ទីប្រឹក្សាបេះដូង💞(ចប់)

By FANG-SIYOON

8.6K 881 111

ស្នេហាតែងមានឧបសគ្គ ប៉ុន្តែតើស្នេហារវាងបងប្អូនធម៌មួយគូនេះអាចទទួលបានសុភមង្គលដែរទេ ព្រោះថាទំនាក់ទំនងនេះមានម្ខាងម... More

ផ្ដើមរឿង
ភាគទី១:ការចាកចេញ
ភាគទី០២:ការជួបគ្នាលើកដំបូង
ភាគទី០៣:យកចិត្ត
ភាគទី០៤:ហេតុអីបងឱបនាង
ភាគទី០៥:ស្វែងរកការងារ
ភាគទី០៦:គួរស្រឡាញ់
ភាគទី០៧:ប្ដីមើលប្រពន្ធមិនបានទេឬ
ភាគទី០៨:គុំគួន
ភាគទី០៩:ហួងហែង
ភាគទី១០:ដឹងសុខទុក្ខ
ភាគទី១១:អេហ៍អ្នកកម្លោះ!ហេតុអីមិនលួងប្រពន្ធ
ភាគទី១២:សន្យា
ភាគទី១៤:ជូនអូនទៅលេងប្អូន
ភាគទី១៥:ម្ចាស់បំណុល
ភាគទី១៦:សម្ពាធបេះដូង
ភាគទី១៧:តាមខួរក្បាលឬបេះដូង
ភាគទី១៨:ហួងហែង
ភាគទី19:ម្ចាស់បេះដូង
ភាគទី20:បងហត់ហើយ
ភាគទី21:មិនសំខាន់
ភាគទី22:ភ្លេចឋានៈ
ភាគទី24:យ៉ុនហ្គីមនុស្សសំអុយ
ភាគទី25:អារម្មណ៍រីករាយ
ភាគទី26:មនុស្សខ្ញុំស្រឡាញ់
ភាគទី27:បងហូរទឹកភ្នែកព្រោះគេអូនយំព្រោះបង
ភាគទី28:ទិញភាគហ៊ុន
ភាគទី29:អារម្មណ៍ដដែលៗ
31:យល់ចិត្ត
32+33:បងតែងចង់ឈ្នះ
34+35+36:ជាផ្កាយពិតប្រាកដ
37:គាំងនឹងទង្វើបង
38:សងភាពស្អាតស្អំ
39:អូនមិនល្ងង់
40:ទង្វើច្បាស់ជាងសម្ដី
41:
42:ចាំទុកក្នុងខួរ
43:សម្ដែង
44:របស់សំខាន់
45:អស់សិទ្ធិ
46:កម្មពារ
47:ហេតុផលពិតដែលឲគេចាកចេញ
48:និស្ស័យ
49:ស្គាល់អារម្មណ៍កក់ក្ដៅសារជាថ្មី
50:នឹកអូនពេលស្រវឹង
51:ជម្រើស
52:ភាគបញ្ចប់
ភាគទី30:លាក់បាំង

ភាគទី១៣:គូដណ្តឹង

132 15 8
By FANG-SIYOON

ទីប្រឹក្សាបេះដូង💕

¶ថ្ងៃថ្មី

ថ្ងៃនេះជីវិតjiminមិនខុសពីម្សិលមិញនោះទេ វាអួរអាប់ខ្មៅងងឹតដូចមេឃរកភ្លៀងដដែល ត្បិតថាដោះស្រាយគ្នារួចរាល់តែថាទំនាក់ទំនងពួកគេគឺហាក់សោះកក្រោះដដែល

<សួស្តីYoongiនៅដែរទេ>កាយតូចច្រឡឹងដែលគេស្គាល់ថាជាអ្នកឌីសាញមូ៉ដដ៏ល្បីនៅប្រទេសបារាំងKang Sumeអាយុ25ឆ្នាំជាគូដណ្ដឹងនិងជាអ្នកប្រលោមស្នេហ៍ជាមួយកម្លោះសង្ហាMin Yoongi ដែលត្រូវជាតួឯករបស់យើងយប់នោះហ្នឹងហើយ

Kang SuMeជាម៉ូដែលប្រចាំប្រទេសLនិងជាកូនអគ្គនាយកក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំមួយនៅប្រទេសL រាងតូចច្រលឹង មុខសម៉ដ្ឋសាកសមខ្លាំងជាមួយអាជីពខ្លួន

<លោកប្រធាននៅខាងក្នុងតើលោកមាន
ណាត់ដែរឬទេ បើមិនមានមិនអាចចូលបានទេ>Jiminក្រោកឈរតបយ៉ាងគួរសមទៅបុរសរាងតូចចំពោះមុខ ជាច្បាប់នៃក្រុមហ៊ុនទូទៅគឺបើគ្មានណាត់មិនអាចចូលជួបបានទេ តែគេក៏មិនបានដឹងថាអ្នកចំពោះមុខជាអ្នកណាដែរក៏មិនដឹងថាត្រូវជាអ្វីជាមួយអគ្គនាយកខ្លួនដែរ

<ខ្ញុំគ្មានណាត់ទេតែលោកប្រធានលោក អនុញ្ញាតឲខ្ញុំចូលបានតាមចិត្ត>គេជាគូដណ្ដឹងទាំងមូលហេតុអីចាំបាច់មានណាត់ទើបមានសិទ្ធិចូល មើលទៅគេនេះប្រហែលជាបុគ្គលិកថ្មីហើយទើបមិនស្គាល់គេបែបនេះ តែក៏មិនអាចថាមិនមានអារម្មណ៍ខឹងនោះដែរទោះជាគិតដល់ហេតុផលគេ(jimin)រួចក៏ដោយ

<គឺ.មិនអាចទេបើគ្មានណាត់>រាងតូចនៅតែតបយ៉ាងគួរសមគេធ្វើតាមតួនាទី ដូច្នេះមិនថាអ្នកណាទេតែគ្មានណាត់គឺមិនអាចចូលទេ តែគេមិនដឹងទេថាកំពុងតែប៉ះជាមួយភ្លើងហើយ

<លោកCallទៅប្រាប់ថាKang SouMeគូរដណ្តឹងគាត់មករក>គ្រាន់តែឮពាក្យគូរដណ្តឹងរាងតូចញ័រមាត់ខួរក្បាលហាក់ជាប់គាំងអម្បាញ់មិញគេស្ដាប់ច្រឡំទេដឹងគូរដណ្ដឹងមែនទេ រាងក្រាសមានគូដណ្ដឹងហើយហ៎តើពីពេលណាហេតុអីគេមិនដឹងអីសោះអញ្ចឹងឬក៏អ្នកខាងនេះកុហក

<គូរ~គូរដណ្តឹង លោកជាគូរដណ្ដឹងលោកអគ្គនាយកឬ>គេស្ដាប់ច្រឡំអត់ថាYoongiមានគូរដណ្ដឹងហើយ ចុះដែលតាមញ៉ែដែលធ្វើល្អដាក់គេរាល់ថ្ងៃជាអីវិញ នាមជាបងប្អូនតែដូចមិនមែនទេព្រោះបងប្អូនក៏មិនអាចស្និទ្ធស្នាលថ្នាក់នេះដែរ តើបងទុកអូនជាអ្វីទៅYoon

<មែនហើយលោកមានអីឬ>ហេតុអីមើលទៅគេភ្ញាក់ផ្អើលម្ល៉េះ មុខស្លូតៗបែបនេះគេមានអារម្មណ៍ថាមិនចូលចិត្តក្មេងនេះសោះ តាមចិត្តគេចង់ឲyoongiបញ្ឈប់ក្មេងនេះចោលតែក៏មិនអាចព្រោះគេនេះមិនបានធ្វើអីខុសឡើយ

<គ្មានទេបាទសូមចាំបន្តិច>រាងតូចប្រញាប់ទាក់ទងទៅភ្នែកគេក៏មានអារម្មណ៍ថាចាប់ផ្ដើមស្រវាំងហើយគេខំទប់ទាំងមិនយល់ថាកើតអី
ហេតុអីទឹកភ្នែកបុកច្រាលឲអួលដើយកបែបនេះ

<លោកអាចចូលទៅបានហើយ>រាងតូចងាកមកញញឹមប្រាប់ ឯអ្នកខាងនោះដើរចូលទៅទាំងសម្លឹងរាងតូចឥតព្រិច ឯjiminក៏បានត្រឹមញញឹមទម្លាក់ខ្សែភ្នែកដែលចង់យំមិនឲអ្នកម្ខាងទៀតឃើញ

<ហេតុអី ក៏ឈឺបែបនេះ>រាងតូចស្ទាបទ្រូងឯភ្នែកក៏មានអារម្មណ៍ថាក្រហាយគេអួលណែនណាស់ តើគេឈឺអីហ៎ ស្គាល់គ្នាជិតបីឆ្នាំហើយគេមិនដែលដឹងទេថាYoongiមានគូរដណ្ដឹងហើយ ហេតុអីYoongiមិនប្រាប់រឿងនេះដល់គេ

__________

ថ្ងៃត្រង់ឈានមកដល់បុគ្គលិកជាច្រើននាំគ្នាទៅបរិភោគអាហាររៀងៗខ្លួន នៅតែរាងតូចដែលព្យាយាមបង្ហើយការងារនិងអាលទៅសួររឿងខ្លះៗពីរាងក្រាសជាបងណាមួយក៏ចាំគេរួចដៃអាលញុាំបាយជាមួយគ្នាតាមទម្លាប់

<អូហ៍!Jiminបងទៅញុាំបាយមុនហើយណា>រាងក្រាស់ដើរចេញមកដោយមានរាងតូចម្នាក់ទៀតឈរឱបដៃ ថ្ងៃនេះគេចង់ចេញទៅខាងក្រៅញុាំអីជាមួយគូរដណ្ដឹងព្រោះពួកគេខានជួបគ្នាយូរហើយ

<អឺ.បាទញុាំបាយឲរីករាយណាបង>រាងតូចJiminញញឹមបន្លប់ចិត្តដែលឈឺផងគាំងផងនេះគេខំមិនហ៊ានទៅញុាំជាមួយអ្នកផ្សេងព្រោះចាំញុាំជាមួយYoongiតែមើលទៅគេមិនចង់ញុាំជាមួយខ្លួនទេ

<ជាប្អូនដែលបងនិយាយនោះមែនទេ>SouMeនិយាយឡើងទាំងមើលលើមើលក្រោយក្រសែរភ្នែកវិនិច្ឆ័យកំពុងសម្លឹងជ្រៅទៅJiminរហូតសាមីខ្លួនត្រូវឱនមុខចុះបន្តិចដើម្បីគេចក្រសែរភ្នែក

<បាទអូនមានអីឬ>Yoongiឆ្លើយទៅយ៉ាងសុភាពជាមួយស្នាមញញឹម ដូចគេថាយ៉ាងអញ្ចឹងថាមានមនុស្សពីរអ្នកដែលគេអាចញញឹមឲទី១គឺSouMeឯទី២គឺJiminនេះឯង

<គ្មានអីទេតែបងមិនបបួលគេទៅទេឬមើលទៅគេក៏មិនទាន់បានញុាំបាយដែរ ប្រហែលឃ្លានណាស់ហើយ>SouMeផ្ដល់ស្នាមញញឹមចម្លែកមួយឲទៅJimin ន័យដែលគេនិយាយមួយៗដូចជាមានបង្កប់ពាក្យច្រើនណាស់

<អឺគឺមិនអីទេពួកបងទៅចុះ អូនញុាំទីនេះស្រួលជាង>Jimin និយាយត្រង់ចុះគេមានអារម្មណ៍ថាខ្លាចក្រសែរភ្នែកដែលSouMeមើលមកខ្លាំងណាស់ពិសេសស្នាមញញឹមដែលSouMeញញឹមមកគេដូចជាចម្អកយ៉ាងម៉េចមិនដឹង

<កុំប្រកែកអីបងថ្លៃអូនខំបបួលហើយកុំឲគេអន់ចិត្ត>Yoonអើយយល់អារម្មណ៍អូនតិចមើលអូនកំពុងតែខ្លាចគាត់ផង ឯបងមិនជួយបញ្ជៀសបែរជាបងបញ្ជូនថែមទៅវិញ

<គឺបាទ~>អស់ជម្រើសJiminមានតែយល់ព្រមតាមសំណើរគេហើយណាមួយគេមិនប្រកែកជាមួយអ្វីដែលរាងក្រាស់ចង់បានទៅហើយ

_______

អាហារដ្ឋានដែលល្បីលំដាប់ផ្កាយ៥នៅដូឈុនមួយកន្លែងមានភ្ញៀវយ៉ាងកោះកុរ។យើងក្រលេកមកមើលបន្ទប់VIPឯណេះវិញអាហារលើតុដែលមានឱជារសសម្រាប់ជនទូទៅតែវាដូចជាមិនសម្រាប់ជីមីនសោះ គេត្រូវអង្គុយមើលគូស្នេហ៍ដែលផ្អែមល្ហែមយ៉ាងខ្លាំងឲគេមើល

<អាហារមិនត្រូវមាត់ឬmin>Yoongi ដែលឃើញjiminសឹងតែមិនញុាំអីបន្តិចសោះក៏សួរឡើងព្រោះតាមធម្មតាjiminគឺញុាំបានច្រើនណាស់ ខុសតែថ្ងៃនេះដែលសឹងតែមិនដួសអ្វីសោះ

<អត់ទេគ្រាន់តែអូនគិតរឿងខ្លះ>SuMeមិនមាត់តែកែវភ្នែកគេសង្កេតរាល់សកម្មភាពរបស់Jiminហើយការសង្ស័យរបស់គេហាក់ប្រាកដប្រជា

<នេះញុាំទៅ>Yoongi ដួសគ្រឿងសមុទ្រjiminធ្វើឲjiminសម្លឹងគេយ៉ាងរហ័ស ហេតុអី?jiminបានត្រឹមចោទសួរក្នុងចិត្តតែមិនអាចនិយាយអីចេញមកទេគេក៏យកវាមកញុាំទាំងរលីងរលោង

<ផាច់!ក្រែងអូនអាឡែកហ្សុីជាមួយល្ងឬ>Yoongi វាយប្រអប់ដៃSuMeដែលឈោងដួសម្ហូបបន្តិចវាជាម្ហូបមានល្ងហើយSumeគឺអាឡែកហ្សុីជាមួយល្ង

<បងនៅចាំដែរឬ អូនស្មានថាបងភ្លេចហើយតើ វាកន្លងផុតទៅ3ឆ្នាំហើយ>Sumeនិយាយឡើងទាំងញញឹមរីករាយដែលមនុស្សខ្លួនស្រឡាញ់ចាំគ្រប់យ៉ាងពីខ្លួនបែបនេះ ខុសពីរាងតូចមួយទៀតដែលសម្លឹងគេទាំងពីរក្នុងភ្នែកកាន់តែដក់ដោយទឹកសន្សើមនេត្រា

<បងពូកែចាំណាស់អូនភ្លេចហើយឬ>គេអាចចាំគ្រប់យ៉ាងពីមនុស្សគេស្រឡាញ់ចឹងហើយគ្រាន់តែរបស់ដែលអាឡែកសុីប៉ុណ្ណឹងរឿងអីថាគេមិនចាំ អ្នកម្ខាងទៀតសម្លឹងគេទាំងស្រែកយំក្នុងចិត្ត ហេតុអីថ្ងៃនេះគេមានអារម្មណ៍ថាចង់យំថ្នាក់នេះ

<ឆ្ងាញ់ទេប្អូនថ្លៃ>ម្ដងនេះជាSumeដែលសួរគេមើលដឹងថាជីមីនកើតអីតែមិននិយាយវាគ្មានហេតុផលអីដែលគេត្រូវនិយាយមកទេ

<ឆ្ងាញ់ ឆ្ងាញ់ណាស់>jiminនិយាយទាំងអួលដើមក ឆ្ងាញ់ដល់ឲគេរំភើបនិយាយលែងចេញហើយ អាហារមួយពេលនេះវាពិសេសណាស់

Continue Reading

You'll Also Like

4.7M 301K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
461K 27.1K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
602K 49.7K 24
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
1.7M 127K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...