ទីប្រឹក្សាបេះដូង💞(ចប់)

By FANG-SIYOON

8.7K 881 111

ស្នេហាតែងមានឧបសគ្គ ប៉ុន្តែតើស្នេហារវាងបងប្អូនធម៌មួយគូនេះអាចទទួលបានសុភមង្គលដែរទេ ព្រោះថាទំនាក់ទំនងនេះមានម្ខាងម... More

ផ្ដើមរឿង
ភាគទី១:ការចាកចេញ
ភាគទី០២:ការជួបគ្នាលើកដំបូង
ភាគទី០៣:យកចិត្ត
ភាគទី០៤:ហេតុអីបងឱបនាង
ភាគទី០៥:ស្វែងរកការងារ
ភាគទី០៦:គួរស្រឡាញ់
ភាគទី០៧:ប្ដីមើលប្រពន្ធមិនបានទេឬ
ភាគទី០៨:គុំគួន
ភាគទី០៩:ហួងហែង
ភាគទី១០:ដឹងសុខទុក្ខ
ភាគទី១១:អេហ៍អ្នកកម្លោះ!ហេតុអីមិនលួងប្រពន្ធ
ភាគទី១២:សន្យា
ភាគទី១៣:គូដណ្តឹង
ភាគទី១៤:ជូនអូនទៅលេងប្អូន
ភាគទី១៥:ម្ចាស់បំណុល
ភាគទី១៦:សម្ពាធបេះដូង
ភាគទី១៧:តាមខួរក្បាលឬបេះដូង
ភាគទី១៨:ហួងហែង
ភាគទី20:បងហត់ហើយ
ភាគទី21:មិនសំខាន់
ភាគទី22:ភ្លេចឋានៈ
ភាគទី24:យ៉ុនហ្គីមនុស្សសំអុយ
ភាគទី25:អារម្មណ៍រីករាយ
ភាគទី26:មនុស្សខ្ញុំស្រឡាញ់
ភាគទី27:បងហូរទឹកភ្នែកព្រោះគេអូនយំព្រោះបង
ភាគទី28:ទិញភាគហ៊ុន
ភាគទី29:អារម្មណ៍ដដែលៗ
31:យល់ចិត្ត
32+33:បងតែងចង់ឈ្នះ
34+35+36:ជាផ្កាយពិតប្រាកដ
37:គាំងនឹងទង្វើបង
38:សងភាពស្អាតស្អំ
39:អូនមិនល្ងង់
40:ទង្វើច្បាស់ជាងសម្ដី
41:
42:ចាំទុកក្នុងខួរ
43:សម្ដែង
44:របស់សំខាន់
45:អស់សិទ្ធិ
46:កម្មពារ
47:ហេតុផលពិតដែលឲគេចាកចេញ
48:និស្ស័យ
49:ស្គាល់អារម្មណ៍កក់ក្ដៅសារជាថ្មី
50:នឹកអូនពេលស្រវឹង
51:ជម្រើស
52:ភាគបញ្ចប់
ភាគទី30:លាក់បាំង

ភាគទី19:ម្ចាស់បេះដូង

126 15 0
By FANG-SIYOON

ទីប្រឹក្សាបេះដូង

មានរឿងរកាំរកោះគ្នាពេកទើចYoongiចាកចេញដោយភាពមួម៉ៅ Jiminគេក៏មិនបានចង់ប្រឆាំងជាមួយយ៉ុនហ្គីទេ គ្រាន់តែគេចង់មានមិត្ត មានអ្នកកំដរជជែក និងមានមនុស្សលួងលោមពេលមួយដែលយ៉ុនហ្គីបោះបង់គេចោល

<អូនពិតជាចង់មានសិទ្ធិដូចគេណាស់>ជីមីន មានអារម្មណ៍ថាច្រណែនស៊ូមីណាស់គេអាចលួងលោម បង្ហាញភាពផ្អែមល្ហែម ការអន់ចិត្តចំពោះយ៉ុនហ្គីជាសាធារណៈបាន យ៉ុនហ្គីជាមនុស្សដំបូងដែលឲគេមានអារម្មណ៍ថាច្រណែនមនុស្សម្នាក់ពិតៗមិនបានលេងសើចដូចរាល់ដង

_________

<យ៉ុន ហេតុអីមកទីនេះ>ជីមីនប្រញាប់រត់មកក្រោយឮសុីនប្រាប់ថាយ៉ុនហ្គីស្រវឹងហើយ គេអូសទាញយ៉ាងណាក៏មិនព្រមដែរមមើរកតែឈ្មោះជីមីន

<មីន ឈប់ស្និទ្ធស្នាលជាមួយវាទៅបានទេបងសុំ>យ៉ុនហ្គីដែលស្រវឹងដល់ទន់ខ្លួននោះគ្រាន់តែឮសំនៀងអ្នកដែលខ្លួនរកនោះក៏និយាយពីបំណងខ្លួនប្រាប់ដើម្បីឲគេបានដឹងថាខ្លួនមិនចូលចិត្តទេ មិនចូលចិត្តដែលមាននរណាម្នាក់មកស្និទ្ធស្នាលឬតាមយកចិត្តជីមីនបែបនេះ

<មកបងស្រវឹងហើយ>ជីមីនក៏មិនអាចនិយាយអីបានគេនិងអុិនវ៉ុនជាមិត្តស្និទ្ធស្នាលកាលពីមុន ឯរាងក្រាសជាមនុស្សដែលខ្លួនស្រឡាញ់តែយ៉ាងណាក៏យ៉ុនហ្គីមានគូដណ្ដឹងហើយ ចុះបើថ្ងៃមួយយ៉ុនហ្គីបោះបង់គេតើគេអាចបាត់បង់មនុស្សជុំវិញខ្លួនទេ

<បងមិនបានស្រវឹងទេសន្យានឹងបងមក>យ៉ុនហ្គីនិយាយបានប៉ុណ្ណឹងក៏សន្លប់ឈឹង គេផឹកអស់ច្រើនគួរសមដែរចឹងមិនចម្លែកទេដែលនិយាយៗសន្លប់បែបនេះ

<ឈប់ធ្វើបាបខ្លួនឯងទៀតណាម្ចាស់ចិត្តអូន សឺត>ជីមីនលើកដៃវាសសក់គេនឹងនិយាយតិចៗល្មមអាចឮតែម្នាក់ឯងនិងថើបថ្ងាសស្អាតមួយខ្សឺតដោយគ្មានអ្នកចាប់អារម្មណ៍ព្រោះនេះជាក្លឹបចឹងប្រាកដជាមានតន្រ្តីភ្លើងព៌ណហើយ គេនិយាយថាយ៉ុនហ្គីជាម្ចាស់ចិត្តចឹងហើយអាចល្មមបញ្ជាក់ថាក្នុងចិត្តគេគឺមិនអាចដាក់ឬស្រឡាញ់អ្នកផ្សេងទៀតបានទេ

¶ថ្ងៃថ្មី

ពន្លឺជះចាំងចូលមកហាក់រំខានដំណេកនាយយ៉ុនហ្គីជាខ្លាំង មិនចាំយូរជីមីនក៏ងើបដើរទៅបិទវាំងនន ហើយក៏ចុះទៅក្រោមដើម្បីចម្អិនទុកម្ហូបទុកឲយ៉ុនហ្គីនៅពេលភ្ញាក់

<កូនឆ្មាហា៎ល្មមក្រោកហើយ អាយ៎>រាងតូចបើកទ្វារមកក៏ឃើញថាយ៉ុនហ្គីមិនទាន់ភ្ញាក់ ទើបគេដើរទៅដាស់ស្រាលៗតែក៏ស្រាប់តែត្រូវដៃមាំទាញទម្លាក់យកគេមកឱបយ៉ាងព្រងើយ

<បងសុំគេងបន្តិចសិន>យ៉ុនហ្គីនិយាយទាំងមិនបើកភ្នែក គេមានអារម្មណ៍ថាធ្ងន់ត្របកភ្នែកណាស់បើកមិនរួចសោះ ទើបមានតែទាញរាងតូចមួយនេះមកឱបក្នុងរង្វង់ដៃងាយស្រួលស្រង់ក្លិនកាយនេះ

<នេះបងមិនគិតទៅធ្វើការទេឬ>ជីមីនមិនមាត់គេដាក់ដៃអង្អែលលើប្រអប់ដៃមាំតិចៗ
ចំណែកយ៉ុនហ្គីក៏បន្លំស្រស់ក្លិនខ្លួនជីមីនតែញ៉យ

<បងសម្រាកមួយថ្ងៃក៏គ្មានអ្នកណាហ៊ានថាអីបងដែរ>បបូរមាត់ទន់របស់យ៉ុនហ្គីក៏បោះត្រាលើសក់រលោងរបស់ជីមីនយ៉ាងជក់ចិត្ត

<បើបងសម្រាកក៏លែងអូនទៅ អូនត្រូវធ្វើការ>យ៉ុនហ្គីសម្រាកគ្មានអ្នកហ៊ានក្អកដែរ តែគេត្រឹមជាលេខាបើហ៊ានសម្រាកប្រាកដជាការងារគដូចភ្នំទៀតជាមិនខាន

<មិនបាច់ទៅទេ បងអនុញ្ញាតឲសម្រាក>មិននិយាយតែមាត់ដៃមាំក៏ចេះតែអង្អែលចង្អេះតូចចុះឡើងៗទាំងភ្នែកនៅបិទឯបបូរមាត់ក៏បន្លំថើបញ៉យ

<ផាច់!នេះណែ៎ ដៃបងនៅឲស្ងៀម>ជីមីនវៃដៃមាំមួយផាច់ ដៃនេះរវាមណាស់បានគេមិន
មាត់ៗកាន់តែព្រហើនហើយ

<អួយ!ឈឺៗណាស់>យ៉ុនហ្គីបើកភ្នែកពេបមាត់ធ្វើជាឈឺឲអ្នកដែលឃើញហើយហួសចិត្តជាខ្លាំងមាឌឲបុិនដំរីគេវៃបន្តិចសោះស្រែកថាឈឺ

<បានហើយ ទៅញុាំអាហារពេលព្រឹក>ជីមីនសើចបន្តិចទើបងើបទាញដៃគេឲចេញពីគ្រែ ឯអ្នកខាងនោះក៏ងើបតាមទាំងខ្ជិលច្រអូស

Skip

<ហេតុអីបណ្ដោយឲមានរឿងនេះកើតឡើងពួកលោកធ្វើការបែបណា>កន្លែងសាងសង់ស្រាប់តែមានបាតុកម្មកើតឡើងពីអ្នករស់នៅក្បែរនោះទើបធ្វើឲការសាងសង់ត្រូវផ្អាកជាបណ្ដោះអាសន្ន

<សុំទោសលោកចន ពួកយើងនឹងកែប្រែ>
ម្នាក់ៗញ័រដៃឥតដាក់ក៏ដឹងហើយថាលោកចននេះជាមនុស្សមុឺងមាត់ ផ្ដាច់ការបែបណា តែហ៊ានឲការងារប្រហែសទៀតអំបិលមិនខាន

<ក្រៅពីសុំទោសពួកលោកមានចេះស្អីទៀតទេ>ការងារមានបញ្ហាអាងតែសុំទោស តែមិនគិតរកដំណោះស្រាយទេ មនុស្សបែបនេះបែរជាអាចមកធ្វើការក្រុមហ៊ុនគេបានដែរ

<គឺ.>ប្រុងនឹងនិយាយតទៅហើយស្រាប់តែសម្លេងទូរសព្ទ័បន្លឺឡើង ជុងហ្គុកលើកដៃឡើងបញ្ជាក់ថាផ្អាកបន្តិច

<Hello!អូនសម្លាញ់នឹកបងឬបានcallមកបែបនេះ>ជុងហ្គុកញញឹមអង្គុយបង្វិលកៅអីធ្វើឲអ្នកក្នុងអង្គប្រជុំភ្ញាក់មិនតិចទេ មុននេះទឹកមុខអាចសម្លាប់សត្រូវបានទៅហើយតែពេលនេះបែរជាញញឹមស្រស់ទៅវិញ😱

{ហីយ៉ាងបងពូកែទាយម្ល៉េះបងសម្លាញ់ តែថាបងចង់ញុអីជាពិសេសទេអូនធ្វើយកទៅឲ្យ}គេcallនេះគឺខ្លាចថាជុងហ្គុកចង់ញុាំអីជាជាសេសទើបcallសួរបែបនេះអាលគេធ្វើយកឲ

<ចង់ញុាំអូន តើបានទេ>សម្ដីរបុិលរប៉ូចមិនខ្មាសអ្នកក្នុងអង្គប្រជុំបន្តិចសោះ ចំណែកថេយ៉ុងក៏អៀនមិនតិចទេ

{យ៉ា មនុស្សនេះអ្នកណាឲបងនិយាយបែបនេះ}ថេយ៉ុងក្ដាប់មាត់ក្រឺតជាមួយជុងហ្គុកជាខ្លាំង បើនៅជិតទះមាត់ច្រលើមនេះមិន
ខានកុំឲបុិនពេក

<បេះដូងអ្នកបញ្ជា>នាយសង្ហាលើកដៃចង្អុលទ្រូងខាងឆ្វេងទាំងញញឹមមើលទៅក្មេងដែលកំពុងអៀនឡើងមុខដូចម្ទេសទុំទៅហើយ កុំតែនៅឆ្ងាយទេមិនចឹងគេក្រញិចមិនខាន

{អូនបិទហើយ បងធ្វើការបន្តទៅ}ថាហើយថេយ៉ុងក៏បិទទូរសព្ទ័ ឯទឹកមុខញញឹមលើផ្ទៃមុខសង្ហាមុននេះក៏រសាតបាត់បន្សល់នៅតែមុខយក្សគួរឲញញើត

<ចាត់ការឲបានឆាប់មិនចឹងត្រៀមរៀបអីវ៉ាន់របស់ពួកលោកទៅ បិទការប្រជុំ>អសមត្ថភាពពូកែតែអែបអមក្រុមហ៊ុនគេមិនត្រូវការទេ

_______

By:សុីយុន🌬️

សួស្ដីអ្នកអានទាំងអស់គ្នា 😘

Continue Reading

You'll Also Like

714K 43.7K 38
She was going to marry with her love but just right before getting married(very end moment)she had no other choice and had to marry his childhood acq...
1.6M 141K 47
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
3.7M 294K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
3.1M 131K 35
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...