទុកទូរស័ព្ទមួយចំហៀងហើយក៏សម្លឹងមើលទេសភាពខាងក្រៅពីក្នុងបន្ទប់ទាំងដកដង្ហើមធំ ។
    តុក តុក តុក~~
     សម្លេងគោះទ្វារបន្លឺឡើងហើយក៏មនអ្នកបម្រើម្នាក់លើកម្ហូបមកអោយនាង
«អ្នកនាងនេះជាម្ហូបដែលលោកប្រុសបានអោយខ្ញុំធ្វើជូនអ្នកនាង»
«ចាសទុកត្រង់នោះហើយ»ដាហ្វី
«ចាស»និយាយចប់អ្នកបម្រើក៏បានលើកវាទៅដាក់លើតុក្បែរនោះរួចក៏ចេញទៅធ្វើការរបស់ខ្លួនវិញ
     បន្ទាប់ពីនាក់បម្រើចេញទៅនាងមិនបានញ៊ាំបាយនោះទេ ដោយសារតែនាងមានអារម្មណ៏ថាល្វើយក្នុងខ្លួនទើបសម្រាច់ចិត្តបិទភ្នែកសម្ងំគេងបន្តិច
     ~~At hwang company ~~
      អ៊ុនឈីកំពុងតែឆ្ងោកមុខពិនិត្យឯកសារខ្លះៗតែក៏ស្រាប់តែប៉ារបស់នាងបានអោយបុគ្គលិកមកហៅនាងទៅOffice របស់គាត់
«អ្នកនាងលោកប្រធានគាត់មានរឿងចង់និយាយជាមួយអ្នកនាង»
«ចាស»អ៊ុនឈីនិយាយហើយនាងក៏ដើរចេញសំដៅទៅofficeរបស់ឳពុកខ្លួន
«លោកប៉ាមានការអីមែនទេ»អ៊ុនឈី
«គឺប៉ាចង់អោយក្មួយជីមីនបង្រៀនការងារកូនបន្ថែម»លោក ហ្វាង
«ហាស ប៉ាថាម៉េច»អ៊ុនឈីនិយាយទាំងឆ្ងល់ តែស្រសប់តែលឺសម្លេងបើកទ្វាទើបធ្វើអោយលោក ហ្វាងនិងអ៊ុនឈីងាកទៅ ។ បន្ទាប់ពីបានឃើញរាងសង្ហារដើរចូលមកភ្លាមគាត់ក៏ញញឹមភ្លាម
«ជម្រាបសួរលោកព»ជីមីន
«បាទ»លោកហ្វាង
«ក្រែងកូននិងក្មួយមីនជាសង្សារគ្នាត្រូវទេចឹងក៏អោយក្មួយមីនជួយបង្រៀនទៅ»លោក ហ្វាងនិយាយទៅកាន់កូនស្រី គាត់ដឹងថាពីរនាក់គេជាសង្សារនិងគ្នាតែគាត់មិនដឹងថាពួកគេបែកគ្នានោះទេរយៈពេលប៉ុនមានខែនេះព្រោះនាងមិនបានប្រាប់គាត់
«អ៎មែនហើយពួកកូនទាក់ទងគ្នាតែប៉ាឃើញប៉ុន្មានខែនេះដូចជាមិនសូវខ្វល់និងនិយាយរកគ្នាចឹង»លោក ហ្វាងនិយាយទាំងឆ្ងល់ទៅកាន់កូនស្រី
«គឺ..»អ៊ុនឈីរកនិយាយហើយតែក៏ត្រូវជីមីននិយាយកាត់
«គឺពួកយើងរវល់មិនសូវមានពេលដូចមុន បាទ»ជីមីននិយាយបន្លប់ព្រោះគេមិនចង់អោយគាត់ដឹងថាគេនិងអ៊ុនឈីបែកគ្នានោះទេ
«បាទ តែយ៉ាងណាពេលនេះប្រហែលជាមានពេលដូចមុនហើយត្រូវទេ»លោក ហ្វាងនិយាយពោរពេញដោយស្នាមញញឹមនៅលើថ្ពាល់
«បាទ»ជីមីនឆ្លើយទៅកាន់គាត់ទាំងញញឹមតបវិញ
«ហឹម ចឹងចេញទៅនិយាយគ្នាសិនចុះណា ! ទៅនិយាយគ្នាសិនទៅអ៊ុន»លោក ហ្វាងនិយាយទៅកាន់ពួកគេធ្វើអោយអ៊ុនឈីស្ទាក់ស្ទើរមិនដឹងនិយាយអីហើយក៏ដើរទៅoffice របស់នាងវិញដោយមានជីមីនដើរតាមពីក្រោយ
«ហ៊ើយ »នាងអង្គុយនៅលើកៅអីនិយាយទាំងធុញថប់នៅពេលដែលលឺពាក្យដែលប៉ារបស់នាងនិយាយអោយជីមីនមកជួយបង្រៀននាងបន្ថែម ។
«ហ៊ើយ អីអូន»ជីមីនសួរទៅកាន់នាងព្រោះគ្រាន់តែដើរចូលមកភ្លាមហ៊ើយភ្លាម ។ ហើយគេក៏ដឹងថានាងធុញនិងគេតែគេនៅតែខំប្រឹងចូលជិតនាងចូលសួរទាំងដែលដឹងមុនហើយ ។ គេបានសន្យានិងខ្លួនឯងហើយថាគេនិងធ្វើគ្រប់យ៉ាងដើម្បីអោយនាងស្រឡាញ់គេដូចមុន ។
«លោកចេញទៅវិញទៅ»អ៊ុនឈី
«ចេញទៅវិញអីមិនទាន់បាននិយាយគ្នាផង»ជីមីន
«ហើយម៉េចមិនប្រាប់លោកប៉ាទៅថាពួកយើងបែកគ្នា»អ៊ុនឈីស្រែកទៅកាន់ជីមីន
«បងចង់សុំទោសអូន ! ហើយបងនិងមកជួយបង្រៀនការងារអូនដូចគ្នា ហាមប្រកែកប្រយ័ត្នបងប្រាប់លោកពូថា ~~»ជីមីននិយាយទាំងញញឹមទៅកាន់នាង
«ថាយ៉ាងម៉េច»អ៊ុនឈី
«ថាដោយសារតែបងមកជួយបង្រៀនការងារអូនហើយអូនធុញនិងបងទើបសុំបងបែកគ្នា ព្រោះគាត់មិនទាន់ដឹងថាយើងបែកគ្នាទេមិនចឹង»ជីមីននិយាយទាំបញ្ចេញស្នាមញញឹម ហើយក៏ក្រោកឈរ
«ហឹក នេះនែ ផាក ជីមីន»អ៊ុនឈីនិយាយហើយក៏ទាញសៀវភៅមួយក្បាលដែលមានកម្រាសក្រាស់មកគប់ត្រូវក្បាលជីមីន
ប៊ាំង
«អ៊ូយ ពកក្បាលឬអត់ទេអញ ហាសអ៊ុន អូនធ្វើអីនិង អ៊ូយ»ជីមីននិយាយស្របពេលដែលអ៊ុនឈីគប់សៀវភៅត្រូវក្បាលហើយក៏ស្រែកពេលដែលអ៊ុនឈីឡើងជិះពីលើហើយវាយគេយកតែម្ដង
«នេះនែ ផាក ជីមីនស្លាប់ទៅ»នាងលើកដៃវ៉ៃគេឡើងជាំមុខហើយក៏ត្រូវជីមីនចាប់ដៃជាប់
«បានហើយអ៊ុន!ឈឺណាស់»
«អត់ទ.~~»នាងរកនិយាយហើយតែជីមីនក៏កាត់សម្ដី
«សាកវាយតែមួយដៃទៀតទៅបងនិងរំលោភអូននៅត្រង់នេះតែម្ដង»ជីមីននិយាយទាំងញញឹមខិលទៅកាន់នាង
«ហឹស »នាងនិយាយហើយក៏ងើបចេញពីគេ
«ឆាប់លាបថ្នាំអោយបងភ្លាម»ជីមីន
«អត់»អ៊ុនឈី
«ចាំមើលបងទៅប្រាប់ប៉ាអូន»ជីមីន
«ម៉ោ!លាបអោយក៏បាន»អ៊ុនឈីនិយាយទាំងសម្លក់ជីមីនថ្លែហើយគេក៏ដើរចូលទៅជិតនាងអោយនាងលាបថ្នាំអោយ

នៅពេលយប់ក៏ឈានមកដល់នៅក្នុងបន្ទប់ដ៏ធំល្វឹងល្វើយមានស្រីតូចម្នាកកំពុងតែអង្គុយលើពូកទាំងកណ្ដោចកណ្ដែងទោះអ្នកបម្រើយកអារហារមកអោយក៏មិនញ៊ាំ
«អ្នកនាងញ៊ាំអីសិនទៅ»
«ទេខ្ញុំមិនឃ្លានទេ!!»ដាហ្វីឆ្លើយទាំងញញឹមស្ងួត
«តែ..»
«ទៅធ្វើការវិញចុះណា»ដាហ្វីនិយាយទៅកាន់ស្រីម្នាក់នោះហើយនាងក៏បានដើរចេញទៅ។ មួយសន្ទុះក្រោយមកស្រាប់តែមានសម្លេងបើកទ្វារ នាងក៏បានងាកទៅក៏ឃើញជុងហ្គុកមកដល់ ។ គេបានដើរចូលបន្ទប់រួចក៏ចាក់គន្លឹះទ្វាហើយដើរទៅមើលម្ហូបលើតុ ។
ប្រាវ
សម្លេងចានម្ហូបទាំងអស់បានធ្លាក់ទៅលើឥដ្ឋបែកខ្ទិចខ្ទីធ្វើអោយរាងតូចដែលអង្គុយលើពូកអត់និងឆ្ងល់មិនបាន ។
គេបានដើរបោះជំហានម្ដងមួយៗរួចក៏ឡើងលើពូក ហើយក៏លើកដៃច្របាច់កនាង
«ហ្អឹក លោក..លោកធ្វើ...ស្អីលែងទៅ»ដាហ្វីនិយាយ
ដាច់ៗ
«មិនព្រមបាយទឹកនាងចង់ងាប់ឬយ៉ាងម៉េច»គេនិយាយដោយប្រើកែវភ្នែកខ្មៅក្រឹបសម្លឹងមុខនាងដូចជាបីសាច
រួចក៏បន្ថែមកម្លាំងដៃច្របាច់កនាងកាន់តែខ្លាំង ធ្វើអោយនាងដកដង្ហើមមិនចង់រួច
«ហ្អឹក»នាងនិយាយមិនចេញបានត្រឹមតែបញ្ឈភ្នែក ទើបគេព្រមដកដៃចេញអោយនាងនិយាយ
«គឺខ្ញុំមិនឃ្លាន»នាងនិយាយដោយដកដង្ហើមសឹងតែមិនដល់គ្នា
«មិនឃ្លាន ?! ចឹងនាងឃ្លានអីផ្សេងមែនទេ»គេនិយាយដោយញញឹមខិលរួចក៏ផ្ដួលខ្លួននាងហើយក៏ឡើងទ្រោបពីលើនាង
«ខ្ញុំ....អ៊ុប»នាងរៀបនិងនិយាយតែគេបានអោនបបូរមាត់របស់គេទៅញីញក់លើបបូរមាត់របស់នាងមួយសន្ទុះគេក៏បង្អុសមកដល់កញ្ចឹងក តែនាងក៏និយាយកាត់
«ខ្ញុំឃ្លានបាយហើយ»ដាហ្វីនិយាយទាំងញ័របបូរមាត់
«នាងទើបតែឃ្លាន»ជុងហ្គុក
«ខ្ញុំចុះទៅក្រោមហើយ»នាងនិយាយហើយក៏រុញគេចេញរួចដើរទៅក្រោមទាំងជើងប៊ាំងផ្ញើក

[លោកប្រៀបដូចជាបីសាច់យ៉ាងចឹង!! ]

  ———————————————————
ខមិនសាច់រឿងផងណាហើយចូលlike album រឿងម្នាក់មួយផងណា🙏❤️
𝟱𝟬 𝘀𝗵𝗮𝗿𝗲𝘀 សម្រាប់ភាគបន្ទាប់ណា❤️

꧁𝗝𝗘𝗚(ጠልዪሃክቿፕዘ)꧂

Continue Reading

You'll Also Like

49.5K 6K 200
အပိုင်း ၁၂၈၁ မှ ၁၇၇၃ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလ...
471K 57K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
993K 76.8K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest