Part 14 : តួនាទីបងគឺមើលថែខ្ញុំ

1.9K 143 5
                                    

ព្រះអាទិត្យចេះតែធ្វើដំណើរមិនឈប់ទៅតាមគន្លងពេលវេលាដែលលោតពីមួយនាទីទៅមួយនាទី រហូតដល់មេឃបាក់រសៀលម្ដងទៀតទៅហើយ ។
ថ្វីបើក្នុងបន្ទប់មួយដែលមានមនុស្សពីរនាក់កំពុងតែគេងកៀកកើយគ្នាយ៉ាងស្អិតរមួត ក្នុងឋានៈដែលមិនច្បាស់លាស់ តើធ្វើបែបនេះអាចមានក្ដីសុខបានយូរប៉ុណ្ណា ?

«.................»Tae បើកភ្នែកសម្លឹងពិដានទាំងមិននិយាយស្ដី ខួរក្បាលគេប៉ុន្មានថ្ងៃនេះវិលអស់ហើយ ព្រោះតែបញ្ហាផ្ទួនៗរកដោះស្រាយមិនទាន់ ។ នាយតូចមើលទៅបុរសក្នុងរង្វង់ដៃដែលសម្ងំគេងអោបរឹតកាយរបស់គេមិនលែង ហាក់ខ្លាចមានអ្នកមកបំបែកខ្លួនចេញយ៉ាងចឹង ។

"ខ្ញុំមិនដឹងថាតទៅមុខទៀតនឹងក្លាយជាបែបណា ដឹងត្រឹមថាខ្ញុំមានក្ដីសុខពេលដែលមានលោកនៅក្បែរ ហើយក៏សង្ឃឹមដែរថាគ្រប់យ៉ាងនឹងល្អប្រសើរដូចអ្វីដែលបានគិតទុក ព្រោះខ្ញុំមិនចង់បែកពីលោកម្ដងទៀតទេ Jung!!"នាយតូចបានត្រឹមពោលក្នុងចិត្តប្រាប់ខ្លួនឯងយ៉ាងស្ងៀមស្ងាត់ ស្របពេលដែលទឹកភ្នែកមួយដំណក់ដែលស្រក់ចុះមក បញ្ជាក់ពីចិត្តស្រឡាញ់ដែលមិនចង់បាត់បង់ ។ ពីមុនគេជាអ្នកជ្រើសលែងដៃរបស់ Jungkook ដោយខ្លួនឯង រួចចុះលើកនេះតើគេអាចស៊ូដែរទេដើម្បីថែរក្សាស្នេហារបស់នាយ ?

«សឺត...ខ្ញុំស្រឡាញ់លោក!!»Tae ថើបសក់របស់រាងក្រាស់បន្តិចទើបក្រោកចេញពីគ្រែយ៉ាងថ្នមសម្លេង ត្រឡប់ទៅបន្ទប់របស់ខ្លួនវិញ ដោយទុកឱ្យ Jungkook នៅគេងបន្ត ។

Tae រៀបចំសម្អាតខ្លួនរួចរាល់ ទើបចុះមកត្រៀមអាហារសម្រាប់ល្ងាចនេះដូចជាសព្វដង ។ មួយរយៈនេះគេមិនសូវជាបានទៅក្រុមហ៊ុនប៉ុន្មានទេ ព្រោះតែគ្មានការងារ យ៉ាងច្រើនគេយកមកធ្វើនៅវិមានរួចក៏ផ្ញើត្រឡប់ទៅវិញហ្នឹងឯង ។

ប្រហែលជាម៉ោងជិតប្រាំពីរទើបលោក Jeon ត្រឡប់មកវិញជាមួយនឹងភរិយាគាត់ ដោយរាងតូចបានត្រៀមអាហាររួចជាស្រេច ពួកគាត់គ្រាន់តែឡើងទៅសម្អាតខ្លួនរួចក៏ចុះមកបរិភោគអាហារជុំគ្នាវិញ ដោយទាំងនាងល្អិត Irin មកផង ។

«អា៎...អាហារទាំងនេះចម្លែកណាស់ rin មិនដែលឃើញទេ ប៉ុន្តែវាស្អាត!!»នាងច្រម៉ក់មាត់នៅមិនស្ងៀម ឡេមឡើមអើតមើលរបស់លើតុ សុទ្ធតែនាងមិនធ្លាប់ឃើញ តែការតុបតែងពិតជាទាក់ទាញ ប្រៀបដូចជានៅហាងយ៉ាងដូច្នោះទំនងខ្លាំងណាស់។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now