រឿង កូនក្រមុំពិការ (ចប់) វគ្...

By Daisy_Novel

24.2K 730 162

នាងល្អស្អាតរូបចរិតចរិយា មានទាំងទ្រព្យសម្បត្តិអពភ្វអ្វីព្រហ្មលេងសើចនឹងនាងតម្រូវអោយនាងពិការភ្នែកទាំងសងខាង នាមជា... More

ផ្ដើមរឿង
Part 01
ភាគទី ០២
ភាគទី 03
ភាគទី 04
ភាគទី 05
ភាគទី 06
ភាគទី 07 ( ថ្ងៃដែលនាងចុះនរក 🔥)
ភាគទី 08 ( រាត្រីទឹកឃ្មុំប្រែជាផ្លូវទៅនរក 🔥)
ភាគទី 09
ភាគទី 10
ភាគទី 11
ភាគទី 12
ភាគទី 13
ភាគទី 14
ភាគទី 15
ភាគទី 16
ភាគទី 17
ភាទី 18
ភាគទី 19
ភាគទី 20
ភាគទី 21
ភាគទី ២២🔞
ភាគទី 23🔞
ភាគទី 24
ភាគទី 25
ភាគទី 26
ភាគទី 27🔞
ភាគទី 28
ភាគទី 29
ភាគទី 30
ភាគទី 31
ភាគទី ៣២
ភាគទី 33
ភាគទី 34
ភាគទី ៣៥
ភាគទី 36
ភាគទី 37
ភាគទី 38
ភាគទី 39
ភាគទី 40
ភាគទី 41
ភាគទី 42
ភាគទី 44
ភាគ បញ្ចប់

ភាគទី 43

593 17 0
By Daisy_Novel

១ ខែកន្លងផុតទៅ

ថេយ៉ុង ក៏ត្រឡប់មកវិញដើម្បីវះកាត់ភ្នែកអោយ ជីអ៊ុន ។ មួយរយ:នេះលោក លី ផ្ដល់ពេលវេលាអោយ ជីអ៊ុន កំដរកូនស្រីនិយាយគ្នា នាំនាងទៅកន្លែងនាងចង់ទៅ ... ។ លោក ចន នឹង ជុងហ្គុក ក៏ដូចគ្នាមានទំនាក់ទំនងល្អជាមួយគ្នាជាប៉ាកូនស្អិតរមួតខុសពីមុនដាច់

នៅមន្ទីរពេទ្យ

« ពេលកូនមើលឃើញប៉ា ប៉ាសន្យារថានាំកូនទៅលេងសួនកម្សាន្តណា » ទោះបីជាពេលនេះនាងកំពុងពពោះរក៏នាងនៅតែចង់ទៅលេងសួនកម្សាន្តដែលនាងចង់ទៅកាលពីក្មេងតែពេលនោះនាងមើលមិនឃើញ
« ប៉ាសន្យាណា » លោក លី
« បងជឿថា យើងអាចមើលឃើញណា » ថេយ៉ុង ក៏និយាយលើកទឹកចិត្តដល់ ជីអ៊ុន មុននាងចូលវះកាត់ ។ ជីអ៊ុន ដៃក្ដាប់ជាប់ជាមួយសារ៉ូមបុកពោះមុននឹងចូលវះកាត់
« នេះគេមិនមកទេ ! » ជីអ៊ុន នាងខកចិត្តនឹង ជុងហ្គុក ណាស់ ។ មួយរយ:នេះបន្តិចក៏នាយមិនខ្វល់មិនអើតពើរនឹងនាងដែល ... សូម្បីថ្ងៃនេះជាថ្ងៃនាងវះកាត់ដ៏ធំក្នុងឆាកជីវិតមិនស្លាប់ឬរស់ក៏គេមិនមកលើកទឹកចិត្តនាងដែល
« ដល់ពេលហើយ តោះ ... » ខាងមន្ទីរពេទ្យក៏រុញ ជីអ៊ុន ចូលបន្ទប់វះកាត់ដោយចាក់ថ្នាំសន្លប់អោយនាងតូច

« បងជឿថា អូននឹងឆ្លងផុត » តាមពិត ជុងហ្គុក ដែលនៅលើរទេះរុញដើរមិនរួចគឺមិនបានទៅណាឆ្ងាយពីនាងឡើយនាយតែងតែនៅក្បែរនាងតូច ។ ទទូចសុំប៉ាគេមើលនាង មិនមែនម្ដងឡើយសឹងពេញមួយខែដែលនាយសុំប៉ាមកមើលនាងនឹងកូនពីចម្ងាយ ។

នៅបន្ទប់វះកាត់

« មិនកើតទេលោកគ្រូ ពេទ្យ !  អ្នកជំងឺរបួសធ្ងន់ធ្ងរ របួសរ៊ាំរ៉ៃទៀត បានខូចកែវភ្នែកបាត់ទៅហើយអោយ » គ្រប់គ្នានៅបន្ទប់វះកាត់ពិតជាអស់សង្ឃឹមសូម្បីតែ ថេយ៉ុង
« ទាល់តែមានអ្នកលះបង់កែវភ្នែកទើបយើងអាចជួយអ្នកជំងឺ ... » ថេយ៉ុង និយាយមកទាំងអស់សង្ឃឹមនាយមិនអាចជួយនាងតូចបានទេ
« តើមានអ្នកណាហ៊ានលះបង់ទៅ បើសិនលះបង់អ្នកនោះនឹងមើលមិនឃើញអស់ពេញមួយជីវិត » អ្នកគ្រូពេទ្យ ដែលចូលវះកាត់

ថេយ៉ុង ក៏ដើរចេញពីបន្ទប់វះកាត់ទាំងអស់សង្ឃឹម

« ជី យ៉ាងមិចហើយ ? » ជុងហ្គុក ក៏រុញរទេះរុញចូលទៅសួរ ថេយ៉ុង
« កូនអ៊ំយ៉ាងមិចហើយ » លោក លី
« របួស ជីអ៊ុន ធ្ងន់ធ្ងរណាស់ពិតជាមិនអាចស្រោចស្រង់បានទេ » ថេយ៉ុង និយាយទាំងអោនមុខចុះ
« ពុទ្ធោ អូន ... » ទឹកភ្នែករបស់ ជុងហ្គុក ក៏ស្រក់ចុះម៉ាត់ៗ
« កូនប៉ា » លោក លី ក៏ទន់ជង្គង់ដួលភ្លាមៗ កូនចៅគាត់ក៏មកទ្រ
« តែមានវិធី លុះត្រាមានអ្នកលះបង់កែវភ្នែកអោយទៅនាង » ថេយ៉ុង
« ខ្ញុំព្រម » ជុងហ្គុក និយាយដោយមិនស្ទាក់ស្ទើរនោះទេ
« តែលោកត្រូវមើលមិនឃើញពេញមួយជីវិតណា »
« មិនអីទេ ! នាងមើលមិនឃើញព្រោះតែខ្ញុំ ខ្ញុំត្រូវតែសង យកកែវភ្នែកខ្ញុំទៅណា » ជុងហ្គុក
« ឯង ... » លោក លី
« លោកប៉ា ខ្ញុំសុំហៅលោកជាលើកចុងក្រោយណា កុំប្រាប់ ជីអ៊ុន អីថាខ្ញុំវះកាត់ប្ដូរកែវភ្នែកអោយនាង អោយនាងស្អប់ខ្ញុំបែបនេះសមហើយខ្ញុំអាក្រក់ខ្លាំងណាស់ លោកប៉ាមើលថែរប្រពន្ធកូនខ្ញុំផងណា » ជុងហ្គុក និយាយរៀបរាប់រហូតដល់អ្នកទីនោះស្រក់ទឹកភ្នែកតាម ។ សូម្បីតែ ថេយ៉ុង ក៏រំភើបចិត្តតាមគេដែល
« ប៉ាអរគុណឯងហើយណា ស៊ីនវ៉ាគ្រុប ជារបស់កូនឯងណា ឯងជាកូនប្រុសរបស់ប៉ា .... » លោក លី ក៏កែវភ្នែករលីងរលោង មិនមែនគាត់អាត្មានិយមដើម្បីតែកូនស្រីអោយអ្នកផ្សេងមកទទួលជំនួសនោះទេ តែជាការសម្រេចចិត្តរបស់ ជុងហ្គុក គ្មានអ្នកណាប្រកែកបាន
« ឆាប់ឡើងទៅ កុំអោយយឺតពេល » ជុងហ្គុក ក៏សម្រេចចិត្តច្បាស់ហើយ ។ ថេយ៉ុង ក៏រុញរទេះ ជុងហ្គុក ចូលទៅខាងក្នុង ។ ទឹកភ្នែកនាយក៏ស្រក់ចុះរំភើបចិត្តនឹងក្ដីស្រលាញ់ ជុងហ្គុក លះបង់អោយនាងតូច

នៅក្នុងបន្ទប់វះកាត់

គេដាក់ ជុងហ្គុក នឹង ជីអ៊ុន នៅក្បែរគ្នាមុននឹងវះកាត់ប្ដូរកែវភ្នែកគ្នា ។
« អូនសម្លាញ់ ! បងស្រលាញ់អូនណាស់ ត្រូវមើលឃើញពិភពលោកនេះដោយពណ៌សុីជម្ពូរកុំគិតពីមនុស្សអតីតដែលជាពណ៌ខ្មៅស្រមោលអតីតកាលដូចជាបង ត្រូវរស់នៅជាមួយកូនដោយសប្បាយរីករាយណា ទីបំផុតអូនអាចមើលហើយ ... ទឹតៗ ... » ជុងហ្គុក កាន់ដៃនាងតូចនិយាយពាក្យក្នុងចិត្តទៅកាន់ សម្លេងបេះដូងក៏លោតឡើងលើម៉ាសុីនពេទ្យ ។ មិនយូរថ្នាំក៏ជ្រាបចូលក្នុងគេបណ្ដាលអោយសន្លប់
ខាងក្រុមមន្ទីរពេទ្យដែលវះកាត់អោយ ជុងហ្គុក នឹង ជីអ៊ុន សុទ្ធតែរំជួលចិត្តយំអាណិត ជុងហ្គុក គ្រប់គ្នា ។
ការវះកាត់មួយនេះក៏ទទួលបានជោគជ័យ តាមការស្នើរសុំរបស់ ជុងហ្គុក នាយសុំអោយនៅឆ្ងាយពីនាងតូចមិនអោយអ្នកណានិយាយអីចង់អោយនាងស្អប់គេមិនចង់អោយនាងមកលំបាកជាមួយគេទៀតឡើយ

នៅបន្ទប់អ្នកជំងឺ

« លោកប៉ា ... » ជីអ៊ុន រំភើបណាស់ ។ ព្រោះតាំងពីដឹងខ្លួនពីកាេសន្លប់ក្រោយពីវះកាត់នាងអាចមើលឃើញពណ៌ក្រហមស្រទាប់នៃសំបកភ្នែកនាងដែលជាពណ៌មានមិនធ្លាប់បានឃើញពីមុនក្រៅពីពណ៌ខ្មៅ ។
« ប៉ាស្រាយវាចេញថ្នមៗហើយណា » លោក លី រំភើបចិត្តណាស់ អ្នកនៅទីនោះសែនសប្បាយចិត្ត
« លោកប៉ា ... » ជីអ៊ុន ក៏ហូរទឹកភ្នែកពេលលោក លី ស្រាយក្រណាត់រុំភ្នែកចេញ
« យ៉ាងមិចកូនអាចមើលឃើញទេ » លោក លី
« កូនអាចមើលឃើញ លោកប៉ា មើលឃើញគ្រប់គ្នាហើយ ...ហ្ហឹក ៗ .... » ជីអ៊ុន នាងរំភើនឡើងយំពេលអាចបើកភ្នែកមកមើលឃើញគ្រប់យ៉ាងបែបនេះ
« ទីបំផុត មនុស្សល្អរបស់ម៉ែដោះ ... »
« ម៉ែដោះខ្ញុំអាចមើលឃើញហើយ ហ្ហឹកៗ គ្រប់កន្លែងពិតជាស្អាតណាស់ បងថេយ៍ អស្ចារ្យណាស់ បងពិតជាពូកែពិតមែន » នាងចុះពីលើគ្រែរត់ពេលមន្ទីរពេទ្យមើលទៅកាន់ជុំវិញយ៉ាងសប្បាយរីករាយ ។ លោក លី គាត់សប្បាយចិត្តណាស់
« អ្នកដែលអូនគួរអរគុណមិនមែនបងទេ ... » ថេយ៉ុង និយាយខ្សឹបៗមិនចង់ក្បត់នឹងបញ្ជាររបស់ ជុងហ្គុក ឡើយ
« បងថាមិច ? » ជីអ៊ុន
« គ្មានអ្វីទេ អូនថាចង់លេងសួនកម្សាន្តជាមួយប៉ាមិនចឹង » ថេយ៉ុង ក៏និយាយបន្លំនាងតូច
« ពិតមែនហើយ លោកប៉ាតោះ » ជីអ៊ុន ក៏រត់ទៅអោបលោកប៉ារបស់នាង
« Aww កូនស្រួលខ្លួនហើយមែនទេ ? បានចង់ទៅ » លោក លីមអង្អែលសក់កូនថ្នមៗ
« ជាហើយលោកប៉ា តោះ » លោក លី មិនអាចប្រកែកបានទៀត ក៏ជូននាងទៅលេងសួនកម្សាន្ត ។

ពេញមួយថ្ងៃ ជីអ៊ុន នាងសប្បាយចិត្តណាស់មកលេងកន្លែងនាងស្រមៃពីក្មេង ។ មើលឃើញគ្រប់យ៉ាងញាំរបស់ដែលនាងប្រាថ្នាំ ពិភពលោកនាងពិតជាពណ៌សុីជម្ពូរខ្លាំងណាស់ ។

ក្រឡេកមកនៅអ្នកមន្ទីរពេទ្យ

« លោកយ៉ាងមិចហើយ » ថេយ៉ុង ក៏ចូលមកសួរសុទទុក្ខ ជុងហ្គុក
« គឺងងឺតឈឹងតែម្ដង » ជុងហ្គុក ក៏និយាយលេងសើចព្រោះអីនាយបានត្រៀមចិត្តរួចមកហើយ
« ឯងនេះនៅកំប្លែងបានទៀតណា » ជីមីន របស់គេក៏បានមកលេងគេដែល
« ចុះមានអីត្រូវកើតទុក្ខ បើគ្រប់យ៉ាងយើងដឹងមុនហើយ ពេលនេះជើងក៏ពិការភ្នែកក៏មើលឃើញសមនឹងយើងហើយ » ជុងហ្គុក និយាយបែបនេះគ្រប់គ្នានៅទីនោះអាណិតខ្លាំងណាស់
« ប៉ាធ្វើជាភ្នែកអោយកូនណា » លោក ចន
« គ្រប់គ្នា អាចសម្រេចបំណងខ្ញុំបានទេ ខ្ញុំចង់ទៅនៅផ្ទះជាយក្រុង ជាមួយអនុស្សាវរីយ៍ជាមួយមនុស្សស្រីដែលខ្ញុំស្រលាញ់បំផុតក្នុងមួយជីវិត » ជុងហ្គុក ក៏ស្នើរសុំប៉ារបស់គេ
« តែ ... » លោក ចន មិនចង់អោយគេទៅគ្មានអ្នកណាមើលថែរនោះទេ
« ខ្ញុំនៅជាមួយ ស៊ូយ៉ុន គេច្បាស់មើលថែរខ្ញុំបាន »
« ពិតមែនហើយ ចៅហ្វាយ » ស៊ូយ៉ុន នាយអាណិត ជុងហ្គុក ខ្លោចចិត្តតែម្ដង
« ក៏បានណា » លោក ចន ក៏អនុញ្ញាត
« ខ្ញុំសុំចាញ់ក្ដីស្រលាញ់លោកហើយ » ថេយ៉ុង
« ខ្ញុំសុំណាមើលថែរប្រពន្ធកូនខ្ញុំផងណា » ជុងហ្គុក ក៏សុំទៅកាន់ ថេយ៉ុង

២ - ៣ អាទិត្យកន្លងផុតទៅ

ជីអ៊ុន នាងរស់នៅដោយសប្បាយចិត្ត ។ ជីវិតជាកូនសេដ្ធីកាតខ្មៅនាងចង់បានអ្វីគឺបាននឹង ក្រោយពីមើលឃើញនាងក៏ហ៊ានចំណាយលុយតុបតែងខ្លួនទិញរបស់ថ្លៃៗប្រើជីវិតឡើងមានន័យតែម្ដង ។ នាងមិនបានខ្វល់ពីរឿងស្នេហាបន្តិចណាឡើយ ជាពិសេសពេលនេះកំពុងពេញស្អប់ ជុងហ្គុក ទៀតផង

ក្រឡេកមកជីវិត ជុងហ្គុក វិញនាយតែងតែមកមើលផ្កានាងតូចស្រូបក្លិនផ្កាទាំងនោះទោះបីនាយមើលមិនឃើញ ។ នាយរស់នៅផ្ទះជាយក្រុងជាមួយអនុស្សាវរីយ៍ជាមួយ ជីអ៊ុន ពីមុន

ពេលយប់នៅក្នុងបន្ទប់

« ប្រាវ ... អួយ » ជុងហ្គុក មើលមិនឃើញចង់ចូលបន្ទប់ទឹកតែក៏ធ្វើអោយធ្លាក់បែកកែវមុតជើង ។ នាយពិបាកក្នុងការរស់នៅដោយមើលមិនឃើញក៏សង្ងំយំតែម្ដង នាយរឹងម៊ាំចំពោះមុខមនុស្សគ្រប់គ្នាតែមកលួចយំក្រោយខ្នង
« ជី ... ហ្ហឹកៗ តើពីមុនអូនលំបាកបែបនេះមែនទេ ? ហ្ហឹកៗ ពេលបងទុកអូនចោលទាំងដែលអូនមើលមិនឃើញ ស្ដាប់តែសម្លេងសត្វយំតើអូនលំបាកយ៉ាងណាទៅ ហ្ហឹកៗ ... បងសុំទោស... » នាយពោលពាក្យសុំទោសសឹងតែ ១ លានដងតែនាងតូចមិនស្ដាប់លឺនោះទេ ។ គ្រប់យ៉ាងដែលនាយសាងពីនេះក៏ធ្លាក់មកលើខ្លួនឯងទាំងអស់

ចប់

Continue Reading

You'll Also Like

121K 4.9K 42
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...
115K 17.3K 90
Short Story and Os book Cover credit: @sidnaaz_alaxy
30.5K 4K 26
sᴏ ʜᴇʀᴇ ɪ ᴄᴏᴍᴇ ᴡɪᴛʜ sᴇᴀsᴏɴ 𝟸 ᴏғ ᴛʜᴇ ᴍᴏsᴛ ᴅᴇᴍᴀɴᴅᴇᴅ ɪᴛᴠ sᴇʀɪᴀʟ ᴍᴀᴅᴅᴀᴍ sɪʀ❤️..ʜᴇʀᴇ ʏᴏᴜ ɢᴜʏs ɢᴏᴛ ᴡɪᴛɴᴇss ᴏғ ᴛʜᴇ ɴᴇᴡ ᴊᴏᴜʀɴᴇʏ ᴏғ ᴍᴘᴛ ᴍᴇᴍʙᴇʀs ᴀғᴛᴇʀ ᴛʜᴇ ʙᴏ...
Fate By v xxxiri v

Short Story

17K 1.1K 10
A story of a young boy Vishnu who lives along with his cold brothers in India, wishing to be taken care and loved by them