~លេខាម៉ាហ្វៀ~ Season 3

Bởi Useless_iris

35K 1.6K 47

" ពូជាអ្នកចូលមកក្នុងជីវិតខ្ញុំ ពូក៏ជាអ្នកដោះស្រាយគ្រប់បញ្ហាដែលកើតមានរវាងពួកយើងដូចគ្នា! លោកប៉ាទុកចិត្តពូ សង្ឃឹ... Xem Thêm

ផ្តើមរឿង
ភាគ ២
ភាគ ៣.
ភាគ ៤.
ភាគ ៥.
ភាគ ៦.
ភាគ ៧.
ភាគ ៨.
ភាគ ៩.
ភាគ ១០.
ភាគ ១១.
ភាគ ១២.
ភាគ ១៣.
ភាគ ១៤.
ភាគ ១៥.
ភាគ ១៦.
ភាគ ១៧.
ភាគ ១៨.
ភាគ ១៩.
ភាគ ២០.
ភាគ ២១.
ភាគ ២២.
ភាគ ២៣.
ភាគ ២៤.
ភាគ ២៥.
ភាគបញ្ចប់

ភាគ ២៦.

1.2K 67 1
Bởi Useless_iris

#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ២៦.

///

« លោកឆ្កួតហើយមែនទេ??? អ្ហាយយ នាងស្រីបិសាច!!! » បន្ទាប់ពីមើលសកម្មភាពដែលថេយ៉ុងគេសារភាព គេបង្ហាញមកហើយនោះ ខាសសុីក៏ស្រែកសឹងតែបែកវិមានជាពីរ នាងចាប់អង្រួនថេយ៉ុងខ្លាំងៗហើយក៏ងាកមកចាប់ស្មានីអូណាជាប់ដោយភាពខឹងក្រេវក្រោធពេញទំហឹង បើស្រីឆ្កួតម្នាក់នេះមិនច្រានខាសស្ទេល នាងក៏គ្មានរបួសដល់ថ្នាក់បាត់បង់ជីវិតបែបនេះដែរ។
« ខាសសុី... » ជីមីនងើបខ្លួនឡើងដោយភាពភ័យព្រួយកាលបើឃើញថាខាសសុីចាប់ទាញនីអូណា ចេញទៅដោយមិនមាត់តទៀត មុខនាងប្រែជាស្មើធេង ទឹកភ្នែកមួយតំណក់ក៏គ្មានចេញមកគឺថាទឹកមុខគួរអោយខ្លាចពេញទំហឹងហើយ។

ប្រាវ

សម្លេងបែកកែវបន្លឺឡើងនាំអោយអ្នកខាងក្នុងត្រូវរត់ទៅមើល ចេះទៅក៏ឃើញថាខាសសុីចាប់បោកកែវមួយ រួចក៏លើកកម្ទេចអំបែងនោះទៅដាក់ក្បែរមុខរបស់នីអូណា...

« ខាសសុីអូន...
« អាយយយ ហឹកៗ ខ្ញុំសុំទោសបងស្រី ហឹកៗ » ស្របនឹងសម្តីរបស់ជីមីន សម្លេងស្រែករបស់នីអូណាក៏បន្លឺឡើងមកដោយត្រូវខាសុីចាប់ឆូតអំបែងនោះលើមុខរបស់នាង សុះសាច់មុខ ឈាមហូរមកមិនចេះស្រាកស្រាន្ត ផ្ទៃមុខរបស់នីអូណាពេលនេះគឺសុទ្ធតែរបួសមិនរលោងស្អាតដូចពេលមុនឡើយ។
« យើងមិនសម្លាប់នាង ចាត់ទុកថាសំណាងហើយ! ស្រីបិសាច! » និយាយត្រឹមពិននេះ ខាសសុីក៏ងើបខ្លួនឡើង គប់អំបែងកណ្តាលមុខនីអូណារួចក៏ដើរចេញទៅបាត់ មិនខ្ចីសម្លឹងមុខថេយ៉ុងជាលើកចុងក្រោយ។
« យើងមិនបានសម្លាប់លោកពូទេ! គាត់សម្លាប់ខ្លួនគាត់ដើម្បីការពារឯង គាត់រងគ្រាប់ជំនួសឯង! ឯងឮទេ? ហើយពេលនេះឯងនឹកកូនស្រីរបស់យើង ឯងមានខ្មាសខ្លួនឯងទេ? » មុននឹងចេញទៅតាមភរិយា ជីមីនក៏បែរមកនិយាយជាមួយថេយ៉ុង ដោយដក់ទឹកភ្នែកក្នុងរង្វង់ភ្នែកផង។
« ឯងមានអ្វីសងនាងទេ? យើងសួរថាឯងមានអីសងនាងទេ អាចង្រៃ!!! »
« ជីមីនយើងសុំទោស...
« កុំមកសុំទោសយើង! ឯងសុំទោសហើយឯងអាចត្រឡប់ពេលវេលាថយក្រោយបានទេ? ឯងអាចយកទំនុកចិត្តរបស់នាងមកវិញទេ? ប្រាកដជាគ្មានទេ!!! ឯងគ្មានថ្ងៃជួបនាងម្តងទៀតទេចាំសម្តីយើងអោយច្បាស់ទៅ ថេយ៉ុង ម៉ូដេនវឺស! » និយាយត្រឹមពិននេះ ជីមីនក៏បែរខ្នងដើរចេញទៅតាមខាសសុី ទុកអោយនាយកំលោះនៅទន់ជង្គង់ដល់ដី បន្លឺអ្វីក៏មិនចេញបានត្រឹមបណ្តោយអោយទឹកភ្នែកហូរចុះមកយ៉ាងខ្លោចផ្សារ។
« កុំធ្វើបែបនេះដាក់បងបានទេ? ឈប់លេងហើយចេញមករកបងវិញមក បងមិនជឿថាអូនពិតជាទៅទេ ជីវិតអូនថ្លៃណាស់ស្ទេល...បងរស់ខ្វះអូនម៉េចនឹងបានទៅ? ដាច់ចិត្តអោយបងនៅមើលកូនម្នាក់ឯងដែរឬ? អូនដាច់ចិត្តណាស់អ្ហឹកៗ មកហៅបងថាពូម្តងទៀតបានទេ? បងនឹកអូនខ្លាំងណាស់! អូននៅតែជាក្មេងឆ្កួត ដដែលហ្នឹង! ងើបមករកបងវិញបានទេ អ្ហឹកៗ បងនឹកអូនណាស់! មកធ្វើចរិតគួរអោយស្រលាញ់ដាក់បងម្តងទៀតមក ខាសស្ទេលឡា ហ្គេរ៉េនសុី!!! »

#សូមរងចាំអានភាគបញ្ចប់។

Đọc tiếp

Bạn Cũng Sẽ Thích

223K 1.1K 199
Mature content
45.5K 1.8K 71
ជារដូវកាលទី 5 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវស្នេហាត្រីកោណដ៏ជំពាក់ជំពិនរវាងកម្លោះសង្ហាស...
33.9K 1.3K 22
តើការធ្វើជាភរិយារបស់មហាសេដ្ឋី មាននាមជា Billionaire's Wife នេះជីវិតមនុស្សស្រីតូចតាចម្នាក់នឹងទៅជាយ៉ាងណា?