ទីប្រឹក្សាបេះដូង💞(ចប់)

By FANG-SIYOON

8.6K 880 111

ស្នេហាតែងមានឧបសគ្គ ប៉ុន្តែតើស្នេហារវាងបងប្អូនធម៌មួយគូនេះអាចទទួលបានសុភមង្គលដែរទេ ព្រោះថាទំនាក់ទំនងនេះមានម្ខាងម... More

ផ្ដើមរឿង
ភាគទី១:ការចាកចេញ
ភាគទី០២:ការជួបគ្នាលើកដំបូង
ភាគទី០៣:យកចិត្ត
ភាគទី០៤:ហេតុអីបងឱបនាង
ភាគទី០៥:ស្វែងរកការងារ
ភាគទី០៦:គួរស្រឡាញ់
ភាគទី០៧:ប្ដីមើលប្រពន្ធមិនបានទេឬ
ភាគទី០៨:គុំគួន
ភាគទី០៩:ហួងហែង
ភាគទី១០:ដឹងសុខទុក្ខ
ភាគទី១១:អេហ៍អ្នកកម្លោះ!ហេតុអីមិនលួងប្រពន្ធ
ភាគទី១២:សន្យា
ភាគទី១៣:គូដណ្តឹង
ភាគទី១៤:ជូនអូនទៅលេងប្អូន
ភាគទី១៥:ម្ចាស់បំណុល
ភាគទី១៦:សម្ពាធបេះដូង
ភាគទី១៧:តាមខួរក្បាលឬបេះដូង
ភាគទី១៨:ហួងហែង
ភាគទី19:ម្ចាស់បេះដូង
ភាគទី20:បងហត់ហើយ
ភាគទី21:មិនសំខាន់
ភាគទី22:ភ្លេចឋានៈ
ភាគទី24:យ៉ុនហ្គីមនុស្សសំអុយ
ភាគទី25:អារម្មណ៍រីករាយ
ភាគទី26:មនុស្សខ្ញុំស្រឡាញ់
ភាគទី27:បងហូរទឹកភ្នែកព្រោះគេអូនយំព្រោះបង
ភាគទី28:ទិញភាគហ៊ុន
ភាគទី29:អារម្មណ៍ដដែលៗ
31:យល់ចិត្ត
32+33:បងតែងចង់ឈ្នះ
34+35+36:ជាផ្កាយពិតប្រាកដ
37:គាំងនឹងទង្វើបង
38:សងភាពស្អាតស្អំ
39:អូនមិនល្ងង់
40:ទង្វើច្បាស់ជាងសម្ដី
41:
43:សម្ដែង
44:របស់សំខាន់
45:អស់សិទ្ធិ
46:កម្មពារ
47:ហេតុផលពិតដែលឲគេចាកចេញ
48:និស្ស័យ
49:ស្គាល់អារម្មណ៍កក់ក្ដៅសារជាថ្មី
50:នឹកអូនពេលស្រវឹង
51:ជម្រើស
52:ភាគបញ្ចប់
ភាគទី30:លាក់បាំង

42:ចាំទុកក្នុងខួរ

113 17 4
By FANG-SIYOON

ទីប្រឹក្សាបេះដូង

អ្នកណាអាចទទួលយកបានមនុស្សសំខាន់ក្បត់ក្រោយខ្នងបែបនេះ តើគេត្រូវពូកគេពាក់ស្នែងឲប៉ុន្មានដងហើយ

<ហ្ហឹកៗ អូនតែងតែឆ្ងល់ទំនាក់ទំនងបងជាមួយគេជាអ្វីឲប្រាកដ  ព្រោះពេលខ្លះមើលទៅបងហួងហែងគេជាងអូនដែលជាគូដណ្ដឹងទៅទៀត តែឥឡូវច្បាស់ហើយហ្ហឹកៗបងក្បត់អូន>គេដើរថយក្រោយទាំងទឹកភ្នែកហូរមកឥតដាច់ វាឈឺណាស់ដែលមកត្រូវស្ថិតក្នុងស្ថានភាពបែបនេះ គេសង្ស័យតាំងពីដំបូងតែក៏មិនប្រាកដតែថ្ងៃនេះគ្រប់យ៉ាងឲគេដឹងច្បាស់ហើយ

<ប្រាប់អូនមកថាវាពិតដូចអូនគិតឬទេហឹកៗ>ប្រាប់អូនមកបើបងហារមាត់ថាមិនមែនអូនសុខចិត្តធ្វើល្ងង់ព្រមជឿបង តែមួយមាត់ប៉ុណ្ណោះ

<បងគ្មានអីបកស្រាយទេ បើអូនមិនជឿជាក់បងនោះទេ>ស្នេហាត្រូវការភាពជឿជាក់បើគ្មានវាក៏អត់ន័យ តែចម្លើយនេះកុំថាឡើយស៊ូមីដែលហួសចិត្តសូម្បីជីមីនក៏ដូចគ្នា ហេតុអីមិនបកស្រាយឲច្បាស់ ពេលនេះជីមីនក៏ចង់ដឹងតំណែងខ្លួនដែរ

<ហឹសនេះឬជាចម្លើយបងមានន័យមែន បងឲអូនជឿបងជឿបែបណាបងដែលឃើញបងប្អូនណាគេដូចបងទេហួងហែងគ្នាបែបនេះឬ>បងប្អូនទូទៅឯណាស្និទ្ធ ប្រចណ្ឌ័គ្នាបែបនេះ បងប្អូនឯណាដែលតាមបារម្ភគ្នាថ្នាក់នេះនោះ

<បងសប្បាយណាស់ឬដែលលួចក្បត់ជាមួយប្អូនខ្លួនឯងចឹង ចំណែកឯងសប្បាយខ្លាំងណាស់ឬដែលធ្វើមនុស្សលួចលាក់បែបនេះ>សំណួរចាក់ដោតឲរកពាក្យតបមិនឃើញ វាមិនសប្បាយទេគេមិនអាចបង្ហាញអារម្មណ៍ខ្លួនឯងតាមចិត្ត មិនអាចបើកបង្ហាញ មិនអាចយំឲឃើញរឹតតែមិនអាចមានសិទ្ធិគ្រប់យ៉ាង

<ស៊ូហឹកបងស្ដាប់អូនបន្តិចបានទេពួកអូនគ្មានអីលើសពីបងប្អូនទេ yoongiបងពន្យល់គាត់បន្តិចទៅ>Jiminចូលទៅចាប់ដៃស៊ូមីព្យាយាមយ៉ាងណាឲគេព្រមស្ដាប់ការបកស្រាយរបស់ខ្លួន  វាជាអារម្មណ៍ពួកគេនៅមិនទាន់បានមានអ្វីជ្រុលជ្រួសទេ នៅអាចបកក្រោយបាន ខ្ញុំដឹងខ្ញុំខុសដែលអាត្មានិយម សុំទោសតែខ្ញុំពិតជាគ្មានបំណងទេ

<ចេញទៅកុំមកប៉ះខ្ញុំ>ស៊ូមីគេចចេញគិតទៅគេមុខក្រាស់ណាស់ដណ្ដើមគូដណ្ដឹងគេហើយនៅមកធ្វើខ្លួនជាមនុស្សល្អទៀត ថាហើយស៊ូមីក៏រត់ចេញទៅទាំងទឹកភ្នែកអ្នកណាមិនឈឺនៅពេលមនុស្សដែលយើងស្រឡាញ់ទុកចិត្តបែរជាក្បត់យើងបែបនេះ

<បងស៊ូ>រាងតូចស្រែកហៅទាំងទឹកភ្នែកគិតយ៉ាងម៉េចទៅគាត់ដឹងហើយ តើគាត់អាចបែកគ្នាដោយសាររឿងនេះទេ ហឹកៗធ្វើយ៉ាងម៉េចទៅ រាងតូចប្រុងរត់ទៅតាមតែដៃម្ខាងក៏ត្រូវចាប់ជាប់

<អូនចង់ទៅណាពួកយើងមានរឿងនិយាយគ្នា>YOONGIទាញដៃJIMINដើរសម្ដៅទៅឡានទោះជាចង់ប្រកែកក៏គ្មានប្រយោជន៍ដែរ បើប្រុសម្នាក់នេះកម្លាំងខ្លាំងថ្នាក់នេះ

<ហេតុអីអូនឲវាប៉ះខ្លួនអូនក្រែងបងហាមហើយតើថាកុំទៅស្និទ្ធស្នាលជាមួយវា>មកដល់ឡានរាងក្រាស់ក៏ស្រែកសួរកំហកទៅដោយគ្មានសួរនាំ ដឹងទេពេលគេឃើញបែបនេះគេសឹងតែហក់ទៅសម្លាប់ជឺយៀនទៅហើយហេតុអីឲវាប៉ះស្និទ្ធស្នាលថ្នាក់នេះ

<អូនរកដួលជឺយៀនគ្រាន់តែជួបទប់ប៉ុណ្ណោះ>រាងតូចបកស្រាយតាមដំណើរគេមិនយល់ពីអារម្មណ៍គាត់ច្បាស់ទេ ម្ដងក៏ទុកចោលម្ដងក៏ហួងហែងគាត់ទុកគេជាអីឲប្រាកដទៅ

<អូហ៍អូននិងវាស្និទ្ធស្នាលដល់ថ្នាក់នេះឬ>ជឺយៀនមិនសូវចូលចិត្តឲគេហៅឈ្មោះខ្លួនគេកាលរៀនមានតែប៉ុន្មាននាក់ប៉ុណ្ណោះដែលជឺយៀនឲហៅឈ្មោះក្នុងនោះក៏មានរាងក្រាសដូចគ្នា

<រើសទៅរវាងបងនិងវាអូនយកមួយណាបើយកវាបងដើរចេញ បងមិនចូលចិត្តប៉ះរបស់មានម្ចាស់ទេ>ឮប្រយោគចុងក្រោយហើយឲរាងតូចឈឺនិយាយលែងចេញទឹកភ្នែកក៏ហូរឥតដាច់ គេក៏ដូចគ្នាគេក៏មិនចូលចិត្តប៉ះរបស់មានម្ចាស់ដែរមិនចង់ធ្វើជនទី3អីដែរតែគេបែរជាជ្រុលខ្លួនបាត់ទៅហើយ

<គ្មានអីត្រូវរើសទេព្រោះអូននិងគេក៏មិនមែនជាអីនឹងគ្នាដែរ>ទៀតហើយនេះជាឱកាសឲគេកាត់ផ្ដាច់ពីគាត់បានទាំងស្រុងតែគេនៅតែគ្មានភាពក្លាហានធ្វើវា គេនៅតែមិនអាចចេញពីប្រុសម្នាក់នេះ

<ល្អចឹងកុំជួបវាទៀតឲសោះ>យ៉ុនហ្គីសម្លឹងជីមីនហាក់ទាមទារចម្លើយហើយចម្លើយនោះត្រូវតែស្របតាមចិត្តគេ

<តែគេជាដៃគូក្រុមហ៊ុនយើង>វាមិនអាចទេដែលមិនជួបគ្នានោះបើពេលនេះជឺយៀនក៏មានចំណែកក្នុងក្រុមហ៊ុដែរហើយ

<បងចេះចាត់ចែងហើយ>បើមានការទាក់ទងខាងជឺយៀនគេក៏អាចឲអ្នកផ្សេងទៅជំនួសដូចគ្នា បើចង់លុបកិច្ចកុងត្រាក៏គេមិនខ្វល់

<រឿងយើងទុកសិនបានទេបងសម្រួលជាមួយបងថ្លៃទៅណា កុំឲល្អក់កករគ្នាដោយសាររឿងនេះអី>រាងតូចចាប់ដៃគេអង្វរ គេដឹងថាគេស្រឡាញ់ប្រុសម្នាក់នេះគឺខុសទៅហើយបែបនេះហើយទើបគេមិនឲខុសដែលជាដើមហេតុឲពួកគាត់បែកគ្នា ហើយកាន់តែដឹងដូចគ្នាថាប្រុសម្នាក់នេះស្រឡាញ់ស៊ូមីប៉ុណ្ណា

<បងដឹងហើយ>រាងក្រាស់ក៏ចេញឡានទៅឯរាងតូចក៏ត្រូវរងចាំតាក់សុីជិះទៅខនដូវិញ ថ្ងៃនេះមេឃក៏ក្ដៅណាស់ដែរហើយឡានក៏គ្មានទៀតនេះគេដើរមកយូរដែរហើយ

ទម្រាំដល់ជីមីនសឹងតែសន្លប់ទៅហើយគេមានអារម្មណ៍ថាក្បាលគេឈឺសឹងផ្ទុះទៅហើយ តែគេក៏គ្មានកម្លាំងធ្វើអីផ្សេងដែរទើបទម្លាក់ខ្លួនគេងតែម្ដង ការងារចាំពេលក្រោយចាំគិត

ព្រឹកថ្ងៃថ្មី

បបូរមាត់ក្រៀមស្វិតទឹកមុខស្លេកស្លាំងរបស់រាងតូចដែលកំពុងលង់លក់លើគ្រែ មុខគេឡើងក្រហមនៅមានញាក់ទៀតតាមមើលប្រហែលជាគ្រុនហើយ គេគេងតាំងតែពីមានរឿងរហូតដល់ឥឡូវអ្វីក៏មិនទាន់បានចូលពោះបន្តិចដែរ

<He'llចេញមកបើកទ្វារឲខ្ញុំបន្តិច>សម្លេងទូរស័ព្ទបន្លឺឡើងរាងតូចលើកមើលទើបដឹងថាជាលេខរបស់SouMeគេលើកយ៉ាងប្រញាប់ គេឈរចុចយូរហើយតែគ្មានអ្នកបើកទើបសម្រេចចិត្តខលតែម្ដងទៅ

<បាទបងស៊ូ>រាងតូចយល់ព្រមយ៉ាងលឿនមុននឹងរៀបខ្លួនចេញទៅបើកទ្វារឲរាងតូចមួយទៀតចូលមកទាំងគ្មានកម្លាំងក្នុងខ្លួន

<បងអង្គុយសិនទៅចាំខ្ញុំយកទឹកមកឲ>ជីមីនក៏ត្រឡប់មកវិញជាមួយទឹកមួយកែវ ស៊ូមីឈរសម្លឹងមើលជុំវិញបន្ទប់ដោយការខឹងស្អប់ កុំថាគេមិនមាត់គេព្រមឈប់ចាំមើលគេនឹងបំផ្លាញជីមីនបែបណា

<បន្ទប់នេះស្អាតណាស់ ឯងជាអ្នកទិញហ៎មានលទ្ធភាពដែរ? បើឲយើងមើលគួរតែគ្មានទេ បើមានក៏មានដោយសារតាៗឲហើយមើលទៅ>ស៊ូមីអង្គុយគងអន្ទាក់ខ្លាឱបដៃសម្លឹងទៅជីមីនដែលឈរឱនមុខចុះ មើលកាន់តែយូរគេកាន់តែចង់ទះមុខស្លូតៗមួយនេះកាន់តែខ្លាំង

<គឺ.គឺបងប្រុសឲខ្ញុំខ្ចីស្នាក់នៅ>ជីមីនខ្ញាំថាសគេភ័យណាស់ឈឺក៏មិនតិចដែរនៅពេលស៊ូមីនិយាយនិងសម្លឹងគេមកបែបនេះតែវាក៏មិនខុសដែរ

<អូហ៍!ឯងដឹងគេជាបងប្រុសឯងដែរឬ>ជាបងតែខ្ញុំមើលទៅអ្នកមិនបានស្រឡាញ់គេនាមជាបងទេផាក ជីមីន

<និយាយទៅឯងស្រឡាញ់គេដើម្បីអីឬមកពីសណ្ដានឯងចូលចិត្តយករបស់គេបែបនេះ>ស៊ូមីបន្តញញឹមឌឺខ្វល់អីច្រើនយ៉ាងណាគេមានសិទ្ធិជាងស្រាប់ហើយមិនថាមុខច្បាប់ឬមុខគ្រួសារសាច់ញាតិនោះទេពិសេសគឺបេះដូង សួរទៅមានអ្នកណាស្គាល់ជីមីនក្នុងនាមជាមនុស្សដែលយ៉ុនហ្គីស្រឡាញ់😏

<ចាំទុកក្នុងខួរផងរបស់មានម្ចាស់កុំប៉ះជាពិសេសរបស់ខ្ញុំអ្នកកុំមករវល់>ទឹកដែលលើកកមកក៏ត្រូវស្រោចស្រោពពេញក្បាលជីមីន វាជាការប្រមានមួយ បើនៅតែមិនភ្ញាក់ខ្លួនគេមិនបន្ធូរដៃទេ

ក្រោយស៊ូមីចេញទៅផុតជីមីនក៏ដាក់ខ្លួនអង្គុយយំយកៗ ឈឺពេកហើយគេដកដង្ហើមមិនរួចទេ យំអស់ចិត្តជីមីនក៏រៀបខ្លួនទៅធ្វើការបន្ត

ព្រឹកបន្ទាប់

នៅកន្លែងធ្វើការ

<ងាប់ហើយមើលទៅមុខមាត់ស្អាតបាតដែរតែបែរជាទាក់ទងគូដណ្ដឹងគេទៅវិញ>សម្លេងអ្នកក្នុងក្រុមហ៊ុននិយាយឡើងកាលបើឃើញជីមីនដើរចូលមក

<មែនហើយឯងអើយស្ដាយចិត្តរាប់អានណាស់>

<នេះសំណាងហើយប៉ះអ្នកប្រុសKangបើប៉ះយើងវិញមិនទុកទេ>

រាល់ពាក្យរាល់សម្ដីដែលដៀលត្មិះគេគឺហឹងពេញត្រចៀកចាក់ជ្រៅទៅក្នុងខួរក្បាលបុកច្រានក្រពេញទឹកភ្នែកឲរំញោចបង្ហូរមក Jiminរត់មកបន្ទប់ទឹកទម្លាក់ខ្លួនអង្គុយយំ

<ខ្ញុំមិនចង់ទេ ខ្ញុំក៏មិនចង់ស្រឡាញ់របស់មានម្ចាស់ដែរហឹកហឺ ខ្ញុំគ្មានបំណងបំបែកគេទេហឹកៗ ខ្ញុំគ្រាន់ចង់នៅក្បែរឋានៈជាប្អូនក៏មិនអីដែរហឹកហឺ>គិតថាគេសប្បាយណាស់ឬដែលស្រឡាញ់ប៉ះរបស់មានម្ចាស់ គេភ័យខ្លាចគ្រប់យ៉ាងគេបន្ទោសខ្លួនឯងរាល់ថ្ងៃព្យាយាមឈរនៅកន្លែងមួយដែលមិនឲប៉ះពាល់ទំនាក់ទំនងអ្នកណាគេមិនបានចង់បំបែកទេគ្រាន់ចង់នៅក្បែរ មើលថែពេលគេលំបាក កំដរពេលគេឯការ លួងលោមពេលគេយំ មើលស្នាមញញឹមពេលគេរីករាយ អ្នកស្រឡាញ់គេតែម្ខាងក៏ប្រហែលជាអាចយល់ច្បាស់នូវអារម្មណ៍នេះព្រោះវាក៏មិនខុសគ្នាប៉ុន្មានដែរ

កាង ស៊ូមីមិនស្លូតទេណា😚



Continue Reading

You'll Also Like

679K 35K 30
𝐓𝐡𝐞 𝐔𝐧𝐞𝐱𝐩𝐞𝐜𝐭𝐞𝐝 𝐬𝐞𝐫𝐢𝐞𝐬 ~ 𝐁𝐨𝐨𝐤 𝟐 Sara Zafar, once a vibrant, effervescent spirit, embarks on a new chapter of her life in New Y...
687K 36.3K 21
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 𝐀𝐧𝐢𝐤𝐚 𝐑𝐚𝐢 𝐱 𝐊𝐚𝐛𝐢𝐫 𝐑𝐚𝐣𝐩𝐮𝐭 ...
567K 46.7K 22
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
2.6M 153K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...