ទីប្រឹក្សាបេះដូង💞(ចប់)

By FANG-SIYOON

8.7K 881 111

ស្នេហាតែងមានឧបសគ្គ ប៉ុន្តែតើស្នេហារវាងបងប្អូនធម៌មួយគូនេះអាចទទួលបានសុភមង្គលដែរទេ ព្រោះថាទំនាក់ទំនងនេះមានម្ខាងម... More

ផ្ដើមរឿង
ភាគទី១:ការចាកចេញ
ភាគទី០២:ការជួបគ្នាលើកដំបូង
ភាគទី០៣:យកចិត្ត
ភាគទី០៤:ហេតុអីបងឱបនាង
ភាគទី០៥:ស្វែងរកការងារ
ភាគទី០៦:គួរស្រឡាញ់
ភាគទី០៧:ប្ដីមើលប្រពន្ធមិនបានទេឬ
ភាគទី០៨:គុំគួន
ភាគទី០៩:ហួងហែង
ភាគទី១០:ដឹងសុខទុក្ខ
ភាគទី១១:អេហ៍អ្នកកម្លោះ!ហេតុអីមិនលួងប្រពន្ធ
ភាគទី១២:សន្យា
ភាគទី១៣:គូដណ្តឹង
ភាគទី១៤:ជូនអូនទៅលេងប្អូន
ភាគទី១៥:ម្ចាស់បំណុល
ភាគទី១៦:សម្ពាធបេះដូង
ភាគទី១៧:តាមខួរក្បាលឬបេះដូង
ភាគទី១៨:ហួងហែង
ភាគទី19:ម្ចាស់បេះដូង
ភាគទី20:បងហត់ហើយ
ភាគទី21:មិនសំខាន់
ភាគទី22:ភ្លេចឋានៈ
ភាគទី24:យ៉ុនហ្គីមនុស្សសំអុយ
ភាគទី25:អារម្មណ៍រីករាយ
ភាគទី26:មនុស្សខ្ញុំស្រឡាញ់
ភាគទី27:បងហូរទឹកភ្នែកព្រោះគេអូនយំព្រោះបង
ភាគទី28:ទិញភាគហ៊ុន
ភាគទី29:អារម្មណ៍ដដែលៗ
31:យល់ចិត្ត
32+33:បងតែងចង់ឈ្នះ
37:គាំងនឹងទង្វើបង
38:សងភាពស្អាតស្អំ
39:អូនមិនល្ងង់
40:ទង្វើច្បាស់ជាងសម្ដី
41:
42:ចាំទុកក្នុងខួរ
43:សម្ដែង
44:របស់សំខាន់
45:អស់សិទ្ធិ
46:កម្មពារ
47:ហេតុផលពិតដែលឲគេចាកចេញ
48:និស្ស័យ
49:ស្គាល់អារម្មណ៍កក់ក្ដៅសារជាថ្មី
50:នឹកអូនពេលស្រវឹង
51:ជម្រើស
52:ភាគបញ្ចប់
ភាគទី30:លាក់បាំង

34+35+36:ជាផ្កាយពិតប្រាកដ

125 16 0
By FANG-SIYOON

ទីប្រឹក្សាបេះដូង

បើជាជីមីនតើអ្នកមានអារម្មណ៍បែបណាទើបរួចពីមនុស្សមានគំនិតបំពាន មកដល់កន្លែងក៏ត្រូវមនុស្សខ្លួនទុកចិត្តស្រឡាញ់បែរជាបំពានទៅវិញ

<ហឹកៗៗ>កម្លាំងកាន់តែខ្សត់រាងតូចបានត្រឹមនៅស្ងៀមឲអ្នកខាងលើបំពានតាមចិត្ត ដោយឃើញរាងតូចលែងរើតទៀតYoongiក៏ងើបមុខចេញសម្លឹងទៅវង់ភក្រ្តដែលពោរពេញដោយសន្សើមនេត្រា

<ហេតុអី?>សំណួរគ្មានក្បាលគ្មានកន្ទុយតែអាចកាត់ន័យបានថាគេចង់សួរថា ហេតុអីបានជាយំ? ហេតុអីបានជាមិនព្រមក្រែងJiminស្រឡាញ់គេមិនអញ្ចឹង? ហេតុអីមើលទៅគេដូចជាគេកំពុងបង្ខំទៅវិញ? ហេតុអីមើលទៅស្អប់ខ្ពើមគេខ្លាំងម្ល៉េះ?

<ហឹកៗព្រោះអូនជាផ្កាយហឹកៗ>សម្លេងយំកាន់តែខ្លាំងរាងតូចយំដល់ដង្ហក់ទៅហើយ គេជាផ្កាយ ជាផ្កាយដែលកំដរព្រះចន្ទមិនមែនជាកូនទន្សាយដែលជាគូជាប់ជាមួយព្រះចន្ទទេ គ្រាន់ឮពាក្យនេះYoongiជាប់គាំងអស់ពាក្យនិយាយក៏ពិតគេគឺមានកូនទន្សាយហើយ

<គេងទៅ>Yoongiទម្លាក់ខ្លួនមកម្ខាងទាញបង្វែរJiminដែលយំដង្ហក់មកឱបនិងអង្អែលខ្នងតិចៗនិងថើបសក់គេបន្តិចជាការលួងលោម Jiminក៏ប្រឹងបិទភ្នែកគេងទាំងនៅដង្ហក់តិចៗ

<ហេតុអីអូននៅជាមួយវាបាន>គេគេងមិនលក់ទេព្រះមិនស្ងប់ចិត្តមិនដឹងថាជីមីននៅជាមួយJeYienបានយ៉ាងម៉េច តើពួកគេស្គាល់គ្នាយូរហើយឬព្រោះមនុស្សដូចជាJeYienមិនងាយយកចិត្តទុកដាក់ជាមួយអ្នកណាទេ

<អត់ទេពួកយើងទើបតែស្គាល់គ្នានោះទេ>Jiminក៏ប្រាប់ទៅតាមធម្មតាណាមួយគេមិនដែលលាក់ជាមួយYoongiស្រាប់ទៅហើយ បើប្រាប់ហើយវាមិនធ្វើឲYoongiខាតប្រយោជន៍

<អូនស្គាល់វាដោយរបៀបណា>តើJiminទៅណាទើបជួបជាមួយJeYienបែបនេះ ឬក៏ពួកគេស្គាល់គ្នាយូរហើយតែលាក់ជាមួយខ្លួន😐

<ជួបចៃដន្យ>Jiminជ្រើសកុហកព្រោះបើប្រាប់តាមត្រង់ខ្លាចថាYoongiអាចមានបញ្ហាជាមួយដៃគូសហការនាំក្រុមហ៊ុនខាតបង់

<ជួបចៃដន្យហេតុអីឲវាបីអូនមក>បើចៃដន្យមែនហេតុអីក៏ឲវាបីប៉ះពាល់រាងកាយខ្លួនបែបនេះ តើអូនជាមនុស្សចិត្តងាយបែបនេះពីពេលណា

*បងថាអូនចិត្តងាយឬ*

<អូនឈឺជើង>Jiminតបមួយៗតាមសំណួរគេ និយាយត្រង់អារម្មណ៍គេនៅមិនទាន់បាត់ភ័យទេពេលនោះបើភ្ញាក់មកត្រូវលោកSanនោះបំពានគេប្រាកដជាខាំអណ្ដាតឲស្លាប់មិនខាន

<អូនកុហកបងមែនទេ>ឮហើយJiminក៏បែរមុខមកមើលអ្នកដែលសួរខ្លួនបែបនេះ តើYoongiថាខ្លួនកុហករឿងអី រឿងលោកsanតើមែនទេ

<អូនកុហកថាមិនធ្លាប់ស្គាល់ជាមួយអាJeYienតើមែនទេ>ឮហើយJiminក៏សើចឡើងគាត់មិនធ្លាប់ជឿគេម្ដងណាទេ

<អត់ទេ គេងទៅអូនងងុយហើយ>គេហត់ចង់គេង ហត់ដែលបកស្រាយហើយមិនជឿ ហត់ដែលរាល់ពេលដែលYoongiព្រងើយពីសុខទុក្ខគេ

(មិនយូរទេ មិនយូរទៀតទេ)???

ព្រឹកនេះផ្ទៃមេឃស្រឡះល្អខុសប្លែកតែសភាពមនុស្សពីរនាក់តែនៅបន្ទប់ជាមួយគ្នាហាក់អួលអាប់គ្មានអ្នកណាហើបមាត់រកគ្នាសោះ ឯទឹកមុខមិនជាល្អនោះទេ

<បងញុាំអីសិនទៅ>Jiminដកដង្ហើមធំបន្តិចទើបងើបលើកម្ហូបមករៀបឲរាងក្រាស់ដែលអង្គុយលើសាឡុងមិនមាត់មិនក តែងតែពីក្រោកមកម្ល៉េះ ទៀតហើយខ្ញុំនៅតែត្រូវជាអ្នកនិយាយរកគាត់មុនដដែល

<បងមានណាត់ខាងក្រៅ>ថាហើយក៏ទាញអាវក្រៅខ្លួនចេញទៅទុកឲរាងតូចឈរគាំងម្នាក់ឯង បើមិនញុាំហេតុអីមិនប្រាប់កុំឲគេធ្វើច្រើនថ្នាក់នេះ ខ្លាចជ្រុះមាសឬបានជាមិនប្រាប់គេ នេះបើគេមិនហៅគឺយ៉ុនហ្គីគិតមិននិយាយរកគេតែម្ដងឬ

<ហុឹម!គួរសុាំហើយ>រាងតូចដកដង្ហើមធំបន្តិចទើបយកម្ហូបទាំងនោះទៅកម្ដៅទុកគេគ្មានអារម្មណ៍នឹងញុាំទេ វាឆ្អែតតែម្ដង

<ទៀតហើយYoon>រាងតូចហួសចិត្តជាខ្លាំងនេះភ្លេចឯកសារទៀតហើយ រាងតូចទាញកាបូបឯកសារមកតាមខ្លួននិងរត់ចេញទៅក្រៅក្រែងទាន់តែហួសបាត់រាងក្រាស់មិនដឹងចេញដល់ណាហើយទេ រាងតូចក៏បើកទូរស័ព្ទមើលGPSដែលបានភ្ជាប់និងហៅតាក់សុីជិះតាម

<នេះលុយអរគុណពូ>រាងតូចហុចលុយឲអ្នកបើកតាក់សុីហើយក៏បើកទ្វារចេញទៅគ្រាន់ងាកមកបានឃើញទិដ្ឋភាពដែលឲគេរំភើបជាខ្លាំង

ក្រោយពីឃើញថារាងក្រាសភ្លេចឯកសារjiminក៏ប្រញាប់ជិះមកតាម តែក៏បានឃើញថាYoongiកំពុងតែផ្អែមល្ហែមជាមួយSuMeទើបនៅស្ងៀមទ្រឹងបន្តិច

(ជារឿងធម្មតាទេពួកគាត់ជាគូដណ្ដឹងនិងគ្នា)រាងតូចស្ទាបទ្រូងប្រឹងគិតបន្លប់ខ្លួនឯង គេឈឺចង់យំហើយហេតុអីមកឃើញបែបនេះទ្រូងគេឈឺដូចគេចាក់ទៅហើយ

<ហៃយ៉ាពួកបងផ្អែមល្មមៗបានហើយអាណិតអ្នកក្បែរៗផង>រាងតូចប្រឹងញញឹមដើរចូលទៅនិងហុចឯកសារឲរាងក្រាស់ គេអាចមានសិទ្ធិអីទៅបង្ហាញអារម្មណ៍ពេលនេះទៅ គេត្រឹមមនុស្សកំដរត្រឹមទីព្រឹក្សាប៉ុណ្ណោះ

<ភ្លេចនៅក្រុមហ៊ុនហើយអគ្គនាយក>រាងតូចហុចកាបូបឯកសារឲទៅYoongiទាំងហៅនាមពេញរបៀបលេងសើច គេអាចលេងសើចបានគ្រប់ស្ថានការគ្មានអ្នកណាអាចដឹងថាគេឈឺឬយំទេដូចពេលនេះអញ្ចឹង ហើយដែលនិយាយថាភ្លេចឯកសារនៅក្រុមហ៊ុនគ្រាន់តែមិនចង់ឲយ៉ុនហ្គីនិងស៊ូមីឈ្លោះគ្នាប៉ុណ្ណោះ

<អរគុណហើយលេខាតូច>ទទួលហើយYoongiក៏បើកចេញទៅដោយនាំយកSouMeទៅជួបដៃគូពិភាក្សា

<តើអូនអាចធ្វើតាមសន្យាដល់ពេលណាទៅយ៉ុនបើត្រង់នេះវាស្ពឹកអស់ហើយ>ជីមីនឈរសម្រក់ទឹកភ្នែកដោយស្ងៀមស្ងាត់ រាល់ពេលរាងក្រាស់នៅជាមួយស៊ូមីគេឈឺស្ទើរស្លាប់ទៅហើយ ហេតុអីម្នាក់នោះមិនអាចជាគេ ហេតុអីបានជាគេត្រឹមមនុស្សក្រោយខ្នង

រថយន្តបោះពួយយ៉ាងលឿនលើដងវិថីដែលមានចរាចរណ៍ត្រៀមត្រា ក្នុងឡានមានភាពរីករាយដែលបង្កើតដោយគូស្នេហ៍មួយគូ

<ហាសហាបងចាំទេពេលនោះបងត្រូវគ្រូពិន័យឲឈរជើងមួយ>កាលនោះយ៉ុនហ្គីមិនបានធ្វើលំហាត់ទើបគ្រូពិន័យឲឈរជើងមួយពេញមួយថ្ងៃ

<ឈប់រំលឹកទៅ ពេលនោះអូនមិនជួយបងហើយនៅសើចបងទៀត>យ៉ុនហ្គីមុខមាំខឹងណាស់មិនជួយគេហើយពេលនេះបែរជាលើកមកបង្អាប់គេទៀត

<វាកំប្លែងពេក>ស៊ូមីនៅតែសើចនាំឲរាងក្រាសអត់ខ្នាញ់មិនបាន

<ឥឡូវបងសួរថាអូនឈប់ឬមិនឈប់>រាងក្រាស់ធ្វើមុខមាំសម្លឹងមកគូដណ្ដឹងទាំងមិនរេ

<អត់ អត់ចង់>ថាហើយនៅលានអណ្ដាតឌឺគេទៀត

<បាននេះណែ>ថាហើយយ៉ុនហ្គីក៏ទាញរាងកាយស៊ូមីមកជិតនិងថើបក្រញិចមិនខ្មាសអ្នកបើកឡាន

<ហាសហាបានហើយៗអូនចាញ់ហើយ>បន្ទាប់ពីប្រលែងគ្នាដល់ហត់ស៊ូមីក៏លើកទង់សមើលទៅមុខគេក្រហមអស់ហើយថើបនោះថើប

ហាងអាហារ

<សួស្តីលោកមីន>លោកលីមដែលជាដៃគូសហការរាប់ឆ្នាំ

<បាទសួស្ដីលោកលីម>រាងក្រាសចាប់ដៃគួរសមនិងនិយាយពីគម្រោងការថ្មីដោយមានSouMeអង្គុយជិតប្រឹងស្ដាប់ទាំងមិនសូវយល់ការ

<អាហារចាស>បុគ្គលិកចូលមកដោយថាសអាហារជាច្រើនមុខសម្រាប់តុគេ ការបរិភោគអាហារពេលព្រឹកក៏បញ្ចប់យ៉ាងរលូន

<អរគុណលោកលីមហើយដែលនៅតែបន្តដំណើរជាមួយក្រុមហ៊ុនយើងច្រើនឆ្នាំមកនេះ>មកដល់ចំណតឡានពួកគេក៏លាគ្នាទៅបន្តការងាររៀងខ្លួន ចំណែកយ៉ុនហ្គីក៏ជូនស៊ូមីទៅផលិតកម្មរួចទើបចូលក្រុមហ៊ុនវិញ

<បងទិញមកផ្ញើ>យ៉ុនហ្គីហុចថង់នំមួយឲរាងតូចគេចាំថាជីមីនចូលចិត្តនំនេះណាស់ ជីមីនងើបមុខសម្លឹងមើលម្ចាស់នំដោយមិននិយាយអី

<អរគុណ>អរគុណ?នេះម៉េចក៏គំរោះគំរើយបែបនេះ សូម្បីពាក្យបងមួយមាត់ក៏គ្មានផង ខឹងចិត្តរាងក្រាសក៏ដើរចូលបន្ទប់ដោយមិននិយាយអីបន្តិចសោះ

<ហុឹម!>ជីមីនដកដង្ហើមធំ គេមានតែបណ្ដោយតាមយ៉ិនហ្គីនលះហើយមិនអាចតាមស្អិតទៀតទេមិនចឹងការស្រឡាញ់នេះកាន់តែកើនមិនខាន

......

តុក តុក

<លោកអគ្គនាយកនេះជាឯកសារ>ជីមីនដាក់ឯកសារចុះនិងឈរតាមនាមជាលេខាក្នុងម៉ោងការងារថ្ងៃនេះគេម៉ត់ចត់ជាងរាល់ដងទៅទៀត សូម្បីស្នាមញញឹមក៏គ្មានផង

<អូនកើតអីមីន>អត់មិនសួរមិនបានទោះមិនទាន់យាយគ្នាច្រើនតែតាំងពីព្រឹករហូតនេះថ្ងៃត្រង់ទៅហើយជីមីនមិនទាន់និយាយរកឬយកអាហារមកញុាំជាមួយគេដូចរាល់ដងទេ

<បាទគ្មានទេ>រាងតូចនៅតែនិយាយមុឺងម៉ាត់ដដែលអារម្មណ៍គេមួយនេះនិយាយទៅក៏នាយមិនយល់ដែរ ចឹងកុំយាយនាំឈ្លោះគ្នាដែរមិន ចឹងនិយាយហើយក៏ដដែលគ្មានអីអាចកែប្រែទេ

<កុំឲបងខឹងទាន់>ដូចដឹងហើយថាយ៉ុនហ្គីមិនចេះទ្រណាទេគេសួរមិនគួរមាត់រឹងទេមិនចឹងអ្នកពិបាកគឺខ្លួនឯងនោះទេ

<បាទអត់ពិតមែន>ថាហើយនិយាយទៅក៏បងមិនអាចកែបានដែរកុំយាយអីល្អជាង ណាមួយគេមានសិទ្ធិអីយាយឆ្កួតមែន

<ល្អ>យ៉ុនហ្គីសង្រ្កឺតធ្មេញទាញឯកសារមកសញ្ញេទាំងញាប់ដៃមិននិយាយចឹងកុំបាច់និយាយរហូត រួចរាល់ជីមីនក៏ឱនយកចេញទៅដោយមិននិយាយអីដដែល ម្នាក់អន់ចិត្តម្នាក់មិនចេះទ្រ ខ្ទេចមិនខាន

<អាឡូ!អូហ៍វ៉ុនមានការអី>ចេញមកខាងក្រៅមិនទាន់ទាំងផុតទ្វារផងគាប់ជួនក៏ឮសម្លេងទូរសព្ទ័ក៏រោទ៍ឡើងរាងតូចលើកនិយាយទាំងញញឹម

{មីនអូនទំនេរទេគឺពួកយើងមានជប់លៀងមិត្តរួមថ្នាក់កាលរៀនវិទ្យាល័យណាអូនមកបានទេ }អុិនវ៉ុននិយាយទាំងញញឹមគេរំភើបណាស់ព្រោះនេះជាឱកាសមួយដែលគេអាចនៅជាមួយជីមីនដោយគ្មានយ៉ុនហ្គីជាមេរំខាន

<ទំនេរតើ នៅឯណា>ឮហើយក៏ចាប់អារម្មណ៍ភ្លាមពួកគេខានយាយជាមួយមិត្តរួមថ្នាក់យូរហើយមិនដឹងពេលនេះសុខទុក្ខម៉េចទេម្នាក់ៗ មិត្តរួមជំនាន់ទាំងអស់គេជួបជិតស្និទ្ធមានតែថេយ៉ុងមួយគត់

{នៅសណ្ឋាគារJY បើមីនមកចាំបងទៅទទួល}បានទៅទទួលទៀតសំណាងលើសំណាងហើយ គេក៏បានមានពេលជាមួយជីមីនបន្ថែមទៀត

< បាទចឹងក៏បាន>ថាហើយក៏បិទនិយាយទាំងញញឹមមិនដឹងថារាល់ការសន្ទាត្រូវបានលបស្ដាប់ដោយមនុស្សម្នាក់

<និយាយជាមួយអាម្នាក់នោះញញឹមបិទមាត់មិនជិត ដល់ជាមួយបងតែមុខមិនចង់មើលផង>អារម្មណ៍ខឹងអន់ចិត្ដក៏ជ្រៀតចូលមករាល់ដងមិនចឹងទេជីមីនមិនដែលធ្វើចឹងដាក់គេទេតើដោយសារអាម្នាក់នោះមែនទេ វាជាអ្នកឲជីមីនប្រែប្រួលប្រាកដណាស់ បែបនេះមិនអាចឲវានៅជិតជីមីនច្រើនពេកទេ

យប់

ពេលព្រលប់សន្សឹមកាយមកដល់ ពពកជាច្រើនអណ្តែតលើផ្ទៃលំហរចាំងជាមួយពន្លឺពណ៌ទឹកក្រូចលាយលឿងជាចំណាំងផ្លាតបង្អួតខ្លួនជាមួយភាពឡូយឆាយ រហូតទាល់តែរលត់បាត់អស់រស្មីដែលចែងចាំងមុននេះឲសល់ត្រឹមដួងខែមួយចំណិតដែលមានដួងតារាជាគ្នា។

<អូនចង់ទៅណា>ឃើញរាងតូចស្លៀកពាក់ស្អាតបាតនៅបាត់ទឹកអប់ឡើងក្រអូបឈ្ងុយឈ្ងុបបែបនេះរាងក្រាសក៏ក្ដៅចិត្តឡើង ប្រឹងបាញ់ខ្លាចអាម្នាក់នោះហិតមិនដឹងឬ ហើយមើលស្លៀកពាក់ ហុឺយគេចាប់មិនឲចេញល្អអត់

<អូនមានផាតធីជាមួយមិត្តរួមថ្នាក់បងមានអីឬ>រាល់ដងគេទៅណាយ៉ុនហ្គីដូចមិនចាប់អារម្មណ៍ថ្នាក់នេះទេហើយថ្ងៃនេះខ្មោចខាងណាចូលបានមុខអាក្រក់មើលម្ល៉េះ បើក្រសែភ្នែកសឹងចាប់គេសុីទៅហើយ

<ទាល់មានការបានបងសួរបាន?>យ៉ុនហ្គីលើកចិញ្ចើមសួរ តែសំណួរគេមួយនេះឲជីមីនហួសចិត្តជាខ្លាំងគ្រាន់សួរចឹងខុសដែរឬ ទៅញុាំឃ្មុំពីណាទេលោកអើយ

<គ្មានទេ អូនទៅហើយ>រាងតូចទាញកាបូបស្ពាយក្រោយរបស់ខ្លួនមកដើរចេញទៅយ៉ាងរីករាយ តែក៏ត្រូវស្ដុបដោយស្វ័យប្រវត្តិពេលឮប្រយោគយ៉ុនហ្គី

<បងទៅដែរ>កុំសង្ឃឹមថាគេឲអាមុខស្លេកនោះមានឱកាសឲសោះ គេនឹងងតាមជ្រែករវាងវានិងជីមីនឲបាន ចាំមើលអ្នកណាខ្លាំងជាង

<តែជាមិត្តអូនទេណា>យ៉ុនហ្គីមិនស្គាល់ពួកគេផងតើអាចចុះសម្រុងបានទេមិត្តគេជាប្រភេទលេងច្រើនដូចជាគេចឹង ចំណែកយ៉ុនហ្គីវិញស្ងៀមស្ងាត់គ្រាន់គិតក៏ពិបាកដែរ

<ចុះយ៉ាងម៉េចមិនចង់ឲបងស្គាល់?>កាន់តែវែងឆ្ងាយហើយតើគាត់កើតអីបានយាយរកតែឈ្លោះបែបនេះ

<តែអូនបានឲវ៉ុនមកយកហើយ>នឹកដល់រឿងពីថ្ងៃនិងការតាំងចិត្តរបស់ខ្លួនហើយជីមីនក៏ជ្រើសយកអុិនវ៉ុនឲជូនទៅវិញ មនុស្សកំពុងចង់កាត់ចិត្តបែរជាមកល្អជាមួយវិញអត់អាណិតចិត្តសោះ

<តាមចិត្ត>យ៉ុនហ្គីក៏ដើរចូលបន្ទប់ទឹកបាត់ងូតទឹកដូរខោអាវ ឯជីមីនក៏ចុះទៅខាងក្រោមព្រោះឲអុិនវ៉ុនចាំយូរដែរហើយ

<សុំទោសផងដែលឲវ៉ុនចាំយូរ>ជីមីនដើរមកជិតឡានមុននឹងសុំទោសទៅអ្នកដែលបើកទ្វាឡានឲខ្លួន

<មិនអីទេបងទើបតែមកដល់ដែរ>កុហកមិនសមសោះគេឃើញអុិនវ៉ុនមកយូរដែរហើយតែគេរវល់រៀបខ្លួនព្រោះអុិនវ៉ុនមកមុនម៉ោងខ្លាំងពេក

<មីនមានភ្លេចអីឬអត់>គេសួរក្រែងបើភ្លេចគេឡើងទៅយកឲក៏បានកុំឲជីមីនពិបាកទៅមក គេបារម្ភក្រែងជីមីនហត់

<អត់ទេយកមកអស់ហើយ>គេឆែកមើលកាបបូបបញ្ជាក់ទើបងាកមកនិយាយប្រាប់អុិនវ៉ុនវិញ

<ដាក់ខ្សែក្រវ៉ាត់ឲល្អផង>គេទាញខ្សែក្រវ៉ាត់ដាក់ឲជីមីនព្រោះមិញចូលមកជីមីនមិនទាន់បានដាក់ទេ ឯជីមីនក៏រឹងខ្លួនតែម្ដងកាលបើត្រូវអុិនវ៉ុនបែបនេះ

<អរគុណវ៉ុនហើយ>ថាហើយឡានក៏បោះពួយទៅមុខក្រោមការគ្រប់គ្រងពីនាយសង្ហាអុិនវ៉ុន រាងតូចសម្លឹងមើលទេសភាពនាពេលរាត្រីទាំងចិត្តនឹករំពៃដល់មនុស្សម្នាក់

រថយន្តបោះជំហានទៅមុខឥតឈប់ឆ្លងកាត់រាប់រយអគារក៏ដូចជាផ្ទះនានា អំពូលភ្លើងរាត្រីក៏ចាប់ជះមកបង្អួតសម្រស់ទីក្រុងដ៏ល្អឯកមួយនេះ

ងុឺត!

ទម្រាំដល់ជីមីនក៏គេងលក់ទៅហើយ អុិនវ៉ុនឃើញបែបនេះចិត្តចង់បីជីមីនចូលទៅក្នុងដែរតែមិនហ៊ានព្រោះដូចដឹងចឹងជីមីនជាមនុស្សកំណាញ់ខ្លួនណាស់

<ហុឹម!ដល់ហើយហ៎ ហេតុអីវ៉ុនមិនដាស់មីន>ប្រហែលជាកន្លះម៉ោងក្រោយជីមីនក៏ភ្ញាក់ឡើងគេសម្លឹងមើលម៉ោងក៏ទាយដឹងថាគេមកដល់យូរហើយតែហេតុអីអុិនវ៉ុនមិនដាស់គេ

<បងឃើញមីនគេងស្រួលទើបមិនរំខាន>នាយអាចសម្លឹងជីមីនច្បាស់គឺពេលកំពុងគេងនេះឯងមុខគេឡើងដូចកូនក្មេងមិនដឹងអីអញ្ចឹង

<ហិកៗពិបាកវ៉ុនហើយ ចឹងតោះចូលទៅក្នុងចឹង>គ្រប់គ្នាប្រហែលជាចាំហើយ ការរៀបចំមិនធំដុំអ្វីទេតែក៏អាចថាមានគ្រប់សព្វសម្រាប់លេងនិងញុាំ

<ពួកបងអាចសុំចូលរួមផងបានទេ>សម្លេងរបស់តារាល្បីកាង ស៊ូមីបន្លឺឡើងនាំឲគ្រប់គ្នាងាកមកដោយឯកឯង នេះគេមិនឲជូនមកតែយ៉ុនហ្គីបែរជាមកតាមក្រោយហើយនៅនាំគាត់មកទៀតឬ

<បាទ.បាទរីករាយខ្លាំងណាស់>ថេយ៉ុងនិយាយទាំងមិនត្រូវរំភើបដែលបានជួបអាយដលបែបនេះ ខុសតែរាងតូចជីមីដែលបែរជាទម្លាក់ទឹកមុខជាខ្លាំង

ពួកគេក៏វែកកន្លែងឲយ៉ុនហ្គីនិងស៊ូមីចូលតុពួកគេអង្គុយមានតែប៉ុន្មាននាក់ប៉ុណ្ណោះ

<ជីមីនទៅយកអាហារជាមួយយើងអត់>ថេយ៉ុងបបួលទៅឯអុិនវ៉ុនឮចឹងក៏ងើបតាមមិនឲឃ្លាត ខុសតែនាយសង្ហាយ៉ុនហ្គីដែលបានត្រឹមតាមមើលទាំងក្ដៅងំ

ជីមីនឈរចាប់អាហារជាច្រើនមុខតាមចំណូលចិត្តអ្នកក្នុងតុខ្លួនតាមដែលអាចចាំ

<ខ្ញុំយកTteokbokkiតែកុំដាក់ល្ងរអី>ជីមីនប្រាប់ទៅអ្នកចម្អិនអាហារដែលជាអ្នកដួសម្ហូបមួយនេះ គេចាំថាស៊ូមីចាញ់ល្ងរទើបកម្មង់ជាចានអត់ល្ងវិញ

ទីប្រឹក្សាបេះដូង

កម្ម៉ង់ហើយពួកគេក៏ដើរទៅកន្លែងអង្គុយនាំគ្នាជជែកពីនេះពីនោះ

<ឯងជួយលើកទៅតុចុងក្រោយនោះឲខ្ញុំបន្តិច>បុគ្គលិកម្នាក់ប្រញាប់រត់ចេញទៅគេឈឺពោះណាស់ទើបឲអ្នកផ្សេងលើកទៅតុចុងគេតែមិនបញ្ជាក់ថាតុលេខប៉ុន្មាបនោះទេ ណាមួយតុក្រោយមាន2តុជួរក្បែរគ្នា

<អាហាររបស់អ្នកទាំងអស់គ្នាបាទ>បុគ្គលិកលើកមកដាក់លើតុ គ្មាននរណាចាប់អារម្មណ៍ថាមានល្ងរអត់ទេព្រោះការរៀបចំគឺយកព៌ណចម្រុះបាញ់ភ្លើងភ្លឹបភ្លែត ស៊ូមីខ្លួនឯងក៏មិនចាប់ភ្លឹកដូចគ្នាថាម្ហូបនេះគឺមានល្ងរ

_______

∆មន្ទីរពេទ្យ

ក្រលេកមកមើលផ្នែកម្ខាងទៀតរាងតូចស៊ាវ ចាន់ឯណោះវិញគឺកំពុងអង្គុយពិបាកចិត្តដោយសារគេមិនស្រួលខ្លួនទើបយីបូមិនព្រមឲគេទៅ

<យីអូនទៅតែមួយភ្លែតទេណា ណាៗ>ចាន់ចាប់ដៃរាងក្រាសទាំងទោលយកតិចៗ សុំរាងក្រាសនឹងក៏មិនមើលទេថាខ្លួនឯងសឹងងើបពីគ្រែមិនរួចទៅហើយ គេចង់ទៅដែរព្រោះអុិនវ៉ុនជាអ្នកអញ្ជើញដោយផ្ទាល់ គេនិងអុិនវ៉ុនស្គាល់គ្នានៅពេលដែលអុិនវ៉ុនទៅរៀនតនៅLហើយជាសាលាជាមួយគេគ្រាន់តែឆ្នាំខុសគ្នា

<មិនទេ គេងទៅបងជូតខ្លួនឲ>យីបូដាក់ចាន់ឲគេងទើបដើរទៅបន្ទប់ទឹកយកកូនចានដែកនិងកូនកន្សែងមកជូតខ្លួនឲគូដណ្ដឹង

<លើកក្រោយបើឈឺល្មមៗត្រូវប្រាប់បងមិនមែនទាល់ដល់សន្លប់បានបងដឹងទេ>នេះចាន់ក្ដៅដល់សន្លប់ណាគេភ័យសឹងធ្វើអីមិនត្រូវទៅហើយ

<យីហា៎!>Yiboមិនខ្វល់គេគិតតែពីជូតខ្លួនឲចាន់បន្ទាប់មកក៏ឲគេលេបថ្នាំហើយគេងតែម្ដង

∆កម្មវិធី

មនុស្សអ៊ូអរជាខ្លាំងសម្លេងជជែកក៏ឮឥតឈប់ដោយសារតែភាពនឹករលឹកដែលបែកគ្នាជាច្រើនឆ្នាំអ្នកខ្លះក៏ជួបគ្នាម្ដងម្កាល ឯខ្លះក៏អត់សោះ

<អួយ!>អាហារបញ្ចប់មិនបានប៉ុន្មានផងស៊ូមីក៏ចាប់ផ្ដើមរមាស់ដោយសារល្ងរគេខំអេះឡើងក្រហមហើយ

<យ៉ុនហឹកៗជួយអូនផង>យ៉ុនហ្គីដែលកំពុងសម្លឹងមលលជីមីននោះក៏ងាកមកមើលឃើញថាគូដណ្ដឹងគេឡើងក្រហមពេញខ្លួនទៅហើយទើបប្រញាប់សួរឡើង

<អូនកើតអី>យ៉ុនហ្គីបារម្ភជាខ្លាំងអ្នកក្បែរក៏ដូចគ្នា ស៊ូមីងាកទៅក៏ឃើញថាចានមានល្ងរព្រោះភ្លើងបាញ់មកច្បាស់ៗហើយមុននេះជាភ្លើងបែបញាក់ៗ

ប្រាវ!ចានTteokbokkiធ្លាក់បែកជាបំណែកៗដោយសារកំហឹងរបស់ស៊ូមីមានចំពោះប្អូនធម៌

<ផាច់!ឯងចង់សម្លាប់បងហី>គេទះនិងស្រែកសួរជីមីនដោយកំហឹងដឹងហើយថាគេមិនអាចញុាំល្ងរបានហេតុអីនៅយកមកឲគេញុាំទៀត

<មិនមែនទេអូន~>គេងាកមកមើលចានក៏ឃើញថាមានល្ងរ ហេតុអីបានជាចឹងក្រែងគេបានយកចានអត់ល្ងរហើយតើ

<ឯងឲបងខកបំណងណាស់ ក៏ដឹងថាបងថ្លៃឯងអាឡែកហ្សុីហើយឯងនៅយកឲគេញុាំទៀត>ឯង?មិនទាន់ដឹងច្បាស់ផងហៅគេឯងៗពេញមាត់បាត់ហើយ

<បងនាំអូនទៅពេទ្យ>យ៉ុនហ្គីបីស៊ូមីចេញទៅដោយបុកស្មាជីមីនទាំងអចេតនាតែក៏អាចឲជីមីនដួលគឺលើអំបែងចានអម្បាញ់មិញនេះឯង

<ហឹកៗខ្ញុំមិនបានធ្វើមែន>ឈឺដៃមិនប៉ុន្មាទេតែគេឈឺចិត្តច្រើនជាង មិនទាន់ដឹងច្បាស់ផងកាត់សេចក្ដីថាគេខុសទៅហើយនៅមានទៀតមិនស្ដាប់គេបកស្រាយអ្វីបន្តិចសោះ

<ឈប់ថតៗឆាប់ចេញទៅ>អុិនវ៉ុនដែលទើបមកពីបន្ទប់ទឹកក៏ជ្រៀតហ្វូងមនុស្សមកមើលតែក័ឃើញអ្នកដែលគេចោមរោមជាមនុស្សខ្លួនស្រឡាញ់ទើបស្រែកសម្លុតឲពួកនោះចេញទៅ

<ជីមីនឯងកើតអី>ថេយ៉ុងដែលទើបមកពីនិយាយទូរសព្ទ័ជាមួយប៉ាម៉ាក់ដែលមានជុងហ្គុកចេញទៅកំដរនោះក៏ប្រញាប់រត់មកមើលឃើញមិត្តខ្លួនដេលអង្គុយយំទាំងដៃឈាមរហាម

<ហុឹកៗ!ថេយ៍យើងអត់បានធ្វើទេ>ជីមីនយំសសឹកប្រាប់អ្នកជាមិត្ត ខ្លាចគេមិនជឿខ្លួនដែរ

<មិនអីទេៗ យើងជឿឯងៗជានិច្ច>ថេយ៉ុងទាញជីមីនឱបលួងលោមបន្តិចទើបនាំទៅលាងរបួសដោយអុិនវ៉ុនជាអ្នកស្ម័គ្រចិត្តសម្អាតរបួសឲ

______

∆មន្ទីពេទ្យ

<អ្នកជំងឺអស់អីហើយ>លោកគ្រូពេទ្យពិនិត្យនិងដាកសារ៉ូមរួចរាល់ទើបប្រាប់ទៅអ្នកមើលថែ

<បាទអរគុណលោកគ្រូពេទ្យ>ស៊ូមីញញឹមស្រាលដាក់គ្រូពេទ្យទើបងាកមកគូដណ្ដឹងដែរឈរក្បែរដៃ

<មុននេះអូនទះជីមីនតើលើសពេកទេ>គេខឹងពេកទើបមិនបានគិតទះជីមីនមួយចាស់ដៃដែរ គេខ្លាចថាយ៉ុនហ្គីអាចនិងខឹងព្រោះគេបានទះប្អូនខ្លួនបែបនេះ

<មិនអីទេគេអ្នកខុសអូនធ្វើបែបនេះក៏មិនខុសណាមួយគេជាប្អូនមែនតែមិនមែនសាច់ឈាមបងទេមិនមែនក្នុងគ្រួសារអូនបានជាគ្រួសារបង>ជីមីនជាប្អូនធម៌គ្មានជាប់សាច់ឈាមទេហើយណាមួយគេក៏ខឹងដូចគ្នាដែលជីមីនមកធ្វើបែបនេះដាក់ស៊ូមី

<សម្ដីផ្អែមណាស់បងនេះ>គេយកដៃចិចច្រមុះគូដណ្ដឹងមាត់នេះសម្ដីផ្អែមណាស់មិនប្លែកទេដែលមានអ្នកលង់ច្រើនថ្នាក់នេះ

<ជាមួយតែអូនទេ>ឮហើយពួកគេក៏សើចខុសតែអ្នកដែលឈរមុខបន្ទប់ស្ដាប់ទាំងទឹកភ្នែក សូម្បីតែចាត់ទុកគេជាសមាជិកគ្រួសារក៏មិនមែនផងតើគេជាអីឲប្រាកដទៅ ថេយ៉ុងដែលមកជាមួយចង់ទម្លុះចូលភ្លាមៗតែជីមីនទាញដៃ

<ហេតុអីឯងទាញយើងមកទីនេះ>ថេយ៉ុងខឹងជាខ្លាំងបើមិនទាញមកប៉ុណ្ណេះគេបានថាឲប្រុសនោះស្ពឹកមុខបាត់ទៅហើយមនុស្សស្អីចរឹកអន់បែបនឹងហ៊ានមកនិយាយបែបនឹងដាក់មិត្តគេ

<គាត់យាយត្រូវហើយ>មិនបដិសេធទេគ្រាប់ពាក្យយ៉ុនហ្គីយាយជាការពិត ខុសតែថាគេមិនបានចង់ធ្វើបាបស៊ូមីទេ

<ហុឺយឯងតែបែបនេះ>ហត់ចិត្តជាមួយជីមីនណាស់គេមិនចេះប្រឈមមុខជាមួយបញ្ហាអីបន្តិចសោះ ចូលចិត្តគិតតែល្អៗ

<ហើយឯងនៅចង់ចូលមើលពួកគាត់ទៀតអត់>បើថានៅមើលគេសុំសរសើរចិត្តជីមីនហើយបើជាគេណាកុំសង្ឃឹមវៃងាប់ក៏មិនមកជួបទៀតដែរ

<អត់ទេយើងចង់សម្រាក>គេហត់ចិត្ត ឈឺចិត្តគ្មានកម្លាំងធ្វើអីទេ ចង់ទៅបន្ទប់គេងវិញគ្រប់យ៉ាងចាំព្រឹកគេដោះស្រាយតាមក្រោយ

<បានចាំយើងជូនទៅ>ថេយ៉ុងស្ម័គ្រចិត្តជូនទៅព្រោះអុិនវ៉ុនកំពុងឆែកមើលកាំមេរាមើលព្រោះគេក៏ឃើញថាជីមីនកម្ម៉ង់ចានគ្មានល្ងរមួយគឺសម្រាប់ស៊ូមីច្បាស់ណាស់ តែហេតុអីមិនឃើញទៅវិញ

<ល្អ ឯងនៅគេងជាមួយយើងបានទេ>គេគ្រាន់តែអត់ផ្សុកចង់មានអ្នកកំដរបើរវល់ក៏មិនថា គេអាចនៅតែឯងបានវាទម្លាប់ទៅហើយ

<ប្រាកដជាបានហើយហើយ>ទោះជីមីនមិនបបួលគេក៏ចង់សុំនៅគេងជាមួយស្រាប់ហើយ គេមើលដឹងអារម្មណ៍ជីមីននៅពេលនេះ មនុស្សយើងគោរពស្រឡាញ់ទុកយើងត្រឹមជាអ្នកដទៃវាឈឺណាស់

___________

Happy new year all reader 🎉🥰😍


















Continue Reading

You'll Also Like

3.7M 294K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
508K 1.5K 11
Fun wlw sex. Different kinks and stuff, all about trying things. May even include potential plot lines and will definitely include some form after ca...
323K 18.5K 19
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
2.8M 162K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...