Mysterious love(slow update)

By Winnie-novel

23.3K 1K 119

Note:This story is written in Khmer. ខ្ញុំមិនដឹងថាវាជាសំណាងឬជាកម្មដែលខ្ញុំបានជួបជាមួយបុរសម្នាក់នេះទេ។ Jeon Ju... More

Episode 1: ចំណុចចាប់ផ្តើម
Episode2:អ្នកមានគុណ
Episode 3:បច្ចុប្បន្នភាព
Episode4:ចៅហ្វាយថ្មីដ៏អស្ចារ្យ
Episode5:ប្រភពវត្ថុធាតុដើម
Episode6: ៣ ខែក្រោយមក
Episode 7:New Helper,New Solution
Episode8 Part1:ថ្ងៃសម្ពោធហាង
Ep8 Part2:ភ្ញៀវមិនបានអញ្ជើញ
Episode9:យប់មួយនៅផ្ទះរបស់Boss
Episode 10 :Just a second with you is enough
Episode11: Busan
Episode12:អ្វីដែលត្រូវកើត វាគង់តែនឹងកើត
Episode13: អរគុណ
Episode 14:រូបមន្ត
Episode 15:Who?
Episode 16 2/2 I told you she is mine
Episode 17: Back to Korea
Episode 18: When did I start loving you?
Episode 19: ពន្លឺ
Episode 20: ការពិតដែលកាន់តែខិតជិតមកដល់
Episode 21: សុំទោស
Episode 22: Plan B starts!
Episode 23: Plan that is unplanned
Special Extra Part
Episode 24 1/2 His birthday
Episode 242/2: His birthday (Part 2)

Episode 16 1/2 អាថ៌កំបាំង

773 45 4
By Winnie-novel

[Lee Soo Ah POVs]

Jungkook ប៉ុន្មានថ្ងៃនេះមិនបានគេងសោះឡើយ គេចំណាយពេលវេលាស្ទើរតែទាំងអស់មកលើខ្លួនខ្ញុំទៅហើយ។ គេបង្រៀនខ្ញុំគ្រប់យ៉ាងទាក់ទងនឹងនំcake ដែលខ្ញុំត្រូវយកទៅប្រកួត។វិញាសារលើកនេះគឺនំcakeដែលផ្អែមជាងគេ និងមិនទ្រលាន់ជាងគេ ជុំទីមួយមានមនុស្សចូលរួមសរុបទាំងអស់៣០ក្រុម មកពី៣០ប្រទេសខុសៗគ្នា។ក្នុងនោះដៃគូដែលខ្ញុំគោរពបំផុតឈ្មោះថា Fang Hongli គេជាកូនសិស្សរបស់អធិរាជ នំcakeសៀងហៃដែលខ្ញុំធ្លាប់រំឭកនោះឯង។ ល្អហើយមិនបានមកតែបែរជាបញ្ជូនកូនសិស្សធំឱ្យមកជំនួសទៅវិញ វាគឺមិនដូចតែគ្នាហើយទេឬយ៉ាងម៉េច?

ថ្ងៃនេះគឺថ្ងៃចុងក្រោយនៃការត្រៀមខ្លួនប្រកួតហើយ DaeHyunនិយាយថាដើម្បីកុំឱ្យ        ស្ត្រេសពេក គេនឹងនាំពួកយើងទៅដើរលេងម្តងទោះបីដឹងថានឹងត្រូវFanចាប់អារម្មណ៍ក៏ដោយ។ពួក យើងបានទៅដល់សួនកំសាន្តប្រចាំទីក្រុងសៀងហៃដ៏ល្បីឈ្មោះ នេះជាលើកទីមួយដែលខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាយុវវ័យ។

យើងលេងល្បែងជាច្រើនរួមគ្នា ជិះកន្ត្រកវិល លេងឡានបុកគ្នា ជិះស្គី ជិះroller coaster ចុូលផ្ទះខ្មោច ដើរសួនវង្វេង និយាយឱ្យពិតទៅគឺពេលនេះខ្ញុំមិនបានគិតថាស្អែកជាថ្ងៃប្រកួតនោះទេ។នៅពេលដែលពួកយើងចង់សម្រាកញាំុអីនោះ ទូរស័ព្ទDaeHyunក៏បានរោទិ៍ឡើង។គេប្រាប់ពួកយើងថាគេមានកិច្ចការបន្ទាន់ត្រូវចេញទៅមុន គេក៏ទុកជំនួយការម្នាក់នៅជាមួយពួកយើងរួចហៅឡានមួយទៀតមកទទួលគេ។

Harinវិញល្មោភលេងនោះល្មោភ ដើរម្តងទៅខាងនេះម្តងទៅខាងនោះ គេបបួលខ្ញុំទិញអីវ៉ាន់ដែលដាក់លក់តាមផ្លូវជាច្រើនរីឯ Jungkook របស់យើងបានត្រឹមធ្វើជាអ្នកយួរថង់អីវ៉ាន់ឱ្យយើងប៉ុណ្ណោះ។ ខ្ញុំបានទិញរបស់ជាច្រើនផ្ញើរ ប៉ាម៉ាក់ ដើរស្ទើរតែភ្លេចមើលក្រោយ ខ្ញុំក្រឡេកទៅបែរជាឃើញJungkook ឈប់ត្រឹងខាងមុខកន្លែងលក់វត្ថុអនុស្សាវរីយ៍មួយ។ គេសម្លឹងមើលប៊ ិកមួយដើមជាប់មិនដាក់ភ្នែកសោះខ្ញុំក៏ដើរបកក្រោយទៅរកគេវិញ។

«លោកចាប់អារម្មណ៍វាមែនទេ?»

«អឹម!»

«បើអញ្ចឹងម៉េចក៏លោកមិនទិញវាទៅ?»

«ខ្ញុំមិនទិញ ព្រោះមនុស្សដែលខ្ញុំចង់ជូនវាឱ្យទៅគេ មិនដឹងជាព្រមទទួលវាឬអត់ផង?»

«អ្នកណា?»

«Sunwook!»

«បងប្រុសលោកមែនទេ?ហេតុអីគាត់មិនទទួល?គាត់ស្រឡាញ់លោកខ្លាំងណាស់ អ្វីក៏គាត់ធ្វើដើម្បីលោកដែរ លោកគួរតែដឹងច្បាស់ជាងខ្ញុំទៅទៀតថាអ្នកដែលឈរក្រោយខ្នងលោក រាល់ដងនៅពេលដែលមានបញ្ហាគឺជាគាត់»

«មកពីបែបនេះហើយទើបខ្ញុំស្ទាក់ស្ទើរ កាលពីនៅតូចចាំបានថាមានម្តងSunwookគេធ្លាប់មកខ្ចីប៊ ិកខ្ញុំ កាលនោះខ្ញុំនៅក្មេងល្ងង់ណាស់បែរជាស្អប់គេ គិតថាគេដណ្តើមប៉ាយកទៅ ក៏សុខចិត្តកាច់ប៊ ិកខ្លួនឯងចោលក៏មិនឱ្យគេខ្ចីដែរថាទៅខ្ញុំអាក្រក់ណាស់មែនទេ?»

«អឹម!ពិតជាជ្រុលបន្តិចមែន តែក្មេងច្បាស់ជាបែបនេះហើយ លោកទិញវាទៅខ្ញុំមិនជឿថាបងប្រុសលោកមិនទទួលទេ»Soo Ahឆ្លើយតាមត្រង់ដោយឥតលាក់លាម

«ថៅកែ! ឆ្លាក់ឈ្មោះថាSunwook នៅលើវាផង ខ្ញុំយកមួយដើមនេះ»Soo Ahនិយាយជាភាសាចិនទៅកាន់ថៅកែដែលជាអ្នកលក់

«អត់ទោសផងអ្នកនាង មិនដឹងថាអ្នកនាងចង់បានអាផ្សេងទៀតដែរទេ? យើងមានdiscount ពិសេស នៅខាងស្តាំដៃនេះជាប៊ ិកគូស្នេហ៍ អ្នកនាងទិញជូនសង្សារអ្នកនាងដែរទៅអញ្ចឹងប៊ ិកដែលអ្នកនាងនឹងយកនេះខ្ញុំនឹងថែមជូនតែម្តង» អ្នកលក់តបយ៉ាងម៉ត់ចត់ព្រោះក្រឡេកឃើញស្ថានភាពជាក់ស្តែង

ខ្ញុំបកប្រែគ្រប់យ៉ាងឱ្យJungkook ស្តាប់ គេមិនទាំងទាន់ស្តាប់ចប់ស្រួលបួលផងក៏...

«Okay ឱ្យគេខ្ចប់ទាំងអស់មក ខ្ញុំជាអ្នកទិញ»

«Oh...»

.......

[ហាងកាហ្វេ De Beauty]

[Writer POV's]

DaeHyun ធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ចូលទៅក្នុងហាងកាហ្វេសំដៅទៅរកបុរសដែល ម្នាក់អង្គុយបែរខ្នងមករកគេ។ គេគ្រាន់តែដើរទៅដល់ភ្លាមក៏អង្គុយចុះហើយសួរបុរសម្នាក់នោះថា

«មានដំណឹងហើយមែនទេ?»
អេ៎!ពាក្យមួយឃ្លានេះហាក់ដូចជាគេកំពុងតាមរកនរណាម្នាក់ ហើយទើបនឹងមានដំណឹងយ៉ាងអញ្ចឹង។

«មានហើយបាទ មនុស្សពីរនាក់ដែលលោកឱ្យខ្ញុំតាមរកនោះ ពេលនេះមានដំណឹងហើយ នេះជាព័ត៌មានលំអិតលោកយកទៅចុះ»បុរសនោះនិយាយតបរួចក៏ហុចស្រោមសំបុត្រមួយឱ្យទៅDaeHyun

«អរគុណច្រើន សម្រាប់លុយខ្ញុំនឹងបង្វិលចូលកុង របស់លោកល្ងាចនេះ លាសិនហើយ»បន្ទាប់ពីបានទទួលស្រោមសំបុត្រDaeHyunក៏ប្រញាប់ចាកចេញទៅតាមអាសយដ្ឋានដែលបានសរសេរទុក។

បើកឡានបណ្តើរគិតបណ្តើរ «អ្នកទាំងពីរត្រូវតែចាំខ្ញុំ ខ្ញុំរងចាំថ្ងៃនេះជាយូរមកហើយ»

......

[ពេលយប់ម៉ោង ៧:៣០នាទី]

(ក្រាក...)សំឡេងបើកទ្វារ

Harinដែលត្រូវគេទុកចោលស្ទើរតែវង្វេងផ្លូវកាលពីថ្ងៃមិញកំពុងអង្គុយមើលទូរទស្សន៍នៅលើសាឡុងខណៈដែល Soo AhនិងJungkookកំពុងធ្វើនំcakeរូបមន្តថ្មីដែលគេនឹកឃើញជាមួយគ្នា។សំឡេងបានធ្វើឱ្យអ្នកទាំងអស់គ្នាភ្ញាក់ព្រើតក្រឡេកមើលកម្លោះម្នាក់ដែលដើរចូលមក។

«DaeHyunឯងមកវិញហើយអី ឯងបាត់ទៅណាពេញមួយថ្ងៃ?» Jungkook សួរដោយបារម្ភក្នុងឋានៈជាមិត្ត

«...»មិនតបមួយម៉ាត់ DaeHyunក៏ចូលទៅក្នុងបន្ទប់ទាំងទឹកមុខស្រពោនបាត់ទៅ

«ថ្ងៃនេះតើគេកើតស្អីគេនឹង? Bossខំសួរតែគេបែរជាមកកើតជម្ងឺតារាស្អីពេលនេះ ឈឹស!»Harin និយាយ

......

Note: អេ៎!ទៀតហើយឮតែរបស់ជាគូក៏ទិញភ្លាម។លឿនដល់ហើយរកតែខាងស្រីតវ៉ាមិនបាន។

Adminគ្រាន់តែឃើញអ្នកអានឡើង3Kភ្លាមកម្លាំងចិត្តមិនដឹងមកពីណាទេ អរគុណច្រើនសម្រាប់ការគាំទ្រ ហើយក៏អរគុណអ្នកដែលទ្រាំចាំអាន។ Admin និងព្យាយាមណា៎ដើម្បីឱ្យលឿនជាងនេះ តែAdminសុំប្រឡងឆមាស សិន។ ខាងក្រោមនេះជាសំណួររបស់ភាគនេះ ទាយលេងៗទៅណា៎!

Question:មនុស្សពីរនាក់ដែលDaeHyunទៅ ជួបតើជានរណា? តើអាចមានទំនាក់ទំនងអ្វីជាមួយគេ?

Continue Reading

You'll Also Like

171K 13.5K 22
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
647K 67.5K 26
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
3.5M 148K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.7M 101K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...