កំហឹងស្នេហ៍អតីតភរិយា (🔥) [Co...

By Steemeeraa

198K 15K 2.2K

ការឈឺចាប់គ្រប់យ៉ាងដែលអ្នកព្រួតគ្នាធ្វើបាបខ្ញុំវាដល់ពេលត្រូវសងវិញហើយ គេថាមនុស្សអាក្រក់ទេវតានឹងបរាមុខតែពេលនេះមន... More

ភាគទី1: មានអ្វីជំទាស់ទេ?
ភាគទី2: អត់គេមកម្ដងឯងអត់ដង្ហើមស្លាប់?
ភាគទី3: គេបាត់បងសតិទៀតហើយ
ភាគទី4: ថេយ៍មិនបានឆ្កួត!
ភាគទី5: ព្រោះខ្លាចជុងត្រូវទឹកភ្លៀង
ភាគទី6: រើសសម្បកផ្លែឈើញាុំអោយអស់
ភាគទី7: អៀនប្ដី!
ភាគទី8: គេមានចរឹកបែបនេះផងមែនទេ?
ភាគទី9: នាងដណ្ដើមលោកប្ដីរបស់យើង
ភាគទី10: អាប់ប៉ាជេលីអាចនឹងមានអូនតូចណា
ភាគទី11: មនុស្សដូចយើងគ្មានថ្ងៃស្ដាយក្រោយនោះទេ!
ភាគទី12: ហ្គេមនេះយើងជាអ្នកឈ្នះ
ភាគទី13: ព្រោះឯងមិនស្រលាញ់គេបែបនោះលែងលះទៅ!
Comming soon
ភាគទី14: ហើយលាក់កន្ទុយខ្លួនឯងអោយជិតផងណា
ភាគទី15: ភាពឯកកា
ភាគទី16: ថេយ៍នៅចាំចនជុងហ្គុកបានទេ?
ភាគទី17:ល្មមឈប់ល្ងង់ហើយវើុយ!!
ភាគទី18: ហេតុអីក៏គេធ្វើបាបខ្ញុំ
ភាគទី19: ប៉ាសុំទោសជេលី
ភាគទី20: បានន័យថាថមមីនិងមកកូរ៉េវិញមែនទេ?
ភាគទី21: ខេឡាក្រែងកូនថាគេឆ្កួតដដែលមែនទេ?
ភាគទី22: គ្រប់យ៉ាងបងគ្មានចេតនានោះទេ
ភាគទី23: ចង់មកបោកប្រាស់យើងស្អីទៀតហើយ?
ភាគទី24: ហ្ហឹកៗ..ខ្ញុំខ្លាចខេឡាជះបបរមកលើខ្ញុំ
ភាគទី25: ពេលវេលារបស់ម៉ាក់មិនមែនពេលនេះ..
ភាគទី26: នេះកូនមិនជឿម៉ាក់មែនទេ?
ណែនាំតួអង្គ
ភាគទី27: បងសុំទោស...
ភាគទី28: ល្បិចឃោឃៅ🔥
ភាគទី29: នេះជាប្រពន្ធរបស់បងមែនទេ?
ភាគទី30: ទុកពេលអោយបងបន្តិច
ភាគទី31: នេះជាក្រដាសលែងលះខេឡា
ភាគទី33: បងនិងញាុំអោយតែអូនបានធូចិត្ត
ភាគទី34: មីងជាអ្នកណា?
ភាគទី35: កូនប្រុស!!
ភាគទី36: ខ្ញុំនិងជាន់ឈ្លីស្នេហាលោក
coming soon! !
ភាគទី37: អ្នកម៉ាក់កើតអី?
ភាគទី38: ខ្ញុំមានជម្រើសច្រើនព្រោះខ្ញុំស្អាតលោកដឹងទេ?
ភាគទី39 : យើងស្រលាញ់ឯង
ភាគទី40: អាពោះម៉ាយជជុះ!
ភាគទី41: ចរឹកអញ្ចឹងតើ បានប្រុសស្អាតគីមថេហ្យុងមិនយកវិញនោះ
ភាគទី42: អ្នកដែលធ្លាប់ដណ្ដើមប្ដីយើងនោះអី
ភាគទី43: គោលការណ៍ក្រុមហ៊ុន
ភាគទី44: បងសួរត្រង់ថ្ងៃនេះអូនកើតអី?
ភាគទី45: ឯងប្រាប់អាប់ប៉ាមកថាមិនមែនជាកាពិតទេ?
ភាគទី46: នេះប៉ាមិនកែចរឹកទេមែនទេប៉ាមានស្រី?
ភាគទី47: ពូហ្វៃរៀបការនៅសប្ដាហ៍ក្រោយ
ភាគទី48: ខ្ញុំមកយកលោកទៅធ្វើប្ដីចុងខ្ញុំតើព្រមទេ?
ភាគទី49: ខ្ញុំព្រមត្រូវគ្នាជាមួយលោកតែលោកត្រូវលួងខ្ញុំសិន
ភាគទី50: អូននឹងសម្លាប់វា!
ភាគទី51: តើបងត្រូវលះបង់ថេយ៍មែនទេ?
ភាគទី52: អាប់ប៉ាមើលទៅគេគម្រាមខ្ញុំស្រស់ៗ
ភាគទី53: អញ្ចឹងសម្រេចថាប៉ាព្រមលើកជេលីអោយខ្ញុំហើយ?
ភាគទី54: ប៉ាប៉ាវៃអាប់ប៉ាមែនទេ?
ភាគទី55: ល្អ! ប៉ាលើជេលីអោយកូន
ភាគបញ្ចប់ 💘👥🎁

ភាគទី32: ហឹស! នេះលេងដល់ជីវិតផងមែនទេ?

3K 249 25
By Steemeeraa


តាំងពីត្រឡប់មកពីចម្ការទំពាំងបាយជូនោះមកណាមជុនគឺហាកប្លែកជាងមុនជាមួយជីមីននាយមិនសូវនិយាយស្ដីទេស្ងាត់ៗងប់តែការងារធ្វើអោយជីមីនមិនសប្បាយចិត្តរហូតរាល់ថ្ងៃមានប្ដីដូចអត់ប្ដីអញ្ចឹងទៅណាមកតែឯងហើយក៏ចូលចិត្តទៅរំខានយុនហ្គីឡើងមានពេលខ្លះគេច្រឡំថាយុនហ្គីជាប្ដីទៀតផង ..ដោយធុញថប់ពេកជីមីនក៏មកផ្ទះម៉ាក់ក្មេកគេរាងតូចមានការងារធ្វើតែខ្ជិលធ្វើការ

"នេះពួកកូនរៀបការ7ឆ្នាំហើយពេលណាមានចៅទៅម៉ាក់ចាស់ហើយចង់ពចៅដែរ"អ្នកស្រីគីមនិយាយទាំងមុខស្ងួតប៉ាណាមជុនក៏លាចាកលោកតាំងពីយូកូនប្រុសមានតែ1រៀបការយូហើយមិនព្រមយកចៅអោយគាត់សោះ

"ចាំខ្ញុំនិងនិយាយជាមួយបងណាមជុនរឿងនេះទៀត..ហ្ហឹម."ជីមីនដកដង្ហើមធំថាមកលេងម៉ាក់ក្មេកកុំអោយតានតឹងមកដល់គឺតឹងថែមគុណនឹង2

"អ្ហា..កុំធ្វើមុខអញ្ចឹងអីណាកូន ហ្ហើយ...អាកូនម៉ាក់នេះអញ្ចឹងមែនណា"អ្នកស្រីគីមចាប់ដៃកូនប្រសារនិងលួចសង្គ្រឺតជើងធ្មេញខឹងកូនប្រុសខ្លួន

"ប៉ុន្តែម៉ាក់យើងទៅលេងនៅប៊ូសាន2ថ្ងៃតោះ!  ខ្ញុំមានទំនាក់ទំនងល្អជាមួយម្ចាស់ចម្ការគេអោយយើងស្នាក់នៅទីនោះម៉ាក់ទៅជាមួយកូនដែរទេ?"ជីមីនគិតរកអ្វីសប្បាយធ្វើវិញដូចជាទៅលេងជាមួយអេជេគេបានcallសួរទៅជីនរួចហើយរាងតូចខាងនោះថាជីមីនអាចទៅបានគ្រប់ពេល

"កន្លែងស្នាក់ល្អអត់កូន?"អ្នកស្រីគីម

"គឺជារីសតហើយមានទេសភាពភ្នំនិងចម្ការស្អាតស្រស់ស្រាយតែម្ដង"ជីមីន

"បើអញ្ចឹងថ្ងៃត្រង់នេះយើងទៅតែម្ដងទៅ"អ្នកស្រីគីមក៏ញញឹម

"បាទ..តែកូនcallប្រាប់បងណាមជុនសិន"ជីមីន

"មិនបាច់callទេកូនទៅចោលគេ2.3ថ្ងៃកុំទាក់ទងទៅកូនជុនអោយគេដឹងកំហុសដែលទុកកូនប្រសារម៉ាក់ចោល"អ្នកស្រីគីម

"ok ម៉ាក់ក្មេក.."ជីមីនក៏ញញឹមធ្វើដៃokហើយអ្នកស្រីគីមក៏លើកដៃទៅhigh five ដាក់ជីមីនម្ដាយក្មេក
កូនប្រសារគេត្រូវដងត្រូវផ្លែគ្នាណាស់បែបនោះទើបអ្នកស្រីគីមស្រលាញ់ជីមីនឆ្នាស់សីុចសីុនិងពូកែនិយាយត្រូវចិត្តអ្នកស្រីគីមពេញបឹប...។

#Skip

  "អូនញាុំអីអោយច្រើនៗទៅណាប្រយ័តន្នស្គមលែងស្អាតណា"ជុងហ្គុកកំពុងតែនិយាយទូរស័ព្ទជាមួយនិងថេហ្យុង

¶បើលែងស្អាតលោកប៉ាស្រលាញ់ទេ?¶ថេហ្យុង

"ទោះយ៉ាងអោយតែអូនជាគីមថេហ្យុង"ជុងហ្គុកនិងរាងតូចគឺសាសង់គ្នាធ្វើដូចស្នេហាក្មេងខ្ចីអញ្ចឹងទាំងដែល
ម្នាក់ៗគឺក្បែរ40ទៅហើយកូនពេញកម្លោះក្រមុំអស់រលីង

¶ហិហិ...¶ថេហ្យុងខំប្រឹងសើចស្ញេញតែការពិតនៅលួចជ្រេញជុងហ្គុកមកពីភូមិគ្រិះឯណោះ មកធ្វើឯងចេញញ៉ែឯណាទៅបុរសសម្ដីអាក្រក់មុខងាប់កាលពីមុននោះ

"អូន....."ជុងហ្គុកបម្រុងនិងញ៉ែបន្តហើយតែសម្លេងមួយក៏ហៅនាយ

"ចៅហ្វាយបាទ.."ពេលនោះហេនសូក៏អើតមកហៅនាយមិនមែនហៅធម្មតាគឺជំទាល់បែបស្លន់តែម្ដង

ប្រាវ!

"អួយ.. យ៉ាស់"ពេលនោះកំប៉ុងប៊ិចក៏ហោះតម្រង់មកហេនសូធ្វើអោយនាយជំនិតសភ្នែកនិងប្រញាប់គេងជៀសវាងបែកក្បាល

"បាទ..ប៉ុណ្ណឹងហើយណាអូនបងមានការងារបន្តិចណា bye bye"ជុងហ្គុកខំប្រឹងនិយាយទាំងញញឹមលា
ថេហ្យុងនិងបែរមកសម្លក់ហេនសូ

"ឯងខ្វះពេលមកមែនទេ?"ជុងហ្គុកពាក់មុខយក្សដាក់នាយជំនិត

"គឺ..ហេហេ..ដល់ម៉ោងណាត់ដៃគូសហការណ៍ហើយចៅហ្វាយ"ហេនសូ

"អើ..មែនយើងបិុសភ្លេច យូហើយមិចក៏មិនប្រាប់យាប់មែន"ជុងហ្គុកឮហើយក៏ក្រោកឈកាន់ឯកសារនិងស្ដីអោយហេនសូបន្តិចនិងដើរចេញទៅបាត់

"ចៅហ្វាយតាំងពីត្រូវគ្នាជាមួយអតីតប្រពន្ធមកដូចទ្រង់យ៉ាងមិចៗទេ?"ហេនសូលួចពោលតែឯង

ក្រាក!

"មិចក៏មិនឆាប់មក"ជុងហ្គុកក៏បើកទ្វាមកម្ដងទៀត

"ទៅហើយចៅហ្វាយ..."សេនហូក៏ប្រញាប់រត់ទៅតាមនាយពួកគេមានណាត់អថិតិជនសំខាន់ទៀតផង...

#អាហារដ្ធាន

   នាយក្រាសបានណាត់ជួបសូមចូលភាគហ៊ុននៅក្នុងក្រុមហ៊ុនធន់ធំមួយដែលជាក្រុមហ៊ុនសាខាSam Sung ផ្ដាច់មុខនៅប្រទេសកូរ៉េដែលជាកម្មសិទ្ធសម្ព័ន្ធគីមវ៉ាយហ្យុង[ kim White hyung] រាងក្រាសត្រូវចូលហ៊ុនជាមួយគេអោយច្រើនដើម្បីទទួលបានចំណូលព្រោះនាយចាស់ដែរហើយត្រូវតែប្រឹងរកលុយបន្តិច

បន្ទាប់មកខាងគេក៏យល់ព្រមអោយរាងក្រាសចូលភាគហ៊ុននាយក៏សីុញ៉ែរួចរាល់ទាំងលួចមន្ទិលក្នុងចិត្តថានេះជាក្រុមហ៊ុនរបស់អ្នកណា

"ឯងគិតថាចម្លែកទេ? មើលទៅលកខណ្ឌងាយៗដូចជាក្រុមហ៊ុនលោកពូគីមដែរ"ក្នុងឡានជុងហ្គុកសួរទៅហេនសូ

"មិចនិងអាចទៅចៅហ្វាយក្រុមហ៊ុនអតីតប៉ាក្មេកចៅហ្វាយគឺត្រូវសម្ព័ន្ធគីមវ៉ាយហ្យុងនេះគ្រប់គ្រងអស់ហើយ...ឬក៏ប្រហែលជាគេយកបទបញ្ជារផ្ទៃក្នុងតាមគោលការណ័ក្រុមហ៊ុនប៉ាអ្នកប្រុសថេយ៍ទេដឹង?"ហេនសូ

"អើ..ប្រហែលអញ្ចឹងហើយ"ជុងហ្គុកខ្ជិលគិតច្រើនទោះក្នុងចិត្តលួចសង្ស័យតែមិនអាចទេគ្រួសារថេហ្យុងត្រូវបានគេរឹបអូសទ្រព្យអស់ហើយសូម្បីតែក្រុមហ៊ុនគ្រឿងសង្ហាររឹមក្រុមហ៊ុននាំចូលគ្រឿងសម្អាងនៅក្រុមហ៊ុនច្រើនទៀតគឺត្រូវគេរឹបអូសយកអស់ បើទ្រព្យ
ថេហ្យុងនៅទាំងអស់សូមប្រាប់ថាទ្រព្យជុងហ្គុករកបានមួយជីវិតជាមួយនិងលោកចនក៏មិនអាចប្រៀបនិងមរតក់ថេហ្យុងបានដែរ គេជាទាយាទត្រកូលរបស់សេដ្ធី..។

#ប៊ូសាន

   គ្រាន់តែមកដល់ប៊ូសានហើយឃើញជីនភ្លាមអ្នកស្រីគីមភ្ញាក់ផ្អើលបន្តិចជីនគឺជាកូនប្រុសម្ចាស់ចម្ការទំពាំងបាយជូដ៍ធំនៅមានរោងចក្រចិញ្ចើមគោផលិតទឹកដោះទៀតអាចនិយាយបានថាគឺជាអ្នកមានមិនធម្មតាទេតែគាត់ធ្វើមិនខ្វល់និងរក្សានៅចិត្តស្អប់ដដែល

"នេះអ្នកស្រីខ្ញុំបានធ្វើបង្អែមមកអោយអ្នកស្រីពិសាទៅណា"ជីនក៏លើកថាសបង្អែមមកដល់បន្ទប់អ្នកស្រីគីមរាងតូចមិនស្គាល់អ្នកស្រីថាជាម៉ាក់ណាមជុននោះទេ

"អគុណ."គាត់ក៏និយាយទាំងមិនមើលមុខជីន

"នេះអាប់ប៉ាទំពាងបាយជូកូនបេះអោយលោកយាយ"
អេជេដើរមកពីក្រោយរាងតូចជាមួយកន្ត្រក់ទំពាំងបាយជូ

"អូ..យកទៅអោយលោកយាយទៅកូន"ជីនបើកផ្លូវអោយអេជេចូលទៅរកអ្នកស្រីគីម

"អគុណណា..ឆ្លាតដល់ហើយ"អ្នកស្រីទទួលកន្រ្តក់ទាំងញញឹមអង្អែលក្បាលនាងតែថាមើលយូៗទៅ
អេជេមុខស្រដៀងណាមជុនណាស់ធ្វើអោយគាត់សង្ស័យបន្តិច

"អេជេ តោះ! បងរួចហើយទៅបេះទំពាំងបាយជូ2អ្នក"ពេលនោះជីមីនចេញមកពីបន្ទប់ទឹកនិងបបួលអេជេចេញក្រៅទៅដើរលេង

"តោះ! បងមីនៗ.."អេជេនិងជីមីនកាន់ដៃគ្នានិងចេញទៅបាត់ជីនក៏ញញឹមដាក់អ្នកស្រីគីម

"ខ្ញុំលាសិនហើយអ្នកស្រី"ជីនអោនគោរពបម្រុងនិងចេញតែអ្នកស្រីគីមក៏ហៅ

"ឈប់សិន..មកនេះមកយើងមានការចង់សួរបន្តិច"អ្នកស្រីគីមហៅហើយជីនក៏ដើរត្រឡប់មកវិញទាអធ្វើមុខឆ្ងល់

"បាទលោកស្រី"ជីនក៏មកអង្គុយទល់មុខគាត់

"កូននោះជាកូនរបស់ឯងមែនទេអ្នកបង្កើតមែនទេ?"អ្នកស្រីគីម

"បាទ.."ជីនញញឹមនិងឆ្លើយ

"ឯងជាអូមេហ្គា?"អ្នកស្រីគីម

"ត្រូវហើយលោកស្រី"ជីន

"ចុះប៉ានាងតូចនោះធ្វើការអីហើយទៅណាមិចក៏មិនឃើញ មិនមែនចេះដឹងអីទេតែគ្រាន់តែឃើញនាងស្អាតទើបចង់ឃើញមុខឪពុកគេ"អ្នកស្រីគីមល្បូងសួរ

"បាទខ្ញុំយល់ទុកចិត្តថាអ៊ំស្រីមិនដើរនិយាយបង្ខូចកេរ្ត៍ឈ្មោះខ្ញុំទេ..គឺប៉ាអេជេគេបានរៀបការមានភរិយាថ្មីរួចហើយ"ជីនមិនយល់ថាហេតុអីគេមកនិយាយប្រាប់អ្នកស្រីគីម

"គេរស់នៅសេអូលមែនទេ?ហើយភរិយាថ្មីគេជាប្រុសឬស្រី"អ្នកស្រីគីម

"បាទគេរស់នៅសេអូលហើយភរិយាថ្មីគាត់គឺជាប្រុស"ជីននិយាយដល់ត្រឹមនេះគេទម្លាក់ទឹកមុខចុះ

"ចុះហេតុអីទើបបែកគ្នា"អ្នកស្រីគីម

"គាត់មិនស្ដាប់ហេតុផលខ្ញុំទេគាត់យល់ច្រឡំមកលើខ្ញុំមករហូតទើបរៀបការបាត់"ជីននិយាយទាំងទឹកមុខស្ងួតហើយអ្នកស្រីគីមក៏ដឹងភ្លាមថាអេជេគឺជាចៅគាត់អារម្មណ៍រំភើបនិងសោកស្ដាយក៏កើតឡើងមកជាមួយគ្នាតើគាត់ធ្វើខុសដាក់ជីនមែនទេដែលទៅធ្វើរឿងថោកទាបដើម្បីបង្ខំអោយកូនគាត់បែកនិងជីនហើយថែមទាំងទុកអោយរាងតូចចិញ្ចើមកូនតែឯងទៀតផង គាត់បានសាងរឿងអ្វី? ពេលនេះវិប្បដិសារីចូលក្នុងខ្លួនគាត់ហើយ ដែលគិតខុសមើលជីនតែសម្បកក្រៅមើលទៅក្មេងប្រុសចំពោះមុខគាត់នេះស្លូតបូតសុភាពរាបសាសម្ដីរមទម្យណាស់បែបនោះទើបកូនប្រុសគាត់ស្រលាញ់គេខ្លាំងនោះ..។

#វិមានចន

   ថេហ្យុងកំពុងតែអង្គុយកាត់ក្រចកនៅលើសាឡុងតែម្នាក់ឯងពេលនេះល្ងាចហើយគេមានតែអង្គុយលេងរងចាំកូនៗចេញពីរៀននិងធ្វើការនឹងហើយពេលនោះ
ខេឡាក៏ដើរចូលមកជាមួយនិងក្រអប់បាយជាច្រើនដែលដាក់ក្នុងថង

"នេះ..លោកប៉ាក្មេកអោយយកមកអោយឯងញាុំ"
ខេឡាហុចថងនោះអោយថេហ្យុង

"នៅហៅប៉ាក្មេកអីទៀតបើខាងប្រុសទេទាត់ក្បាលនាងចោលហើយ"ថេហ្យុងនិយាយទាំងនៅកាត់ក្រចកហីៗ

"ឯង..ហឹស! នេះយកទៅយើងទៅវិញហើយខ្ជិលជ្រលក់ជាមួយ"ខេឡាក៏ដាក់ថងលើតុនិងដើរចេញទៅបាត់

"គិតអី? នេះជាស្នាដៃអ្នកស្រីនោះប្រាកដណាស់"ថេហ្យុងក៏បើកប្រអប់មើលក៏ដឹងដែរថាអ្នកស្រីចនអ្នកធ្វើ

"វេសីុ អាយវី និង នីន ពួកនាងមកយកអាហារនេះទៅញាុំទៅ"ដោយឃើញសង្ស័យថាអ្នកស្រីចនគេក៏ខ្ជិលញាុំណាស់តោះលោកចនយកមកអោយក៏ដោយ

"អ្នកប្រុសខ្ញុំញាុំអីរួចហើយនៅនាងនីនម្នាក់"
វេសីុនិងអាយវីក៏ដើរមករកថេហ្យុង

"នេះយកទៅអោយនីនទៅ"ថេហ្យុងហុចថងទៅអោយហើយពួកនាងក៏យកថងអាហារទៅអោយនីនតែម្ដង

"ក្រចកជើងយើងបើលាបពណ៍ស្អាតទេ? តែវាអាចនិងដូចស្រីលាបតែដៃបានហើយ"ថេហ្យុងនៅអង្គុយកាត់ក្រចកនិងនិយាយតែម្នាក់ឯង

"អ្នកប្រុស!ៗៗ"អពេលនោះអ្នកបម្រៀឆោឡោពេញភូមិគ្រិះថេហ្យុងក៏ប្រញាប់ក្រោកទៅមើល

"មានរឿងអី? "ថេហ្យុង

"គឺនីនគេប្រកាច់បែកពពុះមាត់ហើយ"អាយវី

"ហ្ហឹកៗ..នីន.."វេសីុក៏យំ

"នាំគេទៅពេទ្យហៅអង្គរក្សមក!! "ថេហ្យុងក៏ស្រែកបញ្ជារហើយអ្នកបម្រើក៏ឆោឡោរាងតូចក៏ចូលទៅយកប្រអប់បាយដែលនីនកំពុងទេញាុំនោះទៅលាក់ទុកនិងប្រញាប់រត់ទៅមន្ទីពេទ្យព្រោះគេកំពុងតែសង្ស័យថាក្នុងអាហារនោះមានអ្វី?

#មន្ទីពេទ្យ

  "អ្នកជំងឺគឺត្រូវថ្នាំពុលប្រភេទខ្លាំងដែលវាប៉ះពាល់សេរីរាងកាយនិងអាចធ្វើអោយស្លាប់ក្នុងរយះពេលដ៍ខ្លីតែសំណាងដែកពួកយើងសង្គ្រោះទាន់តែក៏មិនប្រាកដថាអ្នកជំងឺអាចនិងដូចដើមដែរគឺអាស្រ័យទៅលើការពិនិត្យសេរីរាង្គបន្ថែមគេអាចនិងដាច់សសៃឈាមនៅផ្នែកណាមួយ"លោកដុកទ័រ

"បាទ..អគុណលោកដុកទ័រ"ថេហ្យុងនិយាយទាំងទឹកមុខមាំ

"វេស្គី?"ថេហ្យុងហៅជំនិតរបស់គេ

"បាទអ្នកប្រុស"វេស្គី

"ជួយរៀបឯកសារបញ្ជូននីនទៅព្យាបាលនៅបរទេសទៅ"ថេហ្យុង

"បាទអ្នកប្រុស"វេស្គីនិយាយរួចក៏ចេញទៅបាត់

"ហឹស! នេះលែងដល់ជីវិតផងមែនទេ?ពួកអាមនុស្ស
តេរច្ឆាន ចាំមើលទៅពួកឯងធ្វើមកលើយើងបែបណាយើងក៏តបវិញបែបនោះដែរលេងដល់ជីវិតយើងក៏សងវិញដោយជីវិតពួកឯងផ្ទាល់ៗដូចគ្នា"ថេហ្យុងខឹងដល់ថ្នាក់ស្រក់ទឹកភ្នែកចុះមកម៉ាត់ៗកែវភ្នែកគេក្រហមអន្ទិលដូចជាសាតាន់និងក្ដាប់ដៃបញ្ជាក់ពីកំហឹងកំពុងផ្ទុះពេញខ្លួន









To be continued.....

write by steemeeraa🎀























Continue Reading

You'll Also Like

70.9K 4.1K 16
"មកពីអូនស្រលាញ់ទើបប្រចណ្ឌបង..ហ្ហឹក! បងធុញអូនណាស់មែនទេបើបងធ្វើចរឹកត្រឹមត្រូវអូនក៏មិនទៅរករឿងបងដែរ ..ថ្ងៃណាមួួយអូននឹងលែងបង្ហាញមុខនៅចំពោះមុខបងលែងប្រចណ្ឌប...
20.8K 2.9K 22
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
31.6K 3K 23
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
457K 88.2K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...