រឿង: ប្រពន្ធលោកមេបញ្ជាការ (En...

By LieNie111

148K 8.8K 58

Jeon Jungkook | Kim Taehyung More

ផ្តើមរឿង
ភាគ ១
ភាគ ២
ភាគ ៣
ភាគ ៤
ភាគ ៥
ភាគ ៦
ភាគ ៧
ភាគ ៨
ភាគ ៩
ភាគ ១០
ភាគ ១១
ភាគ ១២
ភាគ ១៣
ភាគ ១៥
ភាគ ១៦
ភាគ ១៧
ភាគ ១៨
ភាគ ១៩
ភាគ ២០
ភាគ ២១
ភាគ ២២
ភាគ ២៣
ភាគ ២៤
ភាគ ២៥
ភាគ ២៦
ភាគ ២៧
ភាគ ២៨
ភាគ ២៩
ភាគ ៣០
ភាគ ៣១
ភាគ ៣២
ភាគ ៣៤
ភាគ ៣៥
ភាគ ៣៦
ភាគ ៣៧
ភាគ ៣៣
ភាគ ៣៨
ភាគ ៣៩
ភាគ ៤០ (បញ្ចប់)

ភាគ ១៤

3.5K 211 1
By LieNie111

  Taehyung ក៏ជួយធ្វើនំអ្នកម៉ាក់រហូតដល់ហើយទើបធ្វើដំណើរទៅផ្ទះត្រកូល Kim ជាមួយគ្នា ។ ចាំមើលចុះប៉ាគេប្រាកដជាសប្បាយចិត្តជាមិនខានពេលដែលបានឃើញគេ ។

Taehyung «លោកប៉ា» មាឌតូចដើរចូលទៅក្នុងផ្ទះហើយក៏ស្រែករកលោកប៉ា ។

Mr.Kim «ថេយ៍ !» លោកភ្ញាក់ផ្អើលជាខ្លាំងព្រោះតែខានឃើញមុខកូនហើយ ។ លោកគីមស្រទ្បាញ់ Taehyung ណាស់ព្រោះជាកូនពៅមើលថែដោយផ្ទាល់ដៃ ។

Taehyung «ហិហិ កូននឹកលោកប៉ាណាស់» គេរត់មកឱបលោកគីមយ៉ាងណែនដៃពេលនេះ Taehyung ព្រៀបដូចជាកូនក្មេងអ៊ីចឹង ។

Mr.Kim «នឹកណាស់ៗសំណព្វចិត្ត សឺតៗ» លោកថើបក្បាលកូនខ្សឺតៗ ។

Ms.Kim «ត្រូវដងត្រូវផ្លែណាស់ន៎បើឃើញម៉ាក់ព្រឹកមិញមិនរត់មកឱបអ៊ីចឹងផង» គាត់និយាយលេងទៅកាន់កូន ។

Taehyung «ហ៎ អ្នកម៉ាក់កូនក៏នឹកអ្នកម៉ាក់ដូចគ្នាតែនឹកលោកប៉ាលើសតែបន្តិចប៉ុណ្ណោះ ហិហិ»

Ms.Kim «កូនក្បាលខូច»

Mr.Kim «ចុះ Jungkook មិនមកទេអ្ហេស៎ ?» លោកអើតរកមើលកូនប្រសារ ។

Taehyung «យប់នេះគាត់ត្រឹមបំពេញបេសកកម្មណាស់លោកប៉ាពេលព្រឹកទើបគាត់មកទីនេះ»

Mr.Kim «អ្ហឹម នៅក្នុងទូរទស្សន៍និយាយពីកូនប្រសារប៉ាច្រើនណាស់មើលទៅគេបំពេញការងារបានល្អណាស់ហើយ»

Taehyung «ខំខ្លាំងណាស់លោកប៉ា»

Mr.Kim «ធ្វើទៅដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋយើងចុះកូនញ៊ាំបាយហើយឬនៅ ?»

Taehyung «នៅទេបាទ»

Mr.Kim «ថ្ងៃនេះប៉ាបញ្ចេញស្នាដៃឲ្យកូនញ៊ាំណា»

NamJoon «អូហូ ច្រណែនដល់ហើយនេះប៉ាដល់ថ្នាក់ធ្វើម្ហូបឲ្យញ៊ាំទៀត» នាយដែលជាកូនទីពីរក៏ដើរចូលមកព្រោះទើបតែចេញពីធ្វើការ ។

Taehyung «បងទីពីរ» កូនពៅរត់ទៅឱបអ្នកជាបង ។

NamJoon «មកឱបយកចិត្តអីគ្មានសូកូទ្បាឲ្យទេ» នាយនិយាយញោះប្អូនព្រោះកាលពីពេលគេនៅតូចគេតែងតែធ្វើបែបនេះដើម្បីបោកយកស្រ្តប៊ីរីនិងសូកូទ្បា ។

Taehyung «បងប្រុសខ្ញុំធំហើយណា» គេពេបមាត់ពេលដែលត្រូវបងញោះ ។

Ms.Kim «ចេះមកញោះកូនពៅម៉ាក់កើតវាយកូនឥទ្បូវនឹង !»

NamJoon «អ៊ីចឹងខ្ញុំឈប់ហើយនិយាយអ៊ីចឹងមិនឃើញ Jungkook ?»

Taehyung «គាត់មានបេសកកម្មត្រូវបំពេញបងប្រុស»

NamJoon «អ្អឹម»

Taehyung «ខ្ញុំឆ្ងល់ណាស់នៀក ខ្ញុំនៅនឹងមុខមិនសួរពីខ្ញុំសោះសួររកតែ Jung» គេបួញមាត់បែបអន់ចិត្ត ។

NamJoon «នៅបុិនអន់ចិត្តដដែលឯងនេះ !»

Mr.Kim «បានហើយៗប្រុសជូនហើយកូនពៅទៅងូតទឹកទៅបន្តិចទៀតប្រុសធំមកញ៊ាំបាយជាមួយគ្នា»

NamJoon «បាទ លោកប៉ាមោះអាល្អិត» គេគៀកកប្អូនទ្បើងទៅលើបន្ទប់ ។

  #កំពង់ផែ Hanja

កំពង់ផែដែលនៅក្នុងទីក្រុង Busan គឺជាកំពង់ផែដែលធំជាងគេនៅប្រទេសកូរ៉េខាងត្បូង ។ ក្រុមប៉ូលិសឥន្រ្ទីខ្មៅនិងក្រុមប៉ូលិសជាច្រើនទៀតក៏ទ្បោមព័ទ្ធពេលកំពង់ផែ Hanja ។

( បញ្ជាក់: តាមពិតទៅកំពង់ផែគេធំណាស់តែមានតែរូបមិនសូវច្បាស់ទើបអេតមីនយករូបនេះតែម្តងវាច្បាស់ជាងអាផ្សេង ) 

មេក្រុម Jeon Jungkook បានរៀបចំប្លង់យ៉ាងច្បាស់លាស់ដោយឲ្យគ្នីគ្នាលាក់ខ្លួននៅកន្លែងសម្ងាត់និងមានដាក់គ្រាប់បែកដើម្បីទុកការពារខ្លួន ។

Jungkook «អ្នកទាំងអស់គ្នាលាក់ខ្លួនឲ្យបានស្រួលបួលមិនប៉ុន្មានម៉ោងទៀតកាប៉ាក់ពួកវាក៏មកដល់កំពង់ផែហើយកុំបង្កជាការភ្ញាក់ផ្អើរអី»

Hoseok «មេក្រុមចុះសំណាញ់ ?»

Jungkook «សំណាញ់នេះខ្ញុំទុកធ្វើអន្ទាក់ប៉ុណ្ណោះព្រោះពួកវាជាចោរបើយើងចាប់វាទាំងរស់ប្រសើរជាងលោក A1 យាមនៅលើទ្បាំងនេះពួកយើងចែកគ្នាជាប្រាំទ្បាំងទៅភាគច្រើនពួកវាជាជនភៀសខ្លួនអ៊ីចឹងពួកវាអាចដើរផ្លូវគៀននិងផ្លូវកណ្តាល» មេក្រុមរៀបប្លង់ដោយឲ្យគ្នីគ្នាទៅចាំនៅលើទ្បាំងចុងបួចគេទាំងសងខាងដើម្បីបោះសំណាញ់ ។

«បាទ ទាន» ពួកគេក៏ចាប់ផ្តើមបញ្ចប់ការងាររាងៗខ្លួន ។

Jungkook «20 នាទីទៀតពួកគេមកដល់ហើយអ្នកទាំងអស់គ្នាលាក់ខ្លួនឲ្យបានល្អ» នាយនិយាយតាមអាយគូមមុននិងលាក់ខ្លួននៅកន្លែងមានសុវត្ថិភាព ។ 

  #20 នាទីកន្លងផុតទៅ

កាប៉ាល់តូចល្មមមកឈុតមកចតនៅកំពង់ផែ Hanja ដោយមានមនុស្សប្រមាណជា 3 នាក់ដើរចុះមកដោយការសាកកាដូធំៗ ។

«ទីបំផុតពួកយើងមកដល់ទឹកដីកូរ៉េ» សម្លេងនេះគ្មានអ្នកណាក្រៅពីជនភៀសខ្លួនជនជាតិ Italy ទេ ។

«ពួកយើងឆាប់ៗទៅបង» គ្នីគ្នាគេក៏និយាយជាភាសា Italy ។

«អ្ហឹម តោះដើរតាមច្រកនេះទៅៗដល់មុខមានផ្លូវធំ»

«ហេតុអ្វីមកស្គាល់ច្បាស់ម្លេះធ្លាប់មកមែនទេ ?»

«ប្រាកដហើយវ៉ើយ» មេធំជាងគេក៏សើចពេលដែលឮសំណួរឆ្កួតៗបែបនេះគេតែងតែគេចខ្លួនបានពីការចាប់របស់ប៉ូលិសជានិច្ច ។

អ្នកទាំងបីក៏ដើរទៅជួរគៀនគេដែលនៅទីនោះពេលដើរផុតឃ្លាំងក៏ដល់ផ្លូវធំតែធំស្រួលក្នុងការការទ្បាន Taxi ឬរកផ្លូវសម្រាប់ចេញ ។

Jungkook «A1 ត្រៀម» លោកមេក្រុមក៏វាយអាយគូមដោយសម្លឹងមើលពីចម្ងាយ ។

ពួកគេក៏ដើរទៅដោយសើចសប្បាយព្រោះបានគេចផុតពីប៉ូលិសនៅឯ Italy គេនៅមកប្រើជីវិតរស់នៅៗប្រទេសកូរ៉េពេលនោះនឹងសប្បាយជាមិនខាន ។

ឆឹប សំណាញ់ក៏បោះចំប្លង់ពួកគេទាំងបីដែលកំពុងតែដើរតាមផ្លូវពួកគេក៏ស្រែកឆោទ្បោភ្លាម ។

«នេះអ្វីហ្នឹង ?»

ផឹប... ប៉ូលិស A1 និង A2 ក៏លោតចុះមកពីលើឃ្លាំងដោយញញឹមព្រោះពួកគេទទួលបានជ័យជំនះប្រាជ្ញារបស់លោកមេបញ្ជាការមិនអន់ទេ ។

A1 «ហុឹស ឃើញពួកឯងសើចសប្បាយណាស់គិតថាចាយលុយបានស្រួលមែនទេ ?»

ក្រឹប សម្លេងកេះកៃកាំភ្លើងក៏បន្លឺទ្បើងដៃរបស់មេជនភៀសខ្លួនទោះមិនប្រាប់ក៏ដឹងព្រោះមើលទៅគេដូចជាមានអំណាចជាងគេ ។

សឺត...សម្លេងខ្យល់អ្វីមិនដឹងក៏ចាញ់ចេញមកតាមសំណាញ់ធ្វើឲ្យពួកចោរវីវរមិនប៉ុន្មានក៏សន្លប់អស់រលីង ។

A2 «នេះអ្វីនឹងលោកមេបញ្ជាការ ?» គេសួរទៅ Jungkook ដែលដើរមកដោយស្នាមញញឹម ។

Jungkook «ជាថ្នាំសន្លប់ដែលខ្ញុំដាក់បង្គប់នៅក្នុងសំណាញ់ខ្ញុំមិនចង់បង្កការវាយគ្នានាំឲ្យផ្អើរឆោទ្បោដល់គេគ្រប់គ្នាទ្បើយទើបធ្វើបែបនេះ»

A5 «តែក៏ល្អដែលមិនបញ្ចេញកម្លាំង»

A3 «អ៊ីចឹងយើងចាប់ពួកគេតែម្តងទៅ»

Jungkook «អ្ហេស កុំទាន់អាលជាតិថ្នាំហើរមិនទាន់អស់ទេ»

Hoseok «ចុះដល់ពេលណាទៅមេក្រុមទម្រាំតែថ្នាំហើរអស់ពួកវាដឹងខ្លួនបាត់ហើយ»

Jungkook «កុំភ័យថ្នាំនេះទុកដល់ស្អែកទៀតមិនដឹងពួកវាដឹងខ្លួនឬអត់ផង» 

ពួកគេក៏ឈរចាំមួយសន្ទុះធំដើម្បីឲ្យជាតិថ្នាំហើរអស់ទើបបើសំណាញ់ហើយដាក់ខ្នោះដៃគ្រាពួកគេដាក់ទ្បានដែលមានទ្រង់ចំណែកឯអីវ៉ាន់ក៏យកទុកទ្បានមួយទៀតដែលជិះដោយ Jungkook ព្រោះនៅក្នុងនោះមានទាំងកាំភ្លើង កាបិតនិងរបស់មុតស្រួចជាច្រើនទៀត ។

   #ព្រឹក

មិនឲ្យខុសសន្យាពេលដែលមកដល់ Seoul វិញ Jungkook យកពួកចោរទៅគុកធំសឹមធ្វើដំណើរទៅកាន់ផ្ទះម្តាយក្មេក ។

Jungkook «ជំរាបសួរលោកប៉ា អ្នកម៉ាក់» គេឱនគោរពយ៉ាងគួរសម ។

Mr.Kim «យ៉ាងម៉េចហើយកូនការងារ ?»

Jungkook «បញ្ចប់ទៅដោយរលូតហើយលោកប៉ា»

Mr.Kim «អបអរផងកូន»

Jungkook «បាទ អរគុណលោកប៉ាចុះ...» គេរកនិយាយមិនទាន់អ្នកម៉ាក់ក្មេកក៏កាត់សម្តី ។

Ms.Kim «Taehyung មែនទេ ? គេកំពុងតែគេងមើលទៅអស់កម្លាំងណាស់ព្រោះយប់មិញគេញ៊ាំអីមិនបានសោះក្អួតរហូត !»

Jungkook «ខ្ញុំសុំទៅមើលគេសិនហើយអ្នកម៉ាក់»

Ms.Kim «ចាស៎ កូន»

ចិត្តជាប្តីពេលឮប្រពន្ធក្អួតចង្អោរ ឈឺបែបនេះចិត្តមិនស្ងប់ទ្បើយព្រោះតែបារម្ភដូចជា Jungkook ពេលនេះអ៊ីចឹងគេរត់សម្តៅទៅរកប្រពន្ធយកតែម្តង ។

Mr.Kim «គេស្រទ្បាញ់ថេយ៍ណាស់»

Ms.Kim «ឃើញ Jungkook បារម្ភពីប្រពន្ធដូច្នេះអូនអស់បារម្ភហើយ» លោកស្រីឈរញញឹមព្រោះ Jungkook បារម្ភនិងមើលថែប្រពន្ធណាស់គ្រាន់តែមិនសូវបញ្ចេញ ។

[ យកប្តីដែលគោរពពាក្យសន្យាដូចបងហ្គុកអត់ ? ]

To Be Continue ✨💕

Continue Reading

You'll Also Like

33.1K 1.6K 42
ស្នេហាដែលផ្ដើមចេញពីការមិនដែលសូម្បីតែស្គាល់មុខគ្នាទាល់តែសោះពេលវេលាត្រឹមតែមួយយប់ក៏បានធ្វើអោយពួកគេទាំងពីរមានរឿងដែលមិនអាចបំភ្លេចបាន។ 7ឆ្នាំក្រោយពួកគេទាំង...
1K 123 5
Taehyung x Jungkook ឈ្មោះរបស់អូននៅលើមាត់របស់បង ការចងចាំរបស់អូនស្ថិតក្នុងខួក្បាលរបស់បង អនុស្សាវរីយ៍ទាំងប៉ុន្មានគឺនៅក្នុងបេះដូងរបស់បង។
137K 7.5K 61
បោះបង់គេហេីយក៏ស្តាយក្រោយ 20_7_21
1.3M 59.2K 28
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။