❤️You're Mine 🔞🔥

By gitae060999

57.8K 3.5K 69

ឯងជារបស់ខ្ញុំតែម្នាក់គត់ Kim Taehyung អ្នកផ្សេងគ្មានសិទ្ធប៉ះពាល់ឯងជាដាច់ខាត - Jeon Jungkook More

ភាគទី 02 : ធីប x4
ភាគទី 03 : លក់គេមកអោយយើងមក
ភាគទី 04 : ខ្ញុំទិញឯងមកធ្វើប្រពន្ធ
ភាគទី 05 : ខ្ញុំមិនមែនក្មេង 🔥🔞
ភាគទី 06 : ការដោះដូរ
ភាគទី 07 : នៅក្រោមជាប្រពន្ធហើយ
ភាគទី 08 : Sugar Daddy
ភាគទី 09 : ពូកែគម្រាមតែក្មេង
ភាគទី 10 : គ្មានសិទ្ធសួររកប្រុសណាទាំងអស់
ភាគទី 11 : ធ្វើអោយខ្ញុំមានក្តីសុខទៅមើល
ភាគទី12 : អាម៉ាហ្វៀចិត្តអាក្រក់
ភាគទី13 : ក្មេងពូកែងរ

ភាគទី 01 : ចងចាំនិងគំគួន

10.6K 364 5
By gitae060999



@10ឆ្នាំមុន...

      វិឡាត្រកូល Jeon ធំស្គឹមស្គៃធ្លាប់តែមានសមាជិក 3នាក់ ប៉ា ម៉ាក់ កូន! ថ្ងៃនេះបែរជាបន្ថែមវត្ត មានមនុស្សស្រីនិងក្មេងប្រុសវ័យ 13ឆ្នាំម្នាក់ទៀត មករស់នៅក្នុងផ្ទះនេះ
ដោយសារលោក Jeon រៀបការទាំងបង្ខំចិត្តទើប គាត់ត្រូវចាកចោលមនុស្សស្រីដែលគាត់ស្រលាញ់ មករៀបការនិងកូនស្រីអ្នកមានមុខមានមាត់ ពួកគេមានកូនប្រុសម្នាក់ក៏ពិតមែនតែលោក Jeon មិន មែនចាកចោលមនុស្សស្រីម្នាក់នោះទេគាត់បានធ្វើ អោយនាងមានកូនជាកូនប្រុសដូចគ្នា គាត់សន្យានិង នាំនាងនិងកូនទៅនៅជាមួយពេលចាត់ការរឿងគ្រប់ យ៉ាងចប់
    ពេលនេះក៏ដល់ពេលដែលលោក Jeon នាំនាង និងកូនមក គាត់បានប្រាប់រឿងរ៉ាវដល់ភរិយាស្រប ច្បាប់របស់គាត់ហើយនាងក៏មិនថាអីតែក្នុងចិត្តឈឺ ចាប់និងគុំគួន ចំណែកនាងជាប្រពន្ធលួចលាក់គ្រាន់ តែជាមនុស្សស្រីទន់ភ្លន់ម្នាក់ទើបលោក Jeon ស្រលាញ់ថ្នាក់ថ្នម
«ប៉ានាំអ្នកណាគេមក?» Jeon SeJung ជាកូនប្រុស បងរបស់គាត់និងនាងជាប្រពន្ធដើម
«នេះគឺអ្នកមីង Jina និង Jungkook ជាប្អូនរបស់កូន ណា SeJung» លោក Jeon
«សួរស្តីបងប្រុស!» Jungkook មានមុខមាត់គួរអោយស្រលាញ់ជាង SeJung ចរិកដូចម៉ាក់គេចឹងគឺ រួសរាយនិងសុភាព
«ខ្ញុំជាកូនទោលគ្មានប្អូនទេ» SeJung មិនបានពេញ ចិត្តនិងវត្តមានសមាជិតថ្មីនោះទេតែម៉ាក់របស់គេតែង តែហាមឃាត់គេ
ផ្ទះមួយដែលមានទាំងប្រពន្ធដើមនិងប្រពន្ធចុងនៅជា មួយគ្នាពិតជាមិនងាយស្រួលនោះទេ

      @ថ្ងៃមួយ...

      SeJung តែងតែលួចខឹងគ្រប់ពេលលោក Jeon ទិញអំណោចមកតែមានចំណែក 2នាក់ម៉ាក់កូននោះ រហូត ក្មេងប្រុសម្នាក់នេះបានច្រានអ្នកស្រី Jina ធ្លាក់ ពីលើជណ្តើរព្រោះខឹងតែមិនគិតថានាងនិងត្រូវស្លាប់ នោះទេ ហេតុការណ៍នេះមានតែមនុស្ស 2នាក់ ប៉ុណ្ណោះដែលឃើញគឺអ្នកស្រី Jeon និង Jungkook
«ម៉ាក់ដឹងខ្លួនឡើង ម៉ាក់ចេញឈាមច្រើនណាស់ ជួយម៉ាក់ខ្ញុំផង ហុឹកៗ» Jungkook អង្គុយយំអង្រួន ខ្លួនអ្នកជាម្តាយ
«មានរឿងអី? Jina!! អ្នកណាជាអ្នកធ្វើវាឆាប់ប្រាប់ ប៉ាមក Kookie» លោក Jeon
«គឺបងប្រុស SeJung ជាអ្នកច្រានម៉ាក់ទម្លាក់ពីកាំជណ្តើរ ប៉ាជួយម៉ាក់ខ្ញុំផង» Jungkook
«មិនពិត! ប៉ាខ្ញុំអត់បានដឹងអីទេ ប៉ាត្រូវតែជឿកូន»  SeJung
«បងប្រុសជាអ្នកធ្វើ!! ម៉ាក់ធំក៏បានឃើញដែម៉ាក់ធំឆាប់និយាយទៅ» Jungkook
«គឺ...!» អ្នកស្រី Jeon
«អូនឆាប់និយាយមក» លោក Jeon
«គឺទេ!! SeJung មិនបានធ្វើ! គេនៅក្មេងយ៉ាងនេះ បងគិតទៅមើលក្មេងប្រុសអាយុត្រឹមតែ 15ឆ្នាំមិច និងអាចធ្វើរឿងបែបនេះបាននោះ នាងធ្លាក់មក ដោយខ្លួនឯងទេ» អ្នកស្រី Jeon
«មិនពិត!! ម៉ាក់ធំកុហកប៉ា បងប្រុសជាអ្នកធ្វើអោយ ម៉ាក់ធ្លាក់» Jungkook
«បានហើយ Jeon Jungkook ឈប់មួលបង្កាច់កូន យើងទៀតទៅ» អ្នកស្រី Jeon
«ខ្ញុំអត់បានកុហកទេប៉ា ហុឹក ហុឹក ម៉ាក់..» Jungkook
«បានហើយកូនពៅប៉ា! ម៉ាក់ទៅបានសុខហើយ» លោក Jeon
«ម៉ាក់ហេតុអីទៅចោលកូន នាំកូនទៅផងណាម៉ាក់ ណា» Jungkook
«បានហើយកូន!» អ្នកជាឪពុកអោបលួងលោមកូន ប្រុសអោយកាត់ចិត្ត
រឿងរ៉ាវថ្ងៃនោះ Jungkook ចាំមិនដែលភ្លេចទេគេ និងសងអោយពីរនាក់ម៉ាក់កូននោះមកទទួលកំហុស អោយបាន តែគេនៅក្មេងពេកបែរជាត្រូវពីរនាក់ម៉ាក់ កូននោះធ្វើបាបព្រោះតែគេទន់ជ្រាយពេក

ក្រោយមកលោក Jeon ក៏បានស្លាប់ដោយសារជម្ងឺ តែលោកក៏បានចាត់ចែកភាគហ៊ុនក្នុងក្រុមហ៊ុនអោយ កូនស្មើរគ្នាតែខាងប្រពន្ធស្របច្បាប់យ៉ាងណាក៏បាន ច្រើនជាងតែគេមិនពេញចិត្តដោយសារ Jungkook មានចំណែកក្នុងក្រុមហ៊ុនដែរ ទើបព្យាយាមធ្វើបាប អោយ Jungkook ចេញពីផ្ទះនេះ

#Skip....

     @6ឆ្នាំកន្លងផុតទៅ...

    + ពេលរាត្រីត្រជាក់នាទីក្រុង Seoul ម៉ោងប្រហែល 11យប់! មានក្រុមអ្នកលេងមួយក្រុមកំពុង ដេញតាមក្មេងប្រុសរាងតូចគួរអោយអាណិតម្នាក់ មុខមាត់ស្រស់ស្អាតគួរអោយស្នេហ៍ តែអកុសលត្រូវ ឪពុកម្តាយស្លាប់ចោលអស់រស់នៅជាមួយពូនិងមីង ដែលលេងល្បែងជំពាក់បំណុលគេជុំទិសទើប សម្រេចចិត្តលក់គេអោយទៅម្ចាស់បនល្បែងនោះ ដោយគ្មានស្រណោះ ពួកនោះប្រាប់ថានិងយកគេ ទៅលក់ឬជាប្រុសលក់ខ្លួននៅក្នុងបន ទម្រាំតែគេអាចរត់ចេញមកបានក៏ត្រូវពួកអ្នកលេងដែលជាកូន ម្ចាស់បនល្បែងនោះវៃជាំសាច់អស់ពេលនេះគេកំពុង លាក់ខ្លួនក្បែរកំណរសម្រាម
«ឆាប់ចេញមកអាល្អិត! ឯងគេចមិនផុតទេ»
«...» គ្មានការឆ្លើយតប
«យើងបានឃើញឯងហើយ ឆាប់ចេញមកបើមិន ចង់ងាប់»
ដោយភ័យពេកគេក៏រត់ចេញធ្វើអោយពួកអ្នកលេង អស់នោះឃើញ
«ខាងនោះឆាប់តាមទៅ» ពួកវារត់តាមក្មេងប្រុសម្នាក់នោះពីក្រោយជាប់រហូត
ក្មេងប្រុសវ័យ 17ឆ្នាំម្នាក់នោះរត់រហូតជួបនិងបុរស រូបរាងមាំម្នាក់កំពុងរៀបនិងឡើងឡានគេក៏ចាប់ដៃ ប្រុសម្នាក់នោះអោយជួយគេ
«ជួយផងលោក ជួយខ្ញុំផងមានគេចង់សម្លាប់ខ្ញុំជួយខ្ញុំផង» ???
«មានរឿងអី?? អេ...អាល្អិត អាល្អិត...» Suga ឬ Min Yoongi ជាម៉ាហ្វៀរវ័យក្មេងកាចសាហាវគ្រាន់ បើគេទើបអាយុ 21ឆ្នាំតែអ្នកណាក៏ខ្លាចក្រែងដែរ
«មានរឿងអីចាហ្វាយ?» Khun កូនចៅរបស់ Suga
«យកក្មេងនេះចេញ» Suga
«បាទ» Khun ហៅកូនចៅមកលើគេចេញតែ
«ចង់នាំគេទៅណា?»
«ពួកឯងជាអ្នកណា?» Khun
«ក្មេងនេះជារបស់យើងទេ អោយមកយើង»
«របស់ឯង? នៅកន្លែងយើងរបស់យើងហើយ» Suga
«យើងមិនចង់ប្រើកម្លាំងទេឆាប់អោយគេមក»
«ឯងកំពុងប្រហើនដាក់អ្នកណា?» Khun
«កុំ!!» Suga ឃាត់កូនចៅតែគេជាអ្នកបន្តខ្លួនឯង
«ចុះបើយើងមិនអោយ?» Suga
«ចឹងក៏...» ពួកវាមិនទាន់និយាយចប់ផង Suga លើក កាំភ្លើងផ្ចុងមុនបាត់ទៅហើយ
«ចង់ងាប់ក៏ចូលមកយកចុះ» Suga
«យើងខ្លាចឯងហេសពួកអាកាក»

*បុ័ង!!!
ដោយសម្តីប្រហើនមួយគ្រាប់កណ្តាលថ្ងាសស្លាប់ភ្លាមៗ Suga យកកាំងភ្លើងគេទុកវិញ
«ឯងមានសំណាងណាស់ដែលបានយើងបាញ់ដោយផ្ទាល់ដៃ ព្រោះយើងមិនងាយបាញ់អ្នកណាទេ!! ចាត់ការកុំអោយរស់សូម្បីតែមួយ» Suga
«បាទចាហ្វាយ» Khun
និយាយ Suga ហើយលើកបីរាងតូចដែលសន្លប់នោះដាក់ឡានរបស់គេរួចក៏បើកចេញទៅ

មកដល់ផ្ទះរបស់គេដោយសាររាងតូចសន្លប់គេក៏ទុក ចោលអោយគេគេងលើសាឡុងចំណែកខ្លួនក៏ឡើង ទៅបន្ទប់គេង
     ព្រឹកថ្ងៃថ្មីក្នេងប្រុសម្នាក់នោះក៏ដឹងខ្លួនបើកភ្នែក មកឃើញបុរសប្លែកមុខឈរជ្រែងហោប៉ាវមើលមក គេដោយទឹកមុខមានអំណាច
«លោក!!» រាងតូចប្រញាប់ស្ទុះងើប
«លោកជាអ្នកជួយខ្ញុំយប់មិញមែនទេ?»
«ហឹម!» Suga ងក់ក្បាល
«អរគុណលោកណាស់ ដែលបានជួយខ្ញុំ»
«ប្រាប់មកថាមានរឿងអី? ឯងទៅណាមកណា? ផ្ទះនៅឯណាចាំយើងអោយកូនចៅជូនឯងទៅវិញ» Suga
«ខ្ញុំអត់មានផ្ទះទេ» រាងតូចនិយាយហើយអោនមុខ ចុះយំរួចនិយាយបន្ត
«ពូនិងមីងរបស់ខ្ញុំបានយកខ្ញុំទៅលក់នៅបនម្សិល មិញ ខ្ញុំក៏បានរត់ចេញមកទើបពួកវាតាមចាប់ខ្ញុំ ពួកវាវៃធ្វើបាបខ្ញុំហើយប្រាប់ខ្ញុំថានិងយកខ្ញុំទៅលក់» Taehyung
«ចឹងឯងឈ្មោះអី? អាយុប៉ុន្មាន?ដ Suga
«ខ្ញុំឈ្មោះ Kim Taehyung អាយុ 17ឆ្នាំ» Taehyung
«នៅក្មេងណាស់» Suga
«លោកជួយរកការងារល្អមួយអោយខ្ញុំធ្វើបានទេ? ស្អីក៏ខ្ញុំធ្វើបានដែរអោយតែព្រមជួយខ្ញុំជាតិនេះខ្ញុំមិន ភ្លេចគុណលោកទេ» Taehyung
«ឯងចេះធ្វើស្អីខ្លះ?» Suga
«ខ្ញុំរៀនមិនបានច្រើនទេ តែខ្ញុំចេះការងារផ្ទះទាំងអស់ ខ្ញុំចេះលេងហ្គីតា ចេះច្រៀងដែរ!! អឺលោក ទទួលខ្ញុំធ្វើអ្នកបម្រើផ្ទះលោកក៏បាន ខ្ញុំមិនយកប្រាក់ ខែទេសុំតែរស់ប៉ុណ្ណោះ» Taehyung
«ចឹងឯងសាកទៅច្រៀងនៅក្លឹបរបស់យើងសាក មើល បើច្រៀងពិរោះយើងអោយឯងធ្វើការនៅទី នោះ» Suga
«ក្លឹបមែនទេ? ខ្ញុំខ្លាច...» Taehyung
«កុំប៉ារម្ភ ក្លឹបរបស់យើងមិនមែនបនលក់ខ្លួនទេ ជាក្លឹបដែលមានតែពួកអ្នកមានៗអីបែបនិង ធ្វើការ បានល្អយើងអោយប្រាក់ខែឯង និងមិនអោយអ្នក ណាប៉ះពាល់ឯងនោះទេ» Suga
«លោកនិយាយពិតមែនហេស?» Taehyung
«មនុស្សដូចយើងមិនដែលនិយាយកុហក» Suga
«អរគុណលោកខ្លាំងណាស់ ពិតជាអរគុណមែន» Taehyung យំលត់ជង្គង់ក្រាបដល់បាទជើររបស់ Suga គេជាអ្នកមានគុណ Suga គ្រាន់តែអាណិត ទើបចង់ជួយតែប៉ុណ្ណឹង...

To be continue....

Continue Reading

You'll Also Like

14.4K 2.3K 25
បើអូនចាកចេញពីជីវិតរបស់បង តើអាចឲ្យបងរស់បានដោយរបៀបណាទៅ ហ្វតសូហ្វៀលែន
123K 1.3K 26
mikhaiah
606K 18.4K 95
ဘယ်သူ့ဘယ်သူမှ ထိခိုက်စေလိုချင်းမရှိပါ
304K 6.2K 56
Olivia was taken from her family at the age of 2 by her families rivals. She can't remember anything before then, the only thing she can remember is...