រឿង កូនក្រមុំពិការ (ចប់) វគ្...

By Daisy_Novel

24.2K 730 162

នាងល្អស្អាតរូបចរិតចរិយា មានទាំងទ្រព្យសម្បត្តិអពភ្វអ្វីព្រហ្មលេងសើចនឹងនាងតម្រូវអោយនាងពិការភ្នែកទាំងសងខាង នាមជា... More

ផ្ដើមរឿង
Part 01
ភាគទី ០២
ភាគទី 03
ភាគទី 04
ភាគទី 05
ភាគទី 06
ភាគទី 07 ( ថ្ងៃដែលនាងចុះនរក 🔥)
ភាគទី 08 ( រាត្រីទឹកឃ្មុំប្រែជាផ្លូវទៅនរក 🔥)
ភាគទី 09
ភាគទី 10
ភាគទី 11
ភាគទី 12
ភាគទី 13
ភាគទី 14
ភាគទី 15
ភាគទី 16
ភាគទី 17
ភាទី 18
ភាគទី 19
ភាគទី 20
ភាគទី ២២🔞
ភាគទី 23🔞
ភាគទី 24
ភាគទី 25
ភាគទី 26
ភាគទី 27🔞
ភាគទី 28
ភាគទី 29
ភាគទី 30
ភាគទី 31
ភាគទី ៣២
ភាគទី 33
ភាគទី 34
ភាគទី ៣៥
ភាគទី 36
ភាគទី 37
ភាគទី 38
ភាគទី 39
ភាគទី 40
ភាគទី 41
ភាគទី 42
ភាគទី 43
ភាគទី 44
ភាគ បញ្ចប់

ភាគទី 21

499 17 11
By Daisy_Novel


    បឺតជញ្ជក់បបូរមាត់នាងតូចមួយសន្ទុះ នាងក៏រុញមុខគេចេញ

      « លោកមកឆ្គួតលប់អី ! កាត់ព្រឹកនឹង » នាងតូចរហ័សជូតមាត់ចេញ ។ មាត់ដែលរាងក្រាស់បានថើបនាងមុននេះ
      « មិនបាច់ជូតចេញអីពេកទេ ... ខ្ពើមអីថ្នាក់នេះទេ ! ខ្ញុំក៏មិនចង់ថើបមនុស្សស្រីដូចនាងដែរ »
      « ចុះមុននេះលោកថើបធ្វើ ? »
      « បានហើយ កុំនិយាយច្រើនឆាប់មកនេះមក ... » ជុងហ្គុក ក៏ទាញដៃនាងតូចទៅអង្គុយលើសាឡុង ។
      « លោកចង់ធ្វើអ្វី ? » ជីអ៊ុន ជ្រួញចិញ្ចើមសួរទៅកាន់គេ
      « គ្មានអ្វីទេ ! អ្នកណាសងកំហុសអ្វីត្រូវតែសងនឹងមកវិញ ឆាប់យកថ្នាំមកលាបរបួសដែរនាងវាយខ្ញុំកាលពីយប់មិញមក »
      « មើលមិនឃើញមិនដឹង លោកចេះនិយាយចេញទៅរួចកំហុសលោកធ្វើដាក់ខ្ញុំវិញរាប់សិនលានដង លោកមិនគិតសងខ្ញុំផង  ... » ជីអ៊ុន ក៏អោបដៃមិនព្រមលាបអោយគេ ធ្វើអោយ ជុងហ្គុក តានតឹងកាត់ព្រឹតតែម្ដង
       « លី ជីអ៊ុន ... អ្នកណាបម្រើនាងអោយតមាត់ខ្ញុំយ៉ាងនេះហា ! ខ្ញុំប្រើអោយលាបក៏លាបទៅ ចង់នាងមើលមិនឃើញ លូក ស្ទាបមិចក៏ធ្វើទៅ » ជុងហ្គុក ក៏ស្រែកសម្លុតធ្វើអោយនាងតូចចាប់ផ្ដើមខ្លាចគេម្ដងទៀត នាយចាប់ដៃនាងអោយមកស្ទាបកន្លែងពកនោះ ។  ជីអ៊ុន មើលមិនឃើញនាងក៏ញីលាបអោយគេថ្នមៗដែរបបូរមាត់តូចៗរបស់នាងសឹងតែប៉ះបបូរមាត់គេហើយ ។ នាងមើលមិនឃើញនាងមិនអៀនតែខាងប្រុសរឹងខ្លួនដូចគល់ឈរយ៉ាងចឹង
       « បានហើយ ! ឆាប់ទៅញាំអាហរពេលព្រឹកជាមួយគ្នាទៅ ... » ជុងហ្គុក ក៏ទាញដៃ ជីអ៊ុន អោយទៅរួមតុអាហារជាមួយគេ ។  ដែលកន្លងមកនាយមិនធ្លាប់ធ្វើបែបនេះជាមួយនាងពីមុនមកទេតាំងពីរៀបការរួច

  ញាំអាហារពេលព្រឹករួចទើបនាយប្រញាប់ទៅធ្វើការ ។ ព្រឹកនេះគេនៅអូសក្រឡារយូរពេកពេលវេលាក៏កាន់តែខើច ទោះគេជាប្រធានក្រុមហ៊ុនតែការគោរពតួនាទីនឹងពេលវេលាពិតជាសំខាន់ក្នុងការគ្រប់គ្រងបុគ្គលិកអោយមានស្ដង់ដារ ។ នាយប្រញាប់ភ្លេចមុខភ្លេចក្រោយ ។ យកឯកសារពីតុធ្វើការមកទុកលើពូកព្រោះជាឯកសា រសំខាន់សម្រាប់ទៅជួបអតិថិជនថ្ងៃនេះ ។ តែចៃដន្យអ្វីនាយចូលងូតទឹកស្លៀកពាក់ប្រញាប់ចូលទៅយកកាបូបធ្វើនៅបន្ទប់ធ្វើការគិតថាឯកសារនៅក្នុងកាបូបហើយក៏ប្រញាប់ចេញទៅក្រុមហ៊ុនអោយទាន់ពេលវេលា

វុក... វុក សម្លេង ថេយ៉ុង ធ្វើជាសម្លេងសត្វ ។ ព្រោះ ជីអ៊ុន អោយធ្វើបែបនេះពេលនាយចង់ជួបនាងព្រោះថាបើ ជុងហ្គុក នៅគេនឹងមិនដឹងនោះទេ ។ នាងអាចងាយស្រួលក្នុងការមកជួបគេ

      « លោក ... » ជីអ៊ុន ក៏ដើរចេញមកខាងដោយស្នាមញញឹមជាប់ថ្ពាល់ ។ នៅជាមួយ ថេយ៉ុង នាងសប្បាយចិត្តណាស់ផ្លូវចិត្តនាងក៏រឹងម៊ាំជាងពេលមុន ។ ចឹងហើយទើបពេលនេះនាងហ៊ានតមាត់ជាមួយរាងក្រាស់ទាមទារយុត្តិធម៌សម្រាប់ខ្លួនឯង
      « បងប្រុស អ្នកនាងមិននៅទេ ? »
      « គាត់ចេញទៅធ្វើការបាត់ហើយ ល្ងាចទើបមកគាត់មកវិញ ... »
      « ថ្ងៃណាមួយខ្ញុំនឹងជួបគាត់ ប្រាប់ទៅគាត់ថាខ្ញុំជាមនុស្សល្អនោះទេ ... មិនបានគិតអ្វីអាក្រក់លើអ្នកនាងទេ ពួកយើងក៏មិនបាច់មកជួបគ្នាលួចលាក់ មើលតែស្នេហាលួចលាក់ហើយ ... »
      « ពួកយើងមិនអាចជាស្នេហា រឹតតែមិនអាចអោយលោក ទៅជួបគាត់ទេ គាត់ពិតជាកាចបើលោកអាណិតខ្ញុំ កុំអីណា ... » ជីអ៊ុន ដឹងច្បាស់ណាស់ព្រោះ ជុងហ្គុក នាំនាងមករស់នៅទីនេះព្រោះមិនចង់អោយនាងរាប់អានអ្នកណា ។ ខ្លាចដឹងរឿងរបស់គេ នាងក៏យល់ថា ជុងហ្គុក ធុញនឹងខ្លួនតែនាងគ្មានគោលបំណងក្បត់នឹងគេម្ដងណាទេ ក៏គ្មានគោលបំណងរត់ចោលគេទៅរកប៉ានាងដែល
      « បាទ បាទមិនអីទេ ! កុំធ្វើមុខចឹងមើលថ្ងៃនេះខ្ញុំយកពូជផ្កា ល្អៗ មកអោយណាយើងឆាប់ដាំវាទៅមួយចំនួនដែរអ្នកនាងដាំហើយវារីកលូតលាស់ស្អាតណាស់ » ត្រូវហើយមួយរយះដែល ជុងហ្គុក ទុកនាងចោលពេល ជីអ៊ុន ដេញស្រីកំណាន់គេ ។ នាងនៅក្បែរ ថេយ៉ុង ធ្វើសួនការខាងក្រោយផ្ទះ ចែករំលែកចំណេះដឹងក្នុងការដាំផ្កាទៅវិញទៅមក  ។ ពួកគេដាំវាបាន 70% ហើយ បែបនេះហើយទើបនាងចូលចិត្ត ថេយ៉ុង រាប់អានគេដូចមិត្តយ៉ាងចឹង
      « ពិតមែនណា យ៉េ ! តិចទៀតខ្ញុំបានស្រង់ក្លិនវាហើយ សង្ឃឹមវារីកលូតលាស់មុនឆ្នាំក្រោយ » ជីអ៊ុន និយាយបែបនេះបានន័យថានាងនៅសល់ពេលតែ ១ ឆ្នាំទៀតទេសម្រាប់នៅទីនេះតាមកិច្ចសន្យាជាមួយ ជុងហ្គុក
      « បានន័យថាយ៉ាងមិច » ថេយ៉ុង ក៏ជ្រួញចិញ្ចើមឆ្ងល់ភ្លាមៗនាងនិយាយអ្វីប្លែកៗ
      « បានន័យថា ឆ្នាំក្រោយវះកាត់ភ្នែកហើយ មិនដឹងថាជោគជ័យឬអត់ទេ វាជាលើកចុងក្រោយសម្រាប់ឪកាសក្នុងការមើលឃើញខ្ញុំហើយ ...បើសាច់កាចវាពិបាកណាស់ » ជីអ៊ុន និយាយដល់រឿងនេះនាងក៏ដកដង្ហើមធំ
      « ចាំខ្ញុំជាអ្នកវះកាត់អោយផ្ទាល់ដៃណា ខ្ញុំធានាដោយជីវិត មិនអោយអ្នកនាងកើតអ្វីឡើងមកទេ » ថេយ៉ុង ក៏ដោះអាវក្រៅអោយនាងតូចព្រោះថាពួកគេដាំដំណាំរួចហើយ ។ មកអង្គុយខាងមុខបឹងក្រោយផ្ទះ មានធ្លាក់ទឹកសន្សើមណានាងតូចពាក់រ៉ូបស្ដើងទៀតខ្លាចនាងឈឺទើបគេដោះអាវក្រោយអោយនាងអង្គុយនិយាយគ្នាលេង ពួកគេក៏និយាយគ្នាបន្ត
      « អរគុណលោកហើយ ខ្ញុំទុកចិត្តហើយបើសិនជាលោក ជាអ្នកវះកាត់អោយខ្ញុំ ព្រោះថាលោកពូកែគ្រប់យ៉ាងស្រាប់ហើយ ... » ពួកគេក៏ជជែកគ្នាទាំងសប្បាយក្អាកក្អាយ

នៅ សុីនវ៉ាគ្រុប

      « ឯកសារ ...? » ជុងហ្គុក បើកកាបូបធ្វើការរកឯកសារដើម្បីពិនិត្យឯកសារម្ដងទៀតដើម្បីត្រៀមទៅជួបភ្ញៀវពេលល្ងាចនេះក្នុងការណាត់
      « អាគុកអើយ ... ចេះភ្លេចទៅកើត យកទុកលើពូកហើយ ... មកដៃទទេរ » ជុងហ្គុក អង្គុយនឹកក៏ឃើញថាខ្លួនឯងភ្លេចនៅលើពូក ។ មិនចង់រំខានអ្នកណាគេក៏បើកឡានចេញទៅទាំងថ្ងៃទៅយកឯកសារអោយទាន់ល្ងាចនេះ

មកដល់ផ្ទះជាយក្រុង

ជុងហ្គុក មកដល់ភ្លាមក៏ប្រញាប់រត់ទៅក្នុងបន្ទប់យកឯកសារ

      « នៅទីនេះពិតមែន ! » ជុងហ្គុក ដកដង្ហើមធូរចិត្តបន្តិចគេខ្លាចតែមិននៅទេនេះតើ ។ ក៏ដើរចុះមកខាងក្រោមទាំងរូបរាងសង្ហាររបស់គេសម្លឹងរកមើលនាងតូចតែមិនឃើញ
      « ជីអ៊ុន ហា ! នាងទៅណា ... » ជុងហ្គុក ទៅរកក្នុងបន្ទប់នាង ហើយផ្ទះបាយទៀតនៅតែមិនឃើញក៏សម្រេចចិត្តទៅរកបរិវេណខាងក្រៅមកដល់ក៏ឃើញ រូបភាពដែលគេស្មានមិនដល់

ឃើញ ថេយ៉ុង នឹង ជីអ៊ុន កំពុងនិយាយគ្នាមើលទៅសើចសប្បាយណាស់ ។ វាដូចសាំងចាក់ចូលក្នុងខ្លួនរាងក្រាស់អោយឆេះឆាបឆួល នាយខឹងឡើងញ័រដៃនាងហ៊ានពេកហើយ

      « លី ជីអ៊ុន ... នាងធ្វើអ្វីហា ? » ជុងហ្គុក ក៏ស្រែកហៅឈ្មោះនាងមួយទំហឹងតាមចិត្តខឹង ។ ធ្វើអោយអ្នកទាំងពីរបែបមុខមករកគេ ជីអ៊ុន លឺសម្លេងគេស្រែកមិញនាងភ័យឡើងញ័រកាលណាតែគេបញ្ចេញសម្លេងនេះនាងពិតជាមិនរស់ទៀតហើយ
      « ជុងហ្គុក លោក ... »
      « មិនបាច់ញ័រមាត់ទេ ... នាងហ៊ានណាស់ ហ៊ាននាំសាហាយមកដល់ក្នុងផ្ទះខ្ញុំ ... ពេលខ្ញុំមិននៅផ្ទះចឹងហេ ... ឆាប់មកនេះ » រាងក្រាស់ក៏ចាប់ច្របាច់ដៃឡើងក្រហមនាងក្រឆក់នាងរួចលើកលីនាងដាក់លើស្មាររបស់គេ
      « លោក ... បងប្រុសនាងមែនទេ ? »
      « អ្នកណាប្រាប់លោកថាខ្ញុំបងប្រុសស្រីម្នាក់នេះ ... ខ្ញុំជាប្ដីនាង ហាមមករករវល់ជាមួយប្រពន្ធខ្ញុំទៀត ខ្ញុំគ្រាន់តែប្រាប់ លោកទុកជាមុនបើមិនចង់ឈឺសាច់ ... » ជុងហ្គុក ក៏លើកនាងតូចដាក់លើស្មារដើរចូលទៅខាងក្នុងផ្ទះគេ ។ ទោះមាងតូចវៃព្យាយាមរុញចេញពីគេតែកម្លាំងដៃនាងមិនអាចឈ្នះគេទេ

     ថេយ៉ុង មិនហ៊ានមាត់អ្វីបានត្រឹមឈរធ្មឹងនេះនាងមានប្ដីហើយ ? គេក៏មិនហ៊ានចូលទៅរំខានប្ដីប្រពន្ធគេដែលមានតែចាកចេញទាំងបេះដូងនៅឈឺ

   ជុងហ្គុក បីនាងតូចមកខាងក្នុងបន្ទប់របស់នាយ ។ រួចទម្លាក់នាងតូចមួយទំហឹងលើពូករបស់គេ សឹងតែបាក់ឆ្អឹងខ្នងនាងទៅហើយ

      « អ្នកណាអោយនាងពាក់អាវវាហា ... » ជុងហ្គុក ខឹងឡើងមុខក្រហម ។ ចាប់ដោះអាវក្រៅមួយនោះក្រវាញទៅម្ខាង
      « ឆ្វាប់ៗ ... អួយលោកខ្ញុំខ្លាចហើយ » រាងក្រាស់ ដោះខ្សែក្រវាត់ពីចង្កេះវាត់លើខ្នងនាងតូចតែម្ដង ...

              💜🌼🙏 សូមរងចាំអានភាគបន្ត🙏🌼💜

ស្អែកនេះ admin អោយ ២ ភាគ ផុសនៅម៉ោង ១២ ថ្ងៃនឹង យប់ម៉ោង ៨ ជាង ជួយ Vote Comments លើកទឹកចិត្ត Admin ផងស្អែកនេះឈុត 18+ ផង🫨💜

       

Continue Reading

You'll Also Like

152K 6.1K 72
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩵Coming up [Ignore grammatical mistakes. I will improve my writing gradual...
11.4K 2.8K 17
A Lawyer, Bold with a bit of anger issues, Smart, Not in good terms with his Father. A Girl, Sweet but Insecure about her weight, With Career tension...
88.6K 3.7K 32
✿ a collection of short Indian love tales, binded with care and fates ✿
58K 96 25
Compilation of the Best Stories on Literotica