ភាគទី31: នេះជាក្រដាសលែងលះខេឡា

3.3K 254 46
                                    


¶កូនរៀនបានលេខល្អខ្លាំងណាអាប់ប៉ា ¶ជេយ៍ហាកំពុងតែនិយាយទូរស័ព្ទជាមួយនិងរាងតូច

"កូនបានលេខប៉ុន្មានទៅ?"ថេហ្យុងញញឹមតិចៗ

"អត់ប្រាប់ទេកូនទុកយកទៅអោយអាប់ប៉ាមើលដោយផ្ទាល់ពូហ្វៃថាពេលវ៉ាកងធំគឺទៅរកអាប់ប៉ានៅកូរ៉េហើយ"ជេយ៍ហា

"បាទកូន អាប់ប៉ានិងចាំមើលណា តោះ! ឥឡូវទៅរៀនទៅណាកូន.."ថេហ្យុងដេញគេអោយទៅរៀនព្រោះនៅអេស្បាញពេលនេះគឺពេលព្រឹកប្រហែលជាម៉ោង6អីនឹង

"បាទ..អាប់ប៉ា see you 15ថ្ងៃទៀត ហិហិ កូនចុចបិទហើយ"ជេយ៍ហានិយាយបែបឡិឡក់និងសើចហើយក៏ចុចបិទបាត់

"ហឹស! កំហូច.."ថេហ្យុងសើចក្រវីក្បាលគេគ្មានសល់សាច់ញ្ញាត្តិសូម្បីម្នាក់មានកូនៗនេះហើយជាសាច់បង្កើតនិងជាក្ដីសុខរបស់គេដែលធ្វើអោយថេហ្យុងមានកម្លាំងតស៊ូមកទល់សព្វថ្ងៃនេះ។ បន្ទាប់ពីនិយាយទូរស័ព្ទរួចថេហ្យុងក៏ដើរទៅវិឡាខាងក្រោយព្រោះថមមីយូមកណាស់ខ្ជិលអោយជុងហ្គុកចាំយូបែបនោះទើបទៅរកនាយ

មកដល់គឺសភាពវិឡាងងឹតស្រុបមិនមានអ្នកបើកភ្លើងថេហ្យុងជ្រួញចិញ្ចើមបន្តិចតែក៏ខំប្រឹងដើរចូលទៅក្នុងតែវានៅតែងងឹតរាងតូចសម្រេចចិត្តដើរទៅបន្ទប់ដែលគេតែងតែស្នាក់នៅនោះ

"ហ្ហឹ?..."រាងតូចលើកចិញ្ចើមបន្តិចពេលឃើញថាមានភ្លើងទៀតជាច្រើនដែលដុតរួចហើយគេក៏ដើរទៅមុខ
រហូតដល់ឃើញតុអាហារមួយដែលរៀបចំយ៉ាងស្អាត

"លោកប៉ា?"ថេហ្យុងហៅនាយស្រាលៗពេលឃើញថាជាជុងហ្គុកនាយកំពុងតែដើរមករកគេទាំងញញឹម

"មោះ!..សូមអញ្ជើញរាជបុត្រតូច.."នាយធ្វើជាអោនគោរពថេហ្យុងនិងបង្ហាញផ្លូវអោយរាងតូចដើរទៅតុអាហារ

"ហឹសៗ.." ថេហ្យុងធ្លាយមាត់អស់សំណើចដោយមិនដឹងខ្លួននិងដើរទៅតែជុងហ្គុកក៏ទាញមកវិញ

"កៀកដៃបង.."ជុងហ្គុកចាប់ថេហ្យុងយកមកកៀកដៃនាយនិងដើរទៅទិដ្ធភាពនៅក្នុងបន្ទប់គឺromentic ខ្លាំងណាស់

"អាហារនេះបងអ្នកធ្វើខ្លួនឯងពិសេសសម្រាប់អូន "នាយទាញកៅអ៊ីអោយថេហ្យុងអង្គុយពិតណាស់នាយខានធ្វើរឿងromenticបែបនេះយូហើយណាមួយមានរឿងចង់ប្រាប់ថេហ្យុងផង

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]On viuen les histories. Descobreix ara