My baby's want you to be mine...

By go207845

24.7K 2.4K 208

«ពូ..ពូចិត្តល្អ អូនស្រឡាញ់លោកពូ រៀបការនឹងdaddyអូនទៅណា? អូនចង់មានម៉ាក់! » « ??? » More

ភាគ1: លែងលះ
ភាគទី2: ជួបដំបូង បុកគូទឡាន
ភាគទី3: ម៉ាក់ៗ!!
ភាគទី4: ហៅappaវិញក៏បាន
ភាគទី5: ម៉ាក់ហ្គុកហ្គី
ភាគទី6: ទៅនៅផ្ទះយេីង
ភាគទី7: ម៉ាក់ស្លៀកយ៉ាងមិចក៏ស្អាត!
ភាគទី8: ស្រឡាញ់កូនចុះប៉ាគេនោះ
ភាគទី9: ប្រយ័ត្នយេីងចាប់បឺតមាត់
ភាគទី11: ហែងស្រឡាញ់គាត់ហេីយ!!
ភាគទី12: ពេញលេញ
ភាគទី13 :ម៉ាក់គ្រាន់តែជាម៉ាក់ក្លែងក្លាយ
ភាគទី14: មនុស្សពិសេស
ភាគទី15: ឯងក្បត់សន្យា
ភាគទី16:ប៉ះប្តីមិនអញអោយហែងស្ពៃ
ភាគទី17: អូយម៉ែអឺយឈាមមេន!!
ភាគទី18: មានដូចគ្នាតែគុណភាពផ្សេងគ្នា
ភាគទី19: ម៉ាក់ត្រូវតែជាប្រពន្ធប៉ាម្នាក់គត់
ភាគទី20: អរគុណដែលចូលមកបំពេញបន្លោះប្រហោងក្នុងគ្រួសារមួយនេះជុងហ្គុក
ភាគទី21: ស្រពិចស្រពិល
ភាគទី22: ប្រពន្ធដេីម
ភាគទី23: ជុងហ្គុកបងស្រឡាញ់អូន!
ភាគទី24: ស្នាមញញឹម
ភាគទី25: ស្វាគមន៍មិត្តចោរម្សៀតទាំងបួន
ភាគទី26: do it now !!
ភាគទី27: My Sunshine
ភាគទី28: អូនចាញ់គេហេីយ!!
ភាគទី29: ក្នុងភ្នែកបងមានតែរូបអូន
ភាគទី30: ប្រច័ណ្ឌ!!
ចប់ដោយបរិបូរណ៍

ភាគទី10:ថេីបម៉ាក់ៗផង

763 76 6
By go207845

     ផ្ទៃមេឃចាប់បញ្ចេញពន្លឺយ៉ាងស្រស់ឆេីតឆាយនាពេលព្រឹកព្រលឹម សត្វចាបចាប់ផ្តេីមបញ្ចេញសូរសំនៀងច្រៀងរណ្តំពាសពេញអាកាសហោះហេីរស្វែងរកចំណីដូចគ្នា។ ដោយឡែកគ្រួសារតូចមានសមាជិកបីអ្នក ដែលម្នាក់ពុំជាប់សាច់ឈាមឯណោះក៏មិនទាន់ភ្ញាក់ពីដំណេកដែរ។

Namboរសេះរសោះផ្តេីមបេីកភ្នែកព្រោះតែពន្លឺថ្ងៃចាំងផ្លាតមកប៉ះមុខ

« ម៉ាក់ៗ!! »

« ប៉ាៗ!! » គ្រាន់តែបេីកភ្នែកមកភ្លាមឃេីញខ្លួនឯងគេនៅកន្លែងម៉ាក់ៗរបស់គេបាត់នៅហេីយ ឯម៉ាក់ៗគេឯណោះកំពុងតែគេងអោបឪពុកគេស្អិតដូចជាតុកែបេះមិនចេញ

« នេះម៉ាក់ៗទៅគេងជាមួយប៉ាៗបានយ៉ាងមិច! តែ...ហិហិ គួរអោយស្រឡាញ់ណាស់ »
គេសម្លឹងមេីលពួកគាត់ទាំងពីរដែលគេងអោបគ្នា ឪពុកគេគេងធម្មតាទេ តែម៉ាក់ៗគេទៅវិញទេគេងអាក្រក់ដោយខ្លួនឯង

« សឺត*កូនចង់អោយម៉ាក់ៗធ្វេីជាប្រពន្ធប៉ាៗកូនណាស់..ចាំមេីលចុះ ហិហិ » និយាយរួចគេអោនថេីបថ្ពាល់jungkookនឹងឪពុកមួយខ្សឺតរួចលបៗចាកចេញទៅបាត់ដោយខ្លួនឯង។

ក្រឹប!!

ទ្វាបន្ទប់បានបិត ជុងហ្គុកចាប់ផ្តេីមភ្ញាក់ឡេីងមកដូចគ្នា គេយកដៃញីភ្នែកមានអារម្មណ៍ថាខ្លួនឯងកំពុងតែអោបស្អីក្តៅៗទន់ៗក៏មិនដឹង ស្រាប់តែគេបេីកភ្នែកឡេីងក៏...

« អាយ៎!!...អឹម!! » គេស្រែកបន្តិចភ្ញាក់ផ្អេីលឃេីញខ្លួនឯងទៅគេងអោបNamjoonឡេីងស្អិត តែក៏ខ្ទប់មាត់ជិតវិញព្រោះតែខ្លាចនាយភ្ញាក់ដឹងខ្លួនខ្មាស់ស្លាប់មិនខានទេ

« នេះ...នេះខ្ញុំទៅអោបវាបានយ៉ាងមិច ពុទ្ធោអឺយ ភ្លេចទៅថាខ្ញុំនេះដេករេីខ្លាំងណាស់! » jungជាមនុស្សដេករេីណាស់ អិញ្ចឹងហេីយបានជាគេមមីមមេីទៅអោបNamjoonខ្លួនឯង។ គេងេីបអង្គុយឡេីងចាប់ផ្តេីមសម្លឹងមុខកម្លោះពោះម៉ាយកំពុងតែលង់លក់ជាមួយដំណេកដូចជាហត់នឿយណាស់អិញ្ចឹង ទឹកមុខពេលគេងបែបនឹងបានដឹងថាក្រៀមក្រំបែបណស់

« ពេលគេងបែបនេះមុខមិនស្មេីរៗដូចពេកបេីកភ្នែកទេ គួរអោយស្រឡាញ់ដែរតេី ដូចកូនគេណាស់!...» សុខៗស្រាប់តែជុងភ្លេចយកដៃទៅស្ទាបអង្អែលថ្ពាល់នាយទៅមកៗ វែកសក់ខ្មៅក្រឹបចេញពីមុខ ពេលនេះគេមិនអាចឃាត់អារម្មណ៍ខ្លួនឯងបានទេ គេចេះតែចង់អោនទៅរកមុខNamjoonអោយជិត រហូតអាច។

« ហេស៎!!! នេះយេីងចង់ធ្វេីស្អីនឹង! ហឺយឆ្កួតមេនទេនអាហ្គុកអឺយ » ដឹងខ្លួនថាខ្លួនបម្រុងធ្វេីស្អីផ្តេសផ្តាស jungប្រញាប់ខិតខ្លួនចេញឆ្ងាយពីនាយកម្លោះពោះម៉ាយភ្លាមដោយពុំយល់ពីខ្លួនឯង

« ហឺយ~~~»នាយដង្ហេីមធំមួយឃូសរួចក៏ងេីបចាកចេញទៅកាន់បន្ទប់ទឹកទាញទ្វាបិតក្រឹបសម្រួលអារម្មណ៍នៅក្នុងនោះជាមួយបេះដូងលោតយ៉ាងញាប់ដូចជាចរន្តឆក់ទាញ។

តាំងពីកេីតមកដល់ពេលនេះ គេមិនដែលមានអារម្មណ៍បែបនឹងម្តងណាទេ ទោះបីជាបានប៉ះកាយមនុស្សស្រី ទោះបីជានៅក្បែរមនុស្សស្រីក៏ដោយ តែសម្រាប់នាយវិញ!!..គឺ..

« ហឺយយេីងមិនបានទៅគិតស្អីជាមួយវាទេ!!! បានៗងូតទឹកជុះអាចម៍វិញល្អជាង »

ជុងហ្គុកនៅសង្ងំក្នុងបន្ទប់ទឹក អស់ជាយូរទេីបចុះមកខាងក្រោមដោយឃេីញNamjoonរួមជាមួយកូនប្រុសរបស់គេញុាំអាហារយ៉ាងស្ងៀមស្ងាត់។ ឃេីញមនុស្សសំណព្វចុះមកភ្លាមNamboស្រែឡេីង...

« ម៉ាក់ៗ!! »

« បាទ...»

« ហិហិព្រឹកមិញកូនឃេីញម៉ាក់គេអោបប៉*...អឹម!!»
ជុងប្រញាប់រត់ទៅខ្ទប់មាត់កូននាំអោយNamjoonសម្លឹងមុខគេមិនដាក់ភ្នែក

« ហីហីគ្មានអីទេ បានអីញុាំនឹងម៉ែដោះ ព្រឹកមិញគេងជ្រុលអត់បានចុះមកជួយធ្វេីម្ហូប » នាយប្រញាប់បង្វែរដានដោយដាក់ខ្លួនអង្គុយក្បែរNambo

« គឺបបរគ្រឿងដែលលោកប្រុសធំចូលចិត្តនឹងណា៎...អ្នកប្រុសសាកញុាំដែរទៅ! »

« អូបាទច្បាស់ជាឆ្ងាញ់ហេីយចឹង »
នាយហ្គុកក៏ឈប់មាត់ញុាំបបរបន្ត តែចេះតែក្រឡេកមេីលNamjoonរហូត ម្តងម្កាលត្រូវគេចាប់បាន ខ្លួនឯងមុខក្រហមអស់។

( ម៉ាក់ៗចាំមេីលចុះ បេីកូនយកម៉ាក់ធ្វេីជាប្រពន្ធប៉ាកូនមិនបានទេ កូននឹងអោយគេឈប់ហៅកូនថាជាកូនរបស់CEO kimទៀតហេីយ ហិហិ )
ក្មេងមិនដឹងអី តែសម្តីក្នុងចិត្តដូចជាមានផែនការអ្វីមួយយ៉ាងចឹង។

បន្ទាប់មកអ្នកទាំងពីរមាននាមជាម្តាយឪពុកNambo ក៏នាំកូនទៅកាន់សាលាតាមទម្លាប់ជារៀងរាល់ដង។

*Skip////

មួរយ:ធំក្រោយក្រោយ

      កន្លងអស់ទៅជាច្រេីនថ្ងៃដែលជុងនៅតែបន្តរស្នាក់នៅវីឡាមួយនេះបំពេញតួនាទីជាម្តាយគេពេញលេញគ្មានចន្លោះ ។ព្រឹករៀបចំអោយboទៅរៀន ឯល្ងាចក៏ចេញទៅទទួលធ្វេីម្ហូបអោយគេញុាំសឹងតែដូចគ្រួសារតែមួយទៅហេីយ គេបំពេញបែបនេះរាល់ថ្ងៃរហូតអាចអោយNamjoonទុកចិត្តគេបាននឹងស្គាល់ពីគេកាន់តែច្រេីនឡេីង

ទំនាក់ទំនរវាងjungkookជាមួយboកាន់តែស្អិតដូចម្តាយកូនមិនខុស រាល់ថ្ងៃនេះជុងមានសុភមង្គលណាស់ទោះបីខ្លួនជាប្រុសមានឈ្មោះជាម៉ាក់បែបនេះក៏ដោយ ហេីយខ្លួនគេផ្ទាល់ក៏កាន់យល់ពីជម្រៅចិត្តរបស់កម្លោះពោះម៉ាយនេះច្រេីនដែរ។

     ព្រឹកបន្ទាប់ពីញុាំអាហាររួច អ្នកទាំងពីរបានជូនboទៅរៀន ខាងស្តាំដៃboមានឪពុកជាទីស្រឡាញ់នឹងខាងឆ្វេងដៃboមានម៉ាក់មិនជាប់សាច់ឈាមម្នាក់ទៀត មេីលយូរហាក់ដូចជាគ្រួសារតែមួយយ៉ាងអិញ្ចឹង

ស្នាមញញឹមក្មេងរីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃកាលដែលមានពួកគាត់ទាំងពីរក្បែរខ្លួន ទោះដឹងក្នុងចិត្តថាម៉ាក់គ្រាន់តែជាម៉ាក់តែឈ្មោះ តែគាត់បំពេញតួនាទីលេីសពីពាក្យថាម៉ាក់ទៅទៀត

« ខំប្រឹងរៀនលឺទេbo បេីរៀនបានលេខល្អខែនេះម៉ាក់សន្យាថានឹងនាំកូនទៅមេីលការប្រណាំងម៉ូតូរបស់ម៉ាក់ ចង់ទេ!! »

« ហិហិចង់ៗ ចង់ណាស់ »

« ចឹងសន្យានឹងម៉ាក់ថាខំរៀនណា...នេះម៉ាក់ទិញអោយ »
Jungបន្ទន់ជង្គង់យកខ្សែដៃតូចមួយបន្តោងទន្សាយប្រគល់អោយទៅbo។ ក្មេងតូចញញឹមយ៉ាងស្រោះលេីកវាមកមេីលហាក់ស្រឡាញ់ពេញចិត្តខ្លាំងណាស់រួចខ្លួនក៏អោបគ្នាជាមួយjungដោយNamjoonសម្លឹងមេីលកាយវិការកក់ក្តៅទាំងនេះមិនព្រិចភ្នែក

« កូនសន្យានឹងខំរៀនមិនអោយម៉ាក់ខកបំណងទេ »

« អឹមចឹងចូលរៀនចុះណា អ្នកគ្រូផ្ញេីរមេីលថែរកូនរបស់ខ្ញុំផង»

« ចា៎ៗលោកប្រុស »

« ប៉ាៗអត់ថេីបអូនទេហ៎...»

« ខូចណាស់កូនកំហូត សឺត*ខំរៀនណាកូន »
នាយកម្លោះមកឈរជិតជុងរួចអោនមុខទៅថេីបថ្ងាស់នឹងថ្ពាល់កូនមួយខ្សឺត

« ថេីបម៉ាក់ៗផង »

«!!?!? » នាយកំពុងលេីកសញ្ញាសួរ

« ថេីបម៉ាក់ៗផងណា៎ លឿនប៉ាៗ ថេីបម៉ាក់មិនចឹងកូននឹងយំមិនខាន »

« កុំអីកូនbo » នាងជុងរឹងខ្លួនចង់កក តែboមិនស្តាប់

« ថេីបម៉ាក់ៗផងណាប៉ាៗ លឿនឡេីង »

«....» Namjoonកំពុងឈរធ្វេីមុខស្មេី

« ហ្ហឹកៗ...»

« សឺត*ពិននឹងបានឬនៅ!! » នាយអោនមុខទៅថេីបថ្ពាល់ជុងហ្គុកលឺសូរតែខ្សឺត រួចបែមុខមករកកូនសួរគេថាពេញចិត្តឬនៅដោយមិនបានមេីលប្រតិកម្មនាយជុងថាគេគាំងកំរិតណាទេ

« យេ៉ៗបានហេីយ...ប៉ាហា៎ឆាប់សុំម៉ាក់ៗរៀបការផងណា កូនទៅហេីយចឹង ជុបៗ* » ថាចប់ក្មេងតូចរត់ព្រុយចូលថ្នាក់តាមអ្នកគ្រូដោយទុកអោយជុងនៅអង្គុយគាំងស្ញេញកម្រេីកមិនចង់រួច ថ្ពាល់ខ្លួនឡេីងក្រហមទុំ ពេលបបូរមាត់នោះប៉ះថ្ពាល់ខ្លួន គេមិនដែរបែបនឹងទេថេីបស្រីញីចង់សឹកថ្ពាល់តែនេះវិញជាស្អី?

ពុទ្ធោជុងហ្គុកអឺយឈប់គាំងទៅ!!

« ឯងនៅអង្គុយដល់ណា មិនទៅផ្ទះវិញទេ!!!»

« បាទ..ទៅ..ទៅហេីយ » ជុងបែរមុខមករកកម្លោះពោះម៉ាយវិញតែគេដូចជាមិនប្រតិកម្មដូចខ្លួនសោះ Namjoonរាងលួចសេីចបន្តិច ពេលបែរទៅរកឃេីញថ្ពាល់ក្រហមទុំបែបនេះ

« អៀន!! »

« បាទ...ទេ!! អ្នកណាទៅអៀននោះលោកកុំមកឡប់បែបនេះ! »

« ហឹស ឆាប់ចូលឡានទៅ »
នាយពោះម៉ាយរៀងអស់សំណេីច រួចឡេីងទៅខាងក្នុងឡានមុនបាត់ ទុកអោយjungkookនៅឈរលន្លន់លន្លោចអង្អែលថ្ពាល់ខ្លួនមិនឈប់ ពិសេសបេះដូងឆ្កួតឡប់នោះចេះតែលោតញាប់រហូត

« ហ្វូរ~~បានហេីយៗ ឈប់លោតទៅ វាប្រុសអញក៏ប្រុស ពីដេីមអញក៏ស្រឡាញ់ស្រីដែរ ដេកជាមួយស្រីញ៉ែស្រី តែ...តែនេះជាស្អីវិញឈប់លោតទៅវេីយ!! »  នាយហ្គុកតឿនខ្លួនឯងមិនអោយគិតស្អីផ្តេសផ្តាស មេនហេីយគេទទួលស្គាល់ថាចាប់តាំងពីស្គាល់Namjoonមក គេតែងមានអារម្មណ៍ល្អជាមួយនាយជាច្រេីន ពីមួយថ្ងៃទៅមួយថ្ងៃស្គាល់នាយកាន់តែច្បាស់ កាន់តែដឹងថាបុរសនេះល្អណាស់ធ្វេីអោយខ្លួននេះដែលស្និតស្នាលជាយូរចេះតែមានអារម្មណ៍មួយដែលគិតលេីNamjoonលេីសពីនេះ!!

តែជុងគេមិនហ៊ានបណ្តោយទេ គេនៅតែរង់ចាំអោយពេកវេលាជាអ្នកប្រាប់គេដោយខ្លួនឯងថាគេគិតយ៉ាងណាចំពោះNamjoon។

+ក្នុងឡាន

ក្នុងឡានម្នាក់ៗស្ងាត់មាត់រៀងខ្លួន Namjoonពិនិត្យឯកសារធ្វេីមិនដឹង ឯជុងអង្គុយកៀកឡានសញ្ចឹងមេីលដងវិថី ម្តងម្កាលក៏ចេះតែលួចលបមេីលវង់ភក្ត្រិកម្លោះពោះម៉ាយម្នាក់នោះដែរ

« ជុង! »  Namjoonចាប់ផ្តេីមហៅដោយមិនទាន់ដកភ្នែកពីឯកសារ

« បាទឯងមានការអី! »

« លឺថាឯងនឹងមានការប្រណាំងម៉ូតូមេនទេ?? »

« គឺបែបនឹងហេីយ ឯងសួរធ្វេីអី»

« ថ្ងៃណា? »

« អាចប្រហែលជាសប្តាហ៍ក្រោយ ការពិតយេីងត្រូវទៅប្រណាំងតាំងពីអាទិត្យមុនម្លេះ ដោយសារតែចង់នៅកំដរboយេីងក៏ខានទៅ »

« អរគុណ!! »

« ហឹម!!! » ជុងហ្គុកស្រាប់តែភ្ញាក់ផ្អេីលបេីកភ្នែកសម្លឹងមុខNamjoonភ្លឹសៗ សុខៗមកអរគុណគេតាំងតែពីដេីមមិនដែរនឹងអរគុណផង!

« អរគុណឯងណាស់ជុង!! » សម្លេងប្រុសយ៉ាងស្រទន់ គ្រលួចអន្ទាក់ចិត្តអាចអោយមនុស្សណាដែលបានសណ្តាប់លឺធ្លាក់ចូលក្នុងប្រលោមស្នេហ៍មួយរំពេច ។ នាយបែរមុខមករកជុងហ្គុកសម្លឹងមេីលកែវភ្នែកមូលក្រឡំដូចជាដួងខែរបស់គេ ថែមទាំងនិយាយអរគុណ  ជុងហាក់គាំងត្រឹងជាមួយកែវភ្នែកស្រទន់ពេលនាយសម្លឹងមេីលមកខ្លួនណាស់ មេីលកាន់តែយូរធ្វេីអោយបេះដូងខ្លួនកាន់តែទប់មិនចង់ជាប់ ទេីបប្រញាប់គ្រលាស់ភ្នែកចេញ

« អរគុណ...អរគុណខ្ញុំរឿងអី?»

« គឺអរគុណសម្រាប់គ្រប់យ៉ាង...» Namjoonនិយាយរួចស្រាប់តែទម្លាក់ដៃលេីខ្នងដៃនាយហ្គុកនឹងអង្អែលវាតិចៗទាំងរាយស្នាមញញឹមស្មេីឡេីងមក តែនាយមិនដឹងទេថាកាយវិការរួមទាំងស្នាមញញឹមតែបន្តិចនេះ អាចវាយប្រហារបេះដូងអ្នកខ្លះបានយ៉ាងងាយ។

«....»

« អរគុណដែលបំពេញតួនាទីជាម៉ាក់យ៉ាងល្អសម្រាប់កូនរបស់ខ្ញុំ ការពិតខ្ញុំយល់ហេីយម្តេចបានជាកូនខ្ញុំគេចង់បានឯងក្លាយជាម៉ាក់របស់គេទាំងដែលឯងជាមនុស្សប្រុសនោះ? មកពីឯងមានដួងចិត្តយ៉ាងល្អ ឯងទន់ភ្លន់តាមកាល:ទេស: បំពេញតួនាទីគ្រប់បែបយ៉ាង មេីលថែរម្តល់ក្តីស្រឡាញ់អោយទៅគេទាំងដែលម្តាយបង្កេីតគេពុំដែរធ្វេីចឹងដូចជាឯងទេ យេីងអរគុណឯងណាស់សម្រាប់គ្រប់យ៉ាងទាំងនេះ»

« Namjoon!! ខ្ញុំមិនល្អឥតខ្ចោះបែបនឹងពេកទេ ម្យ៉ាងខ្ញុំមកនេះ ក៏សុីប្រាក់ខែលោកដែរ មិនបាច់មកអរគុណខ្ញុំទេ »

« ហឹស! » Namjoonក៏ត្រឡប់មកអង្គុយកន្លែងដេីមវិញដោយឆ្លៀតសេីចដេីម.កមួយហឹស ចំណែកជុងក៏បែរមុខទៅម្ខាងគេចចេញពីភាពអៀនខ្មាស់ជាមួយភាពរីករាយនឹងពាក្យសម្តីគេ មកញញឹមក្បែរកញ្ចក់តែម្នាក់ឯង។




To be continued...
Thanks you for reading 🙏😘





Continue Reading

You'll Also Like

62.3K 2K 43
"I no longer want you." Emperor Richard de Tristaine fumed as he looked upon the woman he was ready to abandon just a few weeks ago. "You don't mea...
251K 10.6K 26
စံကောင်းမွန် + တခေတ်ခွန်း ငယ်ငယ်ကခင်မင်ခဲ့တဲ့ဆက်ဆံရေးကနေအကြောင်းတစ်ခုကြောင့်စိတ်သဘောထားကွဲလွဲပြီး ပြန်တွေ့တဲ့အချိန်မှာသူဌေးနဲ့အလုပ်သမားဆက်ဆံရေးဖြစ်သွ...
130K 259 91
Erotic shots
34.3K 1.4K 11
Oc female Jackson x Hermes x Apollo x Ares