ភាគ ៣៦

2.7K 151 1
                                    

  អ្នកទាំងអស់គ្នាទទួលអាហារពេលព្រឹកយ៉ាងសប្បាយរីករាយ និងឆ្ងាញ់ពិសារខុសតែពីគ្រួសារខាងនេះបន្ទាប់ពីឮព័ត៌មានហើយសឹងតែគាំងបេះដូង ។

«លោកបងនេះយ៉ាងម៉េចនឹង?» បន្ទាប់ពីមើលព័ត៌មានគេចាក់ផ្សាយតាមទូរទ័ស្សន៍ហើយ Ms.Oh ក៏រត់មកសួរប្តីយ៉ាងរហ័ស ។

«ក៏ដូចតែគេចាក់ផ្សាយនឹងហើយ» កាលពីម្សិលមិញពេលត្រទ្បប់មកពីអង្គប្រជុំគាត់មិនបាននិយាយអីប្រាប់ប្រពន្ធកូននោះគេគឺជ្រើសរើសយកការស្ងាត់ជំនួសវិញ ។

«ហើយចុះទ្រព្យសម្បត្តិយើង? មុខមាត់អូនបងឲ្យអូនយកទៅទុកនៅឯណា?» គាត់មាននាមជាជំទាវប៉ុណ្ណាណីគេស្គាល់ជាជំទាវដែលចិត្តល្អជួយដល់ជនក្រីក្រខំសាងកេរ្តិ៍ឈ្មោះមករាប់ឥទ្បូវឥទ្បូវក៏រលាយៗទាំងគ្រួសារ ។

«គេមិនបានមករឹបអូសត្រឹមរឿងប៉ុណ្នេះវាល្អណាស់ទៅហើយអូនកុំមកតម្បើងសរសៃកដាក់បង» Mr.Oh

«លោកប៉ា...» អស់ពីប្រពន្ធក៏ចូលកូនម្តង Eunbi រត់ចុះមកលឿនស្លេវ ។

«កូនឃើញព័ត៌មានហើយ? វាជាការពិត» មិនចាំឲ្យកូនស្រីសួរនាំ Mr.Oh ក៏ប្រាប់តែម្តងសឹមដើរលឿនទៅលើបន្ទប់បាត់ ។

«អ្នកម៉ាក់...» Eunbi

«បានហើយម៉ាក់ស្រ្តេសណាស់» Ms.Oh លើកដៃហាមឃាត់កូនមុននិងដើរទៅអង្គុយនៅលើសាទ្បុងយកដៃមក
ច្របាច់ថ្ងាស ។

ការដែលប្រព្រឹត្តអំពើខុសច្បាស់នេះគាត់បានប្រាប់ស្វាមីជាយូរមកហើយតែស្វាមីមិនបានយកចិត្តទុកដាក់ស្តាប់នឹងអំពើល្អរបស់គាត់ទ្បើយមានតែការឌឺដងបន្ថែម ។
______

បន្ទាប់ពីញ៊ាំអាហារពេលព្រឹកជុំគ្នាហើយ Taehyung ក៏ជួយរៀបចំអ្នកបម្រលមុននឹងដើរមកអង្គុយនិយាយលេងជុំគ្នានៅបន្ទប់ទទួលភ្ញៀវ ។

ពេលថ្ងៃក៏បានចូលមកដល់ Jungkook នឹង Taehyung ក៏លាឪពុកម្តាយទៅវិញដោយប្រាប់ថាទៅលេងផ្ទះរបស់អ្នកដន្លងរបស់ពួកគាត់ ។

«ធ្វើដំណើរតាមផ្លូវដោយសុវត្ថិភាពណាស់កូន Jungkook កុំបើកទ្បានលឿនពេក» Seojin ក៏ឆ្លៀតមកជូនដំណើរកូនទោះជាកូនៗចូលដល់ក្នុងទ្បានក៏ដោយ ។ 

«បាទ អ្នកម៉ាក់» Jungkook 

នាតាមផ្លូវទៅផ្ទះរបស់ប៉ាម៉ាក់ Taehyung  គឺអូអរជាងទៅផ្ទះប៉ាម៉ាក់របស់ Jungkook ឆ្ងាយណាស់មានគេលក់ម្ហូបអាហារច្រើនកកុះមិនថានំ ការ៉េម ភេសជ្ជៈ ។

«អូនចង់ញ៊ាំតែគុជ» Taehyung

«បានចាំបងរកមើលទិញឲ្យ» Jungkook មិនបានបដិសេធនឹងសំណើរប្រពន្ធទ្បើយ ។

នាយក៏ឆ្លៀតចុះទៅទិញតែគុជឲ្យប្រពន្ធដោយយកកម្រិតស្ករទាបបំផុតព្រោះខ្លាចប៉ះពាល់ដល់កូន ។ ពេលទិញហើយក៏បើកទ្បានបន្តទៅផ្ទះរបស់ប៉ាម៉ាក់ប្រពន្ធ ។

#Villa's Kim

មកដល់ផ្ទះរបស់ត្រកូលគីមក៏មិនតូចប៉ុន្មានដែរមានសួនច្បារ អាងទឹកតូចមួយតាមធម្មតាហើយក៏មានចំណតទ្បានអាចនិយាយបានថាផ្ទះមួយនេះរៀបចំទ្បើងមុខមាត់របស់គ្រួសារគេ ។

ចូលមកដល់ក្នុងផ្ទះក៏ស្ងាត់ឈឹងមើលម៉ោងទៅពេលនេះចំពេលនាយថ្ងៃត្រង់ល្មមតែម្តងទើប Taehyung ដើរទៅផ្ទះបាយទាំងញញឹម ។

«សួស្តីអ្នកទាំងអស់គ្នា» Taehyung អើតក្បាលតាមមាត់ទ្វា ។

«កូនថេយ៍» អ្នកម៉ាក់បែរមកទាំងច្បាស់ការគឺរំភើបខ្លាំងណាស់ ។

«កូននឹងអ្នកម៉ាក់ណាស់» Taehyung

«ម៉ាក់ក៏នឹកកូនដែរសំណព្វចិត្ត សឺតៗ» អ្នកស្រី Kim Seohyun ថើបថ្ពាល់កូនខ្សឺតៗព្រោះខានជួបពីរបីខែមកហើយ ។

«ជំរាបសួរលោកប៉ាអ្នកម៉ាក់» Taehyung

«ចាស៎ លើកដៃថ្វាយព្រះ» Seohyun

«មោះ បងអង្គុយញាំបាយជុំគ្នា» លោក Kim Hanbin ជាឪពុករបស់ Taehyung ផ្ទាល់ ។

«បងប្រុស» Kim Taeil ជាប្អូនប្រុសចុងរបស់ Taehyung មកទល់ពេលនេះគេមានអាយុ 15 ឆ្នាំហើយ ។

«សុខសប្បាយទេ» Taehyung ដាក់ខ្លួនអង្គុយជិតប្អូនគេមិនដែលខឹងស្អប់ Taeil ទេ ពរោះម៉ាក់គេប្រាប់ថាក្មេងគឺគ្មានកំហុសក្មេងមិនដឹងអីទ្បើយក្មេងជាក្រដាសដែលមនុស្ស ចាស់ផលិតមកបើគូសវាបានស្អាតវាប្រាកដជាមានតម្លៃថ្លៃដូចជាគំនូរដែលគេគូរលើក្រដាសនោះប៉ុន្តែបើក្រដាសនោះ
ប្រលាក់ដោយមានកាហ្វេកំពុបលើវាគឺគ្មានតម្លៃទ្បើយ ។

ត្រទ្បប់ទៅកាល 12 ឆ្នាំមុនគេមានអាយុ  13 ឆ្នាំពេលដឹងថាឪពុកមានស្រីក្រៅដល់ថ្នាក់មានកូនគេពិតជាឈឺចាប់ណាស់តែពេលនេះអ្វីៗក៏ចប់ព្រោះម្តាយ Taeil ស្លាប់ដោយសារជំងឺ បាត់ទៅហើយ ។

[ កុំចិត្តអាក្រក់ដាក់ក្មេងមិនដឹងអី ]

To Be Continued 🤍

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Où les histoires vivent. Découvrez maintenant