រឿង កូនក្រមុំពិការ (ចប់) វគ្...

By Daisy_Novel

24.2K 730 162

នាងល្អស្អាតរូបចរិតចរិយា មានទាំងទ្រព្យសម្បត្តិអពភ្វអ្វីព្រហ្មលេងសើចនឹងនាងតម្រូវអោយនាងពិការភ្នែកទាំងសងខាង នាមជា... More

ផ្ដើមរឿង
Part 01
ភាគទី ០២
ភាគទី 03
ភាគទី 04
ភាគទី 05
ភាគទី 06
ភាគទី 07 ( ថ្ងៃដែលនាងចុះនរក 🔥)
ភាគទី 08 ( រាត្រីទឹកឃ្មុំប្រែជាផ្លូវទៅនរក 🔥)
ភាគទី 09
ភាគទី 10
ភាគទី 11
ភាគទី 12
ភាគទី 13
ភាគទី 14
ភាគទី 15
ភាគទី 17
ភាទី 18
ភាគទី 19
ភាគទី 20
ភាគទី 21
ភាគទី ២២🔞
ភាគទី 23🔞
ភាគទី 24
ភាគទី 25
ភាគទី 26
ភាគទី 27🔞
ភាគទី 28
ភាគទី 29
ភាគទី 30
ភាគទី 31
ភាគទី ៣២
ភាគទី 33
ភាគទី 34
ភាគទី ៣៥
ភាគទី 36
ភាគទី 37
ភាគទី 38
ភាគទី 39
ភាគទី 40
ភាគទី 41
ភាគទី 42
ភាគទី 43
ភាគទី 44
ភាគ បញ្ចប់

ភាគទី 16

368 15 10
By Daisy_Novel

        « អួយ ប្រាវ... » នាងតូចដួលបោកខ្លួនទៅនឹងឥដ្ធ ធ្វើនាឡិកាដែលគាំងលែងដើរនោះក៏បែកខ្ចាយ
        « លោកអាក្រក់ពេកហើយ ហ្ហឹកៗ ... ហេតុអ្វីលោកមិនព្រមស្ដាប់ខ្ញុំខ្លះ...  ? » នាងតូចទ្រាំនឹងគេលែងបានហើយលើកទីមួយហើយនាងស្រែកសម្លុតទៅកាន់គេវិញ
        « កុំមកស្រែកសម្លុតខ្ញុំ នាងគ្មានសិទ្ធទេ ...  យប់នេះមិនបាច់សុីបាយទេ ! » រាងក្រាស់ គិតថាដាក់ទោសនាងដោយបង្អត់អាហារតែចៃដន្យអ្វីនាយមិនដឹងថានាងតូចបានញាំឆ្អែតពីផ្ទះ ថេយ៉ុង មកទេ ។

    នាយក៏ឡើងទៅខាងលើផ្ទះផ្លាសខោអាវ មកស្រស់ស្រូបអាហារពេលយប់ជាមួយកំណាន់ចិត្តគេ ។ រួចហើយគេក៏ប្រញាប់ឡើងទៅមើលការងារដែលគេយកមកពីក្រុមហ៊ុន ដើម្បីធ្វើពេលយប់បន្តរ ។

        « ប្រញាប់មកលាងចានមក ... » ស្វៃហ្វា នាងចេញកន្ទុយពិតឈប់សម្ដែងជាមួយ ជីអ៊ុន ធ្វើជាល្អជាមួយនាងលើកហេតុផលនេះហេតុផលនោះមកទៀតហាយប្រើនាងត្រង់ៗតែម្ដង ។

     ជីអ៊ុន នាងមិនតបតរក៏ទៅប្រមូលចានលាងទាំងអស់ ។ ស្វៃហ្វា មានចេតនាមិនល្អនាងក៏ឡើងទៅលួងលោមរាងក្រាស់អោយលេងល្បែងលើគ្រែជាមួយនាងដោយមិនបិទទ្វារនោះទេ  ។ ចង់អោយ ជីអ៊ុន ដើរកាត់លឺសម្លេងអាម៉ាស់ទាំងនោះ

        « អ្ហឹស ... អាសស ... » សម្លេងបណ្ដេញគ្នាធ្វើអោយនាងតូចដើរកាត់លឺពេញត្រចៀកសងខាងរបស់នាង
        « នេះ ... ជាសម្លេង ... បង ... ស្វៃហ្វា ?» ជីអ៊ុន បេះដូងចាប់ផ្ដើមលោតផឹបៗ បោះជំហានលែងទៅមុខគាំងនឹងមួយកន្លែង ។ នេះពួកគេកំពុងក្បត់នឹងនាង ហេតុអ្វីបំពាក់ស្នែងអោយនាងយូរយ៉ាងនេះ ។ មួយខែដែលនាងរួមរស់នៅទីនេះជាមួយពួកគេនាងមិនដឹងអ្វីសោះ
        « ហ្ហឹកៗ ... ខ្ញុំខំគោរពនាងជាបងស្រី ស្រលាញ់នាងណាស់ នាងបែរជាលួចឆក់ប្ដីរបស់ខ្ញុំ ? ហ្ហឹកៗ ... » ជីអ៊ុន ទន់ជង្គង់យំផ្អែកជញ្ជាំងមុខបន្ទប់របស់ ជុងហ្គុក ។ នាងកាន់តែយំ ម្នាក់ទៀតដែលនៅក្រោមទ្រូងរាងក្រាស់កាន់តែញញឹមញញែមយ៉ាងសមចិត្ត
        « ហេតុអ្វី ... បងក្បត់អូន ហ្ហឹកៗ ... អូនទៅធ្វើស្អីខុស » នាងតូចឈឺចាប់ណាស់ ។ ទោះគេវាយធ្វើបាបនាងក៏មិនស្មើរនាងកំពុងឈឺនៅពេលនោះទេ ។ កន្លងមកគេអាក្រក់នាងយ៉ាងណាក៏នាងនៅតែទុកគេជាស្វាមីគោរពអោយតម្លៃតែរឿងនេះនាងទទួលយកមិនបានទេ ។ នាងពិការភ្នែកពិតមែនតែរឿងអស់ សម្លេងអស់នេះនាងអាចដឹងច្បាស់ណាស់
        « បងបោកអូនស្ទើរឬអូនភ្លើមិនគ្រប់គ្រាន់ ហ្ហឹកៗ ... »
        « ឌឹក ... ឌឹកៗ ឈប់លោត ... ឈប់ឈឺទៅ » ជីអ៊ុន បង្ហូរទឹកភ្នែកខ្លួនឯងដៃគោះទ្រូងខ្លួនឯងផាំងៗ ។ ហេតុអ្វីអារម្មណ៍មួយនេះពិបាកហើយឈឺយ៉ាងនេះ

     ទោះបីជាឈឺចាប់យ៉ាងណាក៏នាងព្យាយាមងើបក្រោកឈរទាំងវេទនាចិត្តជាទីបំផុត ត្រឡប់ទៅក្នុងបន្ទប់នាង មិនចង់អោយរាងក្រាស់ឃើញនៅទីនេះ ខ្លាចគេពេបជ្រាយធ្វើអោយចិត្តនាងកាន់តែឈឺមួយកម្រិតទៀត ។ គ្រាន់តែចូលដល់ក្នុងបន្ទប់នាងតូចបិទទ្វារចាក់សោរសន្តូកជើង ... អោបជើងអង្គុយយំពេញមួយយប់ ក្រោយពីដឹងការពិតគ្រប់យ៉ាង ។

នៅពេលព្រឹក

      ជីអ៊ុន ទោះបីជាយ៉ាងណា ក៏នាងនៅតែបំពេញតួនាទីជាប្រពន្ធល្អក្រោកមកធ្វើម្ហូបអាហារអោយមនុស្សដែលក្បត់នាងទាំង ២ ។ នាងមិនបាននិយាយអ្វីមួយម៉ាត់ទេ ក្រោយពីញាំអាហារពេលព្រឹករួច ជុងហ្គុក ក៏ចេញទៅធ្វើការបាត់ទៅ ។ ស្វៃហ្វា ឃើញនាងតូចមិនមាត់ក៏ចម្លែកចិត្តដែរដឹងរឿងគ្រប់យ៉ាងហើយហេតុអ្វីមិននិយាយអ្វីសោះ ? នាងក៏ចូលទៅឌឺដង

        « ផ្លែក្រូចនេះ ផ្អែម ... តែចាញ់បបូរមាត់របស់ ជុង ... » ស្វៃហ្វា និយាយអោយ ជីអ៊ុន ក្ដៅស្លឹកត្រចៀក ។ អោយនាងខឹងនាងអាលចាកចេញពី ជុងហ្គុក មែនទែន
        « ចាប់នៅ ស្រីផ្លែល្វា » ជីអ៊ុន មិននិយាយអ្វីទេ ក៏ដាក់ទៅមួយម៉ាត់ដល់ចុក
        « នេះឯងនាងក្មេងឈ្លើយ ... ដឹងរឿងអស់ហើយមេត្តា ជួយចេញអោយឆ្ងាយពី ជុងហ្គុក ទៅ... »
        « នាងមានសិទ្ធិអ្វីមកបញ្ជារយើងអោយចេញពីប្ដីយើង នាងពិសពុល រឿងកន្លងនាងជានាងមែនទេ ដែលធ្វើអោយ ជុងហ្គុក វាយធ្វើបាបខ្ញុំ ... » ជីអ៊ុន អង្គុយគិតពេញមួយយប់នាងក៏យល់គ្រប់យ៉ាង ។ កាលពីមុន ស្វៃហ្វា ពិតជាល្អនឹងនាងណាស់ ។ តែគិតមកវិញរឿងនាងដើរសុខៗ រអិលខ្លាញ់ នាងក៏សង្ស័យ ខោអាវអ៊ុតសុខៗក៏ឆេះនៅរឿងបោកនាងអោយទៅស្លាប់ទៀត
        « ដឹងហើយពេលនេះមានន័យអ្វី ជឿថា ជុងហ្គុក ជឿនាងឬក៏ខ្ញុំ ? ម្យ៉ាងទៀតខ្ញុំបន់អោយតែនាងស្លាប់នោះទេ ... នាងល្ងង់ » ស្វៃហា ក៏យកដៃទៅចង្អុលក្បាលរបស់ ជីអ៊ុន
        « កន្លងមកទុកថាខ្ញុំល្ងង់ គោរពអោយតម្លៃមនុស្សខុស» 
        « ដឹងហើយ នាងចង់យ៉ាងមិច មនុស្សពិការដូចជានាងធ្វើស្អីយើងបាន ? ត្រៀមខ្លួនចេញពីផ្ទះនេះទៅ »
        « នាងទេ គួរចាកចេញពីទីនេះ » ជីអ៊ុន
        « ហ្ហាស ហា ... នាងគិតថា ជុងហ្គុក ស្រលាញ់ហើយជឿនាង ព្រមដេញមនុស្សគេស្រលាញ់ចេញពីគេដែរ »
        « អោយដឹងផង មួយណាដុំថ្មរមួយណាគ្រាប់ពេជ្រ យ៉ាងណាខ្ញុំជាប្រពន្ធពេញសិទ្ធិនាងត្រឹមតែជាស្រីដែលគេកុំចាយអារម្មណ៍ កុំមកខ្មើតជាមួយខ្ញុំអី សេរីវាមិនដូចគ្នាទេ » នាងតូច ជីអ៊ុន ធ្លាប់តែមិនមាត់តែលើកនេះឆ្អែតដល់កម្រិតហើយ ពេលនេះនាងក៏តបតរទៅខ្លះ អ្នកណាក៏នាងលែងខ្លាចដែរ
        « ចឹងឯងទៅស្លាប់ទៅ ... » ស្វៃហ្វា ខឹងណាស់ដែលនាងតូចនិយាយចំចំណុចនាងបែបនេះ ។ ក៏ទាញកាំបិតចិតផ្លែឈើបម្រុងចាក់នាងតូច
        « កុំអោយសោះ ... » ស៊ូយ៉ុង ជំនិត ជុងហ្គុក ក៏មកចាប់កាំបិតនោះជាប់ដៃហូរឈាមតក់ៗលើឥដ្ធ ។ នាយដឹងមួយរយះនេះសភាពការមិនស្រួលជូន ជុងហ្គុក ដល់ក្រុមហ៊ុនហើយក៏ឆ្លៀតមកមើលនាងតូច ចំពេលតែម្ដង
        « នេះ ... » ស្វៃហ្វា ក៏ចាប់ផ្ដើមភ័យព្រោះខ្លាចបែកការ
        « ចេញពីអ្នកនាង ជីអ៊ុន ឥឡូវនេះ បើអ្នកនាងចង់សុខខ្លួន » ស្វៃហ្វា ក៏ប្រញាប់រត់ឡើងទៅបន្ទប់ទាំងភ័យខ្លាច
        « ក្លិន ... ក្លិនឆ្អាបឈាមលោកមានរបួសមែនទេ ? » កាលពីមុន ជុងហ្គុក តាមញ៉ែនាងតូច ។ នាងក៏ឧស្សាហ៍ជួប ស៊ូយ៉ុង បែបនេះនាងក៏ស្គាល់គេ
        « មិនអីទេ អ្នកនាងរបស់ខ្ញុំ » ស៊ូយ៉ុង
        « មកចាំខ្ញុំរុំរបួសអោយណា ... អួយ ... » នាងតូច ក៏ទាញនាយមកលាងរបួស តែនាងមើលមិនឃើញចាក់ថ្នាំទៅខុសកន្លែងចាក់ទៅច្រើនធ្វើអោយរបួស ស៊ូយ៉ុង កាន់តែផ្សារ ឈឺកាន់តែខ្លាំងតែវាក៏សម្លាប់មេរោគ ។ នាងកុំរបួសអោយនាយ

       « ខ្ញុំសុំទោសណា នោះព្រោះខ្ញុំមើលមិនឃើញ ... លោកប្រហែលឈឺណាស់ហើយ ហិហិ  » នាងតូច ក៏ញញឹមបែបមិនសមក្រែងចិត្តគេ ។ មិនដឹងនាងជួយឬបន្ថែមការឈឺចាប់អោយគេ ។ តែសម្រាប់នាងគេមិនបានឈឺនោះទេរបួសក្រៅខ្លួននោះទេ
       « មិនអីទេ .... » ( គួរអោយស្រលាញ់វិញថា ) ពាក្យនៅក្នុងចិត្ត ស៊ូយ៉ុង នាយតែលួចមើល ជីអ៊ុន មកយូរហើយ ស្លូតបូត គោរពមនុស្សជុំវិញខ្លួនមិនប្រកាន់វណ្ណ: អ្នកណាមិនស្រលាញ់ ។ តែនាយមិនធ្វើអ្វីលើសព្រំដែនទេ គេដឹងខ្លួនច្បាស់ណាស់ លួចមើលថែរពីចម្ងាយក៏គេអស់ចិត្ត

នៅផ្សារទំនើបហាង លក់នាឡិកា

        « ពណ៍ផ្កាឈូកមានខ្សែដៃនោះស្អាតណាស់ ! យកអោយខ្ញុំមើលបន្តិចបានទេ ? » ថេយ៉ុង ចេញពីមន្ទីរពេទ្យ ក៏ឆ្លៀតពេលមកផ្សារទំនើបទិញនាឡិកាថ្មីអោយនាងតូច ។ ព្រោះកាលពីម្សិលមិញនាយឃើញនាងស្ទាបនាឡិកាមើលម៉ោងតែវាបានចូលទឹកខូចបាត់ហើយ
        « ខ្ញុំយកមួយនេះ ... គិតលុយទៅ » ថេយ៉ុង មើលទៅនាឡិកាទាំងញញឹមមើលទៅប្រហែលសមនឹងនាងណាស់

           🌼💜🙏 សូមរងចាំអានភាគបន្ត 🙏💜🌼

Continue Reading

You'll Also Like

37.9K 742 43
Short scenarios for your favorite characters! (Well the male characters at least) The characters included are Alastor, Angel Dust, Sir Pentious, Husk...
152K 2.6K 68
Just some short stories about my favorite Ninjago couple, Jay and Nya. This book contains canon oneshots. I have a second book called "The Jaya Chro...
He is... By ;)

Short Story

23.1K 1.8K 30
Where Ishan stumbles into Shubman's life one day and changes the latter's life forever. Shubman takes pity on Ishan but will the pity turn into some...
11.6K 2.8K 17
A Lawyer, Bold with a bit of anger issues, Smart, Not in good terms with his Father. A Girl, Sweet but Insecure about her weight, With Career tension...