My baby's want you to be mine...

By go207845

24.7K 2.4K 208

«ពូ..ពូចិត្តល្អ អូនស្រឡាញ់លោកពូ រៀបការនឹងdaddyអូនទៅណា? អូនចង់មានម៉ាក់! » « ??? » More

ភាគ1: លែងលះ
ភាគទី2: ជួបដំបូង បុកគូទឡាន
ភាគទី3: ម៉ាក់ៗ!!
ភាគទី4: ហៅappaវិញក៏បាន
ភាគទី5: ម៉ាក់ហ្គុកហ្គី
ភាគទី6: ទៅនៅផ្ទះយេីង
ភាគទី7: ម៉ាក់ស្លៀកយ៉ាងមិចក៏ស្អាត!
ភាគទី8: ស្រឡាញ់កូនចុះប៉ាគេនោះ
ភាគទី9: ប្រយ័ត្នយេីងចាប់បឺតមាត់
ភាគទី10:ថេីបម៉ាក់ៗផង
ភាគទី11: ហែងស្រឡាញ់គាត់ហេីយ!!
ភាគទី12: ពេញលេញ
ភាគទី13 :ម៉ាក់គ្រាន់តែជាម៉ាក់ក្លែងក្លាយ
ភាគទី14: មនុស្សពិសេស
ភាគទី16:ប៉ះប្តីមិនអញអោយហែងស្ពៃ
ភាគទី17: អូយម៉ែអឺយឈាមមេន!!
ភាគទី18: មានដូចគ្នាតែគុណភាពផ្សេងគ្នា
ភាគទី19: ម៉ាក់ត្រូវតែជាប្រពន្ធប៉ាម្នាក់គត់
ភាគទី20: អរគុណដែលចូលមកបំពេញបន្លោះប្រហោងក្នុងគ្រួសារមួយនេះជុងហ្គុក
ភាគទី21: ស្រពិចស្រពិល
ភាគទី22: ប្រពន្ធដេីម
ភាគទី23: ជុងហ្គុកបងស្រឡាញ់អូន!
ភាគទី24: ស្នាមញញឹម
ភាគទី25: ស្វាគមន៍មិត្តចោរម្សៀតទាំងបួន
ភាគទី26: do it now !!
ភាគទី27: My Sunshine
ភាគទី28: អូនចាញ់គេហេីយ!!
ភាគទី29: ក្នុងភ្នែកបងមានតែរូបអូន
ភាគទី30: ប្រច័ណ្ឌ!!
ចប់ដោយបរិបូរណ៍

ភាគទី15: ឯងក្បត់សន្យា

720 81 5
By go207845

ថ្មិចបេីកៗថ្ងៃដែលជុងហ្គុកត្រូវចូលទៅប្រណាំងម៉ូតូក៏បានមកដល់ គេប្រញាប់រួសរាន់ក្រោកពីព្រលឹមចុះមកខាងក្រោមភ្លាម

« ម៉ែដោះឯណាNamboនឹងប៉ាគេនោះ? »

« គឺលោកប្រុសបាននាំអ្នកប្រុសតូចឡេីងទៅប្រទេសក្រៅបាត់ទៅហេីយ លឺថាការងារប្រញាប់បន្ទាន់ខ្លាំងពេកទេីបលោកប្រុសនាំអ្នកប្រុសតូចទៅទាំងយប់បែបនេះ»

« នេះចេញទៅតាំងតែពីយប់ហ៎! » នាយស្រាប់តែហេងហោងល្ហល្ហែវធ្វេីស្អីមិនត្រូវសោះ ទឹកមុខធ្លាក់ចុះដល់បាតគេស្រងាកចិត្តខ្លាំងមេនទេន

« ឯងទៅដោយមិនប្រាប់ខ្ញុំមួយម៉ាត់ ឯណាសន្យាថានឹងនាំកូនទៅមេីលការប្រណាំងមូ៉តូរបស់ខ្ញុំនោះ? ឯងកុហក!»

« គឺអ្នកប្រុសបានខលមកផ្តាំថា ប្រហែលជាអាទិត្យក្រោយគាត់នឹងត្រឡប់មកវិញ ហេីយគាត់ប្រាប់ថាអោយអ្នកប្រុសប្រណាំងមូ៉តូទទួកបានជោគជ័យកុំអោយមានរបួសទៀត!! » ម៉ែដោះនិយាយរួចក៏ទៅធ្វេីការងាររបស់គាត់បាត់ សល់តែកាយកម្លោះគ្មានកម្លាំងចិត្តអោយឈរកាន់មួកប្រណាំងយ៉ាងរលីងរលោង គេទន់ជ្រាយណាស់ឥឡូវ គ្រប់យ៉ាងមកពីនាយ!!

« នេះខ្ញុំយំហេស! មនុស្សដូចជាចនជុងហ្គុកនេះចេះយំនឹងរឿងចឹងដែរមេនទេ! ដោយសារតែឯងម្នាក់គត់គីមណាមជូន! ឯងក្បត់សន្យា » បញ្ចប់សម្តីជុងទាញមួកទាញម៉ូតូដែលNamjoonធ្លាប់ទិញអោយគេបេីកទៅកាន់ទីលានប្រណាំងបាត់យ៉ាងលឿនស្លេវជាមួយអាការ:ខឹងនឹងអន់ចិត្តរបស់គេ

« ខ្ញុំស្អប់ឯង!!! »

.......

« ការប្រកួតនឹងចាប់ផ្តេីមនាពេលបន្តិចទៀតនេះ សូមបេក្ខភាពដែលត្រូវចូលរួមប្រណាំងមកកាន់ម៉ូតូរាងៗខ្លួននឹងបំពាក់គ្រឿងសុវត្តិភាព » សម្លេងគណៈកម្មការគ្រប់គ្រងធ្វេីការក្រកួតប្រណាំងមូ៉តូបានប្រកាសឡេីង ជុងហ្គុកត្រូវចូលប្រណាំងនៅជុំទីមួយដែលជាជុំធំសម្បូរទៅដោយអ្នកប្រណាំងយ៉ាងជំនាញ។ អ្នកចូលរួមទស្សនាជាច្រេីនកុះករហេីយក៏បានចាក់ផ្សាយតាមទូរសទស្សន៍ផងដែរ អ្នកខ្លះចាក់លុយ អ្នកខ្លះភ្នាល់ដាក់អ្វីផ្សេងៗតាមចិត្តចង់។

ដោយឡែកជុងហ្គុកហាក់បីដូចជាគ្មានព្រលឹងក្នុងខ្លួន ដៃកាន់មួកក្រហមជាមួយអាវជាអ្នកប្រណាំងម៉ូតូពណ៍ក្រហម មានស្រីស្រស់ស្លៀកខ្លីអមសងខាងដែលត្រូវជាអ្នកលេីកទឹកចិត្ត តែជុងហាក់គ្មានអារម្មណ៍នឹងនាងៗដូចពេលពីមុនទេ

« អាជុងទៅរួចអត់សម្លាញ់! » ជីមីនចូលមកនិយាយជាមួយគេនឹងមិត្តគេបីអ្នកទៀត

« អេីហែងទៅរួចអត់មិចថ្ងៃនឹងស្មឿកៗបែបនេះ! » vioពោលឡេីងចំណែកjaneក៏ទៅយកទឹកអោយគេផឹកសម្រួលអារម្មណ៍

« អឺយអញដឹងហេីយថាមិចបានវាស្ងាត់បែបនឹង វាចាំម្ចាស់បេះដូងវាមកលេីកទឹកចិត្ត តែមិនឃេីញមក ស្មានអញមិនដឹង!! » ប្រុសមាត់ឆៅសព្វនាមថាbrandក៏និយាយចំៗធ្វេីអោយមិត្តគេទាំងអស់ងាកមេីលមេីលផ្ទៃមុខជុងហ្គុកភ្លាម

« នេះឯងប្រាប់រឿងគាត់ថាឯងមកប្រលងប្រណាំងម៉ូតូដែស! » ជីមីន

«....» ជុងនៅតែមិនឆ្លេីយដដែរ គេមិនដែលបែបនេះពីមុនមកទេ ជុងក៏មាននាមជាអ្នកប្រណាំងអាជីបដែលអ្នកចាកខាងគេភាគច្រេីនសុទ្ធតែជាអ្នកធំ

« អាហ្គុកហា៎ កុំពិបាកចិត្តទៅមេីល តាំងចិត្តប្រណាំងអោយឈ្នះសិនទៅ ព្រោះថាអ្នកចាក់ខាងឯងច្រេីនណាស់កុំធ្វេីអោយគេខកចិត្ត » jane

« មេនហេីយអាជុង »

« អឹមមិនអីទេ អញមិនអីឯណា...ពួកហែងទៅៗដល់ម៉ោងរបស់អញប្រកួតហេីយ » ជុងក៏ញញឹមស្ងួតដាក់មិត្តគេទាំងបួនអ្នក រួចលេីកមួកមកពាក់ខំប្រឹងធ្វេីធម្មតាតែមិនអាចគេចចេញពីការក្រឡេករបស់មិត្តគេបានទេ។

ម្នាក់ៗដកដង្ហេីមធំបន្តិចរួចអោបជុងម្នាក់ម្តង ផ្តល់ជាកម្លាំងចិត្ត

« ស៊ូៗណាសម្លាញ់ ហែងចាំថានៅមានពួកអញ ពួកអញឈរត្រង់នេះចាំលេីកទឹកចិត្តហែងដូចរាល់ឆ្នាំចឹង »

« អឹមអរគុណណាស់ »

លារគ្នាចប់ជុងបេីកម៉ូតូវឹង ទៅឈប់ចតនៅចំទីលានប្រណាំងតាមខ្សែរបន្ទាត់ ផ្លូវឆ្វែលឆ្វាត់កាច់កុងទាមទារអោយអ្នកបេីកមានជំនាញខ្ពស់បេីមិនអិញ្ចឹងនឹងដួលរបួសមិនខាន។

ជុងហ្គុកនៅចំកណ្តាលគេ តែភ្នែករំពៃទៅមេីលខ្លោងទ្វាមិនឈប់ តែកាន់តែមេីលធ្វេីអោយខ្លួនកាន់តែពិបាកចិត្ត

( ចាំយេីងនឹងកូនណា....)

« ចាំយេីងនឹងកូនហេស! ឯងកុហក! មនុស្សកុហក!» នាយបន្លឺសម្តីជាមួយភាពខឹង កែវភ្នែកលោងស្រិលជាប់ជាមួយទឹកសំណេីមថ្លា មិនគួរណាបណ្តោយអោយអារម្មណ៍លង់ជ្រៅបែបនឹងសោះ!

« ការប្រកួតសូមចាប់ផ្តេីម នាងខ្ញុំនឹងរាប់ថយក្រោយជូន....»

« ៣....»

« អាហ្គុកត្រៀមអាហ្គុក » សម្លេងស្រែកមិត្តរបស់នាយនៅឯម្ខាងក្រៅសំណាញ់

« ២...»

« ជុងផ្តោតអារម្មណ៍ណាឯង...»

« ១....»

« ជុងហ្គុកកុំគិតពីគាត់ ប្រណាំងអោយឈ្នះទៅ...»

« ០ ចាប់ផ្តេីម »

« ម៉ាក់ៗ!!!! »

វឹង! វឹង! វឹង!

ម៉ូតូត្រៀមត្រាបោលសម្រុកទៅលឿនស្លេវអស់រលីងនៅសល់តែជុងហ្គុកដែលមិនព្រមទៅ សម្លេងសារិកាមួយស្រែកហៅគេនៅឯក្រៅសំណាញ់នោះគឺជាកូនរបស់គេរួមជាមួយNamjoonកំពុងតែញញឹមមក។

ជុងហ្គុកស្រក់ទឹកភ្នែកចុះបន្តិចទាំងរំភេីបចិត្តបេីកមួកមេីលមកនាយជាមួយអារម្មណ៍រំភេីបឥតឧបមា

« ម៉ាក់ៗឆាប់ទៅៗកូនមកហេីយ ខំប្រឹងណា...»

« ឆាប់ទៅជុងហ្គុកយេីងនឹងកូនរងចាំមេីលឯង...»
Namjoonបង្ហេីមសំនៀងធ្វេីអោយចិត្តជុងដែលស្រពោនដូចផ្កាស្លាប់ជាច្រេីនថ្ងៃរស់ឡេីងវិញមួយរំពេញ គេក៏ញញឹមទៅNamjoonវិញ ហេីយក៏ម៉ូរ៉ាដោយចិត្តអង់អាចឈ្ពោះទៅមុខទោះមិនសង្ឃឹមថាមិនឈ្នះដោយសារខ្លួនទៅក្រោយគេក៏ដោយ តែយ៉ាងណាកម្លាំងចិត្តយ៉ាងធំកំពុងតែចាំគេហេីយ....

« ម៉ាក់ៗស៊ូៗ...»

« ម៉ាក់ៗjungkookស៊ូៗឡេីង.....» Namboនៅក្នុងដៃឪពុកហក់លោតទះដៃជាកម្លាំងចិត្តសម្រាប់ម៉ាក់គេពីចម្ងាយ ឯនាយកម្លោះពោះម៉ាយវិញក៏រីករាយមេីលទៅកាន់ការបេីកម៉ូតូរបស់ជុងហ្គុកមិនហ៊ានព្រេចដូចគ្នា។

ដោយឡែកការប្រកួតចាប់ផ្តេីមទៅជារឿយៗ ជុងដូចជាមានកម្លាំងចិត្តវ៉ាដាច់គេយ៉ាងរហ័សទោះខ្លួនទៅពីក្រោយគេសឹងតែមួយយោចក្តី ធ្វេីអោយគណៈកម្មការជាច្រេីនមានការភ្ញាក់ផ្អេីលជាមួយសមត្ថិភាពគេ

« ម៉ូតូពណ៍ក្រហមអម្បាញ់មិញយេីងដូចជាឃេីញទៅក្រោយគេទេ តែឪឡូវនេះវ៉ាដាច់គេសឹងតែអស់ទៅហេីយ...អស្ចារ្យណាស់!! »

« ការប្រកួតលេីកនេះក៏មានការចូលរួមពីលោកគីមនឹងកូនប្រុសរបស់គាត់ផងដែរបាទ....»

« ការប្រកួតឆ្នាំនេះគឺអស្ចារ្យខ្លាំងណាស់!! »
កាមេរ៉ាបាញ់តម្រង់ទៅលោកគីមដែលបានពរកូនប្រុសរបស់គាត់ធ្វេីអោយគ្រប់គ្នាស្រែកលោតហូ៊រកញ្ច្រៀវពិសេសស្រីៗទាំងឡាយចូលមករោមព្រៀត តែសុំទោសផង អង្គរក្សមានត្រួតត្រាមិនអាចចូលបានដោយងាយទេ

« ពុទ្ធោអញយល់សប្តិទេដឹងអាមីន! » Janeដែលឈរក្បែរជីមីននោះងាក.កមេីលមកសកម្មភាពជុងកំពុងតែបេីកម៉ូតូឆ្លាសគ្នាជាមួយលោកគីមមិនព្រេច

« អត់ទេ រឿងពិត ម៉ោះអញក្តិចក្តិតអោយ! »

« អូយ៎ឈឺ! ហឹសមិនយល់សប្តុទេ នេះហេីយលោកគីមដែលអាជុងហ្គុកវាស្រឡាញ់នោះអី ហេីយកូនគាត់នោះហៅអាជុងម៉ាក់ៗពេញមាត់វេីយ....»

« អេីប្តីវាកូនមួយសង្ហាណាស់អាហឺយ សង្ហាជាងតារាល្បីទៀត!!! »

« តែអញថា...វេីយអាជុងឈ្នះហេីយ អាជុងឈ្នះហេីយវេីយពួកអាដែង!!!!!? »

ស្នូរទះដៃបន្លឺឡេីង សម្លេងស្រែកហូ៊កញ្ចៀវពេញទីលាន់ប្រកួតដោយសារជ័យជំនះបាមទៅលេីចនជុងហ្គុក។ ជុងដោះមួករត់ចេញពីម៉ូតូមករកនាយកម្លោះNamjoonនឹងកូនដោយ...

« អឹម!!! »

ព្រឹត្តការណ៍ដែលកំពុងតែស្លាយពែញផ្ទាំងអេក្រង់ធំជារូបភាពគួរអោយភ្ញាក់ផ្អេីលបំផុតគឺលោកគីមកំពុងតែឈរថេីបគ្នាជាមួយនឹងក្មេងប្រណាំងម៉ូតូអម្បាញ់មិញនេះ។

ជុងហ្គុកបាត់រត់ទៅរកនាយ ហេីយក៏ចាប់ក្តោបផ្ទៃមុខងេីយមុខទៅបំបិតមាត់នាយជាប់ ទាំងសប្បាយចិត្តជាពន់ពេកពេលគេមកតាមការសន្យាបែបនេះភ្លាម Namboនៅក្នុងដៃឪពុកជិតនោះបានត្រឹមតែញញឹមមានសុភមង្គល់តែប៉ុណ្ណោះ។

« អរគុណដែលមកតាមការសន្យារបស់ឯង »
ជុងដកមាត់ចេញជាមួយថ្ពាល់ក្រហមសងខាងចិត្តធំហក់ទីថេីបគេបែបនេះ រួចប្រញាប់ប្រលេះដៃចេញទាំងអៀនតែ...

« អ៊ុប!!!! » Namjoonស្រាប់តែទាញជុងហ្គុកមកវិញហេីយក៏ចាប់ថេីបមាត់នៅទីសាធារណ:តែម្តង

« អូហូយ! អាហ្គុកអញអឺយ sweetម្លេសហា៎....»

« អូម៉ាយព្រះ អញចង់ខ្យល់ចាប! »

« ពួកអាដែងយកអញទៅលឿនឡេីងៗ...អញលេីសជាតិប្រៃ...»

មិត្តភក្តិទាំងបួនដែលឈរក្បែរនោះធ្វេីជាដួលសន្លប់តែម្តង។ ដោយឡែកគ្រួសារមួយនេះពុំបានខ្វាយខ្វល់ពីភ្នែកអ្នកដទៃឡេីង Namjoonប្រលែងស្នាមថេីបចេញពីបបូរមាត់ជុងមុននឹងក្រសោបចង្កេះគេអឹបនឹងខ្លួនដៃម្ខាងពរកូនប្រុសក្បែរដោយសកម្មភាពនេះគេចមិនរួចពីអ្នកសារពត៍មានឡេីយ ហេីយក៏មានអ្នកខ្លះពេបមាត់ផងដែរ

« អៀន! » នាយបង្វែរសួរជុងហ្គុកដែលខ្លួនកំពុងតែអោប ព្រោះថ្ពាល់គេក្រហមចង់ឆេះជាបី ជុងមិនមាត់ជំនួសអោយស្នាមញញឹមជាមួយកែវភ្នែកបញ្ជាក់អំពីទំហំចិត្តពាក្យថាកក់ក្តៅរួមជាមួយសុភមង្គលទទួលបានពីនាយ

« ម៉ាក់ៗឈ្នះហេីយ ហិហិម៉ាក់ៗរបស់boពូកែណាស់! » bo

« នេះឯងមកបានយ៉ាងមិច ក្រែងឯងទៅក្រៅប្រួរសមិនចឹង? » ជុងហ្គុក

« យេីងជិះយន្តហោះផ្ទាល់ខ្លួនមកធ្វេីជាហ្វេនឯងមិនបាន!? »

« មេនហេីយម៉ាក់ៗ ប៉ាខំប្រញាប់ការងារមករកម៉ា*អឹម!»
នាយប្រញាប់បំបិតមាត់កូនមិនអោយនិយាអីផ្តេសផ្តាស់។ ជុងបានត្រឹមតែញញឹមបិតមាត់មិនជិតគ្រប់យ៉ាងដេីរទៅយ៉ាងរលូន ការប្រកួតក៏បានបញ្ចប់ភ្ញៀវទាំងឡាយបានបំបែកផ្លូវ តែខ្លះទៀតបានមកសុំហត្ថលេខាពីអ្នកប្រណាំងមូ៉តូល្បីៗជួបថតរូបលេងផ្សេងៗបន្តិចបន្តួច។

« បងជុងខ្ញុំសុំថតរូបមួយសន្លឹកណា...»

« មិនបានទេ មីងចេញអោយឆ្ងាយម៉ាក់អូនមានប្តីហេីយ!!! »

« ហេសម៉ាក់! ប្តី! » នាងបេីកភ្នែកធំបន្ទាប់មកក៏រត់ទៅវិញ ធ្វេីមុខឆ្ងល់បែបជាការរេីសអេីង

« កូនមិចនិយាយបែបនេះ! »

« ម៉ាក់ចង់ថតជាមួយនាងចុះប៉ានោះ!...»

«....» អ្នកទាំងពីរសម្លឹងមុខគ្នាបែបអៀនជាមួយរឿងកេីតឡេីងអម្បាញ់មិញបន្តិច ជុងនៅឈរក្បែរម៉ូតូចាំលាហ្វេនៗរបស់គេ ចំណែកប្តី អាស៎!.. មិនមេនទេគឺNamjoonរួមទាំងboនៅឈរក្បែរនោះជាមួយអង្គរក្សនាយរាប់ផ្លូន គ្មានហ្វេនណាមកសុំថតបានឡេីយ

« ឯងនៅឈរបែបនេះខ្ញុំថតមិចនឹងបាន! »

« កូនគេចង់នៅ »

« ហឺយ! »

« អឺសួរស្តីលោកគីមបាទ » មហាមិត្តទាំងបួនរបស់ជុងហ្គុកបានមកដល់ទីនេះដោយម្នាក់ៗរុញច្រានគ្នាមករកកម្លោះកូនមួយធ្វេីឬកអឹមអៀន

« បាទសួរស្តី »

« អឺយពួកអាចោរម្សៀតមកនេះ! » ជុងហ្គុកប្រញាប់ទៅឃាត់

« អាមិចហែងប្រច័ណ្ឌអញមេន! »

« ប្រចណ្ឌម៉ែពួកហែងនឹង!! » គ្នីគ្នារបស់គេឈ្លោះគ្នានាំអោយណាមជូនមេីលមិនដាក់ភ្នែកទាល់តែសោះ

« នេះគឺមិត្តរបស់ខ្ញុំ នេះជាជីមីន vio janeនឹងbrand » ជុងហ្គុក

« សួរស្តីបាទលោកគីម ពួកខ្ញុំជាមិត្តរបស់ជុងហ្គុកនេះលោកគីមជាប្តីមិត្តខ្ញុំមេនទេ? »

« ពួកអាតៃហោង!!! » ជុងហ្គុកស្រែកជេរហេីយទាត់ពួកគេម្នាក់មួយជេីង ណាមជូននៅតែសម្លឹងមេីលបែបឆ្ងល់







Continue Reading

You'll Also Like

63.8K 6.2K 123
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
1.7M 111K 26
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
247K 7.4K 59
I could say this is one cliché story. A college girl died and transmigrated into an otome game she once played. Unfortunately she becomes the villain...
47K 743 17
DELULU & GUILT PLEASURE