ភាគទី37: អ្នកម៉ាក់កើតអី?

3.1K 239 35
                                    


ក្រលែកមកមើលណាមជុននៅឯប៊ូសានឯណេះវិញនាយប្រញាប់រត់មករកជីនយ៉ាងប្រញាប់និងសារភាពប្រាប់កាពិតពីកំហុសរបស់នាយចំពោះជីនដែលយល់ច្រលំទៅលើគេអស់ជាច្រើនឆ្នាំ

"លែងដៃខ្ញុំ.."ជីនក៏ប្រលេះដៃចេញ

"សុំទោសណាដែលបងយល់ច្រលំទៅលើអូនជីនគឺបងនៅតែស្រលាញ់អូនដឹងទេថាកន្លងមកបងរស់នៅទាំងខូចចិត្តស្ទើរបែកទៅហើយពេលគ្មានអូន"ណាមជុន
និយាយទាំងអួលដើម.កទីបំផុតទឹកភ្នែកកូនប្រុសក៏ស្រក់នៅចំពោះមុខរាងតូច

"អ..ខូចចិត្តអញ្ចឹងហ្ហ? ខូចចិត្តបែបសោយសុខជាមួយប្រពន្ធថ្មីរបស់លោកមែនទេ?"ជីនក៏យំដូចគ្នាដែរ

"អត់ទេបងមិនបានស្រលាញ់ជីមីនទេ..បងរៀបការដោយសារតែម៉ាក់បងផ្សំផ្គុំប៉ុណ្ណោះណាមួយបងចង់កាត់ចិត្តពីអូនទើបធ្វើបែប នោះមើលមុខបងអោយចំ...សុកជីនបងព្យាយាមកាត់ចិត្តពីអូនណាស់
ហ្ហឹកៗ..តែបងធ្វើមិនបានច្រើនឆ្នាំមកហើយ"ណាម
ជុននិយាយបែបប្រាកដប្រជាធ្វើអោយជីនជឿនាយបន្តិចដែរ

"តែខ្ញុំអស់ចិត្តលើលោកហើយទៅវិញទៅ.."ជីន
ព្យាយាមធ្វើចិត្តដាច់ព្រោះមិនចង់លើកលែងអោយណាមជុនងាយៗនោះទេ

"អត់ទេ..បងចង់នៅមើលថែអូននិងកូនបងនិងប៉ះបូវគ្រប់យ៉ាងជូនអូន សុំទោសដែលទុកអូនចោលអោយមើលកូនតែម្នាក់ឯងយ៉ាងលំបាកបែបនេះ"ណាមជុនក៏អោបរាងតូចពីក្រោយ

"លោកដឹងមកពីណាថាអេជេជាកូនរបស់លោក"ជីន

"ព្រោះជីនរបស់បងគឺជាមនុស្សស្មោះត្រង់ជាមួយបងមិនដែលមានអ្នកណា មានតែបងទេដែលប៉ះពាល់ខ្លួនប្រាណអូននោះបងដឹង"ណាមជុន

"លែងខ្ញុំទៅ..ហើយបើចង់មើលថែអេជេក៏មើលទៅខ្ញុំមិនហាមតែកុំមករវល់ជាមួយខ្ញុំ"មិននៅនិយាយយូទេខ្លាចថាទន់ចិត្តប្រុសម្នាក់នេះពូកែនិយាយល្បួងណាស់ហើយពូកែលួងលោមទៀតមិនបានទេត្រូវតែចិត្តរឹង ត្រូវតែចងចាំថាគេមានប្រពន្ធហើយ

"ហឹស! គិតថាអូនអាចហាមបងបានឬ?"ណាមជុនជូតទឹកភ្នែកនិងនិយាយតែឯងទាំងញញឹមសប្បាយចិត្តមួយជំហានដែលជីនព្រមចិត្តទន់អោយគេបានស្គាល់កូន

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now