កំហឹងស្នេហ៍អតីតភរិយា (🔥) [Co...

By Steemeeraa

197K 15K 2.2K

ការឈឺចាប់គ្រប់យ៉ាងដែលអ្នកព្រួតគ្នាធ្វើបាបខ្ញុំវាដល់ពេលត្រូវសងវិញហើយ គេថាមនុស្សអាក្រក់ទេវតានឹងបរាមុខតែពេលនេះមន... More

ភាគទី1: មានអ្វីជំទាស់ទេ?
ភាគទី2: អត់គេមកម្ដងឯងអត់ដង្ហើមស្លាប់?
ភាគទី3: គេបាត់បងសតិទៀតហើយ
ភាគទី4: ថេយ៍មិនបានឆ្កួត!
ភាគទី5: ព្រោះខ្លាចជុងត្រូវទឹកភ្លៀង
ភាគទី6: រើសសម្បកផ្លែឈើញាុំអោយអស់
ភាគទី7: អៀនប្ដី!
ភាគទី8: គេមានចរឹកបែបនេះផងមែនទេ?
ភាគទី9: នាងដណ្ដើមលោកប្ដីរបស់យើង
ភាគទី10: អាប់ប៉ាជេលីអាចនឹងមានអូនតូចណា
ភាគទី11: មនុស្សដូចយើងគ្មានថ្ងៃស្ដាយក្រោយនោះទេ!
ភាគទី12: ហ្គេមនេះយើងជាអ្នកឈ្នះ
ភាគទី13: ព្រោះឯងមិនស្រលាញ់គេបែបនោះលែងលះទៅ!
Comming soon
ភាគទី14: ហើយលាក់កន្ទុយខ្លួនឯងអោយជិតផងណា
ភាគទី15: ភាពឯកកា
ភាគទី16: ថេយ៍នៅចាំចនជុងហ្គុកបានទេ?
ភាគទី17:ល្មមឈប់ល្ងង់ហើយវើុយ!!
ភាគទី18: ហេតុអីក៏គេធ្វើបាបខ្ញុំ
ភាគទី19: ប៉ាសុំទោសជេលី
ភាគទី20: បានន័យថាថមមីនិងមកកូរ៉េវិញមែនទេ?
ភាគទី21: ខេឡាក្រែងកូនថាគេឆ្កួតដដែលមែនទេ?
ភាគទី22: គ្រប់យ៉ាងបងគ្មានចេតនានោះទេ
ភាគទី23: ចង់មកបោកប្រាស់យើងស្អីទៀតហើយ?
ភាគទី24: ហ្ហឹកៗ..ខ្ញុំខ្លាចខេឡាជះបបរមកលើខ្ញុំ
ភាគទី25: ពេលវេលារបស់ម៉ាក់មិនមែនពេលនេះ..
ភាគទី26: នេះកូនមិនជឿម៉ាក់មែនទេ?
ណែនាំតួអង្គ
ភាគទី27: បងសុំទោស...
ភាគទី28: ល្បិចឃោឃៅ🔥
ភាគទី29: នេះជាប្រពន្ធរបស់បងមែនទេ?
ភាគទី30: ទុកពេលអោយបងបន្តិច
ភាគទី31: នេះជាក្រដាសលែងលះខេឡា
ភាគទី32: ហឹស! នេះលេងដល់ជីវិតផងមែនទេ?
ភាគទី33: បងនិងញាុំអោយតែអូនបានធូចិត្ត
ភាគទី34: មីងជាអ្នកណា?
ភាគទី35: កូនប្រុស!!
ភាគទី36: ខ្ញុំនិងជាន់ឈ្លីស្នេហាលោក
coming soon! !
ភាគទី37: អ្នកម៉ាក់កើតអី?
ភាគទី38: ខ្ញុំមានជម្រើសច្រើនព្រោះខ្ញុំស្អាតលោកដឹងទេ?
ភាគទី39 : យើងស្រលាញ់ឯង
ភាគទី40: អាពោះម៉ាយជជុះ!
ភាគទី41: ចរឹកអញ្ចឹងតើ បានប្រុសស្អាតគីមថេហ្យុងមិនយកវិញនោះ
ភាគទី42: អ្នកដែលធ្លាប់ដណ្ដើមប្ដីយើងនោះអី
ភាគទី43: គោលការណ៍ក្រុមហ៊ុន
ភាគទី44: បងសួរត្រង់ថ្ងៃនេះអូនកើតអី?
ភាគទី45: ឯងប្រាប់អាប់ប៉ាមកថាមិនមែនជាកាពិតទេ?
ភាគទី47: ពូហ្វៃរៀបការនៅសប្ដាហ៍ក្រោយ
ភាគទី48: ខ្ញុំមកយកលោកទៅធ្វើប្ដីចុងខ្ញុំតើព្រមទេ?
ភាគទី49: ខ្ញុំព្រមត្រូវគ្នាជាមួយលោកតែលោកត្រូវលួងខ្ញុំសិន
ភាគទី50: អូននឹងសម្លាប់វា!
ភាគទី51: តើបងត្រូវលះបង់ថេយ៍មែនទេ?
ភាគទី52: អាប់ប៉ាមើលទៅគេគម្រាមខ្ញុំស្រស់ៗ
ភាគទី53: អញ្ចឹងសម្រេចថាប៉ាព្រមលើកជេលីអោយខ្ញុំហើយ?
ភាគទី54: ប៉ាប៉ាវៃអាប់ប៉ាមែនទេ?
ភាគទី55: ល្អ! ប៉ាលើជេលីអោយកូន
ភាគបញ្ចប់ 💘👥🎁

ភាគទី46: នេះប៉ាមិនកែចរឹកទេមែនទេប៉ាមានស្រី?

2.9K 261 52
By Steemeeraa


ពេលនេះណាមជុននឹងជីមីនគឺកំពុងតែអង្គុយទល់មុខគ្នាដោយមេធាវីអ្នកស្រីគីមនិងគ្រួសារមកអង្គុយក្បែរនោះ ត្រូវហើយពួកគេគឺណាត់គ្នាដើម្បីលែងលះ

"ពួកយើងគ្មានអ្វីក្រៅពីសំុទោសទេអ្នកអូននិងលោកផាក..."អ្នកស្រីគឺរាល់ថ្ងៃពិបាកចិត្តនិងមានវិប្បដិសារីណាស់ដែលគាត់ធ្វើបែបនេះដាក់កូនប្រុសរបស់គាត់ ធ្វើបាបទាំងជីននិងអេជេហើយចុងក្រោយអ្នកដែលឈឺចាប់ក៏នៅតែជាជីមីនដដែល

"មិនអីទេអ្នកអូន...បើកូនៗអស់និស្ស័យក៏ត្រឹមនឹងចុះ"លោកផាកចេញមុខនិយាយជំនួសអ្នកស្រីផាកព្រោះតែអ្នកស្រីគឺខឹងណាមជុនដែលហ៊ានលួចលាក់ក្បត់ជីមីនថ្នាក់មានកូននិងយកបេះដូងរបស់ជីមីនទៅលលេងទៀត

"ខ្ញុំសុំទោសពិតមែនអ្នកម៉ាក់លោកប៉ា ដែលខ្ញុំធ្វើបែបនោះដាក់អូនមីន"ណាមជុនអោនមុខចុះសំទោសចេញពីចិត្តនាយតែម្ដង

"មិនអីទេបងជុនបើពួកយើងបន្តក៏គ្មានន័យអ្វីទៀតដែរបែបនោះយើងចែកផ្លូវគ្នាជារឿងល្អបងបានជួបជុំគ្រួសារបងខ្ញុំវិញព្យាយាមរកអ្នកថ្មីមកមើលថែខ្ញុំដូចបងថាអញ្ចឹង"ជីមីននិយាយទាំងសម្លឹងមើលមុខយុនហ្គីនិងចាប់ផ្ដើមលើកប៊ិចមកសីុញ៉ែឯណាមជុនក៏ញញឹមទាំងទឹកមុខក្រៀមដូចគ្នា

"នេះខ្ញុំសីុញ៉េរួចហើយ"មិនមែនចិត្តជីមីនមិនឈឺអ្វីសោះទេតែក៏មិនចុកចាប់ខ្លាំងដូចកាលដំបូងព្រោះគេធ្វើចិត្តបានច្រើនដែរ

"ហ្ហឹម..."ណាមជុនក៏លើកប៊ិចមកសីុញ៉េបញ្ចប់នៅចំណងនៅអាពាហ៍ពិពាហ៍រវាងនាយនិងជីមីនរយៈពេលជិត8ឆ្នាំមកនេះ កន្លងមកពួកគេមិនដែលឈ្លោះគ្នាព្រោះតែជិវិតប្ដីប្រពន្ធគឺខ្វះក្ដីស្រលាញ់មានតែភាពអាណិត សូមប្រាប់ថាឈ្លោះគ្នាទាល់តែមនុស្សស្រលាញ់គ្នាទើបតែងតែមានឈ្មោះមានត្រូវតែមនុស្សដែលមិនស្រលាញ់គ្នាមិនឈ្លោះដូចណាមជុននិងជីមីនអញ្ចឹងពេលបែកគ្នាក៏មិនមែនរឿងធ្វើអោយរកាំរកូសឆហអែតចិត្តអ្វីដែរគឺបែកដោយស្ម័គ្ររាងខ្លួន

"ពួកយើងលាហើយតោះ! កូនមីន."អ្នកស្រីផាកក៏ទាញដៃកូនងើបឡើងនិងនាំចេញបាត់

"សង្ឃឹមថាទំទាក់ទំនងគ្រួសារយើងនៅតែល្អដូចដើមណាលោកផាក"អ្នកស្រីគីម

"បាទអ្នករឿងក្មេងៗផ្សេងរឿងមនុស្សចាស់ផ្សេងទេ លាហើយ"លោកផាកញញឹមបន្តិចនិងទះស្មាណាមជុនស្រាលៗរួចក៏ដើរចេញទៅបាត់

"ជំរាបលសលោកប៉ា"ណាមជុន

"ខ្ញុំទៅហើយអ្នកមីង..យើងទៅលាហើយអាជុន"យុនហ្គីលាអ្នកស្រីគីមនិងណាមជុនរួចបម្រុងនឹងដើរចេញហើយតែណាមជុនក៏ស្រែកហៅ

"អាយុន!.."ណាមជុនដើរទៅជិតយុនហ្គី

"ហ្ហឹម?"យុនហ្គី

"ឯងជាគ្រូពេទ្យពូកែមើលថែថ្នាក់ថ្នមអ្នកជំងឺឯងពូកែលើកទឹកចិត្តដល់អ្នកដែលរងគ្រោះ...ដូចច្ចេះឯងជួយមើលថែជីមីនព្យាបាលបេះដូងដែលគេឈឺចាប់ថ្នាក់ថ្នមស្រលាញ់បីប៉មគេអោយល្អទៅ ពេលនេះជាតួនាទីរបស់ឯងហើយអ្នកជំងឺឈ្មោះផាកជីមីនយើងផ្ទេអោយឯងមើលថែរ ហើយឯងកុំធ្វើអោយអ្នកជំងឺរបស់ឯងរបួសដូចយើងធ្វើដាក់គេអោយសោះ"ណាមជុនទះស្មាមិត្តនិងនិយាយទាំងញញឹម

"ឯងដឹង?"យុនហ្គី

"ឯងរងចាំគេយូហើយមែនទេ?បើប្រាប់យើងពីដំបូងយើងក៏មិនធ្វើអោយឯងឈឺចាប់ដែរសុំទោស"ណាម
ជុននាយទើបបានដឹងរឿងនេះតាមរយៈជុងហ្គុកប៉ុណ្ណោះ

"មនុស្សមិនដឹងអីគឺគ្មានកំហុសទេយើងមិនស្អប់ឯងក៏គុំឯងដែរ ប៉ុន្តែយើងខឹងឯងដែលធ្វើអោយគេឈឺចាប់ប៉ុន្តែពេលនេះយើងនិងយកគេមកមើលថែពេញសិទ្ធហើយ"យុនហ្គីនិយាយរួចក៏ដើរចេញទៅបាត់ ណាមជុនក៏ញញឹមរួចដកដង្ហើមធំពេលនេះរឿងនាយនិងជីមីនគឺclearរួចហើយនៅឡើយតែរឿងខ្លួនឯងតើនាយអាចមានឱកាសជួបជំុគ្រួសារតូចរបស់នាយទេ?

#Martkit

ថមមីឥឡូវនេះគឺប្រចាំការទទួលជេលីចេញនិងទៅរៀនតែម្ដងហើយនាងតូចក៏ចូលចិត្តបែបនេះព្រោះថមមីគឺអាចកំដរគេបានដូចពេលនេះអញ្ចឹងគឺគេបបួលថមមីមកមើលកុនដោយលីបម៉ោងរៀនហ្គីតា

"បងច្បាស់ហើយមែនទេថារឿងនោះគឺមិនទាន់ឈប់បញ្ចាំង..."ជេលីសួរទៅថមមី

"ត្រូវហើយបងទៅកុហកឯងធ្វើអី?"ថមមី

"ឆឺស!ចុះកាលមុនបងកុហកថាជាប្ដីអាប់ប៉ានោះខ្ញុំខំជឿឡើងស្លុង"ជេលីសម្លក់មុខថមមី

"នឹងជារឿងរបស់អាប់ប៉ាបងជាកូនមានតួនាទីជួយគាត់ដើម្បីសងសឹកប៉ាជេលីគិតទៅបើជេលីជាអាប់ប៉ាតើត្រូវសងសឹកឬអត់?"ថមមី

"គឺ..ក៏អ្នកដែលធ្វើអោយខ្ញុំឈឺចាប់គឺត្រូវតែសងខ្ញុំវិញ"ជេលីចរឹកមិនខុសពីថេហ្យុងទេ

"ត្រូវហើយ ពេលនេះពួកយើងក៏កំពុងតែព្រួតគ្នាកុហកប៉ារឿងពូហ្វៃដែរ"ថមមី

"មកពីប៉ាមិនលួងអាប់ប៉ាធ្វើអីចុះ?"ជេលី

"គំនិតអាប់ប៉ាពិបាកយល់ជាងលំហាត់គីមីទៅទៀត"ថមមីនឹកដល់រឿងថេហ្យុងមានកូនក៏សើចដំបូងនិយាយក្ដែងៗថាមិនត្រូវគ្នាមិនយកជុងហ្គុកវិញទេគឺត្រូវតែសកសឹកតែមិនទាន់ទាំងសងសឹកអីខ្លាំងផងមិនដឹងអ្នកតាខាងណាពង្វក់ទេទើបធ្វើរឹកខ្មើតចង់អោយជុងហ្គុកលួងចង់ត្រូវគ្នាជុងហ្គុកវិញពិតជាពិបាកយល់មែន?

"បងនិយាយអី?"ជេលី

"តោះ!ទៅមើលកុន..."ថមមីបង្វែររឿងនិងកៀកកនាងតូចដើរទៅជាន់ខាងលើនៃផ្សាទំនើបនេះ

"ចនជេលី?"សម្លេងមនុស្សស្រីម្នាក់ស្រែកហៅ

"មីងខេឡា?"ជេលីធ្វើមុខស្មើរក្រោយឃើញខេឡាដើរសំដៅមករកនាង

"អ..ហៅយើងមីង? ដឹងការពិតហើយភ្លេចគុណយើងមែនទេ យ៉ាងណាក៏កន្លងមកឯងក៏ធ្លាប់យល់ច្រលំថាយើងជាម្ដាយបង្កើតឯងដែរ"ខេឡា

"សុំទោសណា កន្លងមកខ្ញុំមិនមែនគិតមីងជាម្ដាយបង្កើតខ្ញុំទេ ព្រោះលោកតាប្រាប់ថាម្ដាយខ្ញុំជាប្រុសមីងជាប្រពន្ធក្រោយរបស់ប៉ាខ្ញុំដឹងមករហូត"ពិតមែនលោកចនធ្លាប់ប្រាប់ជេលីតាំងពីនាងអាយុ8ឆ្នាំថាខេឡាមិនមែនជាម្ដាយនាងទេទើបនាងមិនសូវខ្វល់ពីខេឡានាងហៅថាម៉ាក់ក្នុងនាមជាប្រពន្ធជុងហ្គុកនឹងនៅតែរងចាំម្ដាយបង្កើតរបស់នាងដោយមិនអោយជុងហ្គុកដឹងកាពិតទេ ព្រោះនាងគិតថាជុងហ្គុកនិងខេឡាស្រលាញ់គ្នានោះជាក្ដីសុខប៉ានាងខ្ជិលរំលឹកពីម៉ាក់បង្កើតគេ ក៏មិនដឹងដែរថាខេឡាជាមាបំបែកគ្រួសារនាងសោះ

"អញ្ចឹងហ្ហេ? យើងក៏មិនត្រូវការភាពកត្តញ្ញូពីឯងដែរ ប៉ុន្តែនេះនាងជាមួយឱពុកចុងថ្មី ពិតជា sweetមែន"
ខេឡាមិនបានដឹងពីរឿងគ្រួសារចនទៀតទេនាងស្មានៗប៉ុណ្ណោះ

"ហឹសៗ ចូលរួមសោកស្ដាយផងព្រោះមីងត្រូវអាប់ប៉ាខ្ញុំបោកបង្វែរដាននោះទេ បងថមមីគឺជាបងប្រុសខ្ញុំហើយលោកប៉ានៅតែជា..ប្ដីអាប់ប៉ាទេដឹង?"ជេលី

(អ្នកអាន ft អាចែខេឡាត្រូវកាថេបោក..)

"ឯងនិយាយអីនេះមិនពិតទេគីមថេហ្យុងប្រាប់យើងច្បាស់ណាស់ថាគេមិនត្រូវការជុងហ្គុកជួនកាលគេធ្វើជាស្រលាញ់ប៉ាឯងព្រោះបោកប្រាស់ក៏បាន គេជាមនុស្សមានពឹសអោយដឹងផង"ខេឡា

"ចា៎...មីងរងចាំមើលទៅថាគ្រួសារខ្ញុំគឺបែបណា តាមពិតមីងល្ងង់មិនឆ្លាតដូចអាប់ប៉ាខ្ញុំសោះ ..កាលមុនមីងឆ្លាតជាងអាប់ប៉ាអាចចូលមកបំបែកគ្រួសារខ្ញុំបានព្រោះកាលមុនអាប់ប៉ាសតិមិនល្អ គឺចង់មានន័យកាលមុនមីងឆ្លាតជាងអាប់ប៉ាខ្ញុំដែលមានសតិមិនគ្រប់តែបន្តិចទេ..តែបើតាមពិតមីងគឺល្ងង់..."ជេលីនិយាយបង្វែរទៅបង្វែរមកបន្លប់អោយខេឡាវ៉ល់និងសម្ដីនាងទើបមានឱកាសបន្លំជេខេឡាថាល្ងង់

"ឯង...ឯងជេយើងមែនទេចនជេលី?"ខេឡាគិតបន្តិចទើបដឹងថាជេលីជេនាងថានាងឆ្លាតជាងមនុស្សមិនគ្រប់សតិបន្តិចតែបើសរុបរួមនាងមិនឆ្លាតដូចថេហ្យុងមនុស្សពិតនោះទេ

"ទះមក..ដាក់មកមីងនេះដៃខ្ញុំ ហើយខ្ញុំមានម្រាមដៃគ្រប់5ទៀត "ដោយឃើញខេឡារកទះទើបជេលីលើកដៃតបវិញនិងប្រាប់ថានាងមានម្រាមដៃ5មិនដូចខេឡាមានតែ3ម្រាមដៃ

"ហឹស! ផ្ញើរទុកសិនចុះ"ខេឡាក៏មិនហ៊ានទើបនាងធ្វើជាដើរចេញព្រោះដឹងថាជេលីជាសិស្សតៃក្វានដូ

"ហឹសៗ ឯងនេះមិនធ្វើស្លូតៗអោយម្ដាយចុងធ្វើបាបដូចក្នុងរឿងទៅ"ថមមីក៏សើច

"Exusme ខ្ញុំកូនរបស់អាប់ប៉ាគីមថេហ្យុងដែលកាចឆ្នាស់មិនមែនតួរចិត្តល្អហើយស្លូតដូចក្នុងរឿងភាគទេ"ជេលីក្រលាស់សក់និងដើរចេញទៅបាត់ដោយថមមីនៅតាមមើលទាំងញញឹម បិទមាត់មិនជិត។

#អាហារដ្ធាន


នៅក្នុងផ្សារទំនើបដូចគ្នាដែរអារីតាកំពុងតែនៅក្នុងអាហារដ្ធានមួយដែលជាហាងមិត្តរបស់នាង នាងកើតទុក្ខគ្មានគ្រួសារចែករំលែកមានតែមិត្តម្នាក់ដែលយល់ពីចិត្តរបស់នាង.....

"យើងមិនជឿទេគេស្រលាញ់ឯងសឹងអីគេមានថ្មីលឿនម្លេះ"នាងមានឈ្មោះថាអៃហ្វានាងជាមិត្តរបស់អារីតា

"អ្នកថ្មីរបស់គាត់គឺឈ្មោះគីមថេហ្យុងនោះអី"អារីតា

"ប្រពន្ធថ្មីគាត់ជាកូនប្រុសលោកម្ចាស់គីមនោះ?"អៃហ្វាយល់ច្រលំថាហ្វៃសឺមានប្រពន្ធ

"មិនមែនទេ..."អារីតា

"ឈប់!យើងយកកាហ្វេអោយភ្ញៀវសិន"អៃហ្វាមិនបានស្ដាប់អារីតាទេនាងយកកាហ្វេទៅអោយភ្ញៀវនិងប្រញាប់រត់មកវិញ

"និយាយតមក"អៃហ្វា

" គេមានថ្មីមិនខុសទេព្រោះតែយើងបដិសេធយើងធ្វើអោយគេឈឺចាប់"អារីតា

"ឯងស្រលាញ់គេ ឯងប្រាប់កាពិតដល់គេទៅយើងជឿណាថាមនុស្សដូចជាគេនោះច្បាស់ជាមានវិធីដោះ ស្រាយជាមួយប៉ាម៉ាក់ឯងមិនខាន ស្នេហាគឺជាការតស៊ូ"អៃហ្វា

"ហ្ហឹកៗ...យើងមិនចង់ធ្វើអោយប៉ាម៉ាក់អស់សង្ឃឹមមកលើយើងទេ"អារីតាក៏យំ

"តែឯងល្អបំផុតហើយកន្លងឯងជាកូនល្អស្ដាប់គាត់តែគាត់ទេដែលមិនយល់ពីឯងនោះ ..."អៃហ្វា

"ទុកអោយយើងអ្នកជួយឯង"អៃហ្វាំអោបលួងលោមមិត្តនិងនិយាយតិចៗតែម្នាក់ឯងមើលទៅនាងមានគំនិតអ្វីម្យ៉ាង

#ភូមិគ្រិះត្រកូលគីម

ថ្ងៃនេះនៅភូមិគ្រិះនេះគឺអូរអរមែនទេនដោយសារតែជុងហ្គុកបានទិញម្ហូបជាច្រើនហើយនាយស្មាក់ចិត្តមកធ្វើអោយកូនៗនិងអតីតភរិយាញាុំដោយផ្ទាល់ដៃ

"ក្រែងអាប់ប៉ាចូលចិត្តស្រាក្រហមមែនទេហេតុអីក៏អាប់ប៉ាមិនផឹកអញ្ចឹង?"ជេលីសួរទៅរាងតូច

"គឺ..គឺ..ក៏អាប់ប៉ាមិនចង់ផឹកអារម្មណ៍មិនល្អទេ"ថេហ្យុងប្រកែកទាំងរដិរដុបគេមិនទាន់ប្រាប់រឿងគេមានទម្ងន់ដល់កូនៗនោះទេ

"អ..."ជេលីងក់ក្បាលតិចៗរំពេចនោះសម្លេងមនុស្សស្រីម្នាក់ក៏ហៅពួកគេ

"គឺសួរស្ដីលោកតើ...គឺ"នេះគឺអៃហ្វានាងចូលមក
ភូមិគ្រិះនេះនិងញញឹមដាក់ថេហ្យុងបន្តិចបំណងរកសួរ

"អ្នកនាងមករកអ្នកណាដែរ"ថេហ្យុង

"តើលោកមានស្គាល់ប្ដីគីមថេហ្យុងដែលទេខ្ញុំមានការចង់ជួបគាត់បន្តិច"អៃហ្វាគឺសំដៅទៅលើហ្វៃសឺព្រោះនាងយល់ច្រលំថាហ្វៃសឺជាប្ដីថេហ្យុង

"ប្ដីគីមថេហ្យុងគឺលោកប៉ាខ្ញុំ?"ជេលី

"ត្រូវហើយគឺប្ដីគីមថេហ្យុងនោះ"អៃហ្វាងក់ក្បាលធ្វើអោយថេហ្យុងមើលសង្កេតរូបរាងនាងគឺនាងស្លៀកសីុចសីុបបូមាត់ក្រហមគ្មានអ្វីក្រៅពី..ស្រីជុងហ្គុកនោះទេ

"ហឹស! ស្រីមករកដល់ផ្ទះផងហ្ហេស? មកនេះ"
ថេហ្យុងឮហើយកៅឆេវគេក៏ទៅមួលស្លឹកត្រចៀក
ជុងហ្គុកពីផ្ទះបាយមក

"អួយ..អូនមានរឿងអី?"ជុងហ្គុក

"នេះប៉ាមិនកែចរឹកទេមែនទេប៉ាមានស្រី?"ជេលីក៏ខឹងដែរ

"អួយ..ស្រីអីកូន?"ជុងហ្គុកមីងមាំងមិនយល់

"ផាច់! នៅថាស្រីអីទៀតមែនទេ?បើថាមានស្រីក៏មានទៅខ្ញុំមិនខ្វល់តែនេះគេមករកដល់ផ្ទះប៉ះពាល់ដល់កូនណា"បែបនេះមែនទេទើបមិនលួងគេយកពេលទៅមានស្រីសោះពិតជាមិនកែចរឹកមែន ថេហ្យុងវាយជុងហ្គុកដិប!ៗនិងមួលស្លៀកត្រចៀកចង់ដាច់

"នេះអាប់ប៉ាវែកទៅដាក់ទៅ..."ជេលីមកយកវែកឆាមកហុចអោយថេហ្យុង

"អួយ..អូននឹងកូននិយាយអីបងមិនយល់ទេ"ជុងហ្កុរកប្រកែកមកក៏មិនបាន..សុខៗមកចោតថានាយមានស្រីព្រួតវាយទាំងម៉ែទាំងកូនតែម្ដងយ៉ាប់មែន សកម្មភាពពួកគេធ្វើអោយអៃហ្វានាងឈមើលទាំងឆ្ងល់?




(ឆីហ្វាលេងមួយក្បាច់នេះគ្រួសារមេម៉ាយ grade Aវៃគ្នារង្គើរភូមិគ្រិះ😂)










To be continued......

write by steemeeraa🎀
























Continue Reading

You'll Also Like

83.5K 11.4K 52
کچ زوتر بە ڕێگا ئەڕوات ، زوتر بە قسـە دێت زوتر گـەورە ئەبێ.. ئەسـڵەن ئەڵێی هەر لە سـەرەتاوە پەلـەیەتی! ئەڵێی هیـچ کات کاتی بـۆ خۆی نییە..هەتـا یاریەک...
20.6K 2.9K 22
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
565K 49.3K 29
Taekook Fanfiction Jeon Kim Own creation
82.2K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]