កំហឹងស្នេហ៍អតីតភរិយា (🔥) [Co...

By Steemeeraa

197K 15K 2.2K

ការឈឺចាប់គ្រប់យ៉ាងដែលអ្នកព្រួតគ្នាធ្វើបាបខ្ញុំវាដល់ពេលត្រូវសងវិញហើយ គេថាមនុស្សអាក្រក់ទេវតានឹងបរាមុខតែពេលនេះមន... More

ភាគទី1: មានអ្វីជំទាស់ទេ?
ភាគទី2: អត់គេមកម្ដងឯងអត់ដង្ហើមស្លាប់?
ភាគទី3: គេបាត់បងសតិទៀតហើយ
ភាគទី4: ថេយ៍មិនបានឆ្កួត!
ភាគទី5: ព្រោះខ្លាចជុងត្រូវទឹកភ្លៀង
ភាគទី6: រើសសម្បកផ្លែឈើញាុំអោយអស់
ភាគទី7: អៀនប្ដី!
ភាគទី8: គេមានចរឹកបែបនេះផងមែនទេ?
ភាគទី9: នាងដណ្ដើមលោកប្ដីរបស់យើង
ភាគទី10: អាប់ប៉ាជេលីអាចនឹងមានអូនតូចណា
ភាគទី11: មនុស្សដូចយើងគ្មានថ្ងៃស្ដាយក្រោយនោះទេ!
ភាគទី12: ហ្គេមនេះយើងជាអ្នកឈ្នះ
ភាគទី13: ព្រោះឯងមិនស្រលាញ់គេបែបនោះលែងលះទៅ!
Comming soon
ភាគទី14: ហើយលាក់កន្ទុយខ្លួនឯងអោយជិតផងណា
ភាគទី15: ភាពឯកកា
ភាគទី16: ថេយ៍នៅចាំចនជុងហ្គុកបានទេ?
ភាគទី17:ល្មមឈប់ល្ងង់ហើយវើុយ!!
ភាគទី18: ហេតុអីក៏គេធ្វើបាបខ្ញុំ
ភាគទី19: ប៉ាសុំទោសជេលី
ភាគទី20: បានន័យថាថមមីនិងមកកូរ៉េវិញមែនទេ?
ភាគទី21: ខេឡាក្រែងកូនថាគេឆ្កួតដដែលមែនទេ?
ភាគទី22: គ្រប់យ៉ាងបងគ្មានចេតនានោះទេ
ភាគទី23: ចង់មកបោកប្រាស់យើងស្អីទៀតហើយ?
ភាគទី24: ហ្ហឹកៗ..ខ្ញុំខ្លាចខេឡាជះបបរមកលើខ្ញុំ
ភាគទី25: ពេលវេលារបស់ម៉ាក់មិនមែនពេលនេះ..
ភាគទី26: នេះកូនមិនជឿម៉ាក់មែនទេ?
ណែនាំតួអង្គ
ភាគទី27: បងសុំទោស...
ភាគទី28: ល្បិចឃោឃៅ🔥
ភាគទី29: នេះជាប្រពន្ធរបស់បងមែនទេ?
ភាគទី30: ទុកពេលអោយបងបន្តិច
ភាគទី31: នេះជាក្រដាសលែងលះខេឡា
ភាគទី32: ហឹស! នេះលេងដល់ជីវិតផងមែនទេ?
ភាគទី33: បងនិងញាុំអោយតែអូនបានធូចិត្ត
ភាគទី34: មីងជាអ្នកណា?
ភាគទី35: កូនប្រុស!!
ភាគទី36: ខ្ញុំនិងជាន់ឈ្លីស្នេហាលោក
coming soon! !
ភាគទី37: អ្នកម៉ាក់កើតអី?
ភាគទី38: ខ្ញុំមានជម្រើសច្រើនព្រោះខ្ញុំស្អាតលោកដឹងទេ?
ភាគទី39 : យើងស្រលាញ់ឯង
ភាគទី40: អាពោះម៉ាយជជុះ!
ភាគទី41: ចរឹកអញ្ចឹងតើ បានប្រុសស្អាតគីមថេហ្យុងមិនយកវិញនោះ
ភាគទី42: អ្នកដែលធ្លាប់ដណ្ដើមប្ដីយើងនោះអី
ភាគទី43: គោលការណ៍ក្រុមហ៊ុន
ភាគទី44: បងសួរត្រង់ថ្ងៃនេះអូនកើតអី?
ភាគទី45: ឯងប្រាប់អាប់ប៉ាមកថាមិនមែនជាកាពិតទេ?
ភាគទី46: នេះប៉ាមិនកែចរឹកទេមែនទេប៉ាមានស្រី?
ភាគទី47: ពូហ្វៃរៀបការនៅសប្ដាហ៍ក្រោយ
ភាគទី48: ខ្ញុំមកយកលោកទៅធ្វើប្ដីចុងខ្ញុំតើព្រមទេ?
ភាគទី49: ខ្ញុំព្រមត្រូវគ្នាជាមួយលោកតែលោកត្រូវលួងខ្ញុំសិន
ភាគទី50: អូននឹងសម្លាប់វា!
ភាគទី51: តើបងត្រូវលះបង់ថេយ៍មែនទេ?
ភាគទី52: អាប់ប៉ាមើលទៅគេគម្រាមខ្ញុំស្រស់ៗ
ភាគទី53: អញ្ចឹងសម្រេចថាប៉ាព្រមលើកជេលីអោយខ្ញុំហើយ?
ភាគទី54: ប៉ាប៉ាវៃអាប់ប៉ាមែនទេ?
ភាគទី55: ល្អ! ប៉ាលើជេលីអោយកូន

ភាគបញ្ចប់ 💘👥🎁

4.4K 309 41
By Steemeeraa


ងឺត....!! !

សម្លេងឡាននៅខាងមុខផ្ទះបន្លើឡើងថេហ្យុងក៏ក្រោកឈឯកូនៗនៅក្នុងផ្ទះមិនហ៊ានចេញទៅទទួលទេដោយជេលីប្រាប់អោយជេយ៍ហាយកកូនភ្លោះទៅលេងនៅខាងក្រោយផ្ទះឯជេលីពីអ្នកថមមីក៏នាំគ្នាទៅខាងក្រោយដូចគ្នាព្រោះខ្លាចខ្ទាត់ឈាម

"អូនសម្លាញ់...ផូស!! "ប្រហើរពាក្យអូនសម្លាញ់មិនទាន់ដាច់ពីមាត់ផងក៏មានស្បែកជើងមួយហោះស្ទុយសំដៅទៅរកទ្វា

"អួយ..អ្នកណាគប់យើង?"ជុងហ្គុកមិនបានដឹងថាថេហ្យុងទេឃើញតែសុខៗស្បែកជើងហោះមករកខ្លួន

"ខ្ញុំ! មានបញ្ហារអី?"ថេហ្យុងក្រោកឈឡើង

"អុស! ថេយ៍ហើយអូនគប់បងធ្វើអី?"ជុងហ្គុកក៏ទម្លាក់ចិញ្ចើមដែលជ្រួញនោះនិងសួរទៅរាងតូច

"នៅមិនដឹងខ្លួនទៀតមែនទេ? មកនេះ.."
ថេហ្យុងដើរទៅមួលស្លៀកត្រចៀករាងក្រាសនិងបណ្ដើរនាយចូលផ្ទះ

"អុអួយ...អូនតើមានរឿងអី?"ជុងហ្គុកខ្ទប់ដៃស្រឡូនរាងតូចនិងសួរ ទាំងមិនយល់ថាហេតុអីនៅសុខៗប្រពន្ធមករកវៃនាយបែបនេះ

"ផាច់! នៅធ្វើពើទៀតហ្ហេស? ឃើញស្រីក្មេងមិនបាន..ផាច់! ក្បាលកញ្ចាស់មានកូនប្រសារស្អែកហើយនៅខូចទៀត"ថេហ្យុងទះស្មានាយផាច់ៗនិងវាយយកៗមិនខ្វល់ដថាត្រូវត្រង់ណាខ្លះទេឯត្រចៀកគឺនៅមួលមិនលែង

"អួយ..ថេយ៍បងមិនបានខូចអីទេអូនទៅដឹងមកពីណា?"ជុងហ្គុកធ្វើមុខគួរអោយអាណិតនិងយកដៃទៅរង

"កូនប្រសារយើងប្រាប់ថាបងឃើញស្រីមិនបានចាញ់បោកស្រីរំអួយ..ហឹស! ចាំទុកណាចាប់ពីពេលនេះតទៅអូនអោយថមមីតាមឃ្លាំមើលបងព្រោះគេជាកូនប្រសារយើងហើយ
."ថេហ្យុង

"នេះអូនលើកជេលីអោយអាក្មេងខូចនិងហ្ហេ? តាមពិតគឺគេបង្ខូចបងទេ..អួយ.."ជុងហ្គុកឮហើយភ្ញាក់ព្រឺតពេលដឹងថារឿងនេះថមមីអ្នកនាំភ្លើង

"ផាច់!ៗ..កុំមកចេះកូនអូនហើយអូននិងលើកអោយថមមីបងគ្មានសិទ្ធប្រកែកទេ..ផាច់!ៗ"ថេហ្យុងទះតប់ស្វាមីមិនប្រណីដៃខឹងណាស់ៗគេស្អាតប៉ុណ្ណឹងហើយនាយនៅឃើញស្រីមិនបានទៀតចិត្តមនុស្សប្រុសមាន20មិនស្កប់មាន30មិនស្កល់មែន.....

#Skip

នៅក្នុងភូមិគ្រិះត្រកូលគីមកំពុងតែមានកម្ម
វិធីដ៍រីករាយមួយនោះគឺជាមានចាស់ជុំគ្នាមកជាមួយនិងផ្លែឈើនិងរបស់ផ្សេងៗទៀតដើម្បីធ្វើការមកចូលស្ដីដណ្ដឹងកូនស្រីច្បងរបស់ជុងហ្គុកនិងថេហ្យុងម្នាក់ៗមានស្នាមញញឹមពេញមុខរាងៗខ្លួនលើកលែងតែឪពុកកូនក្រមុំធ្វើមុខដូចអ្នកតាឆ្លាក់ខុស

"អគុណណាស់អាប់ប៉ាលោកប៉ាអ្នកទាំងពីមានគុណមកលើខ្ញុំមករហូតចិញ្ចើមបីបាច់ខ្ញុំដល់ធំនៅលើកកូនក្រមុំអោយមួយទៀត
អគុណប៉ាក្មេកទាំងពី"ថមមីលើកដៃប្រណមអគុណដល់ជុងហ្គុកនិងថេហ្យុងនិយាយលេងសើចអីពួកគេទាំងពីពិតជាបានមើលថែខ្លួនបានយ៉ាងល្អមែនពិសេសថេហ្យុងដែលផ្គត់ផ្គង់គេអោយមានអនាគត់ភ្លឺថ្លារៀននិងធ្វើការបានខ្ពង់ខ្ពងមានជីវិតដែលរីករាយនិងស្គាល់សុភមង្គលគ្រួសារដូចគេដូចឯង
ចំណែកជុងហ្គុកទោះយ៉ាងណាថមមីនៅតែស្រលាញ់និងគោរពនាយដដែល

"បាទកូនគ្រាន់តែមើលថែជេលីអោយបានល្អអាប់ប៉ាក៏សប្បាយចិត្តអាប់ប៉ាផ្ញើរកូនស្រីតែម្នាក់លើកូនហើយណា"ថេហ្យុងស្គាល់ថមមីពីក្មេងមកទោះនាយកំហូចបែបណាក៏មិនមែនជាមនុស្សគ្មានទំនួលខុសត្រូវចោម្សៀរអីទេនាយពូកែគ្រប់យ៉ាងចេះយកចិត្តនិងគោរពចាស់ទុំថែមទាំងមើលទៅស្រលាញ់ជេលីខ្លាំងទៀតផងបើទោះកាលមុននាយពូកែតែដើរញ៉ែស្រីប៉ុន្តែគេចេះតែញ៉ែញ៉ង់លេងៗមិនដែលស្រលាញ់អ្នកណាដូចស្រលាញ់ជេលីទេ ណាមួយកូនខ្លួនចិញ្ចើមដោយផ្ទាល់ដៃគេអាចវាស់ស្ដង់ពីអត្តចរឹកថមមីបាន

"បាទអាប់ប៉ា"ថមមីញញឹមនិងបែរមកកាន់ដៃជេលី

"អគុណអាប់ប៉ា"ជេលីក៏ញញឹមដូចគ្នាឯ
ចាស់ៗក៏នាំគ្នាញញឹមសប្បាយចិត្ត

"ចុះជុងហ្គុកនោះមិននិយាយអីឬជំទាស់អ្វីទេហ្ហេស?"លោកចនសួរទៅរាងក្រាសដែលគិតតែធ្វើមុខងាប់

"ហ្ហឹម...គឺ.."ជុងហ្គុកចង្អុរមកមាត់ខ្លួនឯងដែលប្រពន្ធវៃបែកមាត់ខ្ទិចខ្ទីព្រោះតែស្នាដៃចាក់ចុចរបស់កូនប្រសារដូច្នេះគេមិនខ្ចីជូនពអីទេ

"អ..ភ្លេចថាប្រពន្ធវៃបែកមាត់.."ហ្វៃសឺក៏ចម្អន់ជុងហ្គុកបង្ករជាសំណើចដល់គ្រប់គ្នាសូម្បីតែថេហ្យុងក៏ខំប្រឹងទប់សើចដែរគេមិនចង់សើចទេ ឯថមមីក៏សំពះសំទោសជុងហ្គុកដែលគេចាក់ចុចធ្វើអោយថេហ្យុងវៃបែបនោះតែជួយមិនបានអ្នកណាអោយនាយមិនលើកកូនក្រមុំអោយធ្វើគេដណ្ដឹងស្រួលបួលមិនអោយសមមុខចុះ។

#Cut

ក្រោយពីដណ្ដឹងជេលីរួចក៏រងចាំនាងប្រឡងចប់សិនទើបអាចភ្ជាប់ពាក្យបានមិនយូប៉ុន្មានជេលីក៏ប្រឡងរួចហើយក៏នាំគ្នាទៅកក់វេលារួចស្រេចទើបសមាជិកគ្រួសារគ្រប់គ្នានាំគ្នាត្រៀមសម្រាប់កម្មវិធីនោះ

ពេលនេះថេហ្យុងឈាងចូលភូមិគ្រិះចនបន្តិចដើម្បីមកទទួលអ្នកស្រីចនទៅហាងខោអាវដែលគេកាត់ ពេលនេះអ្នកស្រីគឺអាចជាដូចដើមវិញហើយថេហ្យុងក៏មិនសូវជាស្និតជាមួយគាត់ដែរតែគាត់ទេជាអ្នកព្យាយាមស្និតស្នាល់និងរាងតូចថែមទាំងបបួលទៅហាងកាត់ខោអាវនោះទៀត ណ្ហើយ..ជាម្ដាយក្មេកទៅហើយយ៉ាងណាក៏ថេហ្យុងមិនចិត្តដាច់បើគាត់ព្យាយាមធ្វើល្អដាក់ខ្លួនហើយក៏គេនិងទទួល

"កូនកាត់អាវគូជាមួយនិងជុងហ្គុកមែនទេ?"ជិះឡានតាមផ្លូវអ្នកស្រីចនក៏សួរទៅរាងតូច

"ត្រូវហើយគូទាំងជេយ៍ហាជេហ្គីនិងជេហុនហើយសាច់ក្រណាត់ស្រដៀងនិងសម្លៀកបំពាក់កូនក្រមុំរបស់ជេលីដែរ"ថេហ្យុងបើកឡានបណ្ដើរឆ្លើយបណ្ដើរ

"គ្រួសារកូនរៀបចំរួចហើយនៅឡើយតែម៉ាក់មិនទាន់រើសក្រណាត់ផង"អ្នកស្រីចន

"ថ្ងៃនោះខ្ញុំរើសអោយម៉ាក់រួចហើយរួមទាំង
លោកប៉ាដែរពណ៍និងក្រណាត់ស្រដៀងគ្នាម៉ាក់ចាំតែប្រាប់ម៉ូឌគេទៅ"ថេហ្យុង

"ល្អណាស់ម៉ាក់អគុណហើយ"អ្នកស្រីចនញញឹមនិងមើលមុខរាងតូចឃើញទេថា
ថេហ្យុងគេល្អប៉ុណ្ណាគេចេះគិតគូរនិងពូកែគ្រប់យ៉ាងតែម្ដង

មួយសន្ទុះក៏មកដល់ហាងនោះរាងតូចនិងអ្នកស្រីចនក៏ប្រញាប់ចុះទៅ និងដើរទន្ទឹមគ្នាសំដៅទៅហាងតែរំពេចនោះក៏មានមនុស្សស្រីម្នាក់មើលទៅមិនគ្រប់សតិនោះទេនាងក៏រត់មកអោបជើងថេហ្យុងទាំងត្រហេបត្រហប់

"ជួយ..ផង..ហ្ហឹក! គេចង់ចាប់ខ្ញុំ"នារីម្នាក់នោះអោបជើងថេហ្យងជាប់សក់

"ខេឡា?"ថេហ្យុងពោលតិចៗពេលឃើញថានាងគេមើលមិនចង់ស្គាល់នោះទេព្រោះខេឡាគឺស្គមរីងរៃមុខមាត់របក់និងរលួយស្បែកមុខនិងដកខ្លួនថេហ្យុងចាំតែសម្លេងនាងបានប៉ុណ្ណោះ

"ជួយផង..ហ្ហឹក! ខ្ញុំចង់ទៅរកមិត្តខ្ញុំ..ហ្ហឹកៗ..
ថេហ្យុងជីមីនគេការពារខ្ញុំបានពួកវាវៃខ្ញុំ"ខេឡារវើរវាយទាំងយំនាងបានបាត់បង់សតិនិងភ័យខ្លាចជាមួយពិភពលោកខាងក្រៅនិងតែងតែដង្ហើយរកជីមីននិងថេហ្យុងគឺមនុស្សដែលតែងតែការពារនាងរាល់ពេលមានអ្នកធ្វើបាបឬវៃនាងទើបខួរក្បាលនាងរំញោចចងចាំ

"សុំទោសផងដែលអ្នកជំងឺរបស់ខ្ញុំរំខានលោក"បេលនោះគ្រូពេទ្យប្រុសពីនាក់និងស្រីម្នាក់មកចាប់ខេឡា

"តើគេកើតអី?"ថេហ្យុង

"គេមានបញ្ហារសតិនិងវិកលចរឹក..សូមលោកកុំប្រកាន់អីលាសិនហើយ"គ្រូពេទ្យ

"អ្ហាយ!! អត់ទេយើងទៅរកមិត្តយើង..ថេហ្យុងជួយផងគេវៃយើង ហ្ហឹកៗ.."ខេឡានៅតែស្រែកយំនិងទន្ទេញដង្ហើយហៅមិត្តដែលតែងតែការពារខ្លួនដោយនាងមិនដឹងទេថាមិត្តនាងម្នាក់នោះកំពុងតែឈនៅចំពោះមុខគេហើយគីមថេហ្យុងម្នាក់នោះក៏មិនបានជួយនាងអ្វីដែរព្រោះគេស្អប់នាងនិងឆ្អែតឆ្អន់ថែមទាំងពោលពាក្យបែបនោះថា....

"នេះមែនទេដែលហៅថាកម្មពានោះ"ថេហ្យុង

"ត្រូវហើយមនុស្សអាក្រក់តែងតែមានកម្មពា
រួមទាំងម៉ាក់ផងដែរ"អ្នកស្រីចន

"កុំនិយាយបែបនោះអីខ្ញុំមិនប្រកាន់ម៉ាក់ទៀតនោះទេគ្រប់យ៉ាងវាជាអតីតកាលបំភ្លេចចោលចុះ"ថេហ្យុង

"ហ្ហឹកៗ...ម៉ាក់ដឹង..ហ្ហឹកៗម៉ាក់ដឹងថាកូនជាមនុស្សល្អណាថេហ្យុងសុំទោសដែលកាលមុនម៉ាក់មិនល្អដាក់កូនម៉ាក់ធ្វើបាបកូបម៉ាក់និងពោលពាក្យសុំទោសបែបនោះទៅកាន់កូនអស់មួយជីវិត"អ្នកស្រីចនក៏យំនិងអោបរាងតូចឯថេហ្យុងក៏ញញឹមអោបតបវិញ ដឹងថាមនុស្សចេះខឹងចេះឈឺចាប់ប៉ុន្តែមានព្យាយាមបំភ្លេចវានិងអត់អោនអោយគ្នាទេទើបគ្រប់យ៉ាងប្រសើរល្អនោះ។

#ថ្ងៃភ្ជាប់ពាក្យ

កម្មវិធីនៃត្រកូលអភិជនទាំងមូលទៅហើយមិនអាចអន់បានទេ ថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យរបស់ជេលីនិងថមមីដោយកូនក្រមុំអាយុ19ឆ្នាំនិងកូនកម្លោះអាយុ30ឆ្នាំទៅហើយហើយកម្មវិធីនៅថ្ងៃគឺពិតជាធំនិងស្អាតខ្លាំងណាស់ពិសេសពេលយប់មានភ្លៀងពណ៍និងផ្កាដាច់កន្ទុយភ្នែកប្រៀបដូចជាវាំងយ៉ាងអញ្ចឹង

"ថ្ងៃនេះអូនស្អាតណាស់"ក្នុងភ្នែកជុងហ្គុកគឺមានតែថេហ្យុងរបស់នាយទេដែលស្អាតដាច់គេនោះ

"មកសរសើរអីខ្មាស់គេ"ថេហ្យុងវាយនាយបន្តិចនិងញញឹមអៀន

"ខ្មាស់អីទៅបើសម្រស់អូនស្អាតពិត"ជុងហ្គុក

"ហ្ហើយ..បានហើយចាស់ហើយវាល្មមៗទៅថ្ងៃមង្គលកូនណា"យុនហ្គីក៏មកឌឺដងជុងហ្គុក

"ថីឯងច្រណែន?"ជុងហ្គុក

"អូ..ហ្យុងអញ្ជើញមកហើយហ្ហ..តែកម្មវិធីជិតចប់ហើយ"ថេហ្យុង

"ដោយសារតែជីមីនពេលពោះធំពិបាកទើបបងថាមិនមកទេតែគិតបន្តិចក៏ឈ្លៀតមកទៅ"យុនហ្គី

"អ..បាទសូមអញ្ជើញតាមសប្បាយ..ជេលីមកនេះកូន"ថេហ្យុងក៏បកដៃហៅកូនៗដែលកំពុងតែថតរូបនោះ ជេលីនិងថមមីក៏បណ្ដើរគ្នាមកយប់នេះជេលីនាងស្លៀករូបប៉ោងមើលទៅស្រស់ស្អាតណាស់ឯថមមីក៏សង្ហារដូចគ្នា

"បាទអាប់ប៉ា..អូ..សួរស្ដីអ៊ុំយុន"ជេលី

"សួរស្ដីលោកពូ"ថមមី

"បាទ..សួរស្ដីតែថាជេលីធំហើយនេះអ៊ុំឃើញនៅរត់ត្រុកៗតាមប៉ាថ្ងៃមុនសោះ"យុនហ្គីអង្អែលក្បាលនាងគិតទៅពេលវេលាដើរលឿនមែនធ្លាប់តែឃើញនាងទៅណាមកណាតាមជុងហ្គុកនៅតូចថ្ងៃមុនសោះពេលនេះមានគូបាត

"ហិហិ.."ជេលី

"នេះលោកពូស្រាពិសេស"ថមមីក៏លើកស្រាអោយយុនហ្គី

"អគុណ.."យុនហ្គី

"លោកប៉ាក្មេកកផឹកទេ?"ថមមីសួរជុងហ្គុក

"អត់ទេ "ជុងហ្គុក

"ហេតុអី?ឯងចេះបដិសេធស្រាដែហ្ហេ?"យុនហ្គី

"ក៏យប់នេះយើងមានការរវល់ផឹកតែឯងទៅ"ជុងហ្គុកនាយមានគំនិតអ្វីម្យ៉ាងនាយក៏បដិសេធស្រាដោយដៃម្ខាងទៀតអោបរាងតូចឯថេហ្យុងលួចយកដៃទៅខ្ដិតពោះនាយតិចៗព្រោះគេដឹងពីគំនិតជុងហ្គុកច្បាស់។

#ផ្ទះhappy ending

នេះហើយជាគំនិតជុងហ្គុកបន្ទាប់ពីចប់កម្មវិធីនាយក៏នាំថេហ្យុងឡើងឡានមកផ្ទះរីករាយរបស់នាយដែលនៅឯជាយក្រុងសេអ៊ូលឯណោះដោយនាយបានដាក់ឈ្មោះផ្ទះនោះថាជាផ្ទះhappy ending នេះជាប្រភេទផ្ទះវិឡាធំស្កឹមស្កៃស្អាតទីកន្លែងទីនេះមានការរៀបចំបែបRomenticច្រើនណាស់ ពេលនេះនាយនិងថេហ្យុងកំពុងតែអង្គុយនៅកន្លែងព្យាណូ

ជុងហ្គុកនៅលេងព្យាណូដោយថេហ្យុងនៅអង្គុយពីលើព្យាណូនោះស្ដាប់ភ្លេងដែលរាងក្រាសបានលេងយ៉ាងថ្នមៗទឹកដមភ្លេងពិរោះពួកគេសម្លឹងមើលមុខគ្នាដោយខ្សែរភ្នែកបែបសីុជម្រៅ

"តឹង!ៗ............"ចុចគ្រាប់ព្យាយូចុងក្រោយបញ្ជាក់ថាភ្លេងបានចប់ជុងហ្គុកក៏ក្រោកឈទៅថើបបូរមាត់រាងតូច

"ជុប! បងស្រលាញ់អូន"នាយច្រត់ដៃសង្ខាងនៅឃាំងថេហ្យុងដែលកំពុងអង្គុយលើព្យាណូនោះ

"អូនក៏ស្រលាញ់បងដូចគ្នា"ថេហ្យុងអង្អែលបបូរមាត់និងប្រាប់តបវិញ

"បងមិនស្មាននោះទេថាជីវិតបែកបាក់របស់ពួកយើងបានជុំជួបគ្នាម្ដងទៀត បងមិនដែលសង្ឃឹមសោះថាបងធ្លាប់មិនជ្រើសអូន ធ្លាប់បោះបង់អូនចោលតែចុងក្រោយក៏បានអូនមកថ្នាក់ថ្នមក្នុងវង្វង់ដៃម្ដងទៀត..កំហុសអតីតកាលរបស់បងធំណាស់"ជុងហ្គុក

"អូនក៏ស្មានដែរថាអូនទៅស្រលាញ់ប្រុសឆ្កួតដូចបងអូនត្រឡប់វិញគឺតាំងចិត្តយ៉ាងច្បាស់ថាមកសងសឹកបងតែចុងក្រោយក៏ទន់ចិត្តព្រោះស្រលាញ់បង ទោះកំហឹងអូនឆាបឆេះប៉ុណ្ណាក៏វានៅតែទន់ជ្រាយដដែលព្រោះបងនិងកូន"ថេហ្យុង

"អូនមានកំហឹងតែអូនស្រលាញ់បងព្រោះបងស្រលាញ់អូននោះគឺហៅថាកំហឹងស្នេហ៍ហើយ.."ជុងហ្គុក

"ហិហិ..កំហឹងស្នេហ៍អតីតភរិយាស្ដាប់មើលទៅជួនណាស់"ថេហ្យុងអោបកនាយទាំងសើច

"អូនមិនមែនអតីតភរិយាបងទេ"ជុងហ្គុក

"បើអញ្ចឹងជាអី?"ថេហ្យុង

"អូនជាម្ចាស់ជីវិតម្ចាស់ស្នេហ៍ម្ចាស់បេះដូងបង តែម្នាក់គត់"ជុងហ្គុក

"ស្រលាញ់គេថ្នាក់នឹងផងហ្ហេ?"ថេហ្យុង

"ត្រូវហើយ"ជុងហ្គុក

"មានអ្វីមកបញ្ជាក់ទេ?"ថេហ្យុង

"ក្ដីស្នេហាបងធំធេងណាស់គ្មានអ្វីប្រៀបបានតែបងនិងបញ្ជាក់ពីចំហាយរបស់វាចំពោះអូនបន្តិច វាគ្រាន់តែជាចំហាយប៉ុណ្ណោះមិនមែនទំហំក្ដីស្រលាញ់ទាំងមូលទេ"ជុងហ្គុក

"wowធំថ្នាក់និងហ្ហេ? តើចំហាយវាបែបណា?"ថេហ្យុង

"អឹប!បីអូនទៅ ដល់គ្រែបានដឹង..."ជុងហ្គុកក៏លើកបីរាងតូចទាំងញញឹម

"ហិហិ..ជុង."ថេហ្យុងសើចកាច់.កនិងអោបរាងក្រាសជាប់ដើម្បីអោយនាយបីគេឡើងទៅជាន់ខាងលើ ធ្វើការបង្ហាញចំហាយតិចតួចនៃក្ដីស្រលាញ់មកកាន់គេ កន្លងមកនេះថេហ្យុងបានដឹងពីក្ដីស្នេហានាយយ៉ាងច្បាស់ថាជុងហ្គុកស្រលាញ់គេប៉ុណ្ណា ទោះអតីតកាលនាយធ្លាប់ខុសធ្លាប់មានកំហុសតែបន្ទាប់ពីគេអត់អោនអោយនាយពិតជាបានមើលថែគេនិងគ្រួសារបានល្អបំផុត មិនដែលស្ដាយក្រោយនោះទេដែលជ្រើសយកនាយម្ដងទៀត...ចូលមកក្នុងវិជិតរបស់គេ។





           ♡ ចប់ដោយបរិបូរណ៍♡





#អគុណសម្រាប់គាំទ្រស្នាដៃសរសេររឿងរបស់នាងខ្ញុំStemeeraa

#សូមទោសសម្រាប់ពាក្យសម្ដូមុនសមរម្យឬប្រការណាមួយ

#ជួបគ្នាក្នុងរឿងថ្មីដែលមានចំណងជើងថា

(ស្វាមីក្រៅបេះដូង)

#និង រឿងសមុទ្រពណ៍ផ្កាឈូក💕bye byeអ្នកអានជាទីស្រលាញ់






























Continue Reading

You'll Also Like

121K 12.6K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...
572K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
83.5K 11.4K 52
کچ زوتر بە ڕێگا ئەڕوات ، زوتر بە قسـە دێت زوتر گـەورە ئەبێ.. ئەسـڵەن ئەڵێی هەر لە سـەرەتاوە پەلـەیەتی! ئەڵێی هیـچ کات کاتی بـۆ خۆی نییە..هەتـا یاریەک...
25K 4K 29
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...