ទីប្រឹក្សាបេះដូង💞(ចប់)

FANG-SIYOON tarafından

8.7K 881 111

ស្នេហាតែងមានឧបសគ្គ ប៉ុន្តែតើស្នេហារវាងបងប្អូនធម៌មួយគូនេះអាចទទួលបានសុភមង្គលដែរទេ ព្រោះថាទំនាក់ទំនងនេះមានម្ខាងម... Daha Fazla

ផ្ដើមរឿង
ភាគទី១:ការចាកចេញ
ភាគទី០២:ការជួបគ្នាលើកដំបូង
ភាគទី០៣:យកចិត្ត
ភាគទី០៤:ហេតុអីបងឱបនាង
ភាគទី០៦:គួរស្រឡាញ់
ភាគទី០៧:ប្ដីមើលប្រពន្ធមិនបានទេឬ
ភាគទី០៨:គុំគួន
ភាគទី០៩:ហួងហែង
ភាគទី១០:ដឹងសុខទុក្ខ
ភាគទី១១:អេហ៍អ្នកកម្លោះ!ហេតុអីមិនលួងប្រពន្ធ
ភាគទី១២:សន្យា
ភាគទី១៣:គូដណ្តឹង
ភាគទី១៤:ជូនអូនទៅលេងប្អូន
ភាគទី១៥:ម្ចាស់បំណុល
ភាគទី១៦:សម្ពាធបេះដូង
ភាគទី១៧:តាមខួរក្បាលឬបេះដូង
ភាគទី១៨:ហួងហែង
ភាគទី19:ម្ចាស់បេះដូង
ភាគទី20:បងហត់ហើយ
ភាគទី21:មិនសំខាន់
ភាគទី22:ភ្លេចឋានៈ
ភាគទី24:យ៉ុនហ្គីមនុស្សសំអុយ
ភាគទី25:អារម្មណ៍រីករាយ
ភាគទី26:មនុស្សខ្ញុំស្រឡាញ់
ភាគទី27:បងហូរទឹកភ្នែកព្រោះគេអូនយំព្រោះបង
ភាគទី28:ទិញភាគហ៊ុន
ភាគទី29:អារម្មណ៍ដដែលៗ
31:យល់ចិត្ត
32+33:បងតែងចង់ឈ្នះ
34+35+36:ជាផ្កាយពិតប្រាកដ
37:គាំងនឹងទង្វើបង
38:សងភាពស្អាតស្អំ
39:អូនមិនល្ងង់
40:ទង្វើច្បាស់ជាងសម្ដី
41:
42:ចាំទុកក្នុងខួរ
43:សម្ដែង
44:របស់សំខាន់
45:អស់សិទ្ធិ
46:កម្មពារ
47:ហេតុផលពិតដែលឲគេចាកចេញ
48:និស្ស័យ
49:ស្គាល់អារម្មណ៍កក់ក្ដៅសារជាថ្មី
50:នឹកអូនពេលស្រវឹង
51:ជម្រើស
52:ភាគបញ្ចប់
ភាគទី30:លាក់បាំង

ភាគទី០៥:ស្វែងរកការងារ

199 18 0
FANG-SIYOON tarafından

ទីប្រឹក្សាបេះដូង💞

2ឆ្នាំកន្លងផុតទៅ

នេះក៏កន្លងផុតជាយូរដែរហើយឯកម្លោះតូចដែលរៀនឆ្នាំទី2ក៏រៀនចប់ហើយដែរ កាន់តែធំសម្រស់ក៏កាន់តែកើន ទៅណាមកណាមានគេចោមរោមជាច្រើនព្រោះគេជាមនុស្សរួសរាយបែបនេះមិនខ្វះអ្នកស្រឡាញ់ចូលចិត្តទេ

<ហឹកៗហេតុអីបានជាការងារពិបាករកបែបនេះ>រាងតូចពេបមាត់គេដើររកការងារមួយថ្ងៃហើយគ្មានក្រុមហ៊ុនណាទទួលសោះ

¶ត្រឡប់ទៅមុននេះបន្តិច

<ទើបរៀនចប់>បុគ្គលិកស្រីម្នាក់ជាអ្នកគ្រប់គ្រងផ្នែកធនធានមនុស្សសួរទាំងលើកចិញ្ចើមម្ខាង ទើបរៀនចប់ហើយក្នុងស្រុកទៀត

<បាទ>រាងតូចញញឹមតបយ៉ាងរហ័សឯដៃខ្ញាំជើងខោត្រង់សាច់ក្រណាត់កន្លែងភ្លៅខ្លួនទាំងសងខាងគេភ័យខ្លាំងណាស់

<គ្មានបទពិសោធន៍ហើយមកដាក់ពាក្យនៅក្រុមហ៊ុនយើង>សំណួរនៅតែបន្តអស់ជាច្រើនសំណួរឯរាងតូចពេលនេះគឺត្រូវរងចាំលទ្ធផល

<បាទ>ញើសកាន់តែស្រក់រាងតូចភ័យខ្លាំងណាស់ពេលនេះបន់អស់ហើយគ្រប់វត្ថុសក្ក័សិទ្ធ

<សុំទោសផងជំនាញលោកខាងយើងមិនអាចទទួលបានទេ>គេបិទនិងរុញសាមីឲទៅរាងតូចវិញ ឯរាងតូចញញឹមមិនសមយកឯកសារមកវិញនិងឱនគោរពតាមសុជីវធម៌

¶បច្ចុប្បន្ន

តាក់សុីបានចតឈប់នៅពីមុខក្រុមហ៊ុនដ៏ធំខ្ពស់ស្រឡះមួយ រាងតូចសម្លឹងមើលទៅជាន់លើបង្អស់ទាំងញញឹមលើកទឹកចិត្តខ្លួនឯង

<ស៊ូៗ>រាងតូចលើកដៃធ្វើFightingរួចទើបឈានចូលទៅក្នុងរងចាំការសម្ភាសន៍

<minអូនមកធ្វើអីទីនេះ>សម្លេងក្រល៎របស់
កម្លោះវ័យកណ្ដាលតែសម្រស់មិនប្រែនៅតែដូចក្មេង18 សួរឡើងកាលបើឃើញប្អូនខ្លួនមកក្រុមហ៊ុនខ្លួន រាងក្រាស់សុំរាងតូចធ្វើប្អូនបានមួយឆ្នាំហើយ

<អូហ៍!Yoonគឺអូនមកដាក់ពាក្យ ចុះបង>គេដើរអស់ច្រើនក្រុមហ៊ុនហើយតែគ្មានអ្នកណាទទួលទេព្រោះគេគ្មានបទពិសោធន៍

<ចូលក្នុងសិនមក>រាងតូចដើរតាមរាងក្រាស់ចូលក្នុងក្រោមក្រសែភ្នែកមនុស្សជាច្រើនគូរចម្លែកចិត្តនឹងវត្តមានក្មេងតូចក្បែរដៃលោកប្រធាន

<នេះជាក្រុមហ៊ុនបងហ៎>គ្រាន់តែចូលមកខាងក្នុងភ្លាមរាងតូចក៏សួរភ្លែតព្រោះឃើញផ្លាកកញ្ចក់ដែលដាក់លើតុធ្វើការនេះស្គាល់គ្នាយូរហើយគេមិនដែលដឹងសោះថារាងក្រាស់ជាម្ចាស់ក្រុមហ៊ុនធំបែបនេះ

<បាទហេតុអីភ្ញាក់ផ្អើលបែបនេះ>រាងក្រាស់ហាក់អស់សំណើចតិចៗមើលទៅគេហាក់ដូចជាភ្ញាក់ផ្អើលណាស់ពេលដឹងថាគេជាប្រធានក្រុបហ៊ុនបែបនេះ

<ព្រោះបងឡូយណាស់>រាងតូចញញឹមលឹបភ្នែកលើកមេដៃពីរសរសើរ គិតទៅគេមានសំណាងណាស់មើលទៅមានបងឡូយៗបែបនេះខុសពីគេដាច់

<Zinចូលមកក្នុងបន្តិច>រាងក្រាស់ក៏callទៅជំនិតដែលនៅបន្ទប់មួយទៀត

<បាទចៅហ្វាយ>មួយសន្ទុះកម្លោះសង្ហាម្នាក់ទៀតក៏បង្ហាញខ្លួន រាងតូចសម្លឹងមើលឥតព្រិចសាងភាពមិនពេញចិត្តឲអ្នកម្ខាងទៀតជាខ្លាំង

<ហ្ហេម!នាំJiminទៅសម្ភាសន៍ទៅ>រាងក្រាស់ក្រហឹមកាត់ខ្សែភ្នែករាងតូចបន្តិច ទោះបីរាងតូចជាប្អូនក៏ដោយក៏គេមិនអាចធ្វើខុសច្បាស់ក្រុមហ៊ុនដែរ

<បាទចៅហ្វាយ អញ្ជើញអ្នកប្រុសJimin>មើលក៏ដឹងថាប្រុសម្នាក់នេះសំខាន់ចំពោះចៅហ្វាយទើបគេហៅថាអ្នកប្រុសបែបនេះ

<ឈ្មោះ Park Jimin អាយុ22ឆ្នាំ?>zinនិយាយទាំងភ្នែកសម្លឹងមើលសាមីប្រវត្តិរូបរបស់រាងតូច

<បាទមែនហើយ>

<ទើបរៀនចប់ គ្មានបទពិសោធន៍?>

<បាទមែនហើយ>

<មិនអីទេពួកយកទទួលយកលោកស្អែកលោកមកទីនេះក្នុងនាមជាបុគ្គលិកហាត់ការសិនចុះ>

<ស្វាគមន៍អ្នកប្រុសJiminមកS.G.Group>ជំនិតសង្ហាចាប់ដៃស្វាគមន៍អ្នកចំណូលថ្មីទាំងញញឹម

<ហិកៗ បាទអរគុណសូមលោកជួយណែនាំផង>រាងតូចញញឹមតបនិងមិនភ្លេចស្នើរសុំជំនួយ ចេញពីក្រុមហ៊ុនរាងតូចក៏ទៅហាងដើម្បីទិញសម្លៀកបំពាក់ទៅធ្វើការ

¶យប់

ព្រះអាទិត្យលិចបាត់តាមកាលពេលវេលា ឯមនុស្សគ្រប់គ្នាក៏ឈប់សម្រាកពីការងារវិលមកទីសម្រាកខ្លួនវិញ

នាយកម្លោះសង្ហាដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនផលិតទឹកអប់ធំនិងល្បីជាងគេនៅក្នុងប្រទេសក៏ដូចជាសាយភាយឥទ្ធិពលទៅក្រៅប្រទេស កំពុងគេកើយយ៉ាងសុខស្រួលលើភ្លៅសខ្ចីរបស់អ្នកមាននាមជាប្អូនដែលកំពុងមើលទូរទស្សន៍ដោយដៃអង្អែលសក់នាយលេង

<ការងារថ្ងៃនេះយ៉ាងម៉េចដែរyoon>jiminឱនមុខមកសួរអ្នកដែលគេងកើយភ្លៅខ្លួនវាជាទម្លាប់ហើយព្រោះពួកគេតែងតែចំណាយពេលនៅជាមួយគ្នារាល់ថ្ងៃបន្ទាប់ពីyoongiបញ្ចប់ការងារ jiminដូរមករស់នៅខនដូរyoongiមួយឆ្នាំហើយដោយសារតំបន់ដែលគេនៅពីមុនមានបញ្ហាទើបរាងក្រាស់បបួលឲមកនៅទីនេះ រាងក្រាស់មកគេងទីនេះជាញឹកញាប់ដោយប្រាប់ថាខ្ជិលទៅផ្ទះរាងតូចក៏មិនឃាត់ (គេងធម្មតាទេ🌚)

<ឃើញមុខអូនបងបាត់ហត់តែម្ដង សឺត~>មិននិយាយតែមាត់ដៃរវាមបបូរមាត់រពិលក៏ចាប់ដៃស្រឡូនមកថើមស្រង់យកក្លិនក្រអូបផងដែរ

<ផាច់~សម្ដីព្រានមិនដឹងបោកកូនគេបានប៉ុន្មាននាក់ហើយទេ>jiminវៃដើមដៃអ្នកខាងក្រោមបន្តិចដោយសារការអៀន ទោះបីជានៅជាមួយគ្នារាល់ថ្ងៃតែគេនៅតែមានអារម្មណ៍អៀនyoongiដដែល ទេៗចង់លើសមុនផង
__________

ព្រឹកថ្ងៃថ្មី

ថ្ងៃថ្មីរាងតូចកំពុងចាប់ផ្ដើមជីវិតថ្មីដូចគ្នាគេក្រោកពីព្រលឹមធ្វើអាហារសម្រាប់ខ្លួនឯងនិងទុកសម្រាប់រាងសង្ហាជាបងដូចទម្លាប់រាល់ដងផងដែរ

រថយន្តសេរីទំនើបចតឈប់ក្នុងបរិវេណក្រុមហ៊ុនសម្ព័ន្ធYG-Groupរាងសង្ហាចុះពីឡានដើរចូលទៅខាងក្នុងដោយទឹកមុខនឹងធឹងមានអំណាច ឯរាងតូចទាល់តែyoongiចូលទៅបាត់មួយសន្ទុះទើបគេដើរចូលតាមក្រោយដោយមុននឹងប្រាប់ថាគេទៅបន្ទប់ទឹក

<អ្នកទាំងអស់គ្នាទុកការងារបន្តិច ពេលនេះខ្ញុំសុំណែនាំនេះជាបុគ្គលិកថ្មីឈ្មោះParkJimin>Zinណែនាំទៅឯបុគ្គលិកដទៃក៏ទះដៃអបអរ

<សូមជួយណែនាំផង>រាងតូចឱនគោរពនិងមិនភ្លេចបង្ហាញស្នាមញញឹមរបស់ខ្លួននោះទេ jiminមាននាទីជាក្មេងហាត់ការតែដោយសារតែលេខាចាស់ជាប់សម្រាលកូនទើបគេត្រូវធ្វើជាលេខាសិនណាមួយមានរាងក្រាស់ជាខ្នងផង🤪

តុកៗ~

<ចូលមក>សម្លេងក្រល៎គ្រាន់តែស្ដាប់ក៏ដឹងថាម្ចាស់ជាមនុស្សម៉ត់ចត់ថ្នាក់ណា

<បាទលោកប្រធានគឺដល់ពេលប្រជុំហើយ>រាងតូចចូលមកដាស់តឿនតាមទម្លាប់ ឮហើយរាងក្រាស់ក៏ងើបសារ៉េអាវមុននឹងដើរចេញទៅដោយមានលេខាតូចតាមពីក្រោយ

<ចាប់ផ្ដើមទៅ>គ្រាន់តែឮបែបនេះប្រធានតាមផ្នែកនៃប្រូជែកនីមួយៗក៏នាំគ្នាណែនាំ ឯរាងក្រាស់ក៏ស្ដាប់ចំណែករាងតូចក៏កត់ចំណុចសំខាន់ៗទុកនៅក្នុងកំព្យូទ័រខ្លួន

<សម្រាប់ក្លិនលើកនេះគឺខ្ញុំបានផ្ញើគម្រោងឲលោកប្រធានរួចហើយដែលគឺយើងយកប្រភេទក្លិនស្រាលនៃផ្កាកុលាបនិងប្រេងចំនួន15%ដែលអាចជាប់រយៈពេលប្រហែល10-12ម៉ោងហើយការប្រើដែលមានប្រសិទ្ធភាពល្អគឺលើចំណុចជីបចររួមមានក.ដៃទាំងពីរនិងកញ្ចឹងក>ប្រធានក្រុមបច្ចេកទេសបានរៀបរាប់ពីរូបធាតុផ្សំនិងរបៀបប្រើប្រាស់ដល់អ្នកក្នុងអង្គប្រជុំ ទឹកអប់លើកនេះគឺយកព៌ណផ្កាឈូកស្រាលដែលផ្សំដោយស្រទាប់ផ្កាកុលាបនិងជាតិប្រេងដទៃទៀត

<ការរចនាម៉ូដដបគឺយើងជាដបមានមុខច្រើនដែលវាសាកសមជាមួយប្រភេទក្លិននិងសាកសមសម្រាប់សុភាពនារីដែលមានចំណងចំណូលចិត្តចំពកកកិនស្រាលស្រទន់អមភាពថ្លៃថ្នូ>ប្រធានក្រុមខាងផ្នែក ច្នៃម៉ូតរៀបរាប់ពីការរចនាដបទឹកអប់និងបង្ហាញគម្រូពៀង

<សម្រាប់មូ៉ដែលខ្ញុំគិតថាគួរយកកាង យូអុីព្រោះនាងមានប្រជាប្រិយណាស់បច្ចុប្បន្ន>

<តែនាងទើបមានរឿងអាស្រូវថ្មីៗនេះទេ>

<ទាក់ទងទៅជំនួយការ"ឈី"យើងត្រូវការក្មេងគេជាម៉ូដែលឲទឹកអប់ម៉ូដនេះ>សម្លេងក្រល៎កាត់ការវែកញែកនិងបញ្ជាក់តម្រូវការខ្លួន

<តែលោកប្រធានគេមិនងាយទទួលថតទេឆ្លងប្រទេសទេ>ប្រធានផ្នែកម្នាក់ស្រាប់តែហារឡើងឲទាក់ទងlee ji Eunដូចឲកុលាបមានក្លិនអញ្ចឹង

lee ji EunឬIUជាតារាម៉ូដែលដ៏ល្បីប្រចាំប្រទេសZអាយុ30ឆ្នាំមុខមាត់ស្រស់ស្អាតដែលមើលទៅមិនសមអាយុ រាងកាយច្រលឹងស្បែកសភ្លឺថ្លាចរឹកក៏រួសរាយសុភាពរាបសារទាក់ចិត្តមនុស្សគោរពឲចូលចិត្តស្រឡាញ់មិនអាចហាមបានតែទាស់ថាគេពិបាកទាក់ទងបានមិនចឹងក៏ត្រូវការប្រើពេលយូរទើបទាក់ទងមកសហការបាន

<ក្រែងវាជាតួនាទីលោក? បិទការប្រជុំ>រាងក្រាស់ថាដោយមាំ មិននិងក្រោកចេញទៅដោយមានលេខានិងជំនិតតាមទៅដូចដើម

<ធ្វើយ៉ាងម៉េច>ប្រធានផ្នែកនីមួយៗហាក់មានសម្ពាធថែមព្រោះជាតារាដែលពិបាក

<មែនហើយៗការងារលើកនេះពិបាកណាស់>រាងក្រាស់ចេញទៅសម្លេងរអ៊ូរទាំក៏ឮឡើង




































Okumaya devam et

Bunları da Beğeneceksin

324K 18.6K 19
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
296K 34.3K 86
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
4.8M 302K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
609K 49.7K 23
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...