The slay of love / ប្រមាញ់ស្ន...

由 LieNaa7

125K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? 更多

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 37 : បងដាច់ចិត្តពិតមែន Jung!!
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 3 : ថ្ងៃរៀបការរបស់ពួកយើង

2.5K 190 6
由 LieNaa7

«Tae...ចុះមកហើយហេស៎»Jiho គ្រាន់តែឃើញគេចុះមកភ្លាមក៏រហ័សស្រដីសួរ ស្របជាមួយនឹងដំណើររបស់គេដែលទម្លាក់ខ្លួនអង្គុយក្បែរនាយ ។

«អ្ហឹម សុំទោសផងដែលឲ្យរង់ចាំ»

«Jungkook មានធ្វើអីកូនឬអត់»លោកស្រី Jeon សួរទាំងបារម្ភ គាត់ស្គាល់ចរិតកូនគាត់ច្បាស់ គួបផ្សំទាំងឃើញទឹកមុខមិនអំណោយទានរបស់ Tae ទៀត អត់នឹងធ្វើឱ្យគាត់មិនខ្វល់មិនបាន ។ ប៉ុន្តែគ្មាននរណាម្នាក់ធ្លាប់ដឹងពីទំនាក់ទំនងរវាងគេនិង Jungkook ឡើយ សូម្បីតែលោកតា លោកយាយដែលរស់នៅកាណាដា ។

«គឺ...»

«ទាស់សម្ដីគ្នាឬ?»Jiho

«ក៏តិចតួច »Tae

«ចុះចៅ kook ព្រមមកឬអត់ Tae»លោកយាយ

«ខ្ញុំមិនដឹងទេ»Tae ក្រវីក្បាល

«បានហើយ កុំឲ្យដោយសារតែគេមួយធ្វើឲ្យខូចកម្មវិធី អត់គេក៏ពួកយើងអាចដំណើរការបានដែរ ឆាប់ញុាំទៅ»លោក Jeon ស្រដីហាក់លែងខ្វល់ គាត់ហត់នឹងតាមចិត្តគេណាស់ យូរទៅកាន់តែប្រហើន មិនដឹងថាគេកាត់ទៅរកអ្នកណាបានជាចរិតពាលយ៉ាងនេះ ។

     កម្មវិធីចាប់ផ្ដើមបន្តទៅយ៉ាងរលូន អស់ពីការញុាំអាហារក៏ចូលដល់បង្អែមលាងមាត់ មានជាស្រា ទឹកក្រូច រៀបចំមិនអោយខ្វះចន្លោះ គ្រប់គ្នារីករាយជាមួយនឹងបរិយាកាសដ៏សម្បូរបែបមួយនេះ មានទាំងភ្លេងកំដរយ៉ាងគគ្រឹកគគ្រេង ចម្លែកអ្វីតែកូនពៅលោក Jeon បែរជាដេកស្ដាប់កាសធ្វើព្រងើយ ។

    យប់ជ្រៅបន្តិចកម្មវិធីត្រូវបានបញ្ចប់ បណ្ដាអ្នកបម្រើក៏ត្រូវរៀបចំទុកដាក់សម្អាតយ៉ាងស្អាត តែ Tae គេមិនបាននៅស្ងៀមនោះទេ គេជួយជាដៃជាជើងប្រមូលចានយកទៅទុក ជាកូនប្រសារអ្នកមានក៏មិនប្រាកដថាត្រូវលើកខ្លួនជាអ្នកប្រុសដើរជាន់អ្នកតូចទាបដែរ ការងារអ្វីសុទ្ធសឹងតែមានតម្លៃ ។

   អស់ពីជួយអ្នកខាងក្រោមរៀបចំទុកដាក់ តួនាទីរបស់គេគឺត្រូវមើលថែនាងតូច Irin ។ ខណៈនេះដែរ Tae កំពុងតែអង្គុយជូតសក់អោយនាង មុននឹងយកម៉ាសុីនមកផ្លុំដើម្បីឲ្យឆាប់ស្ងួត ។

«ពូ Tae...»Irin ហៅរាងតូចដោយសម្លេងស្រាលស្ដាប់សឹងមិនលឺ នាងមិនអាចហៅ Tae ថាប៉ា ព្រោះតែនាងមិនចង់អោយនរណាមកជំនួសកន្លែងរបស់ម៉ាក់នាង ក៏មិនបានន័យថានាងស្អប់ Tae នោះដែរ គ្រាន់តែនាងមិនទម្លាប់ ។

«បាទ!rin ត្រូវការអ្វីឬ? អាចប្រាប់ពូបានណា»អាចថាគេចុះសម្រុងជាមួយនាងក៏បាន ព្រោះ Jiho បានណែនាំអោយគេស្គាល់តាំងពីមួយអាទិត្យមុនមកម្ល៉េះ ដើម្បីឲ្យស្និទ្ធស្នាល និងចង់ដឹងថា Irin ព្រមទទួលយក Tae បានឬអត់ ឯចម្លើយគឺគ្មានបញ្ហាគ្រាន់តែថានាងអាចផ្ដល់ឋានៈអោយ Tae បានត្រឹមជាពូប៉ុណ្ណោះ មិនមែនម៉ាក់ឡើយ ។

«ហេតុអីពូ kook មិនមកចូលរួមចឹង»គ្រាន់តែលឺសំណួរនាងភ្លាមដៃរបស់ Tae ក៏បង្អាក់ ស្នាមញញឹមក៏ប្រែជាចង់រលុប តែប្រឹងពង្រឹងស្មារតីមកជាធម្មតាវិញ ។.

«ពូមិនដឹងទេ ហេតុអ្វី Irin មិនទៅសួរគេដោយផ្ទាល់»Tae

«ខ្ញុំខ្លាចពូ kook ខឹង ហើយឈប់ស្រឡាញ់ rin ទើបមិនហ៊ានទៅ គ្រប់គ្នានៅទីនេះសុទ្ធតែខ្លាចគាត់»Irin

«ចុះ rin ខ្លាចគេឬអត់»

«អត់ទេចាស៎ ពូ kook គួរឱ្យស្រឡាញ់សឹងអី មិនដូចពាក្យពួកគាត់និយាយទេ ពូ kook ចិត្តល្អជាងគេ»Irin ញញឹមញញែមអោយតែនឹកឃើញដល់លោកពូពេលណា នាងសប្បាយចិត្តរាល់លើក បើគិតទៅតាំងពី Jungkook ត្រឡប់មកកូរ៉េ នាងនៅក្បែរគេសឹងតែច្រើនជាង Jiho ទៅទៀត ។

    តែពាក្យពេចន៍របស់នាងច្រម៉ក់ម្នាក់នេះធ្វើឱ្យ Tae  នឹកឃើញដល់ពេលដែលគេនៅជាមួយ Jungkook ។ ជាការពិតនាយតែងតែបង្ហាញកាយវិការគួរឱ្យស្រឡាញ់គ្រប់ពេល ជាក្មេងដែលចូលចិត្តតោងទាម ញ៉េះញ៉ោះខ្លួនអោយតែអៀន ឯរឿងហួងហែងក៏ពូកែណាស់ដែរ រឹតតែហាមមិនបាននោះគឺរឿងថើប តែក៏ល្អម្យ៉ាង ដែល Jungkook មិនបំពានគេ ក្រៅពីថើប ត្បិតថាគេមិនទាន់អនុញ្ញាត ។

  # ត្រឡប់ទៅ 5 ឆ្នាំមុន

«សឺត...ប្រពន្ធអ្នកណាបានជាក្រអូបម្ល៉េះ»កាយមាំរបស់ក្មេងប្រុសម្នាក់ដែលស្គាល់ថាជាសង្សាររបស់រាងតូច បានមកលបលួចអោប Tae ពីក្រោយលមុខមកថើបថ្ពាល់ក្រពុំទាំងញញឹមខ្ជឹប ខណៈដែលនៅលើខ្លួនរបស់គេមានត្រឹមតែកន្សែងប៉ុណ្ណោះ ព្រោះទើបនឹងងូតទឹករួច ។

«មិនបាច់មកច្រឡើមទេ ឆាប់ទៅស្លៀកពាក់ហើយធ្វើកិច្ចការសាលា បងឃើញ assignment ឯងនៅមិនទាន់ធ្វើច្រើនណាស់»Tae ស្រដីទាំងដៃកំពុងរវល់តុបតែងខ្លួន ថ្ងៃនេះគេស្អាតខ្លាំងណាស់ បានជា Jungkook ក្រវែលមិនឈប់បែបនេះ ។

«ហូយ៎...ទៀតហើយ ខ្ញុំខ្ជិលណាស់ ចាំកៀកថ្ងៃក៏បាន តែបងតែងខ្លួនស្អាតបែបនេះចង់ទៅណា»មាត់សួរបណ្ដើរ បន្លំថើបសាច់គេបណ្ដើរ ប្រាប់តាមត្រង់ចុះ ខ្លួនសង្សារនាយទាក់ទាញមិនណយទេ តែក៏ប្រឹងទប់ព្រោះមិនចង់លើសលោះទៅលើ Tae នាយចង់អោយគេស្ម័គ្រចិត្តដោយផ្ទាល់ ប្រសើរជាងបង្ខំ ។

«បងត្រូវទៅចូលរួមកម្មវិធីជាមួយលោកប៉ានិងអ្នកម៉ាក់ ឯងនៅ Condo ហាមលួចទៅដើរលេង បើបងមកវិញមិនឃើញឯងច្បាស់ជាត្រូវហើយ »បន្ទាប់ពីលាបក្រេមរួច Tae ក៏បែរមកប្រឈមនឹងមនុស្សឆ្លៀតឱកាស លូកលាន់គេបានណាស់ អោយតែបណ្ដោយ ដឹងតែប្រុសម្នាក់នេះដៃរវៀមហើយ  តែគេក៏មិនចាញ់គ្នាដែរ លើកដៃអោបកគេវិញ ស្របពេលដែល Jungkook ក៏ទម្រេតខ្លួនកើយទ្រូងនាយតូចទាំងអោបចង្កេះជាប់ ។

«មិនទៅមិនបានទេហេស៎ បងស្អាតយ៉ាងនេះ គេច្បាស់ជាមើលច្រើនមិនខាន ខ្ញុំហួងហែងបងណា Tae»Jungkook ងើយមុខ ពេលមាត់ចង់អោយគេអាណិត ហើយប្ដូរចិត្តនៅអោយនាយគេងអោបវិញ ។

«មិនបានទេ លែងបានហើយ លោកប៉ាកំពុងចាំ»

«សុំធ្វើជាអ្នកបើកឡានបានទេ»ទំនាក់ទំនងពួកគេមិនបានបើកបង្ហាញអោយគ្រួសារដឹង បែបនេះគឺពិបាកនឹងរៀបរឹកណាស់ តែវាជាការសម្រេចចិត្តរបស់ពួកគេទាំងពីរ គិតថាចាំរៀនចប់ សឹមប្រាប់ពួកគាត់ ព្រោះខ្លាចម៉ាក់ប៉ាប្រឆាំង ។

«ហឹស...ជុប៎ បានហើយនៅ បងខកម៉ោងហើយ kid...»អស់ជម្រើសគឺមានតែថើបលួងចិត្ត មិនចឹងក្មេងនេះមិនព្រមលែងគេទេ ។ ហើយពាក្យថា kid មុននេះគឺជា nickname ដែលរាងតូចដាក់អោយគេ ព្រោះតែ Jungkook ចរិតក្មេងបែបនេះ ។

«នៅទេ អ្ហឹម...»Jungkook ស្រដីចប់ក៏ប្រថាប់បបូរមាត់ថើបរាងតូចភ្លាមដោយការថ្នាក់ថ្នម ។ Tae មិនបានប្រកែក គ្រប់យ៉ាងគឺជាការស្ម័គ្រចិត្តមិនបានបង្ខំ គេមានក្ដីសុខដែលព្រមទទួលក្មេងម្នាក់នេះមកធ្វើជាដៃគូ ព្រោះ Jungkook តាមញ៉ែគេជិតមួយឆ្នាំទម្រាំតែ Tae ព្រម តែកាលនោះនាយសុភាពបុរសណាស់ មិនមែនច្រឡើសបើសបែបនេះទេ ។ មួយសន្ទុះក្រោយ រាងក្រាស់ថើបទាល់តែអស់ចិត្តទើបព្រមលែងបបូរមាត់សុីជម្ពូនោះអោយមានសេរីភាព ។

«ហឹស ផ្អែម»Jungkook ស្រដីទាំងលិតមាត់ មើលចុះកាយវិការរបស់គេច្រឡើមដែរទេ ជាពិសេសទឹកមុខព្រាននឹងតែម្ដង ។

«មើល៌ ជ្រះក្រេមអស់ហើយ »

«អា៎...ចាំប្ដីលាបអោយវិញ»រាងក្រាស់ រហ័សទាញក្រេមខាងក្រោយខ្នងរបស់ Tae យកមកលាបអោយគេវិញ ត្បិតថាគម្លាតរវាងពួកគេស្ទើរតែរកចន្លោះគ្មាន

«រួចហើយ ស្អាតណាស់»

«អរគុណណា kid!!»Tae មិនអរគុណតែមាត់ទេ នៅឆ្លៀតថើបថ្ពាល់គេថែមទៀត រ៉ូមេនទិចមិនធម្មតា ប៉ុន្តែកាលនោះកម្ពស់គេនឹង Jungkook គឺស្មើគ្នា មិនពិបាករឿងថើបឡើយ ។

«Tae...ខ្ញុំសន្យា!! ថាថ្ងៃរៀបការរបស់ពួកយើង ខ្ញុំនឹងអោយគេតុបតែងកូនក្រមុំរបស់ខ្ញុំអោយស្រស់ស្អាតបំផុត ស្អាតជាងពេលណាណាទាំងអស់ បងត្រូវតែស្អាតដាច់គេមួយកម្មវិធី»Jungkook និយាយដោយក្ដីសង្ឃឹម ចាប់ដៃទន់ៗរបស់គេមកកាន់ទាំងញញឹម បញ្ជាក់ថានាយនឹងធ្វើឲ្យបាន ។

«បើចឹងក៏ប្រឹងរៀន បងប្រាប់ Jung ហើយថាលោកប៉ាចូលចិត្តមនុស្សដែលច្បាស់លាស់ អាចមានការងារធ្វើពិតប្រាកដ ហើយមើលថែបងបាន បើឯងចង់បានបងពិត ត្រូវតែចូលស្ដីដណ្ដឹងបងពីលោកប៉ាអោយបានលឺទេ បងរង់ចាំឯង»

«ខ្ញុំនឹងធ្វើបានប្រាកដណាស់ បងត្រៀមតែខ្លួនទៅ ដល់ថ្ងៃផ្សំដំណេក បងប្រកែកលែងមានប្រសិទ្ធភាពហើយ ព្រោះខ្ញុំនឹងសរុបយកកូនមិនខាន ហើយដល់ពេលនោះបងនឹងប្ដូរពីហៅខ្ញុំថា kid មកជា... daddy» Jungkook លមុខទៅក្បែរ Tae ហាក់ចង់បន្លាចគេ តែត្រូវ Tae ចាប់ទាញថ្ពាល់អោយខិតមុខចេញវិញ ក្រឺតខ្នាញ់ណាស់ ក្មេងអីបានជាមាត់ឆៅយ៉ាងនេះ ។

«មាត់នេះ...បងគេចបានមិនបានចាំតែមើលទៅ» Tae សើចឡើង គេត្រៀមខ្លួនរួចហើយសម្រាប់ទទួលយកគ្រប់យ៉ាង បើ Jungkook ច្បាស់លាស់ គេក៏មិនខ្លាចក្នុងការប្រគល់អ្វីៗអោយទៅនាយដែរ ។

    ប៉ុន្តែ...វាបានត្រឹមជាការប៉ង ផ្លូវចុងក្រោយគឺត្រូវបំបែក ពួកគេជ្រើសលែងដៃគ្នា ហើយដើរផ្លូវរៀងខ្លួន ។ Condo ដ៏សែនស្ងប់សុខ ពោពេញទៅដោយការចងចាំល្អៗរវាងពួកគេទាំងពីរ ប្រែក្លាយជាលែងមានន័យតទៅទៀត ។ ទីនេះហើយដែលពួកគេបានសន្សំលុយហើយទិញវាជាមួយគ្នា យូរៗម្ដងក៏ណាត់គ្នាមកគេងនៅទីនេះ ដោយប្រាប់អ្នកផ្ទះថាគេងជាមួយមិត្តទើបគាត់អនុញ្ញាត ទោះបីជានៅជាមួយគ្នាបែបនេះក៏ពិតមែន ប៉ុន្តែពួកគេមិនបានធ្វើរឿងលើសលួសឡើយ ។

  #បច្ចុប្បន្ន

     ក្រោយពីដាក់ឲ្យ Irin គេងរួច Tae ក៏ត្រឡប់មកបន្ទប់ដើម្បីសម្អាតខ្លួនចូលគេងម្ដង ប៉ុន្តែក៏មិនឃើញអ្នកជាស្វាមី ទើបគេចុះមកខាងក្រោមវិញ មុននឹងប្រទះជាមួយរាងកាយមាំទាំរបស់ Jiho ដែលឈរមើលផ្កាយម្នាក់ឯង ។

«បងមិនទាន់ចូលគេងទេហេស៎»Tae ដើរមកឈរក្បែរាងខ្ពស់ ចោទសំណួរទៅកាន់នាយ ។

«នៅទេ ហេតុអី Tae មិនទាន់គេង រួចចុះ Irin នោះ»

«នាងគេងលក់ហើយ ខ្ញុំក៏បម្រុងនឹងចូលគេងដូចគ្នា តែមិនឃើញបងនៅបន្ទប់ទើបចុះមក បងមានអ្វីរំខានចិត្តឬ? អាចប្រាប់ខ្ញុំបានណា»

«គ្មានអ្វីទេ គ្រាន់តែស្មុគស្មាញតិចតួច»

«នឹកបងស្រីហេស៎»Tae ស្រដីទាំងញញឹម គេមើលដឹងថាប្រុសម្នាក់នេះនៅអាឡោះអាល័យជាមួយប្រពន្ធ សូម្បីតែការចុះអេតាសីុវិលនេះ នាយមិនបានយល់ព្រមនោះទេ តែជាការបង្ខំរបស់លោកតា លោកយាយ ទើបប្រកែកមិនបាន ព្រោះតែមនុស្សចាស់ពេញចិត្តខ្លួនទៅហើយ ។

«ហ្ហឹម...»Jiho មិនលាក់លៀម ងក់ក្បាលទទួលការពិត ។

«កុំតានតឹងពេកអី បងស្រីមិនបានទៅណាឆ្ងាយនោះទេ គាត់រង់ចាំមើលបងជាមួយនិងកូនពីខាងលើមក បងស្រីប្រាកដជាមិនចង់ឃើញបងពិបាកចិត្តដូចគ្នា បងត្រូវតែញញឹមឲ្យច្រើន ដើម្បីអោយបងស្រីសប្បាយចិត្តណា៎»

«ហឹស ពូកែសម្ដីណាស់ហ្ន៎»Jiho សើចមកដោយហាមមិនបាន យកដៃញីសក់ក្បាល Tae អោយរាងតូចសើចមកតាម ។

«ព្រោះឃើញបងមិនសប្បាយចិត្តទើបចេះតែនិយាយទៅ ក្រែងបងចាត់ទុកខ្ញុំជាប្អូនប្រុសហេស៎ ដូច្នេះខ្ញុំក៏មានចំណែកមួយក្នុងជីវិតបងដូចគ្នា»ពិតណាស់ថា Jiho ផ្ដល់ឋានៈអោយគេបានត្រឹមជាប្អូនប្រុស មិនអាចលើសពីនេះឡើយ កាលបើក្នុងចិត្តនៅមានរូបប្រពន្ធដក់ជាប់ជានិច្ច ។

«Tae មិនខឹងទេហេស៎?»

«ហេតុអីត្រូវខឹង? ពួកយើងសុទ្ធតែមិនបានមានចិត្តលើគ្នា កាលដែលយល់ព្រមព្រោះតែចង់អោយមនុស្សចាស់ស្ងប់ចិត្តប៉ុណ្ណោះ ខ្ញុំថាបែបនេះគឺល្អហើយ និយាយគ្នាអោយដាច់ស្រេច និងមិនពិបាកធ្វើខ្លួន»គេដឹងក្នុងចិត្តស្រាប់ទៅហើយថា Jiho នឹងទុកគេត្រឹមជាប្អូន ដូច្នេះគេមិនសូវខ្លាចច្រើន ព្រោះមនុស្សមិនស្រឡាញ់គ្នាវាពិបាករៀបរឹកណាស់។

«បាទ លោកប្អូន!!»Jiho ស្រដីទាំងក្នក់ខ្នាញ់ ក្រសោបថ្ពាល់ក្រពុំលេងតិចៗ ចង់តែក្រញិចទេ ប៉ុន្តែខ្លាចក្មេងយំ ឯរាងតូចមិនបានឃាត់បណ្ដោយឲ្យគេលេងថ្ពាល់ខ្លួនទាំងសើច ថ្វីបើគ្មាននរណាបានចាប់អារម្មណ៍ពីវត្តមានរបស់នាយកម្លោះដែលទើបនឹងចុះមកពីបន្ទប់ បំណងគឺទៅតាមការណាត់ជាមួយមិត្តនឹងឯង តែក៏មកប្រទះគូស្នេហ៍ថ្មីថ្មោងដែលមកផ្អែមល្ហែមនៅខាងក្រៅ បណ្ដាលឱ្យភ្លើងប្រច័ណ្ឌឆេះឆាបក្នុងខ្លួនមួយរំពេច ។ (ថីនឹងប្រូ🥴)

To be continued

Lie Naa

繼續閱讀

You'll Also Like

120K 5.6K 65
បងស្រឡាញ់អូនហើយថេយ៍>>ជុងហ្គុក > >
40K 622 32
george is 26 year old male omega who works at strip club what will happend when he meets dream a 23 year old male alpha who is mafia boss english is...
1.7M 95.1K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
2K 169 6
[ description] ⤷ Savannah Charles was there when Klaus Mikaelson was after her lover, Katerina Petrova. Then Katerina made her choice to prot...