My baby's want you to be mine...

By go207845

27.4K 2.4K 208

«ពូ..ពូចិត្តល្អ អូនស្រឡាញ់លោកពូ រៀបការនឹងdaddyអូនទៅណា? អូនចង់មានម៉ាក់! » « ??? » More

ភាគ1: លែងលះ
ភាគទី2: ជួបដំបូង បុកគូទឡាន
ភាគទី3: ម៉ាក់ៗ!!
ភាគទី4: ហៅappaវិញក៏បាន
ភាគទី5: ម៉ាក់ហ្គុកហ្គី
ភាគទី6: ទៅនៅផ្ទះយេីង
ភាគទី7: ម៉ាក់ស្លៀកយ៉ាងមិចក៏ស្អាត!
ភាគទី8: ស្រឡាញ់កូនចុះប៉ាគេនោះ
ភាគទី9: ប្រយ័ត្នយេីងចាប់បឺតមាត់
ភាគទី10:ថេីបម៉ាក់ៗផង
ភាគទី11: ហែងស្រឡាញ់គាត់ហេីយ!!
ភាគទី12: ពេញលេញ
ភាគទី13 :ម៉ាក់គ្រាន់តែជាម៉ាក់ក្លែងក្លាយ
ភាគទី14: មនុស្សពិសេស
ភាគទី15: ឯងក្បត់សន្យា
ភាគទី16:ប៉ះប្តីមិនអញអោយហែងស្ពៃ
ភាគទី17: អូយម៉ែអឺយឈាមមេន!!
ភាគទី18: មានដូចគ្នាតែគុណភាពផ្សេងគ្នា
ភាគទី19: ម៉ាក់ត្រូវតែជាប្រពន្ធប៉ាម្នាក់គត់
ភាគទី20: អរគុណដែលចូលមកបំពេញបន្លោះប្រហោងក្នុងគ្រួសារមួយនេះជុងហ្គុក
ភាគទី21: ស្រពិចស្រពិល
ភាគទី22: ប្រពន្ធដេីម
ភាគទី24: ស្នាមញញឹម
ភាគទី25: ស្វាគមន៍មិត្តចោរម្សៀតទាំងបួន
ភាគទី26: do it now !!
ភាគទី27: My Sunshine
ភាគទី28: អូនចាញ់គេហេីយ!!
ភាគទី29: ក្នុងភ្នែកបងមានតែរូបអូន
ភាគទី30: ប្រច័ណ្ឌ!!
ចប់ដោយបរិបូរណ៍

ភាគទី23: ជុងហ្គុកបងស្រឡាញ់អូន!

918 76 9
By go207845

« បេីលោកនៅស្រឡាញ់នាង ចុះខ្ញុំ??  អំពេីរល្អ ភាពកក់ក្តៅនោះផ្តល់មកអោយខ្ញុំធ្វេីអី ធ្វេីអោយខ្ញុំយល់ច្រឡំខ្លួនឯងថាលោកក៏មានចិត្តអោយមកខ្ញុំវិញដែរ! ត្រូវ...លោកមិចនឹងមកស្រឡាញ់មនុស្សប្រុសដូចខ្ញុំនោះ ហ្ហឹក~~គេជាស្រី ខ្ញុំជាប្រុស! គេធ្លាប់ជាប្រពន្ធស្របច្បាស់ ឯខ្ញុំទេីបតែដេីរតួជាប្រពន្ធជំនួស គេជាម្តាយបង្កេីតឯខ្ញុំជាម្តាយជំនួស ខ្ញុំយល់ ខ្ញុំយល់ហេីយ....ហ្ហឹក  »

« ជុង...ជុងហ្គុក » ឃេីញទឹកភ្នែកគេហូរបែបនេះខ្លួនពិតជាធ្វេីចិត្តមិនបាន ចង់ដេីរចូលទៅតែhyung heeបានចាប់ដៃគេជាប់

« ត្រូវហេីយ លោកមិនហ៊ានស្រឡាញ់ខ្ញុំទេ ព្រោះស្រឡាញ់ខ្ញុំវាជាកំហុស លោកមិចនឹងអាចសាងកំហុសជាមួយមនុស្សដូចខ្ញុំទៅ! ហ្ហឹក តែហេតុអី... បេីមិនស្រឡាញ់លោកកុំផ្តល់ក្តីសង្ឃឹមអី បេះដូងមិនច្បាស់លាស់របស់លោកបាបំផ្លាញ់៊បេះដូងខ្ញុំហេីយ អ្ហឹក...មិនអីទេ ខ្ញុំនឹងដេីរចេញពីទីនេះ ព្រោះថា ខ្ញុំគ្រាន់តែជាតួជំនួសទេ លារហេីយ សូមរស់នៅជាមួយប្រពន្ធឯងអោយសុខសប្បាយចុះ » និយាយចប់ ជុងបានរត់ចាកចេញពីផ្ទះនេះទាំងទឹកភ្នែកដោយមិនយកអ្វីទៅបន្តិច។ Namjoonក៏រត់ទៅតាម តែនាងស្រីជេីងល្អបែរជាចាប់ដៃចាប់ជេីងគេជាប់ទៅវិញ

« កុំទៅតាមវា...អោយវាទៅៗ បងយ៉ាងមិច ចង់យកម៉ាក់ជាប្រុសនឹងមកអោយកូនមេនទេ? បងចេះខ្មាស់គេទេ!»

« នាងគ្មានសិទ្ធមកថាអោយប្រពន្ធខ្ញុំទេ kang hyung hee!!! » នាយស្រែកមួយអស់សម្លេងដាក់នាង ធ្វេីអោយនាងភ័យញ័រមាត់ចំប្រង់ តាំងពីស្គាល់គាត់មក គាត់មិនដែលស្រែកបែបនឹងទេសូម្បីតែម្តង

« ខ្ញុំអោយនាងនៅទីនេះ គឺដោយសារតែកូនតែប៉ុណ្ណោះតែមិននឹកស្មានថា ចរិកបញ្ញេីក្អែកនៅតែជាបញ្ញេីក្អែក!!! »

« ត្រូវ! ហឹសនាងនិយាយត្រូវណាស់កាលដែលខ្ញុំមិនព្រមសុីញេលែងលះ ត្រូវណាស់ដែលនាងគិតថាខ្ញុំនៅស្រឡាញ់ តែមកដល់ពេលនេះខ្ញុំច្បាស់ហេីយ ថាមនុស្សដូចនាងមិនសមបានក្តីស្រឡាញ់មួយនេះទេ ថ្ងៃនេះនាងបានបង្រៀនមេរៀនមួយទៀតដល់ខ្ញុំហេីយ!!! »

«  នាងដឹងទេ...ទោះគេជាប្រុស តែគេបានបំពេញតួនាទីជាម្តាយយ៉ាងល្អជាងនាង គេមេីលថែរកូន ផ្តល់ក្តីសុខអោយកូន អ្វីដែលពិសេសគេមេីលថែរខ្ញុំបានយ៉ាងល្អ ដែលមិនដូចជារូបនាងបានរត់ចោលប្តី រត់ចោលកូនទាំងមិនខ្វល់ពីទុក្ខលំបាកស្អីទាំងអស់  ដល់ពេលដែលទាល់ទេីបនាងបកក្បាលត្រឡប់មករកខ្ញុំវិញមេនទេ » Namjoonស្រែកដាក់នាងទាំងកំហឹងតាំងពីអតីតកាលកន្លងមក នាងជាអ្នកចេញពីគេដោយខ្លួនឯង នាងជាអ្នកក្បត់គេដោយខ្លួនឯង ដល់ពេលដែលគេមានក្តីសុខហេតុអីក៏នាងមក?

« ត្រូវហេីយ!យកគេក៏ប្រសេីរជាងយកនាងដែលគ្មានទំនួលខុាត្រូវជាមា្តយនឹងជាប្រពន្ធ តែគេល្អជាងនាងឆ្ងាយណាស់ នាងមិនបានមួយចំនិតគេទេ ដូចនេះកុំបាច់មកបន្ទាបន្ថោកតម្លៃមនុស្សអី ទោះគេខ្ទេីយជាប្រុស ជាស្រី តែនាងត្រូនឹងថាគេមានតម្លៃជាងនាង!!! អរគុណណាស់ដែរដេីរចូលមករកខ្ញុំម្តងទៀតអាចអោយខ្ញុំយល់ពីតម្រូវការខ្លួនឯងថា...ខ្ញុំត្រូវការអ្នកណា?  ពេលនេះរូបនាងលេងមានក្នុងចិត្តខ្ញុំហេីយ ត្រឡប់ទៅកាន់កន្លែងនាងវិញចុះ បានហេីយខ្ញុំទៅរកប្រពន្ធខ្ញុំ!!!»
និយាយចប់ភ្លាមNamjoonបានព្រលែងដៃនាងចោល រត់ចេញទៅក្រៅបេីកឡានដោយខ្លួនឯងតាមស្វែងរកជុងហ្គុកទាំងចិត្តអន្ទះសារ។ hyung heeស្រក់ទឹកភ្នែកបន្ទាប់ពីបានស្តាប់សម្តីដ៏ចាក់ដោតមួយនេះ

« Nam...ហ្ហឹក អូន...អូន »  សម្តីហាក់ដូចជាដោតជ្រាបក្នុងដួងចិត្តនាង ធ្វេីអោយនាងស្រក់ទឹកភ្នែកមកទាំងរវេីរវាយ នឹកឃេីញរឿងរ៉ាវដែលខ្លួនធ្លាប់ធ្វេីកន្លង

« ម៉ាក់...ត្រឡប់ទៅរកភាពសប្បាយរបស់ម៉ាក់វិញទៅ ទីនេះពេញលេញអស់ហេីយ ម៉ាក់ចង់មកលេងកូនអាចមកលេងកូនបានណា...»

« អោយម៉ាក់សុំទោស! »

នៅតាមផ្លូវ Namjoonព្យាយាមជិះស្វែងរកជុងហ្គុកគ្រប់កន្លែង ទ្រូងកំពុងតែដង្ហោយស្រែកហៅឈ្មោះជុងហ្គុកក្តែងៗ គេពិតជាមិនចង់បាត់បង់ជុងហ្គុកនោះទេ គេយល់ហេីយថាគេចង់បានអីនោះ

« ជុងឯងនៅទូនេះទៅ...ជុងហ្គុក! មករកយេីងនឹងកូនវិញមក! » ទីក្រុងកាណាដាធំណាស់ ជុងហ្គុកមិនធ្លាប់មកទីនេះទេ មិនដឹងថាស្មាននេះរសាត់ទៅណា ទាំងខ្លួនមិនស្គាល់ផ្លូវច្បាស់ផងនោះ។

តាមដងវិថីកណ្តាលរាត្រី នៅក្នុងអោកាសខែរងាវាពិតជាត្រជាក់ខ្លាំងណាស់ ជុងហ្គុកដេីរអោបខ្លួនតាមដងផ្លូវដោយទឹកភ្នែកហូររហាម។ រងារកាយ តែហេតុអីក៏ឈឺចិត្ត វាឈឺណាស់ គេមិនដែរឈឺដូចជាពេលនឹងទេ

« ហ្ហឹក នេះមនុស្សប្រុសដេីមទ្រូងប្រាំហត្ថដូចជាខ្ញុំត្រូវមកយំយែកដូចជាស្រីត្រូវគេបោកអិញ្ចឹងដែរហេស? ដោយសារតែងនឹងNamjoon !! »

ខ្យល់រសៀវៗ ព្រិលដំបូងចាប់ផ្តេីមធ្លាក់ចុះមកលេីសក់ខ្មៅរលោងស្រិលរបស់កម្លោះជុងហ្គុក។ គេដាក់ខ្លាយនអង្គុយលេីបង់ជាប់មាត់ទន្លេ ដោយទីនេះគ្មានមនុស្សណាម្នាក់ទេឆ្លងកាត់ ដង្ហេីមដកចេញដកចូលមានតែផ្សែង ព្រឹកក៏ចាប់ធ្លាក់មកបណ្តេីរៗហេីយ

« ព្រិល! »

« ហិ.. ព្រិលដំបូងធ្លាក់មកហេីយ!! »

« មេនហេីយព្រិលដំបូងធ្លាក់មកហេីយ »

« ហិ ចឹងចាំថ្ងៃនោះកូននឹងសុំថា អោយម៉ាក់ៗនឹងប៉ាៗស្រឡាញ់គ្នារហូត » នឹកលឺដល់សម្តីកូន ខ្លួនក៏ហូរទឹកភ្នែកចុះមកសារជាថ្មី។ ងេីយទៅលេីមេឃស្រក់ទឹកនេត្រាតក់ៗដោយលេីកដៃទ្រគ្រាប់ព្រិលដំបូង ហេីយអធិដ្ឋានថា...

« សូមអោយ Namjoon កូន នឹងប្រពន្ធរបស់គេ បានជួបសុភមង្គលផងចុះ....»

« បងក៏ប្រាថ្នាបែបនឹងដែរ ជុងហ្គុក!! »

« ឯង!! »

« បងក៏ប្រាថ្នា អោយបងនឹងប្រពន្ធបងព្រមទាំងកូនមានសុភមង្គលដែរ ដែលម្នាក់នោះគឺជាអូន!! » សម្តីនាយកម្លោះបន្លឺនៅពីក្រោយខ្នងខ្លួនជាមួយស្នាមញញឹម។ ជុងហ្គុកក្រោកឈរអស់កម្ពស់ ស្រាប់តែNamjoonចូលមកអោនខ្លួនយ៉ាងណែនក្នុងដេីមទ្រូង។ ខ្លួនក៏បានពួនយំសម្រក់ទឹកភ្នែកចុះតែម្តង...

« ហ្ហឹក ឯងមកធ្វេីអី ឯងមកបន្សល់ទង្វេីល្អៗអោយខ្ញុំឆ្កួតម្នាក់ទៀតហេីយមេនទេ អុឹម!! » នាយស្តាប់លែងបាន ទេីបចាប់បបូរមាត់ជុងថេីបតែម្តង។ បានប៉ះធ្វេីអោយបេះដូងកាន់តែស្រែក គឺស្រែកហៅគ្នាហាមឃាត់មិនបាន បបូរមាត់ក្រាស់ទាំងពីរជញ្ជក់លេីក្រោមដេីម្បីទាមទារយកក្តីស្រឡាញ់ទាំងសងខាង

« ហុឹក~~ កុំធ្វេីបែបនេះ ឯងនឹងខ្ញុំមិនត្រូវជាអ្វីនឹងគ្នាទេ ឈប់ប្រេីទង្វេីល្អ ផ្តល់ក្តីសង្ឃឹមបែបនេះទៀតអី អោយខ្ញុំចេញទៅ លែង អ្ហឹក លែងទៅ!!! »

« ទេ...អត់ទេបងមិនលែងអូនទៅទេជុងហ្គុក កុំទៅណាអី កុំទៅណាឆ្ងាយពីបង!! ទីនេះបេីគ្មានអូនវានឹងប្រែទៅជាមានចន្លោះប្រហោងដូចពីមុន សុំអង្វរកុំចេញពីបងទៀតអី »

« ហឹ្ហកលែងទៅ លែង!!! »

« បងស្រឡាញ់អូន លឺទេជុងហ្គុកបងស្រឡាញ់អូន កុំចេញពីបងអី គ្រួសារត្រូវការវត្តមានអូនណា!! បង...បងស្រឡាញ់អូន » នាយសារភាពប្រាប់ជុងហ្គុកដោយចាប់ផ្ទៃមុខជុងហ្គុកជាប់អោយសម្លឹងមេីលកែវភ្នែកខ្លួនថាគេមិនបានកុហកទេ។ ជុងលឺភ្លាមគេយំហូរលេីសដេីម មិនដឹងថាខ្លួនក្លាយជាក្មេងយំអិញ្ចឹងទេ ឈឺចិត្តក៏យំ ពេលរំភេីបក៏យំ

« ឯងមកនិយាយអូនបងស្អី? ហ្ហឹក ឈប់បោកប្រាស់ខ្ញុំទៅ ឯងអាចនឹងសាងកំហុសបេីកឯងមកស្រឡាញ់ខ្ញុំវិញ!! ទៅរកប្រពន្ធឯងទៅ! »

« ជុងហ្គុក...បេីស្រឡាញអូនជាងកំហុស បងចង់ធ្វេីកំហុសមួយនេះ! បងចង់អោយជុងក្លាយជាម៉ាក់របស់កូនប្រុសបង បងចង់អោយជុងក្លាយជាផ្នែកមួយក្នុងជីវិតបង!!... ជុងពេលនេះបងស្គាល់បេះដូងខ្លួនឯងថាបងត្រូវការអ្វី គឺបងត្រូវការអូន បងមិនអាចរស់នៅដោយខ្វះវត្តមានអូនទេ ពេលដែរអូនដេីរចេញពីបង បេះដូងនេះស្ទេីរតែលែងដេីរ បងភ័យ បងខ្លាចណាស់ ជុងបងស្រឡាញ់អូន កុំទៅណាចោលបង »

« ពិត...ពិតមេនហ្ហេស ឯងពិតជាស្រឡាញ់ខ្ញុំមេនហេស?»

« មេន បងស្រឡាញ់ឯងពិតមេនណា »

« ហ្ហឹក Namjoon~~ » ជុងហ្គុកនៅតែយំ យំជាមួយទឹកភ្នែករំភេីប យំជាមួយគ្រាប់ព្រិលធ្លាក់មកហាក់ដូចជាពាក្យសម្តីនេះដាស់ជីវិតគេអោយក្រោកឡេីងវិញម្តងទៀត។

« បងស្រឡាញ់អូនពិតមេនណា កុំទៅណាចោលបងទៀតអី បងមិនចង់រស់ខ្វះអូនទៀតទេ ជីវិតនេះនឹងមិនពេញលេញឡេីយបេីគ្មានអូន »

« ខ្ញុំ...ខ្ញុំមិន អុឹម! » Namjoonបានថេីបមាត់គេជាប់ គេគ្រឺតគេខ្នាញ់ហេតុអីនៅតែប្រេីពាក្យខ្ញុំ!

« ជុប៎ នេះអូនមិនស្រឡាញលបងទេឬបែរជានិយាយពាក្យខ្ញុំបែបនេះ »

« អត់ទេ អ...អូន...អូនក៏ស្រឡាញ់បងដែរ ហ្ហឹកៗ »

« ក្មេងឆ្កួត មិចក៏យំទៀតហេីយ កុំយំៗ »

« មិនស្មានថាអាចស្តាប់លឺពាក្យនេះចេញពីមាត់បងទេ »
ជុងវាយទ្រូងនាយដឹបៗ ផ្អែកក្បាលលេីទីនោះម្តងទៀតដេីម្បីអោយបានកក់ក្តៅចិត្តឡេីងវិញស្របពេលគ្រាប់ព្រិលធ្លាក់ចុះមកជាច្រេីនយ៉ាងស្រស់ស្អាត

« ត្រឡប់ទៅផ្ទះយេីងវិញណា ត្រឡប់ទៅធ្វេីជាប្រពន្ធរបស់បង ត្រឡប់ទៅធ្វេីជាម៉ាកៗយ៉ាងល្អរបស់Nambo កូនបង គេចង់មានម៉ាក់ហៅ គេចង់អោយអូនក្លាយជាប្រពន្ធបងណាស់មានដឹងអត់? សុំអង្វរអោយក្តីស្រមៃកូនបងក្លាយជាការពិតទៅណា...»

« ឆ្កួតពិតមេន ចេះរកពាក្យនិយាយឃេីញ!! »

« អៅ~~គឺពិតមេនណា កូនគេសុំអង្វរបងតែរហូតនឹង! ហិ..ជុងហ្គុក ធ្វេីជាម៉ាក់កូនរបស់បងណា...»
នាយស្រាប់តែលត់ជង្គង់ចុះ មុននឹងដកហូតចិញ្ចៀនពីដៃខ្លួនឯងដែលវាជាចិញ្ចៀនរៀបការកាលពីអតីតមកពាក់អោយជុងអោយដឹថា គេបានទទួលជុងធ្វេីជាប្រពន្ធហេីយ។ ជុងងក់ក្បាលទាំងទឹកញញឹមស្រស់ថ្លា សឹមលារដៃអោយនាយពាក់អោយខ្លួន ទោះដឹងថាវាជាចិញ្ចៀនដដែលពីគេ តែគេព្រមទទួលវាមកធ្វេីជារបស់ខ្លួន ព្រោះថាអ្នកចាស់មិនបានអោយតម្លៃចិញ្ចៀនមួយនេះទេ ដូច្នេះគេសុំជាអ្នកអោយតម្លៃចិញ្ចៀនមួយវង់នេះចុះ

« បងសន្យាមកណា.. ថាបំពេញតួនាទីជាប្តីដ៏ល្អ នឹងមិនធ្វេីអោយអូនឈឺចាប់ទេ សន្យាមកថាចាប់ដៃអូនសាងអនាគតល្អជាមួយគ្នា ព្រោះថាក្នុងជីវិតគូរមួយនេះពិតជាលំបាកក្នុងការដេីរណាស់ អូនខ្លាច ខ្លាចអ្នកដ៏ទៃមេីលមកយ៉ាងណា ខ្លាចបងនឹងបោះបង់អូន ព្រោះ...ព្រោះអូនជាមនុស្សប្រុស! បងអាចនឹង...អាចនឹងមេីលឃេីញអ្នកផ្សេងល្អជាងអូន »

« ជុងហ្គុក បងអាចមិនល្អគ្រប់គ្រាន់ទេ បងក៏មិនមេនជាព្រះរាជបុត្រអ្វីនោះដែរ  តែបងជឿជាក់ថាបងអាចផ្ដល់ពាក្យ...សុភមង្គលដ៏ពេលលេញមួយអោយទៅកាន់អូនបាន! បងអាចកាន់ដៃអូនឆ្លងកាត់ឧបសគ្គក្នុងជីវិតជាមួយគ្នា! អោបអូនពេលអូនទន់ជ្រាយ! ជូតទឹកភ្នែកអោយអូននៅពេលដែលអូនយំ! លើកទឹកចិត្តអូនពេលអូនកំពុងតែដើរទៅរកក្ដីស្រម៉ៃ នឹងជាគ្រួសាររបស់អូនពេលដែលអូនលែងសល់អ្នកណាទៀត...
ជីវិតគូរមិនអាស្រ័យទៅលើថាមនុស្សដែលយើងកាន់ដៃជាមនុស្សបែបម៉េចនោះទេ ភេទណា អាយុណា វណ្ណះណា សំខាន់យើងត្រូវសួរខ្លួនឯងវិញថា...គេប្រើទង្វើរបែបណាមកកាន់យើង? តើគេល្អគ្រប់គ្រាន់ឬនៅសម្រាប់យើង? មិនមែនសម្រាប់អ្នកដទៃនោះទេ!  អូនល្អគ្រប់គ្រាន់សម្រាប់បង... អូនផ្តល់ក្តីស្រឡាញ់នឹងទំនួសខុសត្រូវ ទោះអូនជាមនុស្សប្រុសតែវាលែងសំខាន់ទៀតហេីយ ចង់អ្នកណាគិតអីមិនសំខាន សំខាន់បងជ្រេីសអូនជាភរិយាបងហេីយជុងហ្គុក!! »

Continue Reading

You'll Also Like

126K 5.6K 28
Inspired by Arsenic Blues by 11QueenSupreme11 and Young Gods by phoenix1770, but with my own plot. This is a mix of reactions and story. What happens...
35.3K 1.6K 45
ချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရော...
178K 1.6K 175
作者:村里的小傲娇 Chen Xiaolin accidentally bleeds on the bracelet her grandmother left her, and she discovers a space inside. She then fills the space with...
173K 2.2K 30
mikha and aiah found out na mag tita sila!!