ក្រលែកមកមើលអ្នកស្រីចននិងខេឡានៅភូមិគ្រិះចនឯណេះវិញពួកគេកំពុងតែជួបនិយាយគ្នានៅខាងក្រោយភូមិគ្រិះជៀសវៀងមានអ្នកឮ
"មុននោះខ្ញុំឃើញភូមិគ្រិះឆោឡោច្បាស់ជាវាត្រូវមិនខានទេម៉ាក់ថ្មានេះមិនដឹងយ៉ាងមិចទៅហើយផង"ខេឡានិយាយប្រាប់អ្នកស្រីចនទាំងអោបដៃញញឹមសមចិត្តតែប៉ុណ្ណេះលែងមានឆ្អឹងទទឹង.កនាងទៀតហើយ
"យើង..យើងធ្វើអញ្ចឹងតើខុសឬត្រូវទៅ"អ្នកស្រីក៏ចាប់ផ្ដើមភ័យនិងគិតម្ដងទៀតតើគាត់កំពុងធ្វើអីវាខុសឬក៏ត្រូវ
"ត្រូវហើយឬម៉ាក់ចង់អោយវាយកបងជុងនិងជេលីទៅ"ខេឡាជ្រួញចិញ្ចើមជ្រុលមាត់សម្លុតអ្នកស្រីចនធ្វើអោយគាត់មើលមុខនាង
"គឺ..ខ្ញុំចង់ថាម៉ាក់ធ្វើបែបនេះគឺត្រូវហើយម៉ាក់ធ្វើព្រោះតែការពារកូននិងហួងហែងចៅបែបនោះមិចនិងអាចខុសទៅ"ខេឡាក៏ប្ដូជានិយាយធម្មតានិងចាប់ដៃគាត់វិញ
"ហ្ហឹម..."គាត់ងក់ក្បាលតិចៗនិងដកដង្ហើមធំពេលនេះគឺអារម្មណ៍គាត់វិលវល់ម្ដងមានអារម្មណ៍ថាខុសម្ដងមានអារម្មណ៍ថាធ្វើបែបនេះត្រូវហើយ តាមពិតអ្នកស្រីចនមិនមែនជាអ្នកដាក់ថ្នាំទេគឺខេឡាជាអ្នកទិញយកមកដាក់គាត់គ្រាន់ឈមើលហើយម្ហូបនោះគាត់អ្នកធ្វើប៉ុណ្ណោះសូម្បីតែខេឡាប្រើល្បិចអ្វីដើម្បីល្បួងអោយ
ថេហ្យុងញាុំគាត់មិនទាំងដឹងផង។#វិមានចន
រៀងយប់ដែរហើយជុងហ្គុកទើបតែត្រឡប់មកពីមន្ទីពេទ្យដើម្បីមើលអ្នកបម្រើរដែលត្រូវថ្នាំពុលនោះជុងហ្គុកបានព្យាយាមសួរថេហ្យុងដែរតែរាងតូចមិនឆ្លើយទើបនាយត្រឡប់មកវិញមកសួរអ្នកបម្រើក្នុងផ្ទះថាតើមានរឿងអ្វីកើតឡើង
"ខ្ញុំ..ខ្ញុំមិនដឹងទេលោកប្រុស"វេសីុនិងអាយវីគឺមិននិយាយប្រាប់ជុងហ្គុកនោះទេជៀសវាងបែកការណ៍ជុងហ្គុកឃាត់ដំណើររាងតូចដែលចង់សងសឹកអ្នកស្រីចន
"និយាយមកនេះជាការដាក់ថ្នាំទាំងមូលណាតើមានអ្នកណាបំណងអាក្រក់មកលើអ្នកក្នុងផ្ទះយើងមែនទេ?"ជុងហ្គុក
"ខ្ញុំមិនដឹងទេលោកប្រុសទៅសួរអ្នកប្រុសថេយ៍ទៅលាហើយ..."វេសីុនិងអាយវីក៏ប្រញាប់ចាកចេញទៅ......។ល។
YOU ARE READING
កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]
Fanfictionការឈឺចាប់គ្រប់យ៉ាងដែលអ្នកព្រួតគ្នាធ្វើបាបខ្ញុំវាដល់ពេលត្រូវសងវិញហើយ គេថាមនុស្សអាក្រក់ទេវតានឹងបរាមុខតែពេលនេះមនុស្សសណ្ដានដូចពួកអ្នកកំពុងតែបានសុខទៅវិញ បែបនោះទុកអោយខ្ញុំជាអ្នកបំផ្លាញពួកអ្នកអោយវិនាសវិញម្ដង!! !! "ថេហ្យុងនិយាយដោយភ្លើងកំហឹងដកពេញកែវភ្នែកដ៍នឹ...