ទីប្រឹក្សាបេះដូង💞(ចប់)

By FANG-SIYOON

8.7K 881 111

ស្នេហាតែងមានឧបសគ្គ ប៉ុន្តែតើស្នេហារវាងបងប្អូនធម៌មួយគូនេះអាចទទួលបានសុភមង្គលដែរទេ ព្រោះថាទំនាក់ទំនងនេះមានម្ខាងម... More

ផ្ដើមរឿង
ភាគទី១:ការចាកចេញ
ភាគទី០២:ការជួបគ្នាលើកដំបូង
ភាគទី០៣:យកចិត្ត
ភាគទី០៤:ហេតុអីបងឱបនាង
ភាគទី០៥:ស្វែងរកការងារ
ភាគទី០៦:គួរស្រឡាញ់
ភាគទី០៧:ប្ដីមើលប្រពន្ធមិនបានទេឬ
ភាគទី០៨:គុំគួន
ភាគទី០៩:ហួងហែង
ភាគទី១០:ដឹងសុខទុក្ខ
ភាគទី១១:អេហ៍អ្នកកម្លោះ!ហេតុអីមិនលួងប្រពន្ធ
ភាគទី១២:សន្យា
ភាគទី១៣:គូដណ្តឹង
ភាគទី១៤:ជូនអូនទៅលេងប្អូន
ភាគទី១៥:ម្ចាស់បំណុល
ភាគទី១៦:សម្ពាធបេះដូង
ភាគទី១៧:តាមខួរក្បាលឬបេះដូង
ភាគទី១៨:ហួងហែង
ភាគទី19:ម្ចាស់បេះដូង
ភាគទី20:បងហត់ហើយ
ភាគទី21:មិនសំខាន់
ភាគទី22:ភ្លេចឋានៈ
ភាគទី25:អារម្មណ៍រីករាយ
ភាគទី26:មនុស្សខ្ញុំស្រឡាញ់
ភាគទី27:បងហូរទឹកភ្នែកព្រោះគេអូនយំព្រោះបង
ភាគទី28:ទិញភាគហ៊ុន
ភាគទី29:អារម្មណ៍ដដែលៗ
31:យល់ចិត្ត
32+33:បងតែងចង់ឈ្នះ
34+35+36:ជាផ្កាយពិតប្រាកដ
37:គាំងនឹងទង្វើបង
38:សងភាពស្អាតស្អំ
39:អូនមិនល្ងង់
40:ទង្វើច្បាស់ជាងសម្ដី
41:
42:ចាំទុកក្នុងខួរ
43:សម្ដែង
44:របស់សំខាន់
45:អស់សិទ្ធិ
46:កម្មពារ
47:ហេតុផលពិតដែលឲគេចាកចេញ
48:និស្ស័យ
49:ស្គាល់អារម្មណ៍កក់ក្ដៅសារជាថ្មី
50:នឹកអូនពេលស្រវឹង
51:ជម្រើស
52:ភាគបញ្ចប់
ភាគទី30:លាក់បាំង

ភាគទី24:យ៉ុនហ្គីមនុស្សសំអុយ

152 16 0
By FANG-SIYOON

ទីប្រឹក្សាបេះដូង

ការជជែកក៏បន្តរហូតដល់ពេលរាំយ៉ុនហ្គីនិងស៊ូមីក៏ជាគូដែលបើកឆាកដំបូងគេ

<ឯងមើលចុះពួកគាត់សមគ្នាណាស់ដូចដើមមាសស្លឹកគុជចឹង> girl1

<មែនហើយៗឯង យើងគិតថាជិតត្រូវកាត់ឈុតសម្រាប់អាពាហ៍ពិពាហ៍នេះហើយ>girl

<គូស្អីទាំងឋានៈ កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ រូបសម្ភស្សសិទ្ធតែល្អដូចគ្នារកកន្លែងខ្វះខាតមិនឃើញសោះ>girl3 គ្រប់សម្ដីជីមីនបានឮហើយក៏ទទួលស្គាល់នូវអ្វីដែលពួកគេបាននិយាយដែរ លែងស្ដាប់មើលតទៀតជីមីនចេញទៅខាងក្រៅជាមួយស្រាប៉ុន្មានដប

______

<ជីមីនផឹកអីច្រើនបែបនេះ>កម្មវិធីក៏ជិតចប់យ៉ុនហ្គីក៏ចាប់អារម្មណ៍ថាបាត់ជីមីនទើបដើររកហើយក៏ឃើញថារាងតូចកំពុងអង្គុយរាបលើស្មៅលើកចាក់ស្រាអកផឹកដាច់ៗ គេទាញកែវស្រាពីជីមីន នេះមើលដបនៅកន្លែងជីមីនទៅចុះមានដល់ទៅពីរបីដបឯណោះ គេតាមរកជីមីនយ៉ាងយូរដល់ឃើញក៏មកឃើញនៅឯសួនឯណេះទៅវិញ

<មកបានហើយឈប់ផឹកបងជូនទៅខនដូរ>យ៉ុនហ្គីលើកបីជីមីនទៅឡានទាំងពិបាកពេលស្រវឹងបែបនេះជីមីនកាន់តែពិបាកយាយគ្នា

<មិនទៅទេ ឯងជាអ្នកណាចង់ចាប់យើងទៅណា ជួយផងៗហឹកៗយ៉ុនៗ>ជីមីនរអ៊ូៗរហូតទាល់តែគេងលក់ទៅវិញ ស្រវឹងកូរក៏គូរ គួរស្រឡាញ់ក៏គួរឲស្រឡាញ់

<មីនបងទេណា បងគឺយ៉ុនហ្គី>យ៉ុនហ្គីយកដៃសងខាងចាប់ក្រសោបមុខក្មេងតូចដែលកំពុងស្រវឹងឲសម្លឹងមកខ្លួនមាត់តូចច្រមិចៗគួរចង់ថើបណាស់ យ៉ុនហ្គីឱនមុខមកបន្តិចម្ដងៗបំណងថ្នាក់ថ្នមបបូរមាត់តូចនោះ តែ

<អួយ!មីនបងឈឺ>យ៉ុនហ្គីយកដៃមកអង្អែលក្បាលត្រង់កន្លែងដែលទង្គិចអប្បាញ់មិញ សុខៗក៏មកបុកក្បាលបែបនេះមិនដឹងថាឈឺទេហ៎

<មីន យ៉ុនហ្គីអាមនុស្សសំអុយ>រាងតូចចង្អុលរេទិសមិនត្រូវមនុស្ស នៅជេរគេជាមនុស្សសំអុយទៀត យ៉ាក្មេងនេះកាន់តែព្រហើនហើយតើ

<បងមានគូដណ្ដឹងហើយម៉េចមិនប្រាប់បណ្ដោយឲខ្ញុំលង់ស្រឡាញ់បងហួសហើយហឹកៗមីន យ៉ុនហ្គីមនុស្សអាក្រក់ខ្ញុំស្រឡាញ់បង>ថាហើយក៏គេងលក់ទុកឲអ្នកកម្លោះអង្គុយសើចហួសចិត្តគេក៏មិនមែនមិនដឹងថាជីមីនស្រឡាញ់គេឯណា ដឹងតែគេមិនមាត់

<ក្មេងចម្កួតនេះ>មាត់ជេរតែក្នុងចិត្តក៏រីករាយមិនតិចដែរ ទោះមានគូដណ្ដឹងតែបើបានឮថាមានអ្នកដទៃស្រឡាញ់ថែមបែបនេះគេក៏សប្បាយមិនតិចដែរពិសេសគឺឮពីមនុស្សម្នាក់ដែលក្បែរគេរហូតមក

______

ព្រឹកថ្ងៃថ្មី

ពន្លឺចាំងមកយ៉ាងស្រទន់នៃអារុណទើបនឹងរះឡើងពីទិសបូព៌ា ខណៈព៌ណពន្លឺភ្លឺច្រាលឆ្អៅសម្បុរមាសយ៉ាងល្អ ចាំងចូលមកតាមចន្លោះបង្អួច។ត្របកភ្នែកលេខាតូចបើកឡើងបន្តិចម្ដងៗតាមការស្នើសុំរបស់រាងកាយ អាល្អិតព្រិចភ្នែក2-3ដងដើម្បីឲសុាំជាមួយពន្លឺដែលចាំងចូលមក

<ហុឹម!ហុឺយនេះទីណានឹង>រាងតូចសម្លឹងជុំវិញក៏ដឹងថាមិនមែនជាបន្ទប់របស់ខ្លួនទើបងើបស្តុះងាកមើលឆ្វេងស្ដាំឆ្លេឆ្លាដូចមាន់រកពង

<អូនភ្ញាក់ហើយហ៎>រាងសង្ហាចូលមកជាមួយទឹកមួយកែវទើបនៅក្ដៅឧណ្ឌៗ

<យ៉ុន ទីណានឹង>រាងតូចងាកមកសួរទាំងចម្ងល់

<ផ្ទះបង>ឮហើយជីមីនភ្ញាក់ផ្អើលជាខ្លាំង យ៉ុនហ្គីនាំគេមកទីនេះហ៎គេចង់មើលប្រហែលជាវាស្អាតណាស់ហើយ

<ចង់ដើរមើល?>ជីមីនងក់ក្បាលញាប់ស្អេក កម្រណាស់មានអ្នកចូលមកទីនេះបានចឹងហើយគេមិនរំលងឱកាសនេះទេ

<ចឹងឆាប់ញុាំទៅ ប្ដូរខោអាវចាំចុះទៅក្រោមបងនាំដើរមើល>ឮហើយជីមីនទាញកែវទឹកមកផឹកហើយរត់ត្រុយទៅបន្ទប់ទឹក តែក៏បកមកវិញយ៉ាងលឿនព្រោះភ្លេចរឿងម្យ៉ាង

<អូនអត់មានខោអាវទេ>រាងតូចពេបមាត់ខោអាវនេះជាខោអាវតាំងពីម្សិលមិញឯណោះ បើឲពាក់តទៀតធានាសន្លប់មិនខានទេធុំស្រាបែបនេះនោះ

<បន្តិចទៀតមានគេយកមកហើយ>ឮហើយជីមីនរត់ត្រុយលែងងាកតែម្ដង ទុកឲយ៉ុនហ្គីសើចហួសចិត្តជាខ្លាំង មើលទៅស្គាល់គ្នាប៉ុន្មានឆ្នាំហើយជីមីនមិនចេះធំសោះ

ក្រោយអាហារពេលព្រឹកបញ្ចប់រាងតូចក៏ដើរលេងសួនផ្កាដោយមាននាយសង្ហាជាអ្នកនាំផ្លូវ

សួនផ្កាល្វឹងល្វើយមានព៌ណចម្រុះ បានលាតដណ្ដប់លើផ្ទៃដីដែលជាកម្មសិទ្ធិគ្រួសារមីន មេអំបៅហោះហើរព្រោងព្រាតឲអ្នកដែលឃើញហើយមិនសរសើរពីភាពស្រស់ស្អាតរបស់វាពុំបាន

<វ៉ា នេះជាដីរបស់បងទាំងអស់ឬ>ជីមីនហា៎
មាត់ច្រគ្រុងសឹងរុយហើរចូល លោកអើយខាងក្រោយសុទ្ធតែផ្កាវាស្អាតខ្លាំងណាស់ មើលទៅប្រៀបដូចជាឋានផ្កាយ៉ាងអញ្ចឹង

<មែនហើយ>យ៉ុនហ្គីញញឹមងក់ក្បាល ធ្វើឲក្មេងខ្លះរត់យ៉ាងសប្បាយជាខ្លាំងម្ដងរត់ទៅធ្វេងម្ដងរត់ទៅស្ដាំ ប្រហែលជាសប្បាយអរណាស់ហើយបានជានៅមិនស្ងៀមបែបនេះ

<អូនបេះបានទេ>មើលសួរចុះក្នុងដៃកាន់ផ្កាគេជិតមួយបាច់ហើយទើបមកសួរ មានគ្រប់ព៌ណតែម្ដង តែសំណួរគេគឺឲអ្នកដែលត្រូវគេសួរមិនដឹងជាឆ្លើយបែបណាបានសម

<ចុះបើបងថាអត់>យ៉ុនហ្គីធ្វើមុខមាំបន្លាចក្មេងខ្លះតែគេហាក់មិនខ្លាចសោះ ហើយមកសួរគេធ្វើអីបើកាច់ផ្កាគេរួចហើយតើគិតថាអាចដាំវិញបានមែនទេ យ៉ាប់មែនក្មេងនេះ

<តែអូនបេះរួចហើយចឹងបេះទៀតក៏បានណ៎>ថាហើយជីមីនក៏ដើរបេះផ្កានេះមួយផ្កានោះមួយតាមចិត្តស្រឡាញ់ ឯបេះអំបៅក៏ហើរព្រោងព្រាតជុំវិញគេ យ៉ុនហ្គីយកកាំមេរាមកផ្ដិតយករូបភាពទាំងនេះទាំងស្នាមញញឹម

<អួយ>មិនប្រយ័ត្នដៃស្អាតក៏មុតជាមួយបន្លាកុលាបចេញឈាមក្រហមស្រស់មក នាយសង្ហាប្រញាប់រត់មកមើលនិងទាញដៃគេមកដាក់ក្នុងមាត់បឺតឲអស់ឈាម ភ្លេចខ្លួនតែបន្តិចសោះក្មេងនេះក៏មានរបួសទៅហើយ គួរឲចង់វៃមែន

<ហេតុអីមិនចេះប្រយ័ត្នបែបនេះ>មាត់ថាឲប៉ប៉ោចតែដៃនិងភ្នែកក៏កំពុងធ្វើការបិទរបួសនោះកុំឲឆ្លងមេរោគដដែល មើលចុះទោះជាមិនធំតែវាក៏ចេញឈាមដែរមិនគួរប្រហែសចឹងទេ

<បងដឹងបងសង្ហាមិនបាច់សម្លឹងយូរពេកទេ>ឃើញគេសម្លឹងខ្លួនមិនដឹងដាក់ភ្នែកយ៉ុនហ្គីក៏និយាយទាំងកំពុងរៀបដាក់របស់ទុកដាក់វិញ គេគិតថានិយាយឲក្មេងខ្លះអៀននឹងបានកុំមើលគេទៀតតែគិតខុសស្រឡះ

<បើដឹងហើយកុំហាម>មិនប្រកែកជីមីនក៏តបទៅទាំងញញឹមនាំឲយ៉ុនហ្គីអត់ញញឹមតាមមិនបាន តមាត់គ្មានឲបាត់សោះតែម្ដងហើយ

<ហឹស!ក្មេងនេះ>យ៉ុនហ្គីសើចជាមួយចរឹកជីមីនជាខ្លាំងយូរទៅកាន់តែបានសម្ដីហើយតើ ចេញមកឡើងព្រាន

___________

ថ្ងៃនេះជាថ្ងៃសម្រាកជុងហ្គុកក៏ដូចគ្នា គេមិនបានទៅណាទេគឺនៅជាមួយថេយ៉ុងដោយនាំថេយ៉ុងទៅសមុទ្រដែលជាកន្លែងយ៉ុនមីនធ្លាប់មក

រលកបោកបក់ ខ្យល់អាកាសបរិសុទ្ធថេយ៉ុងត្រដាងដៃឈរញញឹមដាក់សមុទ្រមួយសន្ទុះក៏មានដៃមកពីណាមិនដឹងមកក្រសោបចង្កេះរបស់គេឲភ្ញាក់បន្តិចតែក៏សម្រួលអារម្មណ៍វិញដាក់ដៃអង្អែលដៃនោះ

<អូនចូលចិត្តទេ>ជុងហ្គុកដាក់ក្បាលលើស្មាថេយ៉ុងសួរទៅម្ចាស់បេះដូងទាំងញញឹម បើថេយ៉ុងចូលចិត្តគេនឹងឧស្សាហ៍នាំមកលេងព្រោះអ្វីដែលគេចង់បានគឺស្នាមញញឹមថេយ៉ុងនេះហើយ

<ចូលចិត្ត ជុងឧស្សាហ៍នាំអូនមកផងបានទេ>ថេយ៉ុងងាកមកនិយាយទាំងញញឹមតាមពិតទៅគេក៏អាចមកខ្លួនឯងតែគេចង់មានពេលល្អៗនៅជាមួយគូដណ្តឹងកាន់តែច្រើន

<បាទប្រាកដជាបានហើយ>អ្វីដែលជារបស់ថេយ៉ុងត្រូវការគេនឹងព្យាយាមយកវាមកឲបានមិនថាវាពិបាកយ៉ាងណាក៏ដោយ

<តោះទៅញុាំអីទៅអូនឃ្លាន>ពួកគេក៏បណ្ដើរគ្នាទៅរីសោតវិញ

រសៀលបន្តិចពួកគេក៏នាំគ្នាចេញមកដើរលេងហើយក៏បន្តរហូតដល់កន្លែងដូនចាស់ឆ្លាក់បន្ទះឈើ

<លោកយាយពួកយើងសុំបន្ទះពីរយកអក្សរTK>អាល្អិតទាញអ្នកជាគូដណ្ដឹងមកកន្លែងដូនចាស់ពោលទៅគាត់ទាំងញញឹម

<ជាគូមេឃដីរហូតទៅណា>ដូនចាស់និយាយទាំងញញឹម មែនហើយមេឃនិងដីគឺមិនអាចអត់គ្នាទេមានមេឃគឺមានដី

<ហិកៗបាទលោកយាយ>អាល្អិតញញឹមនឹងសម្ដីគាត់រួចក៏យកឈើមកផ្គុំដៃគ្នាបួងសួងរួចក៏បន្តចងដោយស្នាមញញឹមនៅពេលប្រសព្វកែវភ្នែកមនុស្សជាទីស្រឡាញ់

_________

សំណួរ:

(លោកយាយមើលឃើញអ្វីមែនទេ យ៉ុនមីនក៏គាត់បានឲដំបូន្មានដែរ តើទំនាយគាត់អាចក្លាយជាការពិតទេ🤨)










Continue Reading

You'll Also Like

1.3M 70.1K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
713K 43.6K 38
She was going to marry with her love but just right before getting married(very end moment)she had no other choice and had to marry his childhood acq...
1.6M 139K 47
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
546K 25.9K 31
He's a blind mafia man, the heir who lost his eyesight. She's a kindhearted girl whose job is to take care of him. Will the two of them find their wa...