Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់

1.7K 204 8
                                    

ក្រសែភ្នែកឌឺដងឡកឡើយដាក់គ្នាប្រៀបបាននឹងសត្រូវ ។ Tae ដែលស្ថិតនៅចន្លោះកណ្ដាលចាប់ផ្តើមដឹងនូវចំណាយក្ដៅនៃសង្គ្រាមដែលជិតនឹងកើតឡើងក៏រហ័សរកវិធីបំបែក ។

«អេ៎...ពួកយើងចូលទៅខាងក្នុងល្អជាង»Tae សើចទាំងបង្ខំរុញពួកគេអោយឃ្លាតគ្នាបន្តិច ទើបស្រដីបើកផ្លូវចាប់អូសពួកគេចូលទៅខាងក្នុង ។

«សួស្ដី hyung! សួស្ដីគ្រប់គ្នា »រាងតូច រាក់ទាក់មនុស្សក្នុងជម្រុំតាមចរិតរួសរាយរបស់ខ្លួន ដោយគ្រប់គ្នាក៏ញញឹមទទួលស្វាគមន៍គេយ៉ាងកក់ក្តៅផងដែរ ។

«សួស្ដី!!»
«ថ្ងៃនេះសុំចូលរួមផង អូ៎...ហើយនេះគឺជាមិត្តរបស់ខ្ញុំគេឈ្មោះ Jayden ជាជនជាតិកាណាដា មិនសូវចេះកូរ៉េប៉ុន្មានទេ បើមានទាស់ខុសអ្វីសុំអធ្យាស្រ័យផងណា...»
«បាទ មិនអីទេ រីករាយណាស់ដែលបានស្គាល់»មនុស្សក្នុងកម្មវិធីនិយាយសំណេះសំណាលគ្នាយ៉ាងស្អិតរមួត ខុសពី Jungkook ដែលឈរជម្រេញជ្រេញរឹកពួកគេជាខ្លាំង មុននឹងបង្ហើបមួយប្រយោគជាការបញ្ឆេះភ្លើង ។

«ចុះថ្ងៃមុនហំហានប្រាប់គេឯងថាជាសង្សារ ការពិតកុហកទេហេស៎? គួរអោយចង់សើច!!»Jungkook ឌឺដងជាមួយនឹងភាសាអង់គ្លេស ខ្លាចនិយាយកូរ៉េទៅគេស្ដាប់មិនយល់ ។

«ថ្ងៃនេះមិនមែន តែអនាគតអាចក៏ថាបាន»Jayden តបតទៅវិញទាំងប្រែទឹកមុខពីស្រស់មកក្រញ៉ូវភ្លាមៗ

«Jayden និយាយអី?»Tae

«អញ្ជឹងហេស៎? ដេកចាំឯងចេះដោះស្នែងសិនទៅ ក្រែងគិតតែឯងវាចាក់ឫសដល់ក្បាល»JK

«អឺក...ពួកយើងមកជប់លៀងទៅ ខំមកទៅហើយគួរតែសប្បាយពិតទេ?»Jiho ស្រៀវឆ្អឹងខ្នង រហ័សបំបែកបរិយាយកាសដោយទាញប្អូនអោយមកអង្គុយកន្លែងដើមវិញ ចំណែក Tae ក៏អង្គុយកន្លែងផ្សេងដោយមាន Jayden តាមកៀកប្រកិត ។

កម្មវិធីចាប់ផ្ដើមប្រព្រឹត្តទៅទាំងមិនរលូន ព្រោះតែក្រសែភ្នែកដែលផ្ចាញ់ផ្ចាលដាក់គ្នាមិនព្រមចាញ់ទាំងសងខាង ។ Jayden បញ្ចេញកាយវិការប្រៀបបាននឹងគូស្នេហ៍ ចាប់នេះចាប់នោះ Take care គេមួយចប់ ខណៈដែល Jungkook ក៏អង្គុយសម្លក់ចង់ជ្រុះភ្នែក ។ មិនចង់មើលទេតែក្រលៀសភ្នែកចេះតែចំ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now