ភាគ ១០

3.8K 219 0
                                    

នៅលើកោះដែលមានមនុស្សមិនដល់ជា ២០ នាក់ផងពួកគេក៏អង្គុយនិងដើរលេងកន្លែងខុសៗគ្នាព្រោះតែទីនេះពិតជាធំណាស់ហើយបែរទៅខាងណាក៏ស្អាតដែរ ។

«បងថាយើងជួលកន្ទេលគេមកអង្គុយក្រោមដើមដូងនេះយ៉ាងម៉េចដែរ ?» ជុងហ្គុកផ្តល់មតិយោគបល់ព្រោះដើមដូងនេះធំគួរសមអាចបាំងពីរនាក់គេជិត ។

«អូនតាមបង» ថេយ៉ុង

«ត្រូវកាលកន្ទេលទេអ្នកកំលោះ ?» អ៊ំម្ចាស់តូបក៏ដើរមកសួរនាំទៅកាន់ភ្ញៀវ ។

«យកកន្ទេលមួយមកអ៊ំខ្ញុំអង្គុយនៅទីនេះ» ជុងហ្គុកចង្អុលទៅកន្លែងបម្បិញមិញ ។

«ចាស៎ សូមចាំមួយភ្ឦេតណា៎» អ៊ំស្រីញញឹមស្រស់មុននិងរត់ទៅយកកន្ទេល ។

«អូនក្តៅមែនទេ ? ទៅឈរនៅទីនោះវិញ» មាឌតូចជាមនុស្សចាញ់ក្តៅណាស់បើនៅក្រោមកណ្តាលថ្ងៃពេកធ្វើឲ្យស្បែកគេទ្បើងក្រហមហើយអាចនិងដល់ថ្នាក់ចេញកន្ទួលៗទៀតផង ។

«អូនមិនបានយកក្រែមការពារកម្តៅថ្ងៃមកធ្វើយ៉ាងម៉េចទៅ ?» ថេយ៉ុងយកដៃមកជូតញើសដែលហូរមកតក់ៗចេញថ្ងៃក៏រះរាងខ្ពស់ដែលហើយ ។

«បងមានអូនយករបស់បងប្រើសិនទៅ» ជុងហ្គុក

«អ្នកកំលោះអ៊ំដាក់នៅទីនេះណា» អ៊ំស្រីមកកាត់ការនិយាយស្តីរបស់ពួកគេ ។ គាត់បានក្រាលកន្ទេលនៅក្រោមដើមដូងដ៏ធំនោះ ។

«បាទ អរគុណអ៊ំតែបន្តិចទើបខ្ញុំកម្ម៉ង់បាយម្ហូបអ៊ំណា» នាតាមកន្លែងមួយៗពេលដែលជួលកន្ទេលគេអង្គុយគឺត្រូវតែកម្ម៉ង់ម្ហូបគេតែដោយសារពួកគេទើបតែញ៊ាំអីហើយទើបលើកពេលវិញ ។

«ចាស៎ បាន» អ៊ំស្រីញញឹមមុននិងដើរចេញទៅវិញ ។

«អូនអង្គុយចុះមកបងលាបឲ្យ» ជុងហ្គុកទាញគេឲ្យមកអង្គុយមុននិងយកក្រែមការពារកម្តៅថ្ងៃដូចជាជែលដែលនាយលាបរាល់ដងមកលុញនៅលើដៃរបស់ថេយ៉ុង ។

«លាប sunscreen ឲ្យអូនផង» ថេយ៉ុងញញឹមខ្ជឹបគេយកទ្បេការពារកម្តៅថ្ងៃចេញពីថង់មក ។

«បងអីឲ្យទេពេលប្រើបងហើយ ?» នាយងើបមកមើលមុខមាឌតូចតែថ្ងៃកំពុងតែលាបក្រែមការពារកម្តៅថ្ងៃឲ្យគេ ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now