ទីប្រឹក្សាបេះដូង💞(ចប់)

By FANG-SIYOON

8.6K 881 111

ស្នេហាតែងមានឧបសគ្គ ប៉ុន្តែតើស្នេហារវាងបងប្អូនធម៌មួយគូនេះអាចទទួលបានសុភមង្គលដែរទេ ព្រោះថាទំនាក់ទំនងនេះមានម្ខាងម... More

ផ្ដើមរឿង
ភាគទី០២:ការជួបគ្នាលើកដំបូង
ភាគទី០៣:យកចិត្ត
ភាគទី០៤:ហេតុអីបងឱបនាង
ភាគទី០៥:ស្វែងរកការងារ
ភាគទី០៦:គួរស្រឡាញ់
ភាគទី០៧:ប្ដីមើលប្រពន្ធមិនបានទេឬ
ភាគទី០៨:គុំគួន
ភាគទី០៩:ហួងហែង
ភាគទី១០:ដឹងសុខទុក្ខ
ភាគទី១១:អេហ៍អ្នកកម្លោះ!ហេតុអីមិនលួងប្រពន្ធ
ភាគទី១២:សន្យា
ភាគទី១៣:គូដណ្តឹង
ភាគទី១៤:ជូនអូនទៅលេងប្អូន
ភាគទី១៥:ម្ចាស់បំណុល
ភាគទី១៦:សម្ពាធបេះដូង
ភាគទី១៧:តាមខួរក្បាលឬបេះដូង
ភាគទី១៨:ហួងហែង
ភាគទី19:ម្ចាស់បេះដូង
ភាគទី20:បងហត់ហើយ
ភាគទី21:មិនសំខាន់
ភាគទី22:ភ្លេចឋានៈ
ភាគទី24:យ៉ុនហ្គីមនុស្សសំអុយ
ភាគទី25:អារម្មណ៍រីករាយ
ភាគទី26:មនុស្សខ្ញុំស្រឡាញ់
ភាគទី27:បងហូរទឹកភ្នែកព្រោះគេអូនយំព្រោះបង
ភាគទី28:ទិញភាគហ៊ុន
ភាគទី29:អារម្មណ៍ដដែលៗ
31:យល់ចិត្ត
32+33:បងតែងចង់ឈ្នះ
34+35+36:ជាផ្កាយពិតប្រាកដ
37:គាំងនឹងទង្វើបង
38:សងភាពស្អាតស្អំ
39:អូនមិនល្ងង់
40:ទង្វើច្បាស់ជាងសម្ដី
41:
42:ចាំទុកក្នុងខួរ
43:សម្ដែង
44:របស់សំខាន់
45:អស់សិទ្ធិ
46:កម្មពារ
47:ហេតុផលពិតដែលឲគេចាកចេញ
48:និស្ស័យ
49:ស្គាល់អារម្មណ៍កក់ក្ដៅសារជាថ្មី
50:នឹកអូនពេលស្រវឹង
51:ជម្រើស
52:ភាគបញ្ចប់
ភាគទី30:លាក់បាំង

ភាគទី១:ការចាកចេញ

470 31 7
By FANG-SIYOON

ព្រឹក្សាបេះដូង💞

គ្រប់គ្នាសុទ្ធតែមានមនុស្សដែលខ្លួនស្រឡាញ់ឬក៏លួចស្រឡាញ់ ចំពោះខ្ញុំក៏ដូចគ្នាគឺខ្ញុំបានស្រឡាញ់មនុស្សម្នាក់តែព្រេងវាសនាដូចជាលេងសើចណាស់បង្កើតរនាំងដ៏ធំឃាំងខ្ញុំជាមួយស្នេហានេះ ការចាប់ផ្ដើមពិតជាល្អណាស់តែយូរទៅក៏ប្រែជាសោះកក្រោះទៅវិញ មើលទៅវាអស់ផ្លូវដើរហើយ

<អេ៎! minអូនទៅណា>សម្លេងក្រល៎ធំរបស់កម្លោះសង្ហាMin Yoongi សួរទៅប្អូនទាំងញញឹម Jiminជាប្អូនធម៌របស់ពួកគេស្គាល់គ្នានៅពេលដែលYoongiបែកជាមួយសង្សារចាស់របស់គេ

<អូហ៌!បងមកយ៉ាងម៉េចបាន>Park Jimin
រាងតូចរូបស្រស់របស់យើងនេះឯង សួរទៅកាន់បងធម៌ទាំងភាក់ផ្អើលព្រោះថ្ងៃនេះឮថាគេនៅក្រៅប្រទេសមិនអញ្ចឹង

<បងសួរអូនថាចង់ទៅណា>រាងក្រាស់មិនចាប់អារម្មណ៍នូវសំណួររបស់រាងតូចនៅតែប្រឹងទទូចចង់បានចម្លើយ

<អូន~>និយាយមិនទាន់ចប់ផងសម្លេងអ្នកទីបីក៏ចូលមកជ្រែកនូវសារសម្ដីបាត់ទៅហើយ

<min!អូនកំពុងនិយាយជាមួយអ្នកណានឹង> ជាម្ចាស់សម្លេងដែលកំពុងសួរមករាងតូចដោយស្នាមញញឹមផងដែរ

<Yi!ក្រែងបងថាចាំនៅចំណតឬ>រាងតូចប្រញាប់ដកដៃចេញពីរាងសង្ហាYoongiជាប្រញាប់ដើម្បីកុំឲនាយកម្លោះម្នាក់ទៀតឃើញទាន់ តែសាងភាពក្ដៅក្រហាយឲYoongiជាខ្លាំង នេះអូនខ្លាចវាប្រចណ្ឌ័ហ៎ ខ្លាចវាដកថយឬ

<បងបាត់អូនយូរទើបបងមករក>Yiboនៅតែរក្សាស្នាមញញឹមនិងចាប់ដៃរាងតូចម្ខាងមកប្រុងនឹងទាញមកក្បែរខ្លួនតែនាយជាបងមិនព្រមសោះ

<min!តើគេនេះត្រូវជាអីនឹងអូន>Yiboលើកចិញ្ចើមសួរព្រោះមើលតាមកាយវាការដូចជាហួងហែងរាងតូចខ្លាំងណាស់

<ជាអីក៏បានមិនមែនជារឿងរបស់ឯងទេ>ថាហើយក៏ប្រឹងទាញដៃរាងតូចមកខាងខ្លួននិងចេញជាប្រញាប់

<បងធ្វើអីនឹងYoonអូនមានណាត់ជាមួយបងBoណា>រាងតូចក្រាញននៀលមិនព្រមឡើងឡានព្រោះខ្លួនមិនទាន់បានសូម្បីលារាងសង្ហាYiboដែលជាបងថែមទាំងខកណាត់ជាមួយបងថ្លៃទៀតផង

<ជាសង្សារអូនមែនទេ>Yoongiសួរទៅរាងតូចដែលនៅក្នុងឡានទាំងកំហឹង ហេតុអីក្មេងម្នាក់នេះរឹងទទឹងបែបនេះគេប្រាប់ហើយថានៅក្មេងកុំទាន់មានស្នេហាហេតុអីមិនស្ដាប់តាមខ្លួនបែបនេះ

<អូនមានសង្សារហេតុអីមិនប្រាប់បង ហើយអូនមិនដឹងទេហ៎ថាវាព្រាននារីថ្នាក់ណា>

<មែនហើយប្រាប់ធ្វើអីបើបងចោលម្សៀតថ្នាក់នេះ>សម្ដីដែលបន្ទោសខ្លួនឯងធ្វើឲជីមីនខឹងជាខ្លាំងគេនិយាយហាមតែគាត់មិនស្ដាប់សោះ

<បងគិតចឹងទៀតហើយ ហេតុអីបងចូលចិត្តគិតចឹងម្ល៉េះអូនថាហើយថាអូនមិនទាន់មានសង្សារទេ ហើយបងBoគាត់ក៏កែខ្លួនហើយដែរឥឡូវគាត់ដកខ្លួនឈប់ព្រានទៀតហើយ>

<ចឹងគេជាអ្នកណាអូនណាត់ជាមួយគេញឹកណាស់ឬ បានជាខំនិយាយការពារវាបែបនេះ>

<គាត់ជាបងរបស់អូន ហើយអូននិយាយតាមការពិតដែរ>រាងតូចតបទៅតាមការពិតមិនលាក់លាមព្រោះដូចគេនិយាយចឹងគេមិនដែលកុហកមនុស្សដែលគេស្រឡាញ់ទេ

<បងប្អូនគេនិយាយគ្នាបងអូនចឹងឬ បើគេឮគេមិនគិតថាអូននិងគេជាសង្សារគ្នាហើយទេហ៎>

(បងប្អូនក្នុងត្រកូលណាប្រូ😶)

<តែអូនក៏និយាយបែបនឹងជាមួយបងដែរ>រាងតូចចាប់ផ្តើមប្រកែករកយុត្តិធម៌ឲខ្លួនមែនហើយគេក៏និយាយជាមួយYoongiអូនបងដូចគ្នាហេតុអីបានគាត់មិនលើកមកនិយាយផង

<បងផ្សេងអាគាត់នោះផ្សឹងកុំយកមកលូកលំគ្នា>Yoongiអែបឡាននៅចិញ្ចើមថ្នល់ហើយងាកមកប្រកែកយ៉ាងប្រញាប់ កុំយកគេប្រៀបធៀបជាមួយអាបុិកមុខព្រាននោះគេមិនដូចវាទេ(មិនដូចទេព្រោះបុិកឯងព្រានជាង😒)

<ហុឺយ!ឥឡូវបងចង់យ៉ាងម៉េច>រាងតូចដកដង្ហើមធំយល់ថាកាន់តែមានសម្ពាធព្រោះរាងក្រាស់ធ្វើបែបនេះដូចជាផ្ដល់ក្ដីសង្ឃឹមឲគេថែមទៀត ឲគេចេះតែហួសព្រំដែនកាន់តែឆ្ងាយ

<ឈប់ហៅវាថាបងទៀតឈប់ទាក់ទងជាមួយវាទៀត អូនធ្វើបានទេ>

<អូនធ្វើមិនបានរឿងផ្សេងអូនព្រមតែរឿងនេះមិនអាចទេ>ធ្វើបានយ៉ាងម៉េចបើគាត់បងអាចចាត់ថាបងបង្កើតទៅហើយខុសតែមិនមែនឈាមតែមួយ😐

<វាសំខាន់ថ្នាក់នេះផង>រាងក្រាស់លើកចិញ្ចើមសួរក្នុងទ្រូងក៏ហាក់ឈឺតិចៗពេលឮការបដិសេធគ្មាននរណាហ៊ានបដិសេធគេទេជាពិសេសសង្សារគេនិងប្អូនគេម្នាក់នេះក៏ដូចគ្នាតាំងពីដើមមកjiminមិនដែលបដិសេធនឹងខ្លួនម្ដងណាឡើយ

រីងៗៗ~

<Hello!SOUMEអូហ៌បន្តិចទៀតបងទៅដល់>រាងក្រាស់ដាក់ទូរស័ព្ទរាងតូចជាគូរដណ្ដឹងចុះមុននឹងងាកមកនិយាយជាមួយអ្នកក្បែរដៃ ទាំងមុខមាំអារម្មណ៍ពេលនេះគេមិនអាចនិយាយជាមួយក្មេងនេះបានឡើយមិនចឹងមុខជាទប់កំហឹងលែងជាប់ហើយ

<បានហើយអូនចុះទៅ បងមិនចង់ឈ្លោះគ្នាទេ>មិនមាត់ព្រោះខ្លួនគ្មានសិទ្ធិjiminក៏ចុះពិតមែន គ្រាន់តែឡានចេញទៅបានឆ្ងាយបន្តិចជង្គង់ដែលរឹងប្រែជាទន់ត្របកភ្នែកទទេស្អាតប្រែជាជ្រាបដោយសន្សើមហាមលែងជាប់

<ហឹកហឺ!ខ្ញុំគួរតែដកខ្លួនតាំងពីដំបូងមិនគួរឲវាឈានដល់ចំណុចនេះទេ>រាងតូចស្រែកយំនៅលើចិញ្ចើមថ្នល់មេឃក៏បង្អល់ភ្លៀងមកឥតដាច់ បើគេចេញតាំងពីច្បាស់អារម្មណ៍ខ្លួនឯងប្រហែលជាចុងបញ្ចប់មិនដល់ថ្នាក់នេះទេ

<minហេតុអីអូននៅត្រង់នេះ >Zhanដែលជាគូដណ្ដឹងរបស់Yiboត្រូវជាបងថ្លៃធម៌របស់រាងតូចចុះមកសួរប្អូនទាំងបារម្ភ ក្រែងYiboថាJiminទៅជាមួយមនុស្សម្នាក់ហើយហី ហេតុអីមកអង្គុយយំហាលភ្លៀងបែបនេះ

<បងថ្លៃអូនអាក្រក់ហឺអូនអាត្មានិយមណាស់មែនទេហឹកហឺ>រាងតូចចាប់ដើមដៃងើយមើលមុខអ្នកជាបងទាំងទឹកភ្នែកលាយទឹកភ្លៀង

<មិនបែបនឹងទេប្អូនបងល្អជានិច្ចសម្រាប់បង>Zhanលួងលោមចំពោះអ្នកណាគេមិនខ្វល់ទេតែចំពោះគេJiminជាប្អូនល្អជានិច្ច

<បងថ្លៃអូនហត់ណាស់ហឹកហឺអូនឈឺហឹកហឺ>រាងតូចកាន់តែយំខ្លាំងឡើងពេលឃើញមុខបងថ្លៃពេលនេះគេឈឺក៏ឈឺខ្មាសក៏ខ្មាសដែរ ហេតុអីគេស្រឡាញ់ប៉ះរបស់មានម្ចាស់ទៅវិញ

<បងដឹងណាយំមកយំឲអស់ណាហើយឆាប់ត្រឡប់មកធ្វើជាmin minក្មេងពូកែរបស់បងវិញណា>មីនៗដែលនាំឲគ្រប់គ្នារីករាយបាត់ទៅណាហើយ ពេលនេះសល់តែមីនៗដែលរស់ឱបទុក្ខប៉ុណ្ណោះ

<អូនមិនអាចទេអូនរកគេលែងឃើញហើយ>គេឈឺកាន់តែខ្លាំងពេលនឹកដល់សភាពខ្លួនឯងកាលពីមុន Zhanនាំប្អូនមកក្នុងឡានហើយព្យាយាមលួងលោមដល់គេគេងលក់

<ហេតុអីបានប្អូនយំដល់ថ្នាក់នេះអូនមិនដែលឃើញគេយំខ្លាំងបែបនេះទេ>Zhanសម្លឹងទៅមើលគូដណ្ដឹងទាំងមុខតប់ប្រមល់

<បងក៏មិនដឹងដែលប្រហែលមានជាប់ពាក់ព័ន្ធជាមួយប្រុសដែលគេមកជាមួយហើយ ចាំបងឲគេស៊ើបមើល>

<ភ្នែកនេះពីមុនស្រស់ស្អាតណាស់ហេតុអីពេលនេះបែរជាពោរពេញដោយទឹកភ្នែកវិញហឹម>Zhanសួរឡើងទោះបីមិនបានចម្លើយក៏ដោយតែគេពិតជាឆ្ងល់ណាស់ភ្នែកមួយនេះខានសម្រក់ទឹកភ្នែកយូរហើយហេតុអីពេលនេះសម្រក់ទៀតហើយ

[បងចង់ឲអូនរឹងមាំនិងរស់រវើកដូចពីមុនវិញណាស់ក្មេងរពឹសរបស់បង]ពាក្យនេះYiboបានត្រឹមនិយាយក្នុងចិត្តនឹងសម្លឹងមើលប្អូនតាមកញ្ចក់ប៉ុណ្ណោះ គេចង់ឲប្អូនគេដូចពីមុនជាក្មេងពូកែនាំនិយាយ រស់រវើកដូចជាត្រីក្នុងទឹកយ៉ាងអញ្ចឹង

¶យប់

សម្លេងរថយន្តមកចតនៅមុខខនដូរមួយនៃកណ្ដាលទីក្រុង រាងតូចចុះពីរថយន្តមុននឹងឱនលាដៃដាក់អ្នកជាបងទាំងស្នាមញញឹម

<បើកឲប្រយ័ត្នណាអាបងហើយត្រូវទៅដល់ផ្ទះផងតែដឹងថាបងទៅណាផ្សេងបងស្លាប់មិនខាន>រាងតូចនិយាយពាក្យគម្រាមឲអ្នកជាបងសើចជាខ្លាំងមុននេះទើបតែយំសោះឥឡូវមានអារម្មណ៍មកហួងហែងគេឲបងថ្លៃទៀត ចំមែនក្មេងនេះ

<បាទៗម្ចាស់ប្អូន>yiboសើចគេឧស្សាហ៍ហៅjiminថាម្ចាស់ប្អូនណាស់ព្រោះថារាងតូចនេះបង្គាប់គេច្រើនមែនទែន ហើយបើរឿងហួងហែងគេវិញលើសអនាគតប្រពន្ធគេទៀត

<អូនទើបមកពីណាយប់ថ្នាក់នេះហើយទើបមកដល់ផ្ទះ អូនទៅជាមួយអាម្នាក់នោះមែនទេJiminប្រាប់បងភ្លាមមក>រាងក្រាស់ស្ទុះពីសាឡុងមកសួររាងតូចទាំងកំរោល

<បងញុាំបាយនៅ>រាងតូចមិនតបតែក៏បង្វែរសំណួរវិញ បើតាមមើលរាងក្រាស់មិនទាន់បានញុាំអីទេ

<បងសួរ~ក្រូក>និយាយមិនទាន់ចប់ផងសម្លេងក្រពះក៏បន្លឺឡើងទៅហើយរាងក្រាស់ធ្វើខ្លួនលែងត្រូវខ្មាសគេណាស់លោកអើយ

<បងទៅអង្គុយសិនទៅអូនទៅធ្វើអីឲញុាំ>រាងតូចបេះដៃYoongiចេញពីស្មានិងនាំខ្លួនទៅចង្រ្កានបាយធ្វើអាហារសម្រាប់រាងក្រាស់ជាបងហើយក៏ជាម្ចាស់បេះដូងគេដូចគ្នា

<yoonភ្ញាក់ឡើងញុាំបាយ>មួយសន្ទុះក្រោយអាហារក៏ឆ្អិនរាងតូចលើកមកដាក់លើតុហើយទើបងាកទៅមើលអ្នកដែលអង្គុយចាំនៅលើសាឡុងក៏ឃើញថាលង់លក់ទៅហើយ រាងតូចលើកដៃអង្អែលមុខសង្ហាតិចៗដោយមិននិយាយអីទាំងអស់

<yoonភ្ញាក់ឡើង>លើកនេះYoongiក៏ភ្ញាក់ពិតមែនផ្ទៃមុខកៀកគ្នាសឹងតែប៉ះទៅហើយ រាងក្រាស់សន្សឹមៗងើបមុខចង់ថ្នាក់ថ្នមបបូរមាត់សុីជម្ពូរតូចច្រមិចៗដែលនៅជិតបង្កើយ

<អឺ.គឺអាហារឆ្អិនហើយបងឆាប់មកញុាំមក>រាងតូចងើបខ្លួនងាកមុខចេញព្យាយាមបង្វែររឿង ឯរាងក្រាស់ក៏ដើរតាមរហូតដល់តុអាហារឃើញមានម្ហូបបីបួនមុខសុទ្ធជាម្ហូបដែលគេចូលចិត្ត

<បងឆាប់ញុាំទៅ>Yoongiចាប់ផ្ដើមញុាំ ឯjiminក៏អង្គុយមើលមនុស្សដែលខ្លួនញុាំទាំងញញឹមរលីងរលោង បើអាចគេចង់ឲពេលវេលាឈប់ដើរត្រឹមនេះខ្លាំងណាស់ឲគេបាននៅក្បែរប្រុសម្នាក់នេះឲបានយូរបន្តិច

<Yoon!yoonបងគេងហើយមែនទេ>រាងតូចលាងសម្អាតចានទុករួចទើបដើរមកមើលអ្នកដែលគេងលក់លើសាឡុង jiminដាក់ខ្លួនអង្គុយផ្ទាល់លើឥដ្ឋនឹងលើកដៃតូចៗរបស់ខ្លួនអង្អែលមុខសង្ហាឥតទាស់មួយនេះ មែនហើយសម្រាប់គេប្រុសម្នាក់នេះមិនធ្លាប់អាក្រក់ម្ដងណាឡើយគេស្អាតនឹងល្អជានិច្ច គេមិនធ្លាប់គិតទេថាមានថ្ងៃនេះ ថ្ងៃដែលគេចាកចេញ ថ្ងៃដែលគេចាំបារម្ភមើលថែពីចម្ងាយ ថ្ងៃដែលគេខុសសំដីថានៅក្បែររហូតតែឲធ្វើយ៉ាងណាបើកាលៈទេសៈបង្ខំទៅហើយ

<សុំទោសណាyoonសង្ឃឹមថាបងនឹងមានសុភមង្គលជាមួយបងថ្លៃណា>គេដឹងខ្លួនថាសព្វថ្ងៃគេដូចជាមនុស្សទីបីយ៉ាងអញ្ចឹងហ៊ានតែដើរខុសបន្តិចគឺក្លាយជាអ្នកបំបែកស្នេហាគេហើយដូច្នេះជម្រើសល្អគឺគេដកថយ បងថ្លៃពេលនេះក៏លែងដូចមុនដែរគាត់ព្យាយាមឲគេនៅឆ្ងាយពីប្រុសម្នាក់នេះនៅឆ្ងាយពីកម្មសិទ្ធិរបស់គាត់ វាល្មមដល់ពេលគេធ្វើតាមហើយ

Thank you 💕

Continue Reading

You'll Also Like

603K 49.7K 24
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
493K 14.4K 61
Silent, unforgiving and strikingly gorgeous, Rylan Parker is a cold-hearted businessman. An intimidating CEO, perfectly fitted in tailored suits and...
317K 18.4K 19
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
1.6M 138K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...