ភាគទី15: ភាពឯកកា

3.3K 275 60
                                    


ដោយសារតែថេហ្យុងយំនិងពិបាកនិយាយគ្នាខ្លាំងពេករាងតូចត្រូវបានហ្វៃសឺចាក់ថ្នាំអោយសន្លប់និងកក់យន្តហោះកន្លែងVIPទាំងអស់ដើម្បីអោយថេហ្យុងបានជិះទៅពេលនេះគឺធ្វើដំណើរអស់មួយល្ងាចនិងចូលដល់ជិតមួយយប់ទៀតហើយនៅមិនទាន់ដល់គោលដៅទៀតធ្វើអោយថមមីឆ្ងល់គេធ្លាប់ជិះពីអង់គ្លេសមកកូរ៉េតែមួយយប់ពេញគឺទៅដល់ហើយ

"ពូហ្វៃតើយើងទៅប្រទេសណា?ទិញសំបុត្រខុសទេដឹង?"ថមមីសួរទៅហ្វៃសឺ

"មិនខុសទេអ្នកប្រុស"ហ្វៃសឺឆ្លើយតែប៉ុណ្ណឹង

"បើអញ្ចឹងហេតុអីយូយ៉ាងនេះហើយនៅមិនទាន់ដល់ទៀត"ថមមី

"គឺយើងទៅប្រទេសអេស្បាញ"ហ្វៃសឺ

"ទៅធ្វើអីយើងមានសាច់ញាត្តិនៅទីនោះមកពីណា"ថមមីឮហើយភ្ញាក់ព្រឺត

"បន្តិចទៀតអ្នកប្រុសនឹងដឹងហើយ"ហ្វៃសឺនិយាយបែបនេះហើយថមមីក៏ស្ងាត់មាត់សញ្ចឹងគិតបន្តិចគេនិងរងចាំមើលថាតើមានរឿងអ្វីកើតឡើង

ចំណាយពេលជិត1ម៉ោងទើបយន្តហោះចុះចតមកព្រលានយន្តហោះនៅប្រទេសអេស្បាញថមមីតាមមើលទាំងបើកភ្នែកធំៗព្រោះប្រទេសនេះស្អាតខ្លាំងណាស់

"យើងត្រូវទៅណាបន្តទៅពូ?"ថមមី

"នោះកូនចៅយើងមកដល់ហើយ"ហ្វៃសឺបីថេហ្យុងក្នុងដៃថមមីនៅរុញវាលីហើយពេលនោះក៏មានកូនចៅអាវខ្មៅជាច្រើនដែរមកជួយហ្វៃសឺលើកបីថេហ្យុងមកដាក់ក្នុងឡានដ៍ទំនើបមួយ

ថមមីឆ្ងល់ទៀតហើយតែសួរក៏ហ្វៃសឺមិនឆ្លើយនាយ
កម្លោះតូចក៏មានតែឡើងឡានទៅតាមគេដែរថមមីជាក្មេងក្លាហានគេមិនខ្លាចអ្នកណាទាំងអស់ទើបគេគ្មានភាពភ័យខ្លាចដែរត្រូវហ្វៃសឺនាំមកប្រទេសដែលគេមិនស្គាល់បែបនេះ បន្តិចក្រោយមកឡានក៏ចាប់ឈប់នៅពីមុខភូមិគ្រិះដ៍ធំមួយដែលខ្ពស់និងស្រស់ស្អាត

"មកដល់ហើយមែនទេ? ពុទ្ធោម្ចាស់តូច"នេះជាសម្ដីរបស់ម៉ែដោះចំណាស់ម្នាក់ដែលមកជាមួយនិងអ្នកបម្រើរជាច្រើន

"បីម្ចាស់តូចទៅសម្រាកទៅ...ម៉ែដោះទៅតាមមើលអ្នកប្រុសផង"ហ្វសឺបញ្ជារកូនចៅហើយពួកគេក៏បី
ថេហ្យុងចេញទៅបាត់ទើបនាយបន្តនិយាយជាមួយម៉ែដោះដែលមកចាស់ទុំជាងគេ

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now