រឿង កូនក្រមុំពិការ (ចប់) វគ្...

By Daisy_Novel

24.4K 775 162

នាងល្អស្អាតរូបចរិតចរិយា មានទាំងទ្រព្យសម្បត្តិអពភ្វអ្វីព្រហ្មលេងសើចនឹងនាងតម្រូវអោយនាងពិការភ្នែកទាំងសងខាង នាមជា... More

ផ្ដើមរឿង
Part 01
ភាគទី ០២
ភាគទី 03
ភាគទី 04
ភាគទី 05
ភាគទី 06
ភាគទី 07 ( ថ្ងៃដែលនាងចុះនរក 🔥)
ភាគទី 08 ( រាត្រីទឹកឃ្មុំប្រែជាផ្លូវទៅនរក 🔥)
ភាគទី 09
ភាគទី 10
ភាគទី 11
ភាគទី 13
ភាគទី 14
ភាគទី 15
ភាគទី 16
ភាគទី 17
ភាទី 18
ភាគទី 19
ភាគទី 20
ភាគទី 21
ភាគទី ២២🔞
ភាគទី 23🔞
ភាគទី 24
ភាគទី 25
ភាគទី 26
ភាគទី 27🔞
ភាគទី 28
ភាគទី 29
ភាគទី 30
ភាគទី 31
ភាគទី ៣២
ភាគទី 33
ភាគទី 34
ភាគទី ៣៥
ភាគទី 36
ភាគទី 37
ភាគទី 38
ភាគទី 39
ភាគទី 40
ភាគទី 41
ភាគទី 42
ភាគទី 43
ភាគទី 44
ភាគ បញ្ចប់

ភាគទី 12

367 14 10
By Daisy_Novel

       ស្វៃហ្វា អង្គុយចាំ ជុងហ្គុក ត្រឡប់មកវិញនឹងអាលទូតពិតគ្រប់យ៉ាងទេទៅកាន់គេ ។ តែចាំបាត់ចាំបាត់មិនឃើញ ជុងហ្គុក ត្រឡប់មកពីធ្វើការវិញសោះ

យប់ម៉ោង ១០

    សម្លេងឡានទំនើបក៏ជិះមកដល់ផ្ទះដែលមានភាពស្ងាត់ជ្រងំនៅឯជាយក្រុង ។ ស្វៃហ្វា ម្ដងម្កាលនាងក៏ខ្លាចណាស់ដែលក្នុងការមករស់នៅទីនេះ
      ជុងហ្គុក ដើរចូលមកខាងក្នុងផ្ទះទាំងមិនត្រង់ផ្លូវព្រោះជាតិស្រវឹងក្នុងខ្លួនបន្តិចបន្ដួចគេអាចនៅដឹងគ្រប់យ៉ាង ។ គេមិនបានផឹកខ្លាំងអ្វីនោះទេ គ្រាន់តែទៅជួបដៃគូរសហការកាងារទើបគេក្រេបជាតិស្រវឹងបន្តិចទៅ

     « ជុង ហ្ហឹកៗ ... » នាងគ្រាន់តែឃើញ ជុងហ្គុក ក៏មកញិកញ៉ក់ដាក់គេតែម្ដង
     « កើតអ្វីហា ហេតុអ្វីយំបែបនេះ » ជុងហ្គុក ទុកអាវធំនៅដៃទុកចោលម្ខាង ។ រហ័សមកជូតទឹកភ្នែកអោយ ស្វៃហ្វា
     « អូនខ្លាចទីនេះណាស់ ហ្ហឹកៗ ... » នាងក៏លូកដៃអោប ជុងហ្គុក ជាប់ធ្វើដូចជាភ័យខ្លាចណាស់ចឹង
     « កើតអីហា ! ក្រែងអូននៅទីនេះមាន ជីអ៊ុន តើមិនមែននៅម្នាក់ឯងណា ? » ជុងហ្គុក អោបលួងលោមនាងអង្អែលសរសៃសក់នាងថ្នមៗ
      « គឺ ជី ... គេ ហ្ហឹកៗ ... » នាងធ្វើជារំលឹកដល់ ជីអ៊ុន ក៏ចាប់ផ្ដើមយំយកតែម្ដង
      « ជីអ៊ុន ធ្វើអ្វីអូនហា ? » ស្វៃហ្វា ធ្វើជារំលឹកដល់ ជីអ៊ុន បង្ហាញដៃដែលមានស្នាមរបួសអោយ ជុងហ្គុក ក្ដៅឆេវតែម្ដង
      « គឺអូនបង្រៀននាងអ៊ុតខោអាវ ហើយអាវមួយនេះគឺ ... អូនមិនចង់ឲនាងធ្វើទេ តែនាងមាន:ចង់ធ្វើ ធ្វើអោយឆេះអាវបងស្រលាញ់ហើយ ពេលអូនឃាត់នាងក៏ក្រវាឆ្នាំងអ៊ុតអោយត្រូវអូន ហ្ហឹកៗ ... នោះមកពីនាងមើលមិនឃើញបងកុំប្រកាន់នាងអ្វីណា » ស្វៃហ្វា មូលបង្កាច់នាងតូចគ្រប់យ៉ាង ។ ទាំងដែលនាងជាអ្នកប្រើ ជីអ៊ុន ឲធ្វើកិច្ចការផ្ទះទាំងអស់
      « នេះ ... ស្រីម្នាក់នេះចំមែន បើខ្ញុំមិនធ្វើអោយនាងក្បែរស្លាប់ទេ កុំហៅខ្ញុំថា ចន ជុងហ្គុក » រាងក្រាស់ក្ដាប់អាវដែលឆេះនោះនៅក្នុងដៃខឹងនាងតូចណាស់ ដោយជាតិស្រវឹងក្នុងខ្លួនតិចៗទៀតចិត្តគេសឿងណាស់ច្បាស់ធ្វើបាបនាងមិនប្រណីដៃឡើង

តុក ... សម្លេង សម្រឹបជើង ជុងហ្គុក ឡើងកាំជណ្ដើរឆ្ពោះទៅកាន់បន្ទប់របស់ ជីអ៊ុន ទាំងភ្លើងកំហឹងនៅក្នុងខ្លួនឆេះសន្ធោសន្ធៅ

ប្រូស .... ជុងហ្គុក ក្រវាញអាវតែនាងអ៊ុតឆេះពីលើមុខនាងតូចកំពុងតែគេង ។ នាយក្រវាត់ដាក់នាងមួយទំហឹងចំដាក់មុខនាងតូចកំពុងគេង

     « ឆាប់ក្រោកឡើងមកស្រីបិសាច ... » រាងក្រាស់ កន្ទ្រាក់ដៃនាងតូចកំពុងគេងអោយក្រោក
     « អួយ លោក ... » នាងគេសុខៗត្រូវក្រោកឡើងមកទាំងភាពឈឺចាប់
     « លោក កើតអ្វីហា ហេតុអ្វីមកដាស់មនុស្សកំពុងគេងបែបនេះ ឌឹប ... » ជុងហ្គុក ក៏ទាញនាងធ្លាក់ពីលើគ្រែពីលើគ្រែម្ដង
     « នាងទៅបង្កររឿងអោយ ស្វៃហ្វា ឈឺខ្លួនបែបនេះ នៅមានអាវដែលខ្ញុំស្រលាញ់ទៀត បើថ្ងៃនេះខ្ញុំមិនប្រដៅនាងទេ ខ្ញុំមិនគម្បីនឹង ស្វៃហ្វា នោះទេ » ជុងហ្គុក ចាប់ទាញនាងទៅទាំងរាងកាយនាងតូចឈឺចាប់ជាពុនពេក

ផាច់ៗ ... នៅបន្ទប់ដដែលគេធ្វើទារុណកម្មនាង ។ លើកនេះគេវាយដៃនាងឡើងស្នាមពេញខ្លួនបែកឈាមសឹងតែពេញខ្លួន

     « ហ្ហឹកៗ ... ខ្ញុំឈឺណាស់លោក ឈប់ទៅខ្ញុំសុំអង្វរ ... » ទាំងដៃជាប់ចំណង ខ្លួនឡើងញ័រដូចកូនសត្វ ។ នាងជិតទ្រាំលែងបានមែនទែនហើយ
      « ខ្លួននាងគ្មានតម្លៃស្មើរអាវរបស់ខ្ញុំទេ អោយដឹងផងលើកក្រោយនាងធ្វើអ្វីអោយចេះគិតផង ឆ្វាប់ ... ឆ្វាប់ៗ ... » នាយវាយនាងយ៉ាងរន្ដំរួចយកទឹកត្រជាក់ជះលើរាងកាយនាងតូចធ្វើអោយរបួសនាងកាន់តែឈឺផ្សារក្រហាយពេញខ្លួន
      « ខ្ញុំរៀងហើយ លែងហ៊ានហើយ ហ្ហឹកៗ ... » ជាឃ្លាដែលនាងនិយាយមុននឹងបិទភ្នែកសន្លប់ ។ នាងពិតជាខ្លាចទីនេះណាស់ ហេតុអ្វីគេចេះតែធ្វើទារុណកម្មនាង ? តាំងពីដើមមកនាងមិនដែលបំណងអ្វីអាក្រក់លើគេក្រៅពីស្រលាញ់គេនោះទេ
      « លើកក្រោយនាងត្រូវជាងនេះទៅទៀត បើសិននាងនៅតែប្រហើននឹងខ្ញុំ ... » ជាតិស្រវឹងក្នុងខ្លួនរបស់គេធ្វើអោយគេគ្មានចិត្តអាណិតអាសូរនាងបន្តិចទេ ។ ចង់តែវាយធ្វើបាបនាងបង្ហាញពីសក្ដានុពលរបស់ខ្លួនអោយ ស្វៃហ្វា ស្រីកំណាន់គេឃើញថានាយអស្ចារ្យ

     ក្រឹប ... នាយបិទទ្វារចាក់សោរឃុំនាងតូចអោយគេងសន្លប់លើឥដ្ធ ។ ទាំងអាកាសធាតុពេលយប់ត្រជាក់ គ្មានភួយដណ្ដប់ ស្បែករងនូវស្នាមរបួសដែលបង្ករឡើងពីមនុស្សដែលនាងស្រលាញ់

នៅក្នុងបន្ទប់ទឹក

      « ចង្រៃយក ! ហេតុអ្វីនាងគួរអោយស្អប់យ៉ាងនេះ ឌឹក ... ឌឹកៗ » ជុងហ្គុក ចូលមកងូតទឹកសម្អាតខ្លួនក្នុងបន្ទប់របស់គេ ។ តែពេលបិទភ្នែកងូតទឹកក៏ស្រមៃឃើញទឹកមុខមឹកៗ កែវភ្នែកនាងតូចមើលមកកាន់គេទាំងដែលនាងមើលមិនឃើញអ្វី ។ នាយស្រមៃឃើញរូបភាពទាំងនេះមិនបានអាណិតនាងបន្តិចទេបែរជាប្រែទៅជាកំហឹងមិនចង់នឹកឃើញរូបទាំងនេះនៅក្នុងខួរក្បាលរបស់គេ ។ ជុងហ្គុក វាយជញ្ជាំងឡើងក្រហមម្រាមដៃរបស់គេ

ខាងក្រៅ

      « បង ... » ស្វៃហ្វា ក្រោយពីបង្កររឿងអោយ ជុងហ្គុក ក្ដៅក្រហាយហើយនាងឈរមើលគ្រប់យ៉ាងទាំងសប្បាយចិត្ត ។ នាងដឹងច្បាស់ក្នុងចិត្តពេលនេះនាងជាអ្នកឈ្នះ ជីអ៊ុន ដាច់តែម្ដងក្នុងចិត្តរាងក្រាស់ ។ ជាមួយឈុតរាត្រីដែលសុិចសុីមើលធ្លុះដល់ខាងក្នុងមកអង្គុយចាំរាងក្រាស់នៅលើគ្រែចាំគេចេញពីបន្ទប់ទឹក
      « នេះអូនមិនទាន់ចូលគេងទេ ? » រាងក្រាស់កាន់កូនសន្សែងមកជូតសក់ខ្លួនក្រោយពីងូតទឹកសម្អាតខ្លួន ។ នាយសម្លឹងមើល ស្វៃហ្វា ដែលអង្គុយចាំលើគ្រែទាំងគ្មានអារម្មណ៍អ្វីទេ ។ ហេតុអ្វីគេមានអារម្មណ៍ថាមិនសប្បាយចិត្ត មានអារម្មណ៍ថាតប់ប្រមោល ?
      « ចាំបងនឹងណាបងសម្លាញ់ សឺត ... » ស្វៃហ្វា ក៏ស្ទុះទៅអោបថើបកញ្ចឹងករាងក្រាស់ទាំងតក់ក្រហល់ ដៃរវាមបម្រុងនឹងទាញកន្សែងរាងក្រាស់តែក៏ត្រូវនាយចាំដៃជាប់
     « កុំអី យប់នេះបងហត់ បងធ្វើការពេញមួយថ្ងៃ ជួបភ្ញៀវដល់យប់បងគ្មានអារម្មណ៍អ្វីទេ ថ្ងៃនេះអូនក៏ហត់មើលថែរស្រីនោះ បងថាយើងឆាប់សម្រាកទៅ ឡើងគេងមុនបង បងស្លៀកពាក់សិន » ជុងហ្គុក ចាប់ទាញដៃនាងចេញ រុញនាងអោយចេញពីរាងកាយគេដើរទៅទូរខោអាវយកឈុតគេងទៅស្លៀកក្នុងបន្ទប់ទឹក ។ ទុកអោយ ស្វៃហ្វា ឈរទន្រ្ទាំជើងទាំងមិនសមចិត្តនាងក៏ឡើងទៅគេងយកភួយគ្របមុខចេតនាធ្វើជាងក់ងរអោយរាងក្រាស់មកលួងលោម

    រាងក្រាស់ចេញពីបន្ទប់ទឹកក៏ដើរទៅបិទភ្លើងឡើងទៅគេងលើគ្រែក្បែរ ស្វៃហ្វា ទាំងមិនបានខ្វាយខ្វល់ពីនាងដែលកំពុងងរនឹងគេទេ ។ ដាក់ខ្លួនដល់លើគ្រែនាយក៏គេងលក់តែម្ដងព្រោះហត់នឿយនឹងការងារពេលថ្ងៃណាស្រវឹងតិចៗផងក៏គេងលក់ស្រួលតែម្ដង

     « នេះ ... » ស្វៃហ្វា ក៏ងើបអង្គុយសម្លក់ទៅរាងក្រាស់ទាំងកំពុងគេងលក់មិនខ្វល់នឹងនាងថាកំពុងកើតអី
      « ក៏ព្រោះវាទៀតហើយមែនទេ នាងដង្កូវក្នុងសាច់ នាងទៅប្រើមាយារអ្វីអោយបង ជុង មិនរវល់នឹងយើង » ស្វៃហ្វា ក៏ចុះពីលើគ្រែថ្នមៗចេតនាចង់ទៅធ្វើបាបនាងតូចបន្ថែម

           🌼💜🙏 សូមរងចាំអានភាគបន្ត 🙏💜🌼

« បើខ្ញុំមិនធ្វើអោយនាងក្បែរស្លាប់ទេ កុំហៅខ្ញុំថា ចន ជុងហ្គុក » ស្រាអ្នកបញ្ជាបងទេ 🤭

Continue Reading

You'll Also Like

31.3K 4.1K 27
sᴏ ʜᴇʀᴇ ɪ ᴄᴏᴍᴇ ᴡɪᴛʜ sᴇᴀsᴏɴ 𝟸 ᴏғ ᴛʜᴇ ᴍᴏsᴛ ᴅᴇᴍᴀɴᴅᴇᴅ ɪᴛᴠ sᴇʀɪᴀʟ ᴍᴀᴅᴅᴀᴍ sɪʀ❤️..ʜᴇʀᴇ ʏᴏᴜ ɢᴜʏs ɢᴏᴛ ᴡɪᴛɴᴇss ᴏғ ᴛʜᴇ ɴᴇᴡ ᴊᴏᴜʀɴᴇʏ ᴏғ ᴍᴘᴛ ᴍᴇᴍʙᴇʀs ᴀғᴛᴇʀ ᴛʜᴇ ʙᴏ...
157K 6.3K 73
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩶Coming up [Ignore grammatical mistakes. I will improve my writing gradual...
114K 202 25
Compilation of the Best Stories on Literotica
21.8K 275 51
A WOSO Oneshot book Oneshots of favourite Women's footballers Mainly the Lionesses, Arsenal Women's team,Chelsea Women's team, Man City Women's team...