ភាគ ២៨

3.1K 221 8
                                    

Jungkook បានជូន Taehyung ទៅផ្សាររាត្រីដែលមានគេលក់អាហារជាច្រើនមុខហើយវាក៏តាមចំណង់ចំណូលចិត្តរបស់មាឌតូចផងដែរ ។

«Wow លោកប្តីទំនងៗណាស់បងកំដរអូនញ៊ាំណា?» Taehyung ភ្នែកលានដូចក្តាមអើតទៅម្ហូបដែលគេដាក់តាំងនៅលើថាសយ៉ាងច្រើនកកុះសុទ្ធតែទំនងៗទាំងអស់ ។

«អ្ហឹម អូនចង់ញ៊ាំអី?» Jungkook

«ចង់ញ៊ាំក្តាមជ្រក់» Taehyung បែរមកសម្លឹង
ស្វាមីដោយក្រសែរភ្នែកកូនឆ្កែឃើញហើយអត់អាណិតមិនបាន ។

«អូនមានផ្ទៃពោះញ៊ាំរបស់ឆៅម្តេចនឹងកើត?» Jungkook

«អ្ហឹកៗ គឺអូនឃ្លានមកចង់ជូនអូនមកហើយមិនឲ្យញ៊ាំមែនទេ?» ទឹកភ្នែកក៏ស្រក់ហូរចុះមកម៉ាត់ៗយល់ទេអារម្មណ៍មនុស្សឃ្លានឲ្យតែមានភ្លក្សក៏អស់ចិត្តដែរ ។

«របស់ឆៅមេរោគច្រើនណាស់» Jungkook

«អូនសុំតែមួយម៉ាត់ប៉ុណ្ណោះណាតែមួយក៏អូនអស់ចិត្តដែរ» មនុស្សចាញ់កូនឃ្លានអីក៏ដោយទោះមិនបានច្រើនតែមួយម៉ាត់ក៏អស់ចិត្តដែរ ។

«អត់ទេ មោះទៅកន្លែងផ្សេង» Jungkook ក៏ទាញដៃមាឌតូចឲ្យដើរទៅកន្លែងផ្សេងតែក៏ត្រូវមាឌតូចគ្រវាសដៃចេញហើយក៏ទម្លាក់ខ្លួននៅលើនៅកន្លែងនោះតែម្តងខាំតែមិនទិញឲ្យយំឲ្យណាណៃ ។

«បងចង់ទៅក៏ទៅម្នាក់ឯងទៅអូនមិនទៅណាទាំងអស់» Taehyung យកដៃមកឱបទ្រូងបែរមុខសម្លឹងមើលទៅក្តាមជ្រក់ដែលគេដាក់លក់ទាំងថាសៗហើយក៏លេបទឹកក្លឹកៗឃ្លាន
សឹងតែហារទឹកមាត់ហើយ ។

«ថេយ៍ កុំរឹងបានទេ?» គេធ្វើនេះព្រោះបារម្ភពីសុខភាណ
កូននៅក្នុងពោះបើពេលនេះ Taehyung មិនពពោះចង់ញ៊ាំអីក៏គេឲ្យញ៊ាំដែរ ។

«បងមិនដែលស្រទ្បាញ់អូនទេ មិនដែលសោះទ្បើយគ្រាន់តែក្តាមមួយក៏មិនឲ្យអូនញ៊ាំដែរ» មាឌតូចរៀបរាប់ទឹកភ្នែកក៏ហ៊ោរ មកឲ្យអ្នកលក់បែរទៅមើលមុខលាន់ ។

«ហឹម អូខេញ៊ាំក៏បាន! មីងឲ្យក្តាមមួយប្រអប់មក» មើលទៅឃើញដូចជាឃ្លានពេកក៏មិនដាច់ ។

«យ៊េ អូនអរគុណបង» Taehyung កញ្ជ្រោលមកឱបអ្នកជាប្តីទាំងសប្បាយចិត្តជាងឈ្នះបៀរទៀត ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now