កំហឹងស្នេហ៍អតីតភរិយា (🔥) [Co...

By Steemeeraa

199K 15K 2.2K

ការឈឺចាប់គ្រប់យ៉ាងដែលអ្នកព្រួតគ្នាធ្វើបាបខ្ញុំវាដល់ពេលត្រូវសងវិញហើយ គេថាមនុស្សអាក្រក់ទេវតានឹងបរាមុខតែពេលនេះមន... More

ភាគទី1: មានអ្វីជំទាស់ទេ?
ភាគទី2: អត់គេមកម្ដងឯងអត់ដង្ហើមស្លាប់?
ភាគទី3: គេបាត់បងសតិទៀតហើយ
ភាគទី4: ថេយ៍មិនបានឆ្កួត!
ភាគទី5: ព្រោះខ្លាចជុងត្រូវទឹកភ្លៀង
ភាគទី6: រើសសម្បកផ្លែឈើញាុំអោយអស់
ភាគទី7: អៀនប្ដី!
ភាគទី8: គេមានចរឹកបែបនេះផងមែនទេ?
ភាគទី9: នាងដណ្ដើមលោកប្ដីរបស់យើង
ភាគទី10: អាប់ប៉ាជេលីអាចនឹងមានអូនតូចណា
ភាគទី11: មនុស្សដូចយើងគ្មានថ្ងៃស្ដាយក្រោយនោះទេ!
ភាគទី12: ហ្គេមនេះយើងជាអ្នកឈ្នះ
ភាគទី13: ព្រោះឯងមិនស្រលាញ់គេបែបនោះលែងលះទៅ!
Comming soon
ភាគទី14: ហើយលាក់កន្ទុយខ្លួនឯងអោយជិតផងណា
ភាគទី15: ភាពឯកកា
ភាគទី16: ថេយ៍នៅចាំចនជុងហ្គុកបានទេ?
ភាគទី17:ល្មមឈប់ល្ងង់ហើយវើុយ!!
ភាគទី18: ហេតុអីក៏គេធ្វើបាបខ្ញុំ
ភាគទី19: ប៉ាសុំទោសជេលី
ភាគទី20: បានន័យថាថមមីនិងមកកូរ៉េវិញមែនទេ?
ភាគទី21: ខេឡាក្រែងកូនថាគេឆ្កួតដដែលមែនទេ?
ភាគទី22: គ្រប់យ៉ាងបងគ្មានចេតនានោះទេ
ភាគទី23: ចង់មកបោកប្រាស់យើងស្អីទៀតហើយ?
ភាគទី24: ហ្ហឹកៗ..ខ្ញុំខ្លាចខេឡាជះបបរមកលើខ្ញុំ
ភាគទី25: ពេលវេលារបស់ម៉ាក់មិនមែនពេលនេះ..
ភាគទី26: នេះកូនមិនជឿម៉ាក់មែនទេ?
ណែនាំតួអង្គ
ភាគទី27: បងសុំទោស...
ភាគទី28: ល្បិចឃោឃៅ🔥
ភាគទី30: ទុកពេលអោយបងបន្តិច
ភាគទី31: នេះជាក្រដាសលែងលះខេឡា
ភាគទី32: ហឹស! នេះលេងដល់ជីវិតផងមែនទេ?
ភាគទី33: បងនិងញាុំអោយតែអូនបានធូចិត្ត
ភាគទី34: មីងជាអ្នកណា?
ភាគទី35: កូនប្រុស!!
ភាគទី36: ខ្ញុំនិងជាន់ឈ្លីស្នេហាលោក
coming soon! !
ភាគទី37: អ្នកម៉ាក់កើតអី?
ភាគទី38: ខ្ញុំមានជម្រើសច្រើនព្រោះខ្ញុំស្អាតលោកដឹងទេ?
ភាគទី39 : យើងស្រលាញ់ឯង
ភាគទី40: អាពោះម៉ាយជជុះ!
ភាគទី41: ចរឹកអញ្ចឹងតើ បានប្រុសស្អាតគីមថេហ្យុងមិនយកវិញនោះ
ភាគទី42: អ្នកដែលធ្លាប់ដណ្ដើមប្ដីយើងនោះអី
ភាគទី43: គោលការណ៍ក្រុមហ៊ុន
ភាគទី44: បងសួរត្រង់ថ្ងៃនេះអូនកើតអី?
ភាគទី45: ឯងប្រាប់អាប់ប៉ាមកថាមិនមែនជាកាពិតទេ?
ភាគទី46: នេះប៉ាមិនកែចរឹកទេមែនទេប៉ាមានស្រី?
ភាគទី47: ពូហ្វៃរៀបការនៅសប្ដាហ៍ក្រោយ
ភាគទី48: ខ្ញុំមកយកលោកទៅធ្វើប្ដីចុងខ្ញុំតើព្រមទេ?
ភាគទី49: ខ្ញុំព្រមត្រូវគ្នាជាមួយលោកតែលោកត្រូវលួងខ្ញុំសិន
ភាគទី50: អូននឹងសម្លាប់វា!
ភាគទី51: តើបងត្រូវលះបង់ថេយ៍មែនទេ?
ភាគទី52: អាប់ប៉ាមើលទៅគេគម្រាមខ្ញុំស្រស់ៗ
ភាគទី53: អញ្ចឹងសម្រេចថាប៉ាព្រមលើកជេលីអោយខ្ញុំហើយ?
ភាគទី54: ប៉ាប៉ាវៃអាប់ប៉ាមែនទេ?
ភាគទី55: ល្អ! ប៉ាលើជេលីអោយកូន
ភាគបញ្ចប់ 💘👥🎁

ភាគទី29: នេះជាប្រពន្ធរបស់បងមែនទេ?

3.7K 272 26
By Steemeeraa


ស្ថានភាពរបស់ជីនមិនសូវជាមានដឹងនោះទេថាជីនគឺជាកូនប្រុសពៅរបស់អ្នកស្រីចាងជាម្ចាស់ចម្ការទំពាំងបាយជូផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅប្រទេសគ្រួសារគេជាសេដ្ធីនៅទីនេះមានផ្ទះវិឡាធំៗជាប់គ្នាក៏ដូចជារីសតផងដែរ

រាងតូចសុកជីនបន្ទាប់ពីយកកូនស្រីត្រឡប់មកពីរៀនហើយគេក៏ត្រឡប់មកចម្ការរបស់ខ្លួនវិញតាមផ្លូវស្រាប់តែឡានរបស់គេខូច

"ហ្ហើយ...កើតអីទៅ?"ជីនដកដង្ហើមធំនិងច្រត់ចង្កេះជ្រួញចិញ្ចើមដាក់ឡាននេះគឺនៅឆ្ងាយពីក្រុងហើយយូទៀតឯណោះទើបដល់ចម្ការរបស់គេ

"មានរឿងអីទៅអាប់ប៉ា?"អេជេសួរទៅរាងតូច

"ឡានខូចណាកូន"ជីន

"ទូរស័ព្ទក៏គ្មានសេវាស្លាប់ហើយ.."ជីនធ្វើមុខតប់ប្រមល់មកខូចអីនៅពេលនេះពិតជាយាប់មែនរាងតូចអង្គុយអោបជង្គង់ពេបមាត់គេមិនយល់ថាខូចពីអីផងព្រោះវាដេមិនឆេះ

រំពេចនោះក៏មានរថយន្តមួយជិះមកធ្វើអោយរាងតូចញញឹមសប្បាយចិត្តនិងក្រោកឈ

"ទីនេះត្រូវការជំនួយជួយខ្ញុំផង..."ជីនទៅឈនៅក្បែរផ្លូវលើកដៃសុំជំនួយពីឡានដែលបើកមកនោះដោយនាងតូចអេជេនៅជួយអាប់ប៉ាគេបកដៃដែរ

ងឺត!! រថយន្តនោះក៏ឈប់មែនហើយបុរសម្នាក់ក៏បើកកញ្ចក់ឡានមក

"អាធ្យាស្រ័យសូមជួយ...គឺ"ជីនញញឹមតែក្រោយពីឃើញមុខបុរសនោះធ្វើអោយរាងតូចទម្លាក់ស្នាម ញញឹមក្ដុកនេះគឺជាណាមជុន

"តើមានបញ្ហារអ្វីមែនទេ?"ទ្វាខាងនោះក៏បើកមកនិងសួរទៅកាន់ជីននេះគឺជារាងតូចជីមីនគេចុះមកសួរទាំងញញឹមហើយពេលនោះយុនហ្គីនៅបិនឡានខាង ក្រោយក៏ចុះមកដូចគ្នា

"គឺ..ឡានរបស់ខ្ញុំខូចខ្ញុំមិនដឹងថាខូចអីនោះទេ"ជីន
និយាយទៅជីមីនគេស្អប់មុខណាមជុនមិនសំខាន់ទេអ្វីដែលសំខាន់ពេលនេះគឺត្រូវរកអ្នកជួយខ្លួននិងកូនស្រីសិន

"ខ្ញុំជួយបានទេ?"យុនហ្គីសួរទៅជីនរាងតូចក៏ងក់ហើយនាយក្រាសក៏ដើរទៅបើកក្បាលឡានមើល

"លោកប្ដីមកជួយមើលបន្តិចទៅណា"ដោយឃើញណាមជុនស្កុបជីមីនក៏កេះដៃ

"បាទបងដឹងហើយ"ណាមជុនក៏ដើរវាងទៅជួយយុនហ្គីមើលឯទឹកមុខនាយវិញគឺមាំខ្លាំងណាស់

*នេះជាប្រពន្ធរបស់បងមែនទេ?គេស្អាតណាស់*ជីនឮសម្ដីសន្ទារបស់ពួកគេហើយក្នុងទ្រូងអួលណែននិងសម្លឹងមើលមុខជីមីនភ្លឺសៗរាងតូចជីមីនក៏ងាកមកមើលមុខអេជេដែលកំពុងតែឆ្ងល់

"តើឆ្ងល់អីមែនទេនាងតូច?"ជីមីនអង្គុយចុះនិងសួរអេជេ

"ពូពូមកពីណា?"អេជេ

"ពូមកពីទីក្រុងដើម្បីទៅចម្ការទំពាំងបាយជូ"
ជីមីនញញឹមព្រោះតែគេស្រលាញ់ក្មេងណាស់

"ចម្ការSu jang មែនទេ?"អេជេ

"ប្រហែលហើយ"ជីមីនបានតាមណាមជុនមកទីនេះដែរព្រោះគេចង់ឃើញចម្ការទំពាំងបាយជូមិនត្រឹមតែមកពីអ្នកប្ដីទេគេឈាងទៅអូសយុនហ្គីមកដែរចាត់ទុកថាមកដើរលេងចុះ

"នោះជាចម្ការលោកយាយនិងអាប់ប៉ារបស់អេជេ"អេជេនិយាយទាំងសើច

"អូ..ចៃដន្យណាស់ ឈ្មោះអេជេមែនទេ?គេគួរអោយស្រលាញ់ណាស់"ជីមីនអង្អែលក្បាលនាងតូចស្រាលៗនិងនិយាយទៅកាន់ជីនទាំងសើច

"ហឹសៗ.."ជីនបានត្រឹមតែញញឹមតិចៗអង្អែលក្បាលកូនស្រីដោយណាមជុននៅលួចមើលទៅពួកគេអារម្មណ៍នាយនៅស្រលាញ់ជីនដដែលប៉ុន្តែម្នាក់ឈ្មោះគីមសុកជីននោះគេគួរអោយស្អប់ខ្លាំងណាស់

"មើលទៅឡាននេះអស់អាគុយហើយ"យុនហ្គីនិយាយទៅកាន់ណាមជុននាយមើលទៅឃើញថាណាមជុនសម្លឹងមើលជីនឥតព្រិចនិងមិនចាប់អារម្មណ៍សម្ដីយុនហ្គីទៀតផង យុនហ្គីក៏ងាកទៅមើលមុខជីនបន្តិចនិងបែរមកមើលមុខណាមជុននិងកេះនាយតិចៗ

"អេ..."យុនហ្គី

"ហ្ហាស!"ណាមជុនភ្ញាក់ព្រឺត

"ឡានអស់អាគុយ"យុនហ្គី

"យើងមានអាគុយសាគួរតើ"ណាមជុនក៏ដើរទៅយកអាគុយដែលនាយទុកសាគួរនៅគូទឡានដោយជីមីននៅនិយាយលេងជាមួយនាងតូច យុនហ្គីនិងណាម
ជុនក៏ប្រញាប់ដាក់អាគុយជំនួសអោយបន្តិចក្រោយមកក៏រួចរាល់

"អគុណហើយដែលបានជួយ..អគុណលោក"ជីនអោនគោរពទាំងខំប្រឹងញញឹម

"មិនអីទេ.."យុនហ្គីឆ្លើយទាំងមុខស្មើរតាមទម្លាប់ឯណាមជុនមិនឆ្លើយនោះទេ

"បងបែកញើសហើយ..មោះ! អូនជូតអោយ"ជីមីនយកដៃអាវមកជូតញើសអោយណាមជុន

"អគុណអូនហើយ..សឺត"ណាមជុនក៏ចាប់ដៃជីមីនយកមកថើប

"ឆឺស! បងនេះ..ពូទៅហើយណាអេជេចាំជួបគ្នានៅចម្ការ ខ្ញុំទៅហើយលោក"ជីមីនសម្លក់មុខណាមជុនទាំងសើចនិងលានាងតូចក៏ដូចជាជីនផងដែរ បន្ទាប់មកពួកគេក៏ចូលឡានដោយណាមជុននៅសម្លឹងមើលមុខជីនទាំងលើកចិញ្ចើម..របៀបបង្ហាញអោយដឹងថានាយមានប្រពន្ធដែលល្អគឺល្អជាងរាងតូចដែលជិតត្បត់នាយបន្ទាប់មកក៏បើកឡានចេញទៅបាត់

"ហ្ហឹកៗ...ហ្ហឹក..ខ្ញុំដឹងថាមនុស្សពូកែមានគ្រប់យ៉ាងដូចបងគឺសមនិងគេមិនមែនខ្ញុំ"ក្រោយដេញកូនស្រីចូលទៅក្នុងឡានជីនក៏អោបជង្គង់យំចេញមកព្រោះតែទ្រាំមកយូហើយ គេរស់នៅក្នុងភាពយល់ច្រឡំរបស់ណាមជុនអស់រយៈពេលជាច្រើនឆ្នាំណាមជុនមិនស្ដាប់គេបកស្រាយថែមទាំងយកប្រពន្ធទៀតចុះកូនស្រីគេនោះតើអេជេត្រូវរស់នៅកំព្រាឪពុកបែបនេះរហូតមែនទេ?

#វិមានចន

បន្ទាប់ពីរួមដំណេកជាមួយអតីតប្ដីអស់មួយព្រឹកធំឈាងចូលដល់ថ្ងៃទៀតពេលនេះគឺរសៀលម៉ោង3ទៅហើយទើបថេហ្យុងដើរចេញមកពីវិឡាខាងក្រោយសំដៅទៅផ្ទះធំដោយកៀកដៃរាងក្រាសព្រោះជុងហ្គុកក៏ត្រូវទៅមើលការងារបន្តិចដែរ

"បងទៅហើយណាតើចង់ញាុំអីទេមកវិញបងទិញផ្ញើរ"មកដល់ឡានជុងហ្គុកចាប់ដៃរាងតូចនិយាយទាំងញញឹម

"មិនអីទេអូនមិនឃ្លានអីផង"ថេហ្យុង

"មិនបានទេមកវិញបងទិញផ្ញើមិនឃ្លានក៏ត្រូវញាុំ បងទៅហើយណា សឺត.."ជុងហ្គុកថើបថ្ពាល់រាងតូចបន្តិច

"ពួកនាងនៅមើលថែអ្នកប្រុសថេយ៍អោយល្អផង"ជុងហ្គុកផ្ដាំទៅអ្នកបម្រើស្រីៗពីបីអ្នកនោះ

"ច៎ា..លោកប្រុស"

នាយញញឹមដាក់ថេហ្យុងនិងចូលទៅក្នុងឡានបាត់ថ្ងៃនេះជាថ្ងៃដែលនាយមានក្ដីសុខបំផុតបន្ទាប់ពីបាត់វត្តមានថេហ្យុងទៅមើលទៅរាងតូចនៅដូចដើមគេជូនដំណើរនាយមុនទៅធ្វើការនឹងនៅតែដដែល ថេហ្យុងញញឹមនិងលើកដៃbye bye នាយរហូតដល់ឡានរាងក្រាសចេញទៅគេទម្លាក់ស្នាមញញឹមក្ដុកប្ដូទឹកមុខរហ័សលឿនជាងមីសីុលទៅទៀត

"មុខក្រាសមកយកប្ដីគេហើយនៅសម្ដែងបោកកូនជុងទៀតតែគេដឹងការពិតឯងនិងត្រូវវិនាសមិនខានទេ?"អ្នកស្រីចនដើរចូលមកដៀមដាមថេហ្យុងដោយខេឡានៅពីក្រោយខ្នងគាត់

"អ្នកម៉ាក់ថាអោយអ្នកណា?ថាអោយកូនប្រសារដ៍ល្អនៅខាងក្រោយខ្នងនោះមែនទេ?ដែលមុខក្រាសយកប្ដីគេនោះ"ថេហ្យុងបែរមកនិងអោបដៃនិយាយទាំងមុខមិនញិន

"គេមិនបានយកប្ដីឯងប៉ុន្តែកូនជុងគឺស្រលាញ់ខេឡាប៉ុណ្ណោះ"អ្នកស្រីច

"ហាហា..ខ្ញុំមានអារម្មណ៍ថាឃើញស្នែងក្របីនៅលើក្បាលអ្នកម៉ាក់ ថ្ងៃដែលដឹងការពិតចាំមើលតើម៉ាក់នៅការពារកូនប្រសារដែល..បោក..."ចុងប្រយោគថេហ្យុងក៏បង្អូសសម្លេងធ្វើអោយខេឡាចាប់ផ្ដើមភ័យ

"ម៉ាក់កុំស្ដាប់គេណា តោះ! យើងកុំទៅជ្រលក់ជាមួយមនុស្សធន់នឹងតទៀត"ដោយខ្លាចថាថេហ្យុងនិយាយអ្នកស្រីចនជឿខេឡាក៏នាំគាត់ចូលក្នុងបាត់ ដោយថេហ្យុងនៅញញឹមសើចចម្អកទៅកាន់អ្នកស្រីចនដែលល្ងង់ក៏មិនយល់ពីគ្រួសារចនដូចគ្នាហេតុអីក៏បណ្ដោយអោយអ្នកស្រីចននៅល្ងង់មិនដឹងរឿងអីបែបនេះ ណ្ហើយ..ចុះរឿងគ្រួសារគេទេខ្ជិលខ្វល់។

#ក្នុងផ្ទះ

"គីមថេហ្យុងទៅធ្វើអាហារអោយយើងនិងខេឡាមកយើងឃ្លានណាស់"អ្នកស្រីចនស្រែកប្រាប់ទៅថេហ្យុងបើថាគេធ្វើតាមគាត់ទេមានរឿងធំមិនខាន

"ខ្ញុំគីមថេហ្យុងមិនមែនចនថេហ្យុងទៀតទេ"ថេហ្យុងអង្គុយលាបក្រចកដៃហីៗ

"ឯងចាំមើលចុះពេលកូនជុងមកនឹងល្អមើលមិនខានទេ"អ្នកស្រីចននិយាយរួចក៏ដើរចេញទៅបាត់

"ហឹស!យើងនិងអ្នកម៉ាក់និងធ្វើអោយឯងខ្ទាត់ចេញពីផ្ទះនេះ"ខេឡានិយាយទាំងញញឹមចុងមាត់មើលទៅនាងនិងអ្នកស្រីចនបានពិគ្រោះពីល្បិចរួចហើយដោយថេហ្យុងនៅតាមមើលចរឹកពួកគេទាំងខ្សែរភ្នែកសង្កេត

"វិធីនេះបានផលមែនទេកូន?"អ្នកស្រីចនសួរទៅខេឡា

"ពិតណាស់អ្នកម៉ាក់ បើយើងនិយាយហើយបងជុងមិនជឿមានតែប្រើវិធីថាវាលួចថ្នាំទៅលើអ្នកម៉ាក់នេះហើយ"ត្រូវហើយខេឡាជាអ្នកបញ្ចេញយោបល់អោយអ្នកស្រីចនធ្វើពុតជាឈឺនិងក្អួតពេលជុងហ្គុកមកវិញ និងចោតថាថេហ្យុងបានដាក់ថ្នាំចូលទៅក្នុងអាហារគាត់់ គាត់និងខេឡានិយាយបែបនេះហើយក៏សើចព្រោះតែបានឃើញថាថេហ្យុងកំពុងតែទៅធ្វើម្ហូបតាមគាត់ហើយ។

#ផ្ទះបាយ

ថេហ្យុងកំពុងតែធ្វើម្ហូបបណ្ដើរនិងcallវិឌីអូទៅរាងក្រាសបណ្ដើរ

¶កុំធ្វើអីណាថេយ៍អូនមិនស្រួលខ្លួនផងកុំស្របតាមម៉ាក់បងណា¶ជុងហ្គុកនិយាយតាមទូរស័ព្ទទាំងបារម្ភតែនាយដកឃ្លាមករកថេហ្យុងមិនបាន

"មីនអីទេត្រឹមតែឆាមីថេយ៍អាចធ្វើបាន ម៉ាក់និងខេឡាគឺកំពុងតែរវល់ញាុំម្ជូឯណោះ ហឹស! ដាក់ស្កបន្តិចរួចរាល់"ថេហ្យុងនិយាយទាំងញញឹមទៅកាន់រាងក្រាសនិងយកអ្វីមិនដឹងពណ៍សៗមកកូក្នុងខ្ទះអាហារនិងចាប់ផ្ដើមដួស

"នេះរួចរាល់ហើយ ទេនៗ.."ថេហ្យុងលើកចានមកបង្ហាញនាយនិងគ្រប់សកម្មភាពទាំងអស់សូម្បីតែលើកទៅលើតុអាហារក៏គេបញ្ឆាងកាមេរ៉ាអោយរាងក្រាសឃើញដែរ

¶អូននៅតែពូកែដដែល¶ជុងហ្គុក

"បើបែបនោះពេលណាបងលែងប្រពន្ធមកយកអូនវិញ?"ថេហ្យុងនិយាយទាំងមុខcute

¶ឆាប់ៗនេះហើយណា¶សម្ដីរបស់ជុងហ្គុកធ្វើអោយខេឡាដែលដើរមកជាមួយអ្នកស្រីចននោះក្ដាប់ដៃខឹង

¶អូ..ថេយ៍បងទៅមើលការងារបន្តិចណា bye ¶ឮជុងហ្គុកនិយាយហើយថេហ្យុងក៏លើកដៃbye byeរាងក្រាសទាំងcuteនិងចុចបិទបាត់

"នេះអាហាររួចហើយអ្នកម៉ាក់បែបនោះអ្នកម៉ាក់កុំទៅចាក់ចុចបងជុងអី"ថេហ្យុងនិយាយដោយទឹកមុខស្លូតៗ

"អើ..បើយើងប្រើបានយើងក៏មិនទៅចាក់ចុចកូនជុងដែរ"អ្នកស្រីចនញញឹមដាក់ខេឡានិងចូលមកអង្គុយញាុំហើយថេហ្យុងក៏ដើរចេញទៅទឹកមុខស្លូតរបស់គេក៏ប្ដូជាញញឹមចុងមាត់ ព្រោះអ្វីដឹងទេ? ព្រោះស្កដែលគេនិយាយប្រាប់រាងក្រាសនោះគឺជាថ្នាំរាក់ អ្នកបម្រើដែលលបស្ដាប់អ្នកស្រីនិងខេឡាខ្សិបគ្នាទើបមករាយ៍ការណ៍ប្រាប់ថេហ្យុង ហើយរាងតូចក៏ទៅធ្វើអាហារនិងcall videoទៅជុងហ្គុកបង្ហាញគ្រប់សកម្មភាពដែលគេធ្វើ បើគាត់និងខេឡារាក់ហើយតើចោតគេបានទេតើជុងហ្គុកនិងជឿទេបើនាយឃើញគ្រប់សកម្មភាពហើយនោះ?គេថែមទាំងប្រាប់ជុងហ្គុកទៀតថាគាត់ហូបម្ជូពីអ្នក
ខេឡាទៀតផង

"រាក់តាមសប្បាយចុះណា..អតីតម៉ាក់ក្មេកនាងមិត្តថោកទាប"ថេហ្យុង

#Night

យប់ដែរហើយជុងហ្គុកត្រឡប់មកវិមានវិញនិងសំដៅមករកថេហ្យុងតែម្ដងនាយបានទិញរបស់ជាច្រើនផ្ញើររាតូចមកដល់ក៏ឃើញថេហ្យុងអង្គុយនៅលើសាឡុង

"ថេយ៍..តើអូននៅចាំបងមែនទេ?នេះបងទិញ
របស់ញាុំមកផ្ញើរណា"ជុងហ្គុក

"ហឹស! ប្រាវ!! .."ថេហ្យុងយកថងរបស់ញាុំមកកាន់និងធ្វើមុខមាំក្រវាត់ចងនោះចោលអស់និងដើរចេញទៅបាត់ទាំងកាយវិកាខ្មើតធ្វើអោយរាងក្រាសជ្រួញចិញ្ចើមមិនយល់តើថេហ្យុងកើតអី គេខឹងនាយរឿងអីមែនទេ?នាយក៏ប្រញាប់រត់ទៅតាមគេនៅវិឡាខាងក្រោយ

(ធម្មតាតែគេបានខ្លួនហើយគេខ្មើតអញ្ចឹងហើយពូ😑)






To be continued.......

.write by steemeeraa💕🎀





















Continue Reading

You'll Also Like

7K 965 22
Jungkook Atlas Francis - Taehyung Rowan Elliot
176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
105K 18.2K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
4.7K 867 21
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်...