គូរស្នេហ៍រាជវង្ស

By kjievsa

1.7K 161 10

គូរស្នេហ៍រាជវង្ស [Royal Couple] គីម ជីស៊ូ × គីម សុ៊កជីន គីម សុកជីន:ជីនតូ ហារីសាគី , លី សុ៊កជីន គីម ជីស៊ូ: ឃឺ... More

ភាគ១ (រត់ចេញពីវាំង)
ភាគ២ (ច្រឡំវ៉ាលី)
ភាគ៣ (ប្អូនស្រី)
ភាគ៤ (ការបាត់ខ្លួន)
ភាគ៦ (ដំណឹងថ្មី)
ភាគ៧ (សង្ស័យ)
ភាគ៨ (ដំណើរកំសាន្ត)
ភាគ៩ (ខ្ញុំនឹងតាមនាងត្រឡប់មកវិញឱ្យបាន)
ភាគ១០ (ស្រីម្នាក់នេះជាអ្នកណា?)
ភាគ១១ (បារម្ភ)
ភាគ១២ (យកចិត្តទុកដាក់លើសពីឋានៈ)
ភាគ១៣ (សារភាពស្នេហ៍)
ភាគ១៤ (បែកធ្លាយ)
ភាគ១៥ (យប់នោះក្នុងពិធី)
ភាគ១៦ (ចាកចេញ)
ភាគ១៧ (សាច់ញាតិរាជវង្ស)
ភាគ១៨ (ពន្លឿនការរៀបអភិសេក)
ភាគ១៩ (ជំនួបសារជាថ្មី)
ភាគ២០ (សុំទោស)
ភាគបញ្ចប់ (ថ្ងៃរៀបអភិសេក)

ភាគ៥ (គូរដណ្តឹង)

92 8 0
By kjievsa

<<នេះ!ក្រុមហ៊ុនរបស់បងជាក្រុមហ៊ុនអី្វដែរ?>> នាងក៏សួរឡើងព្រោះនាងចង់ដឹងថាគេបើកក្រុមហ៊ុនអ្វី?
<<គឺក្រុមហ៊ុនបង្កើតនិងផលិតម្ហូប គ្រឿងទេសមួយចំនួន!>> ជីនក៏ប្រាប់នាងតាមសំណួរដែលនាងសួរមកកាន់គេ។
<<នៅមានទៀតទេ?>> នាងក៏សួរគេបន្តទៀតព្រោះតាមមើលភូមិគ្រឹះគេធំយ៉ាងនេះច្បាស់ណាស់គេមិនមែនមានតែក្រុមហ៊ុនប៉ុណ្ណឹងទេ។
<<ត្រូវហើយ នៅមានភោជនីយដ្ឋានមួយទៀតដែលមានសាខាចិតសិបប្រទេស!>> គេក៏ប្រាប់នាងបន្តទៀត តែតាមមើលទៅគឺគេកំពុងតែអួតប្រាប់នាងថាគេជាអ្នកមានច្បាស់ណាស់។
<<ចិតសិបប្រទេស អស្ចារ្យណាស់>> នាងក៏លាន់មាត់សរសើរគេ។
<<ដល់ក្រុមហ៊ុនហើយ>> កំពុងសន្ទនាគ្នាយ៉ាងជក់មាត់ក៏ស្រាប់តែមកដល់ក្រុមហ៊ុនបាត់។
<<បងជីន តើខ្ញុំត្រូវធ្វើអី្វ?>> នាងក៏សួរគេពីកាងារដែលនាងត្រូវធ្វើ។
<<គ្មានអីច្រើនទេ ឯងគ្រាន់តែជួយរកមុខម្ហូបថ្មីឱ្យបងមកបានហើយ>>
<<បាន! ខ្ញុំនឹងជួយបងរក>> និយាយរួចក៏ដើរតាមពីក្រោយជីនទៅបន្ទប់ធ្វើការរបស់គេបាត់ទៅ។
<<បន្ទប់ធ្វើការរបស់បង ស្អាតណាស់>> នាងក៏សរសើរពីសោភណ្ឌភាពដ៏ស្រស់ស្អាតក្នុងបន្ទប់ធ្វើការរបស់គេ។
<<ឯងចូលចិត្តទេ?>>
<<ខ្ញុំចូលចិត្តណាស់>>
<<បើឯងចូលចិត្ត ឯងអាចមកបានគ្រប់ពេល>> គេក៏សប្បាយចិត្តដែលនាងចូលចិត្តហើយថែមទាំងអនុញ្ញាតិឱ្យនាងចេញចូលបានតាមចិត្តទៀតផង។
<<អរគុណ បងច្រើនណាស់>> នាងក៏អរគុណគេ ព្រោះគេល្អនឹងនាងណាស់ អាចថាល្អលើសពីបងប្រុសនាងទៅទៀត។ ពួកគេក៏ចាប់ផ្ដើមធ្វើការជាមួយគ្នាយ៉ាងសប្បាយចិត្តទៅ ។
+++
<<ក្រាបថ្វាយបង្គំ ព្រះអង្គម្វាស់និងម្ចាស់ក្សត្រី>> អ្នកបម្រើក៏បានមកគោរពស្ដេចនិងម្ចាស់ក្សត្រីដែលទើបត្រឡប់មកពីប្រទេសចិនវិញ។
<<បុត្រាយើងគេនៅឯណា?>> យាងមកដល់ភ្លាមទ្រង់ក៏សួរពីបុត្រាភ្លាម។
<<ក្រាបទូលព្រះអង្គ ព្រះរាជទាយាទយាងទៅហុីរ៉ូសុីម៉ាក្រាបទូល!>>
<<តើបុត្ររបស់យើងមានការអ្វីនៅហុីរ៉ូសុីម៉ាបានជាគេត្រូវទៅបែបនេះ?>> ម្ចាស់ក្សត្រីក៏សួរឡើង។
<<ក្រាបទូលម្ចាស់ក្សត្រីខ្ញុំម្ចាស់មិនច្បាស់ទេ ក្រាបទូល>>
<<មិនអីទេ ទៅធ្វើការវិញចុះ>> និយាយរួចទ្រង់ក៏ងាកមកស្ដាប់ព្រះស្វាមីមានសុវណ្ណី។
<<គេច្បាស់ជាលួចរត់ហើយ>> ទ្រង់ខ្ញាល់យ៉ាងខ្លាំងព្រោះទ្រង់ដឹងថាច្បាស់ថាបុត្ររបស់ខ្លួនបែបណា។
<<ព្រះអង្គកុំខ្ញាល់អី ឱ្យគេទៅៗព្រោះដល់ពេលគ្រងរាជ្យគេប្រាកដជាត្រឡប់មកវិញ គេអាចនឹងចង់មានសេរីភាពពេញលេញមុនពេលក្លាយជាស្ដេចក៏ថាបាន>> ទ្រង់ក៏បានមានសុវណ្ណីបញ្ចុះបញ្ចូលព្រះអង្គដោយលើកយកហេតុផលយ៉ាងសមស្រប ធ្វើឱ្យទ្រង់គិតបន្តិចដែរ។
<<ម្ចាស់អូន និយាយក៏ត្រូវបានបងទុកពេលឱ្យគេសិនចុះ!>> មានសុវណ្ណីរួចទ្រង់ក៏យាងចេញទៅបំពេញរាជកិច្ចបាត់ទៅ។
+++
<<ព្រះរាជទាយាទ ក្រាបទូលបានទៅស៉ើបសួរពីព្រលានយន្តហោះទាំងអស់ក្នុងរាជធានីហើយតែគ្មានដំណឹងពីព្រះនាងនោះទេក្រាបទូល>>
<<ម៉េចនឹងអាចទៅ ឬមួយក៏នាងនៅក្នុងប្រទេសនៅឡើយ ឆាប់បញ្ជូនមនុស្សតាមរកព្រះនាងឱ្យសព្វនៅក្នុងប្រទេសតែមិនត្រូវបើកជំហទេ ឮទេ?>> ទ្រង់ក៏គិតថាព្រះនាងអាចនឹងនៅក្នុងប្រទេសចិននៅឡើយទើបបង្គាប់ឱ្យជំនិតទៅតាមរកតែមិនត្រូវបើជំហប្រាប់អ្នកណាផ្ដេសផ្ដាសទេព្រោះអាចនឹងប៉ះពាល់ដល់គ្រួសារនិងប្រទេស។
<<ក្រាបទូល ព្រះអង្គ!>> ស្ដាប់ឮហើយ គេក៏ចេញទៅតាមរកព្រះនាងតាមបញ្ជា។
+++
<<ឈប់សិនទៅ ឆាប់មក!ទៅញុាំអាហារ>> គេក៏ប្រាប់នាងឱ្យឈប់ធ្វើសិន ព្រោះនាងធ្វើការមិនចង់ឈប់តែម្ដង ហើយក៏ទាញដៃរបស់នាងចេញពីបន្ទប់ធ្វើការសម្ដៅទៅរកឡានដើម្បីទៅញុាំអាហារពេលល្ងាច។
<<តែបន្តិចទៀតហើយៗ បងជីន!>> ពេលគេកំពុងទាញដៃនាង នាងក៏និយាយឡើងទាំងមិនដាច់អាល័យពីការងារ។
<<មិនបានទេ ឯងមិនទាន់ហូបអីតាំងពីថ្ងៃត្រង់ នេះឯងចង់ខ្យល់គរស្លាប់មែនទេ?>> គេក៏ស្ដីបន្ទោសនាងតែការស្ដីបន្ទោសនេះគឺបង្កប់ដោយការព្រួយបារម្ភ។
<<មិនអីទេបងជីន ខ្ញុំគឺជាមនុស្សរឹងមាំខ្ញុំអាចធ្វើបាន>> នាងនៅតែតវ៉ាចង់បង្ហើយការងារដែលនៅសល់។
<<បាន! បើឯងចង់បញ្ចប់វាឯងត្រូវយកវាទៅធ្វើនៅផ្ទះ>> គេក៏ដាក់លក្ខខណ្ឌឱ្យនាងយកការងារទៅបង្ហើយនៅផ្ទះព្រោះបើមិនចឹងទេ នាងច្បាស់ជាមិនបានបាយចូលពោះទេដោយសារតែការងារនឹងឯង។
<<ក៏បានដែរ យើងទៅញុាំបាយ!>> នាងក៏យល់ស្របទៅតាមលក្ខខណ្ឌរបស់គេហើយក៏រត់ឡើងឡានដើម្បីទៅញុាំអាហារពេលល្ងាច។ ហើយក៏ឆ្លៀតសន្ទនាគ្នាពេលកំពុងបើកឡានផងដែរ ។
<<ជីស៊ូតើឯងចង់ញុាំអ្វីដែរ?>> គេក៏សួរនាងមុនថានាងចង់ញុាំអ្វី។
<<ខ្ញុំចង់ញុាំស៊ុបសុីឈាន់>> នាងក៏ឆ្លើយតបទៅគេវិញ។
<<ម្ហូបចិនមែនទេ?>>
<<ត្រូវហើយ ព្រោះខ្ញុំចូលចិត្តស៊ុបនេះណាស់>> នាងក៏ឆ្លើយនឹងគេថែមទាំងបញ្ជាក់ប្រាប់គេទៀតផងថានាងចូលចិត្ត។
<<មិនអីទេ បងជូនឯងទៅ ដេជុនឆាប់ទៅភោជនីយដ្ឋានចិនទៅ!>> មិននិយាយច្រើនគេក៏បានប្រើជំនិតឱ្យបើកឡានទៅភោជនីយដ្ឋានចិនមួយកន្លែងនៅក្នុងក្រុង។
<<បាទ ចៅហ្វាយ!>> ឮបទបញ្ជាហើយក៏បានធ្វើតាម។
<<នេះបងមិនឆ្ងល់ទេឬ ហេតុអីបានជាខ្ញុំអាចញុាំម្ហូបចិនបាននុ៎ះ?>>នាងក៏សួរគេដោយសារឃើញគេមិនឆ្ងល់។
<<បងមិនឆ្ងល់ទេ ព្រោះបងដឹងហើយ ថាឯងគឺជាកូនកាត់ចិន!>> គេក៏និយាយខ្សឹបដាក់ត្រចៀករបស់នាងនៅពេលនិយាយពាក្យចុងក្រោយដោយមិនឱ្យជំនិតរបស់គេឮទេ។
<<នេះ! បងដឹងអី្វខ្លះ?>> នាងក៏និយាយខ្សឹបៗដាក់គេវិញតែក៏បង្កប់នៅភាពភ័យខ្លាចខ្លះដែរខ្លាចគេដឹងពីសាវតាពិតរបស់ខ្លួនឯង។
<<បងដឹងច្រើនខ្លាំងណាស់!>> គេក៏ខ្សឹបប្រាប់នាងថាគេបានដឹងពីនាងច្រើនតែគេមិនបញ្ជាក់នោះទេថាគេដឹងថានាងជាព្រះនាងឬមួយក៏អត់នោះទេ។
<<អរ នោះដល់ហើយឆាប់ចុះមក!>> នាងក៏បង្វែងដានដោយការប្រាប់ទៅគេថាមកដល់កន្លែងញុាំអាហារហើយណាមួយក៏ធ្វើឱ្យខ្លួនឯងមិនសូវភ័យផងដែរ។
<<ឆាប់ចូលទៅ ដេជុនឯងក៏មកញុាំដែរមក!>> គេក៏មិនភ្លេចហៅជំនិតរបស់គេនោះទេ។
<<មិនកើតទេដឹងចៅហ្វាយ?>> គេរៀងក្រែងចិត្តចៅហ្វាយរបស់គេ។
<<បើយើងហៅហើយ ឆាប់មក!>> គេក៏ធ្វើជាសម្លុតដេជុនឱ្យមកអង្គុយញុាំជាមួយគ្នា។ នៅក្នុងហាងពួកគេទាំងបីកំពុងញុាំយ៉ាងឆ្ងាញ់ក៏មានការចុះផ្សាយព័ត៌មានមួយតាមរយៈទូរទស្សន៍ទាក់ទងនឹងព្រះរាជទាយាទនៃប្រទេសកូរ៉េខាងត្បូង ។
(ព្រះរាជទាយាទនៃប្រទេសកូរ៉េព្រះអង្គម្ចាស់លី ស៊ូងជីនបានប្រកាសពីដំណឹងអភិសេករបស់ទ្រង់ជាមួយព្រះនាងនៃប្រទេសជិតខាងនៅឆ្នាំក្រោយនេះហើយ តាមការប៉ាន់ស្មាន ពួកយើង ឮគិតថាព្រះនាងដែលត្រូវរៀបអភិសេកជាមួយព្រះអង្គប្រាកដជាព្រះនាងនៃប្រទេសចិនហើយព្រោះប្រទេសទាំងពីរគឺជិតស្និទ្ធនឹងគ្នាណាស់ អាចនឹងមានការផ្សារភ្ជាប់ខ្សែស្រឡាយជាមួយគ្នាក៏ថាបាន!) ពិធិករបាននិយាយរៀបរាប់ពីព័ត៌មានរបស់ខ្លួនទាក់ទងនឹងព្រះរាជទាយាទនៃប្រទេសកូរ៉េនឹងកូនក្រមុំរបស់ទ្រង់រួចហើយបាននិយាយពីមតិផ្ទាល់ខ្លួនតាមក្រោយ។
~ប្រូង~
<<ជីស៊ូនេះឯងកើតអី្វឬអត់?>> គេភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលសុខៗនាងក៏ធ្វើឱ្យកែវបែកបន្លឺសំឡេងឡើងយ៉ាងខ្លាំង។
<<ខ្ញុំសុំទោសផង គឺ...អត់មានអីទេ សុំទោសផងបងជីន>> នាងហាក់ភាំងនឹងព័ត៌មានមុននេះបន្តិច ទើបធ្វើឱ្យកែវបែកហើយក៏ប្រញាប់សុំទោសយ៉ាងលឿន។
<<នេះ! មិនអីទេមែនទេ មានត្រូវត្រង់ណាទេ?>> គេសួរនាងហើយក៏ទាញដៃរបស់នាងមកមើលចង់ដឹងថាមានរបួសកន្លែងណាឬមួយក៏អត់។
<<អត់ទេ បងកុំបារម្ភអី ខ្ញុំឆ្អែតហើយ!>> នាងក៏ប្រាប់គេថានាងមិនអីទេដើម្បីកុំឱ្យគេបារម្ភរួចក៏ចង់ទៅផ្ទះវិញដោយការប្រាប់ថាឆ្អែត។
<<ល្អ តោះទៅអ្នកបម្រើគិតលុយ>> គេក៏យល់ព្រមតាមនាងរួចក៏គិតលុយមុននឹងចេញទៅ គេក៏ដកកាតមួយដែលមានបញ្ជាក់ពីឈ្មោះថាលី សុ៊កជីនមកដើម្បីគិតលុយ។
+++
<<នៅហាងមុននេះ ឯងមិនអីទេមែនទេ?>> មកដល់ផ្ទះភ្លាមមិនទាន់ចុះពីឡានស្រួលបួលផងគេក៏សួរនាងបន្តិចពីរឿងនៅហាងមុននេះ។
<<ខ្ញុំមិនមានកើតអីឯណា បងជីន!>> នាងក៏ឆ្លើយទៅគេដោយបង្ហាញពីដៃទាំងពីររបស់នាងទៅឱ្យគេមើលព្រោះនាងគិតថាគេសួរចង់ដឹងថានាងមានរបួសដោយសារកែវនោះឬក៏អត់។
<<មិនមែនទេ បងចង់ដឹងថាឯងកើតអីឬអត់ពេលមើលព័ត៌មាននោះ?>> គេក៏សួរនាងឱ្យចំតែម្ដងចៀសវាងយល់ច្រឡំទៀត។
<<ខ្ញុំ...ខ្ញុំមិនអីទេ ហេតុអីខ្ញុំត្រូវកើតអីនោះ ព័ត៌មាននោះមិនមានអីទាក់ទងនឹងខ្ញុំផងនឹង!>> នាងក៏គិតបន្តិចមុននឹងឆ្លើយចៀសវាងភ្លាត់មាត់ប្រាប់ការពិតទៅគេ។
<<ល្អហើយ ឆាប់ចូលគេងទៅ>> សួរនាងអស់ចិត្តហើយក៏លានាងទៅសម្រាកមុន។
+++
មកដល់ក្នុងបន្ទប់ភ្លាមជីស៊ូអង្គុយចុះនៅនឹងតុគ្រឿងសម្អាងរបស់នាងគិតពីរឿងមុននេះភ្លាម ។
<<តើគាត់ជាព្រះរាជទាយាទដែលខ្ញុំត្រូវរៀបអភិសេកជាមួយមែនទេ?>> នាងក៏គិតតែម្នាក់ឯងនៅក្នុងបន្ទប់ទាំងមុខស្រពោនពេលឮពាក្យរៀបអភិសេកនាងពិបាកចិត្តបន្តិចហើយតែពេលឮថាអ្នកណាជាកូនកំលោះនាងរឹតតែមិនសប្បាយចិត្ត។

Continue Reading

You'll Also Like

1.3K 188 24
PARK SUNGHOON X CHOI Y/N ស្នេហាមួយដែរមានទាំងភាពផ្អែមល្អែមរួមនឹងការឈឺចាប់ តើចុងបញ្ចប់ពួកយើងដើរដល់ចំណុចណា?
3.9K 130 5
"ក្តីសុខរបស់ខ្ញុំគឺពេលដែលមើលនាងពិបាកដកដង្ហើម"
4K 39 2
ជាសាច់រឿងតពី Season 1 របស់ selfish love ក្រោយពីតួអង្គស្រីបានស្លាប់អស់រយៈ 5 ឆ្នាំហើយបន្សល់នូវតែភាពក្រំក្រៀមឲ Jin មករហូតតែក៏មានរឿងមួយដែលនឹកស្មានមិនដល់ប...
3.9K 109 27
She's 18 (Rhian Santos) while he's 23 (Matthaeus Saavedra), she's ordinary student while he's popular & ssg president, What faith are destined to the...