«ពួកយើងឆាប់ចុះទៅ» លោកមេបញ្ជាការស្រែកឲ្យកងកម្លាំងចុះពីលើទ្បានពណ៌ខ្មៅរលើបរលោងរបស់ខ្លួន។
ថ្ងៃនេះប៉ូលីសក្រុមឥន្រ្ទីខ្មៅត្រូវបានថ្នាក់លើឲ្យចុះមកចាប់ក្រុមអ្នកលេងល្បែងនៅបនមួយកន្លែងដែលឆ្ងាយពីក្រុងល្មមដែរ។
«សែតបំបែកគ្នាម្នាក់មួយច្រកទៅ» Jeon Jungkook ជាមេបញ្ជាការធំប្រចាំបុស្តិ៍នាយសង្ហារកាន់កាំភ្លើងដើមខ្លីនៅជាប់ដៃ។
«បាទ ទាន» សែតទាំងអស់គ្នាក៏ទទួលយកមុននឹងបំបែកគ្នាមួយច្រកៗ។
_____«ពុទ្ធោអើយសុីអស់ទៀតហើយ!» សម្លេងអ្នកដែលលេងល្បែងស្រែកហ៊ោកញ្ជ្រៀវពេញបនព្រោះតែខ្លួនចាញ់។
«ហាហា ឈ្នះទៀតហើយលុយចូលឲ្យឆឹបៗតែម្តង» សម្លេងសើចរលាក់យ៉ាងស្រួលឮចេញពីមាត់រាងប្រអប់របស់ Kim Taehyung ។
នាយតូចមកបនល្បែងនេះលេងសឹងតែរាល់ថ្ងៃព្រោះតែទំនេរគ្មានអីធ្វើណាមួយក៏ជួយដល់ប្រព័ន្ធខួរក្បាលព្រោះគិតលេងបានច្បាស់។
«ហ៊ើយ ប៉ូលិសមកហើយ!» សម្លេងស្រែកឆោឡោបញ្ហាជាការភ័យដល់អ្នកលេងល្បែងគេគ្រប់គ្នាក៏រត់ឆ្វែលឆ្វាត់ពេញទីអស់។
«ឈប់ភ្លាមហាមរត់ពួកយើងជាប៉ូលិស!» ទាំងអស់គឺមានប្រាំច្រកហើយប៉ូលិសឈរនៅទាំងប្រាំច្រកធ្វើឲ្យអ្នកទាំងអស់គ្នាធ្វើអីក៏មិនកើត។
«ឈប់ហើយៗខ្ញុំឈប់ហើយកុំបាញ់ខ្ញុំអី» សម្លេងស្រែកយំអង្វរកឮចេញពីមាត់អ្នកលេងល្បែងវាពិតជាគួរឲ្យចង់សើចណាស់។
«ចាំឈប់លេងនៅក្នុងគុកចុះ!» Hoseok ដែលជាដៃស្តាំរបស់មេបញ្ជាការ Jeon Jungkook ក៏និយាយទ្បើង។
«យ៉ាងម៉េចហើយចាប់បានអស់ឬនៅ?» មេបញ្ជាការដើរចូលមកដោយគ្រងឈុតយ៉ាងសមជាមួយនឹងរូបរាង។
«គ្រប់អស់ហើយទាន!» Hoseok
«ដាក់ខ្នោះគួរគេហើយនាំទៅលើទ្បានទៅ» Jungkook
«បាទ ទាន! ពួកយើងចាត់ការ» Hoseok ស្រែកបញ្ជា។
Jungkook ក៏រ៉េភ្នែកមើលមនុស្សឃើញថាមិនតិចពី ៣០ នាក់ទេតែពេលនោះនាយក៏ភ្ញាក់ព្រឺតែស្រវាំងភ្នែកឲ្យពិតប្រាកដទៅ?
«Kim Taehyung!» Jungkook ដង្ហើយឈ្មោះគេក្នុងដើមទឹកមុខបញ្ជាក់ពីការក្រោធចឹង Taehyung ឯនេះក៏ឱនមុខមិនហ៊ានប្រឈមមុខទ្បើយ។
«អ្នកទាំងអស់គ្នាធ្វើការបន្តចុះគេម្នាក់នេះទុកឲ្យខ្ញុំជាអ្នកចាត់ការ» Jungkook ដើរមកយ៉ាងញាប់ជើងហើយក៏ចាប់កញ្ឆក់ដៃ Taehyung ឲ្យស្ទុះងើបដើរចេញមកជាមួយខ្លួន។
ពេលដែលមកដល់ខាងក្រៅ Jungkook ក៏ប្រវែង Taehyung មួយទំហឹងនាយសម្លក់គេសឹងតែលាមពិតជាស្អប់អ្នកលេងល្បែងណាស់។
«ហេតុអ្វីអូនធ្វើបែបនេះ?» សំណួរដំបូងដែលចោតសួរទៅប្រពន្ធមុនគេនាយពិតជាឆ្ងល់ហើយក៏ខឹងក្រែងធ្លាប់សន្យាហើយថាឈប់លេង?
«មកពីអូនអផ្សុក!» Taehyung
«កុំលើកហេតុផលមួយនេះមកនិយាយដាក់បង Kim Taehyung ក្រែងអូនដឹងថាបងជាអ្នកណា? ឬងារជាប៉ូលិសមិនសាកសមជាមួយបងទើបអូនល្មើសទៅលេងល្បែងខុសច្បាប់បែបនេះ?» Jungkook ស្បែកច្រទ្បោតថាឲ្យប្រពន្ធមុាំងៗ។
«អ្ហឹកៗ បងស្រែកឲ្យអូន!» Taehyung ពេបមាត់យំតូចចិត្តតូចថ្លើមភ្លាមព្រោះនាយមិនដែលស្រែកឲ្យម្តងណាមិនថាតាំងពីនៅជាសង្សារឬក៏ក្លាយជាប្តីប្រពន្ធតែពេលនេះងាយស្រែកឲ្យគេ។
«អូនមិនបាច់យំបងមិនអាណិត» Jungkook សម្លក់គេនៅមុននឹងដើរចេញទៅ Taehyung ពេបមាត់ហើយដើរតាមពីក្រោមខំរកចំណូលឲ្យហើយនៅខុសទៀត?
[ ប្តីប៉ូលិស ប្រពន្ធអ្នកលែងល្បែង 😔 ]
To Be Continue...
#LIENIE