My baby's want you to be mine...

By go207845

24.7K 2.4K 208

«ពូ..ពូចិត្តល្អ អូនស្រឡាញ់លោកពូ រៀបការនឹងdaddyអូនទៅណា? អូនចង់មានម៉ាក់! » « ??? » More

ភាគ1: លែងលះ
ភាគទី2: ជួបដំបូង បុកគូទឡាន
ភាគទី3: ម៉ាក់ៗ!!
ភាគទី4: ហៅappaវិញក៏បាន
ភាគទី5: ម៉ាក់ហ្គុកហ្គី
ភាគទី6: ទៅនៅផ្ទះយេីង
ភាគទី8: ស្រឡាញ់កូនចុះប៉ាគេនោះ
ភាគទី9: ប្រយ័ត្នយេីងចាប់បឺតមាត់
ភាគទី10:ថេីបម៉ាក់ៗផង
ភាគទី11: ហែងស្រឡាញ់គាត់ហេីយ!!
ភាគទី12: ពេញលេញ
ភាគទី13 :ម៉ាក់គ្រាន់តែជាម៉ាក់ក្លែងក្លាយ
ភាគទី14: មនុស្សពិសេស
ភាគទី15: ឯងក្បត់សន្យា
ភាគទី16:ប៉ះប្តីមិនអញអោយហែងស្ពៃ
ភាគទី17: អូយម៉ែអឺយឈាមមេន!!
ភាគទី18: មានដូចគ្នាតែគុណភាពផ្សេងគ្នា
ភាគទី19: ម៉ាក់ត្រូវតែជាប្រពន្ធប៉ាម្នាក់គត់
ភាគទី20: អរគុណដែលចូលមកបំពេញបន្លោះប្រហោងក្នុងគ្រួសារមួយនេះជុងហ្គុក
ភាគទី21: ស្រពិចស្រពិល
ភាគទី22: ប្រពន្ធដេីម
ភាគទី23: ជុងហ្គុកបងស្រឡាញ់អូន!
ភាគទី24: ស្នាមញញឹម
ភាគទី25: ស្វាគមន៍មិត្តចោរម្សៀតទាំងបួន
ភាគទី26: do it now !!
ភាគទី27: My Sunshine
ភាគទី28: អូនចាញ់គេហេីយ!!
ភាគទី29: ក្នុងភ្នែកបងមានតែរូបអូន
ភាគទី30: ប្រច័ណ្ឌ!!
ចប់ដោយបរិបូរណ៍

ភាគទី7: ម៉ាក់ស្លៀកយ៉ាងមិចក៏ស្អាត!

790 79 2
By go207845

     យប់អាត្រាតស្ងាត់ឈឹង មានតែខ្យល់ជំនោរផាយផាត់រសាច់ប៉ះកាយរងារយ៉ាងឯកការ jungមកគេងកន្លែងថ្មីដូចមិនទម្លាប់ធ្វេីអោយគេគេងមិនលក់ទាល់តែសោះ ត្រូវមកឈរសញ្ចឹកសញ្ចឹងម្នាក់ឯងក្បែររេរង់ដាងាកទៅរកផ្កាយឆ្ងាយដាច់កន្ទុយភ្នែក

« បេីពេលនេះខ្ញុំមានម៉ាក់ មានប៉ា ម្លេះហេីយខ្ញុំប្រហែលជាមានគ្រួសារមួយយ៉ាងពេញលេញកក់ក្តៅ មិនមេនរសាត់អណ្តែតតែឯងបែបនឹងទេ »
គេនិយាយតិចៗ បញ្ជាក់ពីជម្រៅចិត្តរសាត់អណ្តែតបែបនេះ។ ត្រូវហេីយគេឯករាជ្យណាស់ តែខ្លួនគ្មានអ្នកណាដឹកនាំគ្មានអ្នកត្រួតត្រាដូចជាគេទេ

« ចឹងហេីយបានជាខ្ញុំជួបNamboមានអារម្មណ៍ថាសប្បាយចិត្តមាននិស្ស័យជាមួយក្មេងនោះ តែឪគេនោះមិនមេនទេ!! »
រំលឹកដល់Namjoonភ្លាមjungគ្រវីក្បាលបន្តិចដោយសារតែស្រឡាញ់ចូលចិត្តកូនគេតែឪពុកគេឈ្លោះជាមួយដូចឆ្កែនឹងឆ្មា គេនិយាយម្នាក់ឯងទាំងមិនដឹងថាNamjoonឈរក្បែរេរ៉ង់ដានៅមិនឆ្ងាយពីបន្ទប់គេប៉ុន្មានទេព្រោះបន្ទប់jungkookជាមួយNamjoonនៅជិតគ្នា រហូតអាចស្តាប់លឺសម្តីគ្រប់ម៉ាត់របស់គេ។

« ហូយដេកហេីយ ស្អែកត្រូវត្រៀមសម្រាប់អោយNamboគេទៅរៀន ចាប់ពីថ្ងៃនេះពូប្រៀបដូចទៅនឹងប៉ាឯងហេីយ ពូសន្យាននឹងមេីលថែរឯងអោយល្អណា៎...»

« រាត្រីសួរស្តី »

+ព្រឹកឡេីង

     ទីលំនៅថ្មី ផ្ទះថ្មី ជីវិតក៏ថ្មីការចាប់ផ្តេីមនូវទំនៀមទម្លាប់ក៏ថ្មីដែរ jungបានងេីបពីព្រលឹមស្លៀកអាវយឺតសវាលក្លៀក ចុះមកក្រោមសុំម៉ែថោះជួយធ្វេីម្ហូបទុកអោយNamboទៅរៀន ឯNamboគឺរវល់ងូតទឹកស្លៀកពាក់ជាមួយឪពុកគេនៅខាងលេីឯណោះ

« ម៉ាក់ៗ.!» សម្លេងដូចសារិកាកែវស្រែកហៅលាន់ឮពេញមួយផ្ទះ boចុះមកជាមួយឪពុកស្លៀកពាក់ទីនុយជាឯកសណ្ឋានសិស្សយ៉ាងសង្ហា ឯឪពុកគេស្លៀកពាក់ជានាយកក្រុមហ៊ុនធំបែបអំណាចរបស់គេនោះឯង ម្នាក់ៗសង្ហាខ្លាំងណាស់

« Namboក្មួយ~~សឺតៗ*ក្រអូបណាស់នៀក » ជុងប្រញាប់លេីកក្មេងពរក្នុងដៃ ថេីបថ្ពាល់ឆ្វេងស្តាំឯboស្ញេញធ្មេញទាំងក្រាស់ដាក់អ្នកដែលខ្លួនហៅថាជាម៉ាក់យ៉ាងពេញៗមាត់

« ប៉ាៗជាអ្នកងូតទឹកអោយអូនណា៎...»

« អឹមតោះមកញុាំអីមកពូរៀបចំម្ហូបអោយរួចហេីយ »

តុអាហារប្រវែងវែង រៀបចំម្ហូបយ៉ាងមានសណ្តាប់ធ្នាប់ Namjoonអង្គុយឯតុខាងមុខ ចំណែកកូនរបស់គេកំពុងតែត្រូវjungkookបញ្ចុកបាយឯណោះ។ នាយមិនទាន់ហ៊ានប៉ះម្ហូបទេ មេីលទៅម្ហូបប្លែកៗដឹងច្បាស់ថាមិនមេនជាស្នាដៃម៉ែដោះឡេីយ

« ហឺយ...លោកសុីទៅខ្ញុំមិនអាក្រក់ដាក់ថ្នាំពុលអោយលោកទេ!! »  ជុងថាអោយ

« ចន ជុងហ្គុក!!! » Namjoonផ្តេីមស្គ្រឺតជេីងធ្មេញបន្តិចពេលគេនិយាយជាមួយខ្លួនគ្មានសណ្តាប់ធ្នាប់ តែជុងនេះមិនខ្វល់ទេ

« យ៉ាងមិចចាំបាច់ហៅឈ្មោះខ្ញុំ! »

« ឯងកុំមកឈ្លេីយជាមួយខ្ញុំអោយសោះ កុំថាខ្ញុំមិនបានប្រាប់!! »

« អូបាទសុំទោស! មិញច្រឡំមាត់ អិញ្ចេីញពិសារលោកប្រុស! »

« ប៉ាៗ កុំថាអោយម៉ាក់អូន!! ផាច់!! » Namboឃេីញឪពុកស្រែកដាក់អោយម៉ាក់ខ្លួនគេក៏ងេីបទៅទះមាត់ឪពុកមួយដៃមុននឹងចូលខ្លួនអង្គុយលេីភ្លៅjungkookវិញ ឯjungសេីចកាច់កទៅក្រោយលាន់ពេញផ្ទះ។

Namjoonមិនមាត់ទេ គេដួសម្ហូបញុាំបន្តដោយមិនខ្វល់ពីជុងហ្គុក តែក្នុងចិត្តនេះនឹកគិតគ្រឺតខ្នាញ់នឹងគេណាស់ ចង់តែហក់ច្របាត់កអោយងាប់។

« ឆឹស! សោះកក្រោះគ្រាន់បេី ចឹងតេីបានប្រពន្ធវារត់ចោលនោះ!! » ញុាំបណ្តេីបញ្ចុកកូនក្មេងក្នុងដៃបណ្តេីរដោយលួចនិយាយក្នុងចិត្តអំពីNamjoon មេីលទៅគេសោះកក្រោះណាស់ មុខស្មេីរ មិនញញឹមបន្តិចឡេីយតាំងពីខ្លួនជួបដំបូងម្លេះ

« ហេម! យេីងត្រូវទៅធ្វេីការហេីយ ឯងមាននាទីជូនកូនយេីងទៅដាក់សាលា មេីលថែគេសព្វគ្រប់ដូចសម្តីឯងនិយាយ ហេីយតែកូនយេីងកេីតស្អី ឯងប្រាកដជាងាប់របស់យេីងមិនបានទេ ចន ជុងហ្គុក!! »
នាយងេីបច្រច់ដៃនឹងតុ
ហេីយផ្តាំទៅជុង ជុងឯណោះសម្លឹងមុខនាយញញឹមចុងមាត់បន្តិច ញាក់ចិញ្ចេីមឌឺម្ខាងបណ្តាលអោយនាយក្រាស់ឯណេះរាងខឹងបន្តិចដែរ

« ទទួលបញ្ជាបាទលោកម្ចាស់! »

« អត់ហេ...ប៉ានឹងម៉ាក់ត្រូវជូនកូនទៅ បេីមិនជូនកូនមិនទៅទេ » Nambo

« អឺ...តោះអិញ្ចឹងក៏បាន ចាំប៉ាជូនកូនទៅណា »

« យេ...តោះម៉ាក់kookieយេីងទៅ »

« តោះៗ »

« ឯងប្រុងស្លៀកបែបនឹងទៅមេនទេជុងហ្គុក? »
Namjoonសម្លឹងពីលេីដល់ក្រោមរាងកាយជុងហ្គុកពាក់អាវវាលក្លៀក បញ្ចេញសាក់យ៉ាងស្ទៀវពេញដៃឯខោត្រឹមជង្គុងសមជាជេីងកាងមិនខុស

« យ៉ាងមិច ខ្ញុំមិនបានទៅថតម៉ូតឯណា! ចង់ស្រាតទៀតក៏មិនខ្វល់ដែរ តោះNamboយេីងទៅសាលាណា...»

« មេននឹង ម៉ាក់ស្លៀកយ៉ាងមិចក៏ស្អាតដែរ តោះៗប៉ាៗកុំបន្ទោសប្រពន្ធទៀត! »

« វាមិនមេនប្រពន្ធប៉ាទេ!!! » ទាំងNamjoonទាំងjungkookឯណោះរាងគាំងបន្តិច ហេីយNamjoonប្រញាប់ប្រកែកដេីរហួសពីរអ្នកនេះ ចូលទៅក្នុងឡានមុន។ ចំណែកjungសម្លឹងមេីលនាយព្រមទាំងNamboឆ្លាស់គ្នា

« ឈប់ហៅពូថាជាប្រពន្ធប៉ាក្មួយទៀតដឹងទេ ពូជាមនុស្សប្រុស ប៉ាក្មួយក៏ជាមនុស្សប្រុស ពូមិនមេនប្រពន្ធប៉ាក្មួយទេ ដឹងឬនៅNambo?! »

«.....» Namboមិនមាត់ ស្ងៀមបេីកភ្នែកភ្លឹសៗរួចអ្នកទាំងបីក៏នាំគ្នាជូនNamboទីសាលា។

      ឡានចតមកដល់សាលារៀនភ្លាម Namboមិនដាច់ចិត្តចុះចេញពីឡានសោះនៅផ្តែផ្តាំម៉ាក់ៗថ្មីរបស់គេរាប់រយជំពូកទាល់តែNamjoonទាញចេញបានព្រម

« ម៉ោះ ប៉ានាំកូនចូលសាលា...»

« ឈប់ហៅម៉ាក់ៗមក បណ្តេីរកូនចូលសាលា »

« ជុងហ្គុក ឯងឆាប់ចុះមក »

« okទៅក៏បាន តោះboកាន់ដៃពូ »

« ប៉ាៗកាន់ដៃអូនផង » អ្នកទាំងពីរដឹកដៃNamboម្នាក់មួយចំហៀងបណ្តេីរចូលទៅខាងក្នុងបរិវេនសាលាដោយមានអ្នកគ្រូក្រមុំរបស់គេឈរចាំទទួលចូលក្នុងថ្នាក់។ អ្នកគ្រូរាងភ្ញាក់ចំពោះវត្តមានjungkookដែលតែងខ្លួនដូចជាក្មេងស្ទាវពិសេសនោះអាចនៅជិតលោកនាយកCEOគីមបានយ៉ាងស្និតស្នាលបែបនេះ

« អ្នកគ្រូជួយមេីលថែរគេផង...»

« ចា៎...»

កុំថាឡេីយតែអ្នកគ្រូ សូម្បីតែម្តាយឪពុកដ៏ទៃយកកូនមកសាលាក៏សម្លឹងមករកជុងហ្គុកគ្រប់គ្នាដែរ ជុងគេមិនខ្វល់ស្រាប់ហេីយដេីរជាមួយអ្នកល្បីតែប៉ុណ្ណឹងទេីបលុតជង្គង់អង្អែលសក់Nambo

« ខំរៀនដឹងទេ កុំគេចសាលាដូចថ្ងៃមុនទៀត ពូសន្យានឹងមកទទួលក្មួយ »

« បាទម៉ាក់ៗ...»

« ម៉ាក់!! » អ្នកគ្រូលាន់មាត់មេីលជុងហ្គុកពោរពេញដោយចម្ងល់ Namjoonគេមិនមាត់ទេរងចាំមេីលថាកូនគេនឹងជុងនោះនិយាយបែបណាបន្ត

« បាទអ្នកគ្រូគាត់ជាម៉ាក់ៗអូន ចាប់ពីថ្ងៃនេះទៅអូនមានម៉ាក់នឹងគេហេីយ មិនចាំបាច់អោយសិស្សដ៏ទៃនិយាយថាអូនគ្មានម៉ាក់ទៀតទេ »

« ត្រូវហេីយអ្នកគ្រូខ្ញុំជាម៉ាក់គេ ចឹងជួយមេីលថែរគេផងកុំអោយមានរឿងដូចថ្ងៃមុនទៀត »

« ច...ច...ចា៎សៗ ខ្ញុំនឹងមេីលថែរគេអិយចា៎ »
អ្នកញ្រូគាំងអស់ពាក្យនិយាយណាស់ Namboត្រឹមតែញញឹមមេីលក៏ដឹងថាពេលនេះគេមានក្តីសុខយ៉ាងណាដែរ

« អូនអរគុណណា៎ម៉ាក់ៗ ប៉ាៗ កូនទៅរៀនសិនហេីយ »

« ខំរៀនណាកូន...សឺត*ប៉ាស្រឡាញ់កូនណា៎ » Namjoonក៏បន្ទន់ជង្អង់ចុះថេីបថ្ពាល់កូនមួយខាងឯjungថេីបមួយខាងធ្វេីអោយបេះដូងក្មេងបានទទួលភាពកក់ក្តៅពន់ពេក រត់ត្រឡប់ចូលទៅក្នុងថ្នាក់បាត់ស្រមោលឆឹង

« កូនឯងគេទៅហេីយ...»

« អឹម ល្ងាចមកទទួលគេជាមួយយេីង...» បន្ទាប់មកអ្នកទាំងពីរក៏បន្តរនាំគ្នាឡេីងឡានជិះចាកចេញពីសាលា

« ថ្ងៃនឹងខ្ញុំទៅប្រណាំងម៉ូតូ ឯងធ្វេីការងារឯងទៅ! »

« នៅឯណា...»

« នៅជិតព្រលានយន្តហោះ យ៉ាងមិចឯងសួរធ្វេីស្អី?»

« សួរមិនបាន! »

« ឆឹសអាសំគីស! »

« ឯងនិយាយថាមិចអំបាញ់មិញ! »  Namjoonខិតមុខមកសួរអាក្មេងជេីងកាងម្នាក់នេះដោយមុខឃៅ សម្តីឈ្លេីយគ្មានលេខដាក់ជាមួយគេតែបេីជាមួយកូនគេវិញអោយរលួយក្នុង

« និយាយលេង ហីហី » ជុងរាងខ្លាចជាមួយទឹកមុខនាយដែរ ទេីបសេីចមិនសមបែរមុខមកមេីលទិសផ្សេងវិញតាមកញ្ចក់ឡាន

« ជុងហ្គុក! »

« ស្អី! »

« ពេលឯងតាំងខ្លួនជាម្តាយរបស់កូនប្រុសយេីងនៅនឹងមុខគេបែបនេះ ឯងខ្មាស់គេទេ? »







Continue Reading

You'll Also Like

37K 2.3K 22
𝐁𝐨𝐨𝐤 # 𝟏 𝐨𝐟 𝐓𝐡𝐞 𝐑𝐚𝐚𝐳 𝐬𝐞𝐫𝐢𝐞𝐬. Love or betrayal? Consumption of betrayals. Internal betrayal? Yes! Will they be overcome? Or W...
30K 1.1K 10
Oc female Jackson x Hermes x Apollo x Ares
105K 398 30
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...
249K 9.9K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚