រឿង កូនក្រមុំពិការ (ចប់) វគ្...

By Daisy_Novel

24.2K 730 162

នាងល្អស្អាតរូបចរិតចរិយា មានទាំងទ្រព្យសម្បត្តិអពភ្វអ្វីព្រហ្មលេងសើចនឹងនាងតម្រូវអោយនាងពិការភ្នែកទាំងសងខាង នាមជា... More

ផ្ដើមរឿង
Part 01
ភាគទី ០២
ភាគទី 03
ភាគទី 04
ភាគទី 05
ភាគទី 06
ភាគទី 07 ( ថ្ងៃដែលនាងចុះនរក 🔥)
ភាគទី 08 ( រាត្រីទឹកឃ្មុំប្រែជាផ្លូវទៅនរក 🔥)
ភាគទី 09
ភាគទី 10
ភាគទី 11
ភាគទី 12
ភាគទី 13
ភាគទី 15
ភាគទី 16
ភាគទី 17
ភាទី 18
ភាគទី 19
ភាគទី 20
ភាគទី 21
ភាគទី ២២🔞
ភាគទី 23🔞
ភាគទី 24
ភាគទី 25
ភាគទី 26
ភាគទី 27🔞
ភាគទី 28
ភាគទី 29
ភាគទី 30
ភាគទី 31
ភាគទី ៣២
ភាគទី 33
ភាគទី 34
ភាគទី ៣៥
ភាគទី 36
ភាគទី 37
ភាគទី 38
ភាគទី 39
ភាគទី 40
ភាគទី 41
ភាគទី 42
ភាគទី 43
ភាគទី 44
ភាគ បញ្ចប់

ភាគទី 14

345 18 7
By Daisy_Novel

   ស្វៃហ្វា ដើរចុះដើរឡើងក៏ប្រទះឃើញនៅខាងក្រោយផ្ទះរបស់ ជុងហ្គុក មានព្រៃមួយថែមទាំងមានបឹងមើលទៅចម្ងាយក៏ដឹងថាទឹកជ្រៅ ។ ដើម្បីអោយប្រាកដចិត្តនាងក៏ដើរទៅមើលទីនោះបន្ថែម

       « នេះទឹកជ្រៅគ្រាន់បើ ! អាចល្មមតែលិចមនុស្សម្នាក់ ទីនេះស្ងាត់យ៉ាងនេះទោះបីនាងស្រែកដល់សម្លាប់ក៏គ្មានអ្នកជួយដែល ... » ស្វៃហ្វា ដើរមើលគ្រប់យ៉ាងបណ្ដើរនិយាយម្នាក់ឯងបណ្ដើរ

នៅពេលយប់

     នាងតូចថយកម្ដៅ ជុងហ្គុក ក៏ក្រោកចេញពីរាងកាយនាង ។ មិនចង់អោយនាងដឹងថាគេគេងអោបនាងនោះទេ រាងក្រាស់ក៏បញ្ជារ ស្វៃហ្វា អោយយកម្ហូបអាហារអោយនាងដល់បន្ទប់

     នៅក្នុងបន្ទប់ ជុងហ្គុក

      « នេះទឹកដោះគោ ... » ស្វៃហ្វា ដាក់ទឹកដោះគោលើតុក៏ដើរចេញ ។ ជុងហ្គុក ចម្លែកចិត្តណាស់រាល់ដងនាងមិនចឹងទេតែញ៉ក់គេលេងល្បែងលើគ្រែ
      « អូនកើតអ្វីហា » ជុងហ្គុក ក៏ទៅចាប់ដៃ ស្វៃហ្វា ទាញនាងមកអោយអង្គុយលើភ្លៅគេ ។ ថាទៅនាយក៏លង់ស្រលាញ់ ស្វៃហ្វា នាងឆ្លាតពូកែយកចិត្តគេណាស់
     « អូនមិនបានកើតអ្វីទេ ក៏ឃើញថាបងមួយរយ:នេះជាអ្នកមិនរវល់នឹងអូន បងឈប់ស្រលាញ់អូនហើយ ... » ស្វៃហ្វា ក៏ទម្លាក់ទឹកមុខធ្វើជាងក់ងរនឹងគេ
     « អូ រឿងកាលពីយប់មិញមែនទេ បងហត់ពីការងារពិតមែនបងឯណាទៅឈប់ស្រលាញ់អូនទៅបើអូនល្អម្លឹង សឺត ... » រាងក្រាស់ក៏ថើបបំបោសអង្អែលនាង
      « បងកុំអី ! មិនមែនរឿងយប់មិញទេ បងស្រលាញ់ប្រពន្ធបងនោះទេ ? » ស្វៃហ្វា ដឹងថារាងក្រាស់កំពុងមានចំណងនឹងខ្លួន ។ នាងក៏កេះកុកដើម្បីអោយរាងក្រាស់លួងលោម
      « ពុទ្ធោអូន បងគ្មានថ្ងៃស្រលាញ់ស្រីនោះទេ ... » ជុងហ្គុក ក៏ឈ្មុលថើបស្រីកំណាន់នាយបន្ត
      « អូនឃើញបងគេងអោបនាង ណាមួយគេជាប្រពន្ធអូនជាស្រីវាចឹងហើយ... » នាងក៏ធ្វើជាទឹកភ្នែករលីងរលោង ។ ជុងហ្គុក ដឹងពីគោលបំណងនាងច្បាស់ណាស់
       « កុំបារម្ភរឿងនឹងណាអូន បងមានហេតុផលក្នុងរៀបការជាមួយនាង កិច្ចសន្យារតែមួយឆ្នាំទេ លែងលះជាមួយនាងពេលណា បងលើកអូនជាប្រពន្ធពេញសិទ្ធិបង ... » ជុងហ្គុក ក៏លើកបីនាងទៅលើគ្រែដោយមិនភ្លេចប្រើរបស់ការពារនោះទេ ព្រោះនាយមិនចង់បានកូនពេលនេះខ្លាចប៉ះពាល់ផែនការគេ ។ ស្វៃហ្វា នាងញញឹមយ៉ាងសមចិត្តមិនអោយដល់មួយឆ្នាំទេនាងនឹងចាត់ការ ជីអ៊ុន អោយចេញពី ជុងហ្គុក ដើម្បីដំណែងជាភរិយាបានមកលើនាង

ពេលព្រឹក

      ជុងហ្គុក ញាំអាហារពេលព្រឹករួចក៏ចេញទៅធ្វើការដូចសព្វមួយដង ។ ចំណេក ស្វៃហ្វា ឃើញឪកាស ជុងហ្គុក មិននៅក៏ឡើងទៅមើលនាងតូចនឹងអាលប្រើល្បិចរបស់នាង

     « តុក... តុកៗ .. ជី បងចូលទៅបានទេ ? »
     « ចូលមកបង » នាងតូចរៀងធូរបន្តិចក៏រហ័សក្រោកមកងូតទឹកសម្អាតខ្លួនស្លៀកពាក់រ៉ូបវែងក្រោមជង្គង់ អាវដៃខ្លីយ៉ាងសមសួនព្រោះជា Style របស់នាង
     « ឯងយ៉ាងមិចហើយបានធូរនៅ កាលពីម្សិលមិញបងមើលថែរឯងពេញមួយថ្ងៃ ជុងហ្គុក នេះមិនសមធ្វើបាបឯងថ្នាក់នឹងទេ » ស្វៃហ្វា ក៏មកកាន់ដៃនាងតូចលួងលោម ។ ពិតជាផ្អែមហើយរលួយក្នុងពិតមែន
      « មិនអីទេ ប្រហែលបានការមើលថែរបងពីម្សិលមិញទើបឆាប់ជា គេទៅធ្វើការនៅបង ? »
     « គេវៃឯងយ៉ាងនេះហើយ នៅចង់ដឹងសុខទុក្ខគេទៀត ? »
     « យ៉ាងណាគាត់នៅតែមានឈ្មោះជាស្វាមីខ្ញុំដែលបង » ជីអ៊ុន តែងតែនិយាយរំលឹកពី ជុងហ្គុក នៅពីក្រោយខ្នងគេ និយាយទាំងស្នាមញញឹមចំពោះមុខ ស្វៃហ្វា ។ តែនាងមិនដឹងថាម្នាក់ទៀតសឹងតែសុីសាច់នាងទាំងរស់នោះទេ
      « គាត់ចេញទៅបាត់ហើយ គាត់ផ្ដាំបងដែលថាល្ងាចគាត់ចង់ញាំនំ cake ដែលមាន Strawberry ស្រស់ពីលើ » នាងក៏យកលេសដើម្បី ជុងហ្គុក អោយ ជីអ៊ុន នាងទៅស្លាប់ ។
      « នៅផ្ទះយើងដូចជាអស់ផ្លែ Strawberry ហើយ បងអាចទៅផ្សារទិញបន្តិចមកចាំខ្ញុំអ្នកធ្វើ ព្រោះអីខ្ញុំរៀនពីម៉ែដោះពូកែធ្វើទៀតផង » ជីអ៊ុន មើលមិនឃើញតែការចងចាំនាងពិតជាល្អណាស់ ។ ក្នុងផ្ទះបាយខ្វះអ្វីក៏នាងដឹងព្រោះនាងជាអ្នករៀបចំគ្រប់យ៉ាង ស្វៃហ្វា ប្រាប់នាងតែម្ដងនោះទេ
       « បងអត់ស្រួលខ្លួនទេ ! តែបងឃើញនៅក្រោយផ្ទះយើងមានផ្លែ Strawberry ណា » នៅក្រោយផ្ទះនឹងពិតជាមានរោង Strawberry ពិតមែនតែក៏ត្រូវដើរមកក៏កាត់បឹងហេតុនេះវាជាឪកាសល្អសម្រាប់នាងកុំចាត់ ជីអ៊ុន ។
      « ចឹងល្អណាស់បង យើងឆាប់ទៅបេះទៅ » ស្វៃហ្វា ក៏នាំ ជីអ៊ុន ទៅទីនោះ ។ នាងនាំ ជីអ៊ុន ដើរឡើងរញ៉េរញ៉ៃពេញនឹង គោលបំណងមិនចង់អោយ ជីអ៊ុន ចាំផ្លូវ

    បេះបានមួយសន្ទុះ

       « ជី ឯងបេះទៅណា បងទៅសម្រាកបងអត់ស្រួលខ្លួនទេ ... » ស្វៃហ្វា ក៏យកទឹកក្ដៅចាក់ចូលថង់កម្ដៅដើម្បីស្អំអោយនាងក្ដៅខ្លួនអោយ ជីអ៊ុន ស្ទាបថានាងពិតជាម្ដៅខ្លួនពិតមែន ។
       « បងឆាប់ទៅសម្រាកទៅ បងក្ដៅខ្លួនណាស់នៀក ខ្ញុំអាចបេះម្នាក់ឯងបាន... » ជីអ៊ុន ភ័យឃើញនាងក្ដៅភ្លេចគិតថាខ្លួនមិនបានចាំផ្លូវទៅវិញនោះទេ ។ ស្វៃហ្វា ក៏ដើរចេញមកនៅក្បែររបងផ្ទះពីចម្ងាយ ចាំមើលនាងធ្លាក់ទឹកទើបនាងស្ងប់ចិត្ត ។  ជីអ៊ុន បន្តរហូតបេះរហូតពេញកន្រ្តក់ទើបឈប់

       « ត្រូវហើយ ផ្លូវទៅវិញទៅណា ... ចំមែនមិនព្រមសួរបង ស្វៃហ្វា ទេ ! » ជីអ៊ុន ឈរគិតមួយសន្ទុះនាងមិនដឹងទៅផ្លូវណានោះទេ
        « ត្រូវហើយ បង ស្វៃហ្វា ថានៅក្រោយផ្ទះ ចឹងខាងនេះខាងក្រោយយើងបែបក្រោយដើរទៅមុខត្រូវហើយ » ជីអ៊ុន ញញឹមហើយកាន់កន្រ្តក់ដើរយឺតៗ ។ នាងដើរថ្នមៗខ្លាចបុកអ្វីខ្លាចបង្កររបួស តែទីនោះវាលស្មៅរមានតែបឹងបែបនេះវាមិនអីទេ ។ ជីអ៊ុន បន្តដើរយឺតៗសម្លេងបោះជំហានយឺតៗរបស់នាងតូចក៏បន្តកាន់តែគៀកបឹងដោយស្មៅរក្បែរបឹងវាមានជាតិទឹកទើបវារអិលលឿនណាស់

ព្រូស ... សម្លេង ជីអ៊ុន រអិលជើងធ្លាក់ចូលក្នុងបឹង

      « អឹក ... ជួយផង ហ្ហឹម ... » នាងតូចធ្លាក់ចូលក្នុងទឹកនាងមិនចេះហែងនោះទេ ។ បានត្រឹមបក់ដៃ ស្រែកអោយគេជួយ ។ ឃើញ ជីអ៊ុន ធ្លាក់ចូលក្នុងទឹកដូចបំណង ស្វៃហ្វា សប្បាសចិត្តណាស់ក៏ត្រឡប់ចូលទៅខាងក្នុងផ្ទះវិញ
       « អ្នកនាង ... ព្រូស » សម្លេងបុរសម្នាក់ជាអ្នកជិតខាងទើបតែរើសមកនៅថ្ងៃនេះ ។ គេដើរមើលបរិវេណខាងក្រៅផ្ទះ ក៏ឃើញនាងតូចលង់ទឹករហ័សលោតចុះទៅជួយ
        « អ្នកនាងដឹងខ្លួនឯងឡើង ... » ជីអ៊ុន នាងទន់ខ្សោយណាស់ មិញនេះនាងភ័យហើយឈ្លក់ទឹកទៀតទើបសន្លប់ ។ ថេយ៉ុង ក៏ប្រញាប់លើកបីនាងទៅក្នុងផ្ទះរបស់គេ ។ ព្រោះ គីម ថេយ៉ុង ជាពេទ្យហើយជាពេទ្យផ្នែកវះកាត់ជំងឺធ្ងន់ធ្ងរជាពិសេសឯកគ្គទេសគឺខាងភ្នែក ។

           🌼💜🙏 សូមរងចាំអានភាគបន្ត 🙏💜🌼

Continue Reading

You'll Also Like

115K 17.2K 90
Short Story and Os book Cover credit: @sidnaaz_alaxy
He is... By ;)

Short Story

23.1K 1.8K 30
Where Ishan stumbles into Shubman's life one day and changes the latter's life forever. Shubman takes pity on Ishan but will the pity turn into some...
11.6K 2.8K 17
A Lawyer, Bold with a bit of anger issues, Smart, Not in good terms with his Father. A Girl, Sweet but Insecure about her weight, With Career tension...