កំហឹងស្នេហ៍អតីតភរិយា (🔥) [Co...

By Steemeeraa

197K 15K 2.2K

ការឈឺចាប់គ្រប់យ៉ាងដែលអ្នកព្រួតគ្នាធ្វើបាបខ្ញុំវាដល់ពេលត្រូវសងវិញហើយ គេថាមនុស្សអាក្រក់ទេវតានឹងបរាមុខតែពេលនេះមន... More

ភាគទី1: មានអ្វីជំទាស់ទេ?
ភាគទី2: អត់គេមកម្ដងឯងអត់ដង្ហើមស្លាប់?
ភាគទី3: គេបាត់បងសតិទៀតហើយ
ភាគទី4: ថេយ៍មិនបានឆ្កួត!
ភាគទី5: ព្រោះខ្លាចជុងត្រូវទឹកភ្លៀង
ភាគទី6: រើសសម្បកផ្លែឈើញាុំអោយអស់
ភាគទី7: អៀនប្ដី!
ភាគទី8: គេមានចរឹកបែបនេះផងមែនទេ?
ភាគទី9: នាងដណ្ដើមលោកប្ដីរបស់យើង
ភាគទី10: អាប់ប៉ាជេលីអាចនឹងមានអូនតូចណា
ភាគទី11: មនុស្សដូចយើងគ្មានថ្ងៃស្ដាយក្រោយនោះទេ!
ភាគទី12: ហ្គេមនេះយើងជាអ្នកឈ្នះ
ភាគទី13: ព្រោះឯងមិនស្រលាញ់គេបែបនោះលែងលះទៅ!
Comming soon
ភាគទី14: ហើយលាក់កន្ទុយខ្លួនឯងអោយជិតផងណា
ភាគទី15: ភាពឯកកា
ភាគទី16: ថេយ៍នៅចាំចនជុងហ្គុកបានទេ?
ភាគទី17:ល្មមឈប់ល្ងង់ហើយវើុយ!!
ភាគទី18: ហេតុអីក៏គេធ្វើបាបខ្ញុំ
ភាគទី19: ប៉ាសុំទោសជេលី
ភាគទី20: បានន័យថាថមមីនិងមកកូរ៉េវិញមែនទេ?
ភាគទី21: ខេឡាក្រែងកូនថាគេឆ្កួតដដែលមែនទេ?
ភាគទី22: គ្រប់យ៉ាងបងគ្មានចេតនានោះទេ
ភាគទី23: ចង់មកបោកប្រាស់យើងស្អីទៀតហើយ?
ភាគទី24: ហ្ហឹកៗ..ខ្ញុំខ្លាចខេឡាជះបបរមកលើខ្ញុំ
ភាគទី25: ពេលវេលារបស់ម៉ាក់មិនមែនពេលនេះ..
ភាគទី26: នេះកូនមិនជឿម៉ាក់មែនទេ?
ណែនាំតួអង្គ
ភាគទី27: បងសុំទោស...
ភាគទី28: ល្បិចឃោឃៅ🔥
ភាគទី29: នេះជាប្រពន្ធរបស់បងមែនទេ?
ភាគទី30: ទុកពេលអោយបងបន្តិច
ភាគទី31: នេះជាក្រដាសលែងលះខេឡា
ភាគទី32: ហឹស! នេះលេងដល់ជីវិតផងមែនទេ?
ភាគទី33: បងនិងញាុំអោយតែអូនបានធូចិត្ត
ភាគទី34: មីងជាអ្នកណា?
ភាគទី35: កូនប្រុស!!
ភាគទី36: ខ្ញុំនិងជាន់ឈ្លីស្នេហាលោក
coming soon! !
ភាគទី37: អ្នកម៉ាក់កើតអី?
ភាគទី38: ខ្ញុំមានជម្រើសច្រើនព្រោះខ្ញុំស្អាតលោកដឹងទេ?
ភាគទី39 : យើងស្រលាញ់ឯង
ភាគទី40: អាពោះម៉ាយជជុះ!
ភាគទី41: ចរឹកអញ្ចឹងតើ បានប្រុសស្អាតគីមថេហ្យុងមិនយកវិញនោះ
ភាគទី42: អ្នកដែលធ្លាប់ដណ្ដើមប្ដីយើងនោះអី
ភាគទី43: គោលការណ៍ក្រុមហ៊ុន
ភាគទី44: បងសួរត្រង់ថ្ងៃនេះអូនកើតអី?
ភាគទី45: ឯងប្រាប់អាប់ប៉ាមកថាមិនមែនជាកាពិតទេ?
ភាគទី46: នេះប៉ាមិនកែចរឹកទេមែនទេប៉ាមានស្រី?
ភាគទី47: ពូហ្វៃរៀបការនៅសប្ដាហ៍ក្រោយ
ភាគទី48: ខ្ញុំមកយកលោកទៅធ្វើប្ដីចុងខ្ញុំតើព្រមទេ?
ភាគទី50: អូននឹងសម្លាប់វា!
ភាគទី51: តើបងត្រូវលះបង់ថេយ៍មែនទេ?
ភាគទី52: អាប់ប៉ាមើលទៅគេគម្រាមខ្ញុំស្រស់ៗ
ភាគទី53: អញ្ចឹងសម្រេចថាប៉ាព្រមលើកជេលីអោយខ្ញុំហើយ?
ភាគទី54: ប៉ាប៉ាវៃអាប់ប៉ាមែនទេ?
ភាគទី55: ល្អ! ប៉ាលើជេលីអោយកូន
ភាគបញ្ចប់ 💘👥🎁

ភាគទី49: ខ្ញុំព្រមត្រូវគ្នាជាមួយលោកតែលោកត្រូវលួងខ្ញុំសិន

3.5K 266 43
By Steemeeraa

"ហ្ហឹក..ថេយ៍"ឮសម្ដីថេហ្យុងហើយជុងហ្គុកក៏ច្រាលទឹកភ្នែកចេញមកព្រោះតែនាយក្តុកក្តួលនិងឈឺចាប់ក្នុងចិត្តរឿងថេហ្យុងរៀបការជាមួយអ្នកផ្សេងហើយនៅមកបញ្ឈឺចិត្តនាយដល់ទីនេះទៀត

"នេះលោកយំ? អូ..ចនជុងហ្គុកមនុស្សដែលកាចសម្ដីអាក្រក់ពូកែខឹងរឹងមាំចិត្តមាកំពុងតែយំចំពោះមុខអតីតមនុស្សដែលលោកស្អប់កប់ឆ្អឹង?"ថេហ្យុងអោបដៃនិងលើកចិញ្ចើមសួរនាយ

"បងបានកែប្រែហើយ..សូម្បីតែចិត្តដែលធ្លាប់ស្អប់អូនខ្លាំងក៏ប្រែមកជាស្រលាញ់អូនខ្លាំងដែរ ប៉ុន្តែអូនរៀបការជាមួយគេរួចហើយ បងមិនមែនជាជម្រើសរបស់អូននេះក៏ជាកម្មពារបស់បង"ជុងហ្គុកព្យាយាមជូតទឹកភ្នែកនិងនិយាយពាក្យនៅក្នុងចិត្តប្រាប់ថេហ្យុងទាន់នាយនៅមានឱកាស ជួបមុខគេថេហ្យុងរៀបការរួចសង្ស័យគេទៅរស់នៅអេស្បាញវិញផងក៏មិនដឹងដែរ...

"ត្រូវហើយខ្ញុំត្រឡប់មកផ្ដល់កម្មពាដល់លោក..តែលោកនិយាយថាស្រលាញ់ខ្ញុំព្រោះលោកនៅមិនទាន់ដឹងទេថាខ្ញុំជាអ្នកដាក់ថ្នាំបំពុលលោក? ល្ងង់ឬមិនចាប់អារម្មណ៍ទេហ្ហេ..ថាពេលលោកក្រោកពីស្លាប់លើកនោះខ្ញុំបញ្ចេញចរឹកពិតលែងឆ្កួតដូចកាលជួបដំបូង?"ថេហ្យុង

"បងដឹងហើយក៏ញាុំ..វាត្រូវហើយថេយ៍ត្រឡប់មកលើកនោះគឺមកផ្ដល់កម្មពាអោយបងហើយបងក៏រីករាយនិងទទួល"សម្ដីជុងហ្គុកធ្វើអោយថេហ្យុងបើកភ្នែកធំៗភ្ញាក់ផ្អើលអញ្ចឹងបានន័យថាកន្លងមកជុងហ្គុកតាមទាន់ល្បិចមាយារបស់គេ?ស្មានថានៅតែល្ងង់ត្រចៀកសដដែល

"ក៏...ក៏ខ្ញុំធ្លាប់គម្រាមធ្វើបាបម៉ាក់លោក ល្មមដឹងហើយស្អប់ខ្ញុំទៅ"ថេហ្យុង

"បងដឹង! ហើយក៏មិនស្អប់អូនដែរព្រោះបើគាត់មិនរករឿងអូន ថេយ៍ក៏មិនធ្វើបាបគាត់ដែរ"ជុងហ្គុក

"ហើយខ្ញុំក៏ជះបបរដាក់នាងខេឡា "ថេហ្យុង

"រឿងនោះបងដឹង"ជុងហ្គុក

"ខ្ញុំកុហកលោកបោកប្រាស់លោកប្រើល្បិចធ្វើបាបគេខ្ញុំបោកប្រាស់លោកអោយធ្វើបាបនាងខេឡានិងលែងលះជាមួយនាងខ្ញុំប្រើប្រាស់លោកសព្វគ្រប់បែបយ៉ាង ក្រែង
លោកស្អប់ខ្ញុំពេលខ្ញុំមានចរឹកបែបនោះមែនទេស្អប់ទៅ ឆាប់ស្អប់ទៅ"ថេហ្យុង

"បងដឹងហើយក៏ព្រមធ្វើគ្រប់យ៉ាងអោយតែអូនសប្បាយចិត្តបងនឹងមើលថែការពារអូនប៉ះប៉ូវរឿងគ្រប់យ៉ាង ហើយបើអោយបងស្អប់អូនបងធ្វើមិនបាន"ជុងហ្គុក

"អញ្ចឹងលោកចង់ត្រូវគ្នាជាមួយខ្ញុំមែនទេ?"
ថេហ្យុង

"ក៏ពិតបងចង់មានឱកាសមើលថែប៉ះប៉ូវអូនវិញតែមិនអាចនោះ..គឺ..ថេយ៍ត្រឡប់ទៅវិញទៅទុកថាមុននេះបងមិនបាននិយាយអីទៅចុះ  កូនកម្លោះរបស់អូនប្រហែលជាកំពុងរងចាំអូនហើយ"ជុងហ្គុកក៏នឹកឃើញថាថេហ្យុងរៀបការរួចទើបនាយធ្វើជាចង់ដើរចេញ

"កូនកម្លោះកំពុងរងចាំអីបើកូនកម្លោះខ្ញុំកំពុងតែដេញខ្ញុំអោយចេញហើយគេថែមទាំងឈានជើងដើរចេញពីខ្ញុំទៀតផង"សម្ដីថេហ្យុងធ្វើជុងហ្គុកឈប់ដំណើរនិងបែរក្រោយ

"អូនមានន័យថាមិច?"ជុងហ្គុក

"បើចង់ត្រូវគ្នាហេតុអីមិនលួងខ្ញុំ តើមនុស្សដែលហួងហែងកម្មសិទ្ធដូចចនជុងហ្គុកពិតជាប្រគល់មនុស្សដែលខ្លួនស្រលាញ់អោយគេងាយៗមែនហ្ហេ?"ថេហ្យុងស្រែកទាំងសម្លក់មុខនាយ

"ព្រោះគេអតីតបងគិតខុសមិនជ្រើសអូនពេលនេះអូនមិនជ្រើសបងទុកថាជាផលកម្មចុះ..ប៉ុន្តែថេយ៍.."ជុងហ្គុក

"ប៉ុន្តែអី?"ថេហ្យុង

"អូនត្រឡប់ទៅវិញទៅ"ជុងហ្គុក

"ចង់អោយខ្ញុំត្រឡប់ទៅរៀបការជានិងប្ដីអ្នកនាងអារីតាហ្ហេ? គិតថាខ្ញុំជាមេម៉ាយដាច់ដាបមែនទេ បើដាច់កោះខ្លាំងគឺមករកពោះម៉ាយជជុះអស់សាច់ដូចលោកនឹងហើយ"ថេហ្យុង

"អូនមានន័យថាមិច..."ជុងហ្គុក

"គឺរឿង.....វាបែបនេះ...#$៙៚៚៚#៙៙.......យល់ទេ?អញ្ចឹងក៏ចាញ់បោកកូនដែរកញ្ចាស់ក្បាលកូន4ហើយ"ថេហ្យុងរៀប
រាប់នៅកាពិតទាំងរឿងគេនិងហ្វៃសឺនៅរឿងជុងហ្កុកល្ងីល្ងើចាញ់កូនមកsad dramaដើរតួរទឹកភ្នែកអីតែឯងនៅកណ្ដាលចម្ការstraberry

"អូននិយាយជាការពិតអូនមែនទេ?"ជុងហ្គុកក៏រត់ទៅចាប់ដៃថេហ្យុងនិងសួរទាំងអត្រហេបត្រហប់

"មិនពិតទេដឹង? "ថេហ្យុង

"ប៉ុន្តែកូនថាអូនមានទម្ងន់ជាមួយគេ"ជុងហ្គុក

"កូនគ្រាន់តែថាខ្ញុំមានទម្ងន់ព្រោះនោះជាការពិត ហើយខ្ញុំមានជាមួយអាណាលោកដឹងខ្លួនឯងហើយ"ថេហ្យុង

"បានន័យថានោះកូនបងហ្ហេ?"ជុងហ្គុក

"មិនមែនទេខ្ញុំមិនដែលដេកជាមួយលោកផង"ថេហ្យុងធ្វើមុខមាំខំប្រឹងទប់សើច

"អូនកុហកនោះជាកូនបងហើយ... ហឹសៗ..ថេយ៍"ជុងហ្គុកក៏ស្តុះមកអោបរាងតូចថេហ្យុងក៏មិនបានរើមានតែញញឹម

"អូនមានកូនទៀតហើយ..ហឹសៗ"ជុងហ្គុកសប្បាយចិត្តអោបរឹតថេហ្យុងដូចពោះថ្លាន់

"រាល់ថ្ងៃចរឹកខ្ញុំបែបនេះលោកទទួលយកបានទេ?"ថេហ្យុង

"ទទួលយកបានគ្រប់យ៉ាងបងស្រលាញ់អូនជាអូនកាលមុនបងល្ងង់គិតបែបនោះព្រោះមិនទាន់ស្គាល់អូនច្បាស់"ជុងហ្គុក

"ខ្ញុំនិងត្រូវគ្នាជាមួយលោកតែលោកត្រូវលួងខ្ញុំសិន"ថេហ្យុង

"បងនិងលួងក៏បានតែលួងបែបណា"ជុងហ្គុក

"បើមកសួរដដែលអោយលោកតាមលួងខ្ញុំធ្វើអី? មិនដឹងទេបើមិនលួងកូននេះខ្ញុំមិនចុះបញ្ជីដាក់ត្រកូលចនទេ"ថេហ្យុងនិយាយហើយក៏បែរក្រោយដើរចេញទៅ

"ថេយ៍តើផ្លែstabberryអាចយកមកលួងអូនបានទេ?"ជុងហ្គុក

"លួងStlyeអីស្រែង៉ោងបែបនោះ..ប៉ុន្តែបេះយកមក យកអាធំៗណា"ថេហ្យុងសើចក៏ខំប្រឹងដើរចេញ ដោយជុងហ្គុកនៅតាមនិយាយញាុះគេ មើលទៅនាយសប្បាយចិត្តខ្លាំងណាស់

   ដឹងទេដំបូងថេហ្យុងថានិងត្រឡប់មកសងសឹកនិងនាំកូនចេញទៅឆ្ងាយ គេគ្រាន់តែចង់អោយទំនាក់ទំនងជុងហ្គុកនិងខេឡាវិនាសព្រោះឮមកថាជុងហ្គុកនិង
ខេឡារស់នៅជាមួយគ្នាសុខសាន្តតែមកដល់គឺខុសពីការគិតជុងហ្គុករស់នៅជាច្រើនឆ្នាំជាមួយនិងវិប្បដិសារី រហូតចរឹកនាយបានកែប្រែស្ទើរតែ 80%ដោយឯកឯង ទើបថេហ្យុងនៅតានដានមើកចរឹករបស់ជុងហ្គុកឃើញថានាយគឺព្យាយាមប៉ះប៉ូវកំហុសសំខាន់នាយមើលទៅស្រលាញ់គេខ្លាំងណាស់ហើយមើលទៅចូលចិត្តនៅចរឹកធម្មតារបស់ខ្លួនទៀតផង

ចិត្តថេហ្យុងមិនមែនត្រឹមតែធ្វើបាបជុងហ្គុកប៉ុណ្ណឹងដាក់ថ្នាំបំពុលប៉ុណ្ណឹងហើយរួចខ្លួនទេគេចង់ចិញ្ច្រាំនាយដដែលៗដូចខេឡាអញ្ចឹងតែគិតមួយផ្នែកតូចថាកាលមុននាយបានខុសទាំងស្រុងនាយចាញ់ល្បិចកល់គេពេលដឹងការពិតក៏រស់នៅដោយវិប្បដិសារី ណាមួយនាយក៏ដឹងកំហុសនិងស្ដាយក្រោយរួចហើយព្រោះថាមនុស្សណាក៏ធ្លាប់មានកំហុសដែរសំខាន់អោយតែចេះកែ

គេបានសងសឹកខេឡានិងធ្វើបាបអ្នកស្រីចនតាមចិត្តដែលមានកំហឹងរួចហើយ មិនប្រាកដថាគេធ្វើមកយើងបែបណាយើងសងទៅគេវិញ100នោះទេបើនៅតែរវល់គំុនំសងសឹកទៅនាយដែលជាប៉ារបស់កូនគេចុងក្រោយអ្នកដែលឈឺចាប់ក៏ជាកូននិងគេដដែលគេនៅស្រលាញ់ជុងហ្គុកបើទោះជាខំហាមចិត្តបែបណាក៏មិនអាចហាមបានដែរ

ក៏អាណិតដល់ជេយ៍ហាដែរទោះគេមិនមាត់ៗតែគេខឹងគេអន់ចិត្តនិងជុងហ្គុកដែលទុកគេចោលអោយនៅជាមួយអាប់ប៉ាជាច្រើនឆ្នាំក្នុងចិត្តជេយ៍ហាក៏ចង់អោយគ្រួសារបានជួបជុំគ្នាវិញសូម្បីតែថមមីក៏គិតបែបនោះដែរ ហើយសម្ដីជេលីនៅថ្ងៃដែលគេដឹងការពិតថាថេហ្យុងជាម្ដាយបង្កើតគេនោះធ្វើអោយថេហ្យុងចិត្តទន់និង
ពិចារ៍ណាជាថ្មីម្ដងទៀត......

#ត្រឡប់ទៅកាលពីមុន

  "ហ្ហឹកៗ...អាប់ប៉ាដឹងទេកូនរងចាំអាប់ប៉ាមកយូហើយ"ជេលីយំអោបចង្កេះរាងតូចបន្ទាប់ពីមកពីផ្ទះត្រកូលចននោះ

"កូនរងចាំ? បានន័យថា..."ថេហ្យុងភ្ញាក់ផ្អើលបន្តិច

"កូនដឹងថាម៉ាក់ខេឡានោះមិនមែនម៉ាក់កូនបង្កើតទេលោកតាថាម៉ាក់កូនជាមនុស្សប្រុស"ជេលី

"ពិតមែនហ្ហេ? ហឹស! ជេលីអាប់ប៉ាស្មានថាកូនភ្លេចអាប់ប៉ាហើយ..ហ្ហឹកៗ"ថេហ្យុងក៏យំអោបកូនពួកគេរៀបរាប់ពីភាពឈឺចាប់រៀងខ្លួននិងការរស់នៅកន្លងមកនិយាយៗក៏ចូលដល់រឿងជុងហ្គុក

"បើអញ្ចឹងអាប់ប៉ាចេញទៅព្រមជាមួយនិងជេយ៍ហាដែរមែនទេ?"ជេលីមើលទៅមុខជេយ៍ហាដែលអង្គុយជិត
ថេហ្យុងនោះ

"ត្រូវហើយពួកកូនជាបងប្អូនគ្នាណា ហើយជេយ៍ហានេះជាបងស្រីកូនដែលអាប់ប៉ាប្រាប់នោះអី"ថេហ្យុង

"បាទកូនដឹងហើយ"ជេយ៍ហាញញឹមដាក់ជេលី

"សុំអោបបន្តិចណា"ជេលីនិងជេយ៍ហាក៏អោបគ្នាដោយនាងតូចសប្បាយចិត្តណាស់ដែលនាងមានបងប្អូននឹងគេ

"មកពីគេម្នាក់គត់ទើបពួកយើងបែកបាក់គ្នាបែបនេះ"
ថេហ្យុងក្ដាប់ដៃខឹងនិងជុងហ្គុកគេមិនបញ្ឈប់ត្រឹមនឹងទេចាំមើលចុះ

"អាប់ប៉ាកុំកូនដឹងលោកតាប្រាប់ថាអាប់ប៉ាធ្វើជាមិនដឹងអីព្រោះចង់មកសងសឹកមីងខេឡាដែលធ្វើបាបគ្រួសារយើងតែសុំចិត្តអាប់ប៉ាកុំសងសឹកលោកប៉ាអីណា..
ហ្ហឹកៗ..កូនចង់អោយឃើញគ្រួសារយើងជួបជុំគ្នាវិញ អាប់ប៉ាដឹងទេប៉ារស់នៅឯការជាច្រើនឆ្នាំប៉ាត្រូវលោកតាកាត់កាចោល ប៉ាត្រូវក្ស័យធន់ក្រុមហ៊ុនហើយពួកយើងគ្មានផ្ទះនៅគឺត្រូវរស់នៅយ៉ាងលំបាកប៉ាធ្វើការតែលតោលលំបាកដើម្បីបង់លុយផ្ទះជួលនិងអោយកូនទៅរៀនព្រោះលោកតាមិនជួយពួកយើងនោះទេលំបាកជាច្រើនឆ្នាំទម្រាំតែលោកយាយទួតគាត់ធ្វើផ្ទះអោយពួកយើងនៅហើយក្រុមហ៊ុនប៉ាឈប់ក្ស័យធន់ ប៉ាតែងតែយំនឹកអាប់ប៉ានិងហៅឈ្មោះថេហ្យុងនោះរហូត ដំបូងកូនស្អប់ប៉ាដែលអោយមីងខេឡានៅជាមួយពួកយើងតែក្រោយកូនដឹងថាលោកប៉ាមិនស្រលាញ់មីងខេឡាគាត់ស្រលាញ់តែម៉ាក់បង្កើតរបស់កូនទើបជេលីលែងស្អប់លោកប៉ាវិញ..កន្លងមកពួកយើងគឺសុទ្ធតែរងទុក្ខទាំងអាប់ប៉ានិងលោកប៉ាជេយ៍ហានឹងខ្ញុំ..ហ្ហឹកៗ..តើអាចទេពួយើងនិងជួបជុំគ្នាវិញ...អាប់ប៉ា..."សម្ដីរបស់ជេលីដែលរៀបរាប់ទាំងភាពឈឺចាប់ធ្វើអោយថេហ្យុងចិត្តទន់និងពិចារ៍ណាពីរឿងដើមហេតុគ្រប់យ៉ាងមកវិញទើបគេធ្វើចិត្តនិងព្យាយាមអភ័យទោសអោយជុងហ្គុក.........

#បច្ចុប្បន្ន

   នៅក្នុងរីសតចម្ការstraberryដោយពេលនេះគឺល្ងាចទៅហើយនៅក្នុងផ្ទះមានសភាពអូអរដោយសារតែសម្លេងបីអ្នកប៉ាកូនដែលកំពុងតែប្រកែកគ្នាទាំងសើចនិងមិនសុខចិត្តផងដែរ

"កំហូចទាំងពីអ្នកបងប្អូនរួមដៃគ្នាកុហកប៉ា"ជុងហ្គុកក៏ស្ដីអោយកូនៗដោយជេលីនៅសើច

"ហាហា..កូនមិនបានកុហកទេតែប៉ាឆោតជឿខ្លួនឯងសោះ"ជេលីក៏សើចខ្លាំងៗ

"នៅត្រង់នៅហើយហ៊ានគិតថាប៉ាឆោតផងមែនទេ? ហាមរត់"ជុងហ្គុកស្ទុះទាញរូបសត្វដែលទុកសម្អាតតុសាឡុងនោះគម្រាមកូន

"បងស្រីចាំខ្ញុំផង.."ជេយ៍ក៏រត់ដែរបើជុងហ្គុកយករំព័ទ្ធមកហើយ

"អ្ហា...ហិហិ អាប់ប៉ាជួយផង"ជេលីក៏ចាប់ផ្ដើមរត់និងស្រែករកថេហ្យុងជួយហើយជុងហ្គុកក៏ដេញវាយ
ជេយ៍ហាម្ដង

"ហិហិ...ខ្ញុំនិយាយការពិតហេតុអីលោកដេញវៃខ្ញុំ "ជេយ៍ហារត់ទាំងសើចនិងចចារជាមួយជុងហ្គុក

"អត់មានមកហៅលោកទៀតទេត្រូវហៅថាប៉ា...អោយលឿនប៉ាដាក់ពិន័យអោយជេយ៍ហាហៅប៉ាថាប៉ាមិនមែនកូនពៅទៀតទេកុំមកកំហូចអោយសោះ"ជុងហ្គុកក៏ចាប់កៀក.កកូនប្រុសដោយថេហ្យុងនៅឈមើលពីផ្ទះបាយមកជាមួយជេលី

"អោយលឿន"ជុងហ្គុក

"លោកត្រូវគ្នាជាមួយអាប់ប៉ាវិញហើយហ្ហ?"ជេយ៍ហា

"ត្រូវហើយបើបែបនោះមិនមែនអាប់ប៉ាកូនមានប្អូនអោយពួកយើងនោះទេ"ជុងហ្គុក

"មិនជឿទេបើអញ្ចឹងអាប់ប៉ាគាត់ថាលោកប្ដីដែរទៅទើបកូនហៅថាប៉ាដែរ"ជេយ៍ហាបែរមកពេបមាត់ដាក់
ថេហ្យុង

"ហិហិ..អោយលឿនទៅអាប់ប៉ា"ជេលីក៏អន្រួនដៃ
ថេហ្យុងទាំងសើច

"អោយលឿនមកអូន"ជុងហ្គុកកៀក.កកូនប្រុសនិងបន្តឿនរាងតូច

"ឡប់សតិហើយ.."ថេហ្យុងក៏សើចទាំងអៀន

"អោយលឿនទៅ..អាប់ប៉ាកូនចង់ឮ"ជេលី

"គេមិនទាន់លួងអាប់ប៉ាផងបែបនោះមិនហៅទេ"
ថេហ្យុង

"អញ្ចឹងប៉ាមកលួងមក"ជេលីក៏ហៅហើយជុងហ្គុកក៏ដើរទៅជិតរាងតូច

"លួងបែបមិចហ្ហឹម? ចាស់ហើយនៅងងក់ដូចក្មេងទៀតហ្ហេ ម៉ែវា?"ជុងហ្គុកក៏ដើរទៅជិតនិងអោបថេហ្យុងពីក្រោយ

"អូហូ..!"ជេលីទៅឈជិតជេយ៍ហានិងខ្ទប់មាត់ហូ

"លោកឡប់ហើយលែង"ថេហ្យុងព្យាយាមរើព្រោះអៀនកូន

"ថើបមួយទៅអាប់ប៉ាចិត្តទន់ហើយ"ជេយ៍ហា

"បានតាមសំណូមពណា..សឺត.."ជុងហ្គុកក៏អោនទៅ
ថើបថ្ពាល់រាងតូចធ្វើអោយថេហ្យុងអៀនថ្ពាល់ក្រហមឯកូនៗនាំគ្នាហូកញ្ជ្រៀវនិងសើចសប្បាយដោយភាព
រីករាយនេះជាលើកដំបូងដែលគ្រួសារគេជួបជុំគ្នាពោពេញដោយភាពរីករាយបែបនេះ តាំងពីធំដឹងក្ដីមកនេះជាលើកដំបូងដែលជេលីនិងជេយ៍ហាស្គាល់អ្វីដែលជាសុភមង្គលគ្រួសារពិតប្រាកដ....



(ទីបំផុតមេម៉ាយgrade Aបានពោះម៉ាយជជុះដដែល អាណិតណាស់គ្នាខំខ្មើតមកជាយូ😂)






To be continued.....

write by steemeeraa🎀























Continue Reading

You'll Also Like

71.7K 18.3K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
13.9K 3K 46
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
173K 26.4K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
24.3K 3.9K 29
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...