អំណាចស្នេហ៍🖤❤️‍🩹(ចប់)

Oleh KimChaeeun3

74.4K 2.7K 30

ពីពូក្មួយពូកែឈ្លោះខាំគ្នាដូចឆ្កែឆ្មាតើអាចក្លាយទៅជាប្តីប្រពន្ធនិងគ្នាយ៉ាងម៉េចទៅបាន?? (ជាការសរសេរលើកដំបូងរបស់ខ្... Lebih Banyak

Part 2
part 3
Part 4
Part 5
Part 6
Part 7
part 8
part 9
part 10
Part 11
Part 12
part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
part 22
Part 23
part 24
Part 25
Part 26
part 27
part 28
Part 29🔞
Part 30
part 31
Part 32
Part 33
Part 34
Part 35
part 36
part 37
See you soon 🎀📝

Part 1

5.1K 144 0
Oleh KimChaeeun3

Part 1

Jk Group

តុបៗ...
ដំណើរស្វាហាប់នៃបុរសដ៏មានអំណាចកំពុងតែបោះជំហ៊ានចូលក្រុមហ៊ុនរបស់ខ្លួនទាំងទឹកមុខយ៉ាងកំណាច ជាមួយនឹងចរិករៀបស្មើរប្រៀបបាននិងផ្ទាំងទឹកកក អាវក្វាហ្សេតម្លៃថ្លៃកប់ពពកពណ៍ខ្មៅបានជួយរំលេចឲកាន់តែល្អឥតខ្ចោះបន្ថែមទៀត...

ដំណើរញាប់ៗកំពុងតែបោះជំហ៊ានចូលយ៉ាងប្រញ៉ាប់ឯអ្នកធ្វើការក្នុងនេះគ្រប់គ្នាគ្រាន់តែឃើញនាយមកដល់ក៏អោនក្បាលគោរពសឹងតែដល់ដីទៅហើយ..

.អ្នកណាមិនស្គាល់ស្តេចជំនួញJungkook Adamolivision (ជុងហ្គុកអាដាមអូលីវីស៉ិន) ដែលហៅកាត់ថាJKនោះ

ជាអ្នកជំនួញវ័យក្មេងបំផុតដែលមានឥទ្ធិលពលទូទាំងអាស៊ីនិងលោកខាងលិចទោះបីជាមានអាយុត្រឹមតែ33ឆ្នាំក៏ដោយក៏នាយអាចសាងកេរ្តិ៍ឈ្មោះខ្លួនឲល្បីខ្ទរខ្ទារដូចជាបុគ្គលអ្នកជំនួញធំៗចាស់ៗដែរ...

មិនត្រឹមតែជាស្តេចជំនួញប៉ុណ្ណោះទេនាយថែមទាំងជាម្ចាស់ចលនាទ្រព្យជាច្រើនក្នុងប្រទេសនិងបណ្តាលប្រទេសផ្សេងៗទៀតផង...

ទាំងវិស័យកសិកម្ម សណ្ឋាគារ ភោជនីយដ្ឋាន Casino supermarket ក្រុមហ៊ុនជាច្រើនសុទ្ធតែនាយជាអ្នកក្តោបក្តាប់ទាំងអស់

ប៉ុន្តែគ្មានមនុស្សច្រើនទេដែលដឹងថានៅពីក្រោយឈ្មោះជាស្តេចជំនួញនាយក៏ជាមេMafiaម្នាក់ដ៏ល្បីឈ្មោះថែមទាំងជាប់ងារជាសាតានថែមទៀតផងព្រោះតែនាយមិនចូលចិត្តទុកមនុស្សណាដែលធ្វើខុសនិងត្រូវចិត្តនាយឡើយ

«Owenតើបងប្រុសមករឺនៅ?»Jkសួរទៅកាន់ចំណិតរបស់ខ្លួនទាំងមុខងាប់សឹងតែមុនចង់និយាយស្តីក៏ព្រឡតែវាសឹងតែក្លាយជាទម្លាប់របស់នាយទៅហើយការដែលមុនសូវនិយាយស្តីអីបែបនេះ

«មកហើយលោកម្ចាស់!»Owen(អូវេន) ជាមនុស្សចំណិតរបស់JkហើយLan(លេន) ក៏ជាមនុស្សចំណិតរបស់Jkដែលពួកគេសុទ្ធតែជាមនុស្សដែលអាចទុកចិត្តបានហើយត្រូវបានជ្រើសរើសដោយJkផ្ទាល់ប៉ុន្តែពួកគេខុសប្លែកពីគ្នាបន្តិចត្រង់ថាOwenជាមនុស្សមិនសូវចេះមាត់ក ហើយLanជាមនុស្សចូលចិត្តនិយាយច្រើន

ក្រាក...!!!សម្លេងបើកទ្វាចូលមក

«បងប្រុស»Jkនិយាយទៅកាន់បងប្រុសរបស់នាយដែលកំពុងតែអង្គុយរងចាំនាយនៅក្នុងបន្ទប់ធ្វើការរបស់នាយទាំងមុខស្មើរថេងតាមទម្លាប់ព្រោះគាត់ប្រហែលជាដឹងចរិកនាយហើយ

«Jkឯងមកហើយហេស»Mr.Oliverveson(អូលីវឺវេសុន)ជាបងប្រុសចិញ្ចឹមតែម្នាក់គត់របស់JK

តាមពិតទៅពួកគេមិនមែនជាបងប្អូនបង្កើតទេព្រោះថាកាលនៅតូចជុងហ្គុកគ្រាន់តែជាក្មេងកំព្រាដែលម្តាយរបស់លោកOlivervesonយកមកចិញ្ចឹមដូចកូនបង្កើតតែប៉ុណ្ណោះថែមទាំងឲនាយរៀនសូត្រជ្រៅជ្រះមានការងារល្អធ្វើរហូតមកដល់ពេលនេះ ចំណែកឯទំនាក់ទំនងJkនិងលោកOliverក៏ល្អដូចជាបងប្អូនបង្កើតទូទៅដែល

«តើខ្យល់អីដែលអាចបក់បងបានពីItalyឲមកទីនេះបានបងប្រុស!?»Jkក៏ធ្វើជាសួរទៅកាន់គាត់ទាំងឆ្ងល់ព្រោះតែគាត់គឺកម្រនិងមករកគេណាស់ហើយនាយក៏ដូចគ្នា

«ខ្យល់ស្នេហ៍ទេដឹង!»Mr Oliverក៏ធ្វើជានិយាយលេងសើចទៅនាយបន្តិចដើម្បីកុំឲបរិយាកាសវាស្ងាត់ពេកយ៉ាងហើចណាស់ក៏មានស្នាមញញឹមខ្លះដែលក្នុងការជួបជុំលើកនេះ

«...»Jkមិននិយាយអ្វីនាយគ្រាន់តែសើចបន្តិចព្រោះតែគាត់គឺកម្រនិយាយលេងសើចច្រើនណាស់ចរិកគាត់គឺដូចជានាយយ៉ាងចឹង

«បងប្រាប់ឯងតាមត្រង់ចោះ បងមកទីនេះដើម្បីឲឯងជួយមើលថែកូនប្រុសបងផងព្រោះបន្តិចទៀតបងនិងបងស្រីឯងមិនសូវនៅផ្ទះទេទើបគ្មាន នរណាជួយមើលថែគេ»Mr.oliver មិនចាំយូរក៏និយាយត្រង់ៗតែម្តងទៅព្រោះគាត់ក៏ប្រញាប់ទៅវិញដូចគ្នា

«អាល្អិតកូនខ្លានោះមែនទេ?»Jkក៏ស្រាបើតែនឹកឃលញដល់ក្មួយប្រុសកំហួចរបស់នាយ

«ហឺម...»គាត់មិននិយាយអីច្រលនគ្រានើតែងក់ក្បាលហើយញញឹមតបបន្តិច

«បើរាប់ទៅអាយុគេក៏ច្រើនដែលបងគួរតែឲគេរៀនប្រើជីវិតជាខ្លួនឯងខ្លះដែរ!»Jk ក៏លើកយកកន្លែងដែលនាយឆ្ងល់មកសួរគាត់ដើម្បីស្វែងរកហេតុផលមួយ

«ហ៉ីយ...មកពីបងគិតបែបនេះដូចឯងបានជាគេខូចមកដល់ឥឡូវ!»Mr.Oliverនិយាយទាំងដកដង្ហើមធំឲតែនឹកគិតដល់គេលើកណាគាត់ចង់តែស្ទះទ្រូងងាប់ឲបាត់ៗទេសួរថាកំហុសអ្នកណា

«គេខូចយ៉ាងម៉េចខ្លះ!?»Jkនិយាយបែបនេះព្រោះប្រហែលជា10ឆ្នាំហើយដែលនាយមិនដែលបានទៅលេងផ្ទះរបស់លោកOliverតាំងពីពេលនេះមក

«ពេលដែលឯងជួបគេឯងដឹងហើយ ពេលនេះបងទៅវិញហើយទាន់គេភ្ញាក់ដឹងខ្លួន»ថារួចលោកoliverក៏ធ្វើដំណើរទៅវិញបាត់ព្រោះគាត់គ្រាន់តែយកគេមកទីនេះប៉ុណ្ណោះមិនវាននៅយូរអីទេ

.............

វិមានJk Ardamolivision

ជាវិមានមួយដែលសាងសង់ឡើងកណ្តាលទីក្រុងលើដៃរាប់រយហិចតាថែមទាំងជាវិមានដ៏ធំជាងគេប្រចាំប្រទេសដែលជាកម្មសិទ្ធរបស់Jkនេះឯង

ងឺត...

«អូ...លោកម្ចាស់!!»ម៉ែដោះDaisyជាម៉ែដោះប្រចាំវិមាននេះមានតួនាទីជាអ្នកមើលការខុសត្រូវក្នុងវិមាននេះ គាត់និយាយនិងសម្លឹងមើលJkដោយភ្ញាក់ផ្អើលនិងឆ្ងល់បន្តិចព្រោះតែនាយតែងតែមកវិមាននាពេលល្ងាចតែថ្ងៃនេះនាយបែបជាម៉ោនៅពេលរសៀលទៅវិញតើមានរឿងសំខាន់អីហេស?

«ក្មួយប្រុសរបស់ខ្ញុំនៅទីណា?»JKសួរទៅកាន់ម៉ែដោះDaisyតែម្តងដោយមិនចាំយូរព្រោះនាយពិតជាចង់ជួបមុខគេខ្លាំងណាស់មិនដឹងទេស្អាតយ៉ាងណាទេ

«អ៎គេកំពុងតែសម្រាកក្នុងបន្ទប់ទល់មុខបន្ទប់លោកម្ចាស់»លើបែបនេះJkក៏ឡើងទៅមើលក្នុងបន្ទប់នោះភ្លាមៗតែម្តងដោយមិនចាំយូរ

ក្រាក...
ស្រមោលក្មេងប្រុសដែលមានរាងតូចច្រឡឹងកំពុងតែឈរសម្លឹងមើលទៅខាងក្រៅតាមបង្អួចក៏អាចឲនាយដឹងថាគេស្អាតប៉ុនណាដែលជាពិសេសរូបរាងនិងពណ៍សម្បុលរបស់គេពីធម្មជាតិ

«លោកជាអ្នកណា?»នាយរវល់តែឈរភ្លឹកពេកដោយមិនបានចាប់អារម្មណ៍ទេថានៅពេលនេះគេក៏កំពុងតែបែមកវិញមើលមកកានើនាយដូចគ្នាប៉ុន្តែគេពិតជាស្អាតខ្លាំងណាស់ស្អាតជាងអ្វីដែលនាយធ្លាប់គិតទៅទៀតប្រៀបដូចជាទេពអប្សរចាប់ជាតិយ៉ាងចឹងប៉ុន្តែ...

«មានលឺខ្ញុំយាយអត់!!!!?»អាល្អិតក៏ស្រាប់តែស្រែកដាក់នាយមួយទំហឹងទាំងអារម្មណ៍ឆេះឆួលក្តៅណាស់ហា៎អាមនុស្សគេសួរត្រឹមត្រូវហើយមិនឆ្លើយបានថាជំទាលដាក់ចឹងតើសបានសម

«ជាកញ្ចែរខែចេត្រហេសបានជាស្រែកលឺម្លឹង!?»Jkក៏ឈរអាបដៃថាឲនាយតូចវិញមើលទៅគេក៏ឆ្នាស់មិនធម្មតាដែលលើសពីអ្វីដែលនាយគិតទៀត

«សរសៃប្រសាទ ឡប់សតិ»អាល្អិតក៏ស្រាប់តែជេរនាយភ្លាមៗតែម្តងលឺបែបនេះJkក៏ស្រាប់តែក្តៅស្លឹកត្រចៀកឡើងមកបន្ទាបើពីអាល្អិតនោះជេរនាយបែបនេះ

«ឯងថាឲអ្នកណាសរសៃរប្រសាទហើយឡប់សតិហ្នឹង?»Jkក៏ធ្វើជាសួរដើម្បីចង់ដឹងក្រែងលអម្បុញមិញនាយស្តាប់ច្រឡំ

«លោកមើលសម្លឹងទៅមើលក្នុងបន្ទប់នេះទៅមើលមាននរណាខ្លះ?»អាល្អិតក៏ធ្វើជានិយាយឲនាយសម្លឹងមើលក្នុងបន្ទាប់នេះតែមានមនុស្សផ្សេងទៀតឯណាមានតែពួកគេហ្នឹង

«ឯងជាTaehyung Olivervesonមែនទេ?»Jkក៏ធ្វលជាសួរទាំងសឹងមុនជឿមិននឹកស្មានថាគេឆ្នាស់ក៏ឆ្នាស់កាចក៏កាចជាពិសេសឈ្លើយទៀតផងបានតែចាប់វាយគូទតើ

«ត្រូវហើយមានការអី?»Taeក៏អោបដៃខ្លួនឯងរួចក៏តបជាមួយនាយបែបខ្មើតៗឃើញបែបនេះនាយពិតជាខ្នាញ់មែនទែនចង់តែហក់ទៅស៊ីពងក្រហមតើ👽🙏

«យើងជាពូឯងJungkook Ardamolivision »Jkក៏ណែនាំខ្លួនបែបខ្មឺតដាក់taeវិញម្តងចំមើលគេធ្វើបែបណាបន្ត

«ហាសលោកពូ!?»Taeក៏ស្រាប់តែភ្ញាក់ផ្អើលជាខ្លាំងសឹងតែលោតពីលើបង្អួចទៅហើយ(ដល់ម្ល៉ឹងផងអ្នក🙂)នៅពេលដែលដឹងថាអាឡប់...អុះចា៎ឡំ អាម្នាក់នេះជាពូបែកង៉ាងរបស់គេនោះ

........

Lanjutkan Membaca

Kamu Akan Menyukai Ini

23.7K 3.1K 22
sᴏ ʜᴇʀᴇ ɪ ᴄᴏᴍᴇ ᴡɪᴛʜ sᴇᴀsᴏɴ 𝟸 ᴏғ ᴛʜᴇ ᴍᴏsᴛ ᴅᴇᴍᴀɴᴅᴇᴅ ɪᴛᴠ sᴇʀɪᴀʟ ᴍᴀᴅᴅᴀᴍ sɪʀ❤️..ʜᴇʀᴇ ʏᴏᴜ ɢᴜʏs ɢᴏᴛ ᴡɪᴛɴᴇss ᴏғ ᴛʜᴇ ɴᴇᴡ ᴊᴏᴜʀɴᴇʏ ᴏғ ᴍᴘᴛ ᴍᴇᴍʙᴇʀs ᴀғᴛᴇʀ ᴛʜᴇ ʙᴏ...
70K 432 98
MOSTLY DUNCNEY!! This is mostly just the texts, gc, and posts that I think total drama island would do, then it turns into a short story, if anyone i...
12.8K 963 37
စာမေးပွဲဖြေတုန်းကအခန်းစောင့်တဲ့ဆရာမကလည်း ကိုယ့်အချစ်ဆုံးလူသားဖြစ်လာနိုင်ပါတယ် တီချယ်ကိုလေသမီးအရမ်းချစ်တာ ...
220K 504 22
TOM KAULITZ SMUT