រឿង: ប្រពន្ធលោកមេបញ្ជាការ (En...

By LieNie111

148K 8.8K 58

Jeon Jungkook | Kim Taehyung More

ផ្តើមរឿង
ភាគ ១
ភាគ ២
ភាគ ៣
ភាគ ៤
ភាគ ៥
ភាគ ៧
ភាគ ៨
ភាគ ៩
ភាគ ១០
ភាគ ១១
ភាគ ១២
ភាគ ១៣
ភាគ ១៤
ភាគ ១៥
ភាគ ១៦
ភាគ ១៧
ភាគ ១៨
ភាគ ១៩
ភាគ ២០
ភាគ ២១
ភាគ ២២
ភាគ ២៣
ភាគ ២៤
ភាគ ២៥
ភាគ ២៦
ភាគ ២៧
ភាគ ២៨
ភាគ ២៩
ភាគ ៣០
ភាគ ៣១
ភាគ ៣២
ភាគ ៣៤
ភាគ ៣៥
ភាគ ៣៦
ភាគ ៣៧
ភាគ ៣៣
ភាគ ៣៨
ភាគ ៣៩
ភាគ ៤០ (បញ្ចប់)

ភាគ ៦

4.8K 279 0
By LieNie111

  អ្នកទាំងពីរអង្គុយនៅលើវាលខ្សាច់សម្លឹងមើលទៅព្រះអាទិត្យដែលរៀបលិចនោះ ។ ស្នាមញញឹមរបស់ Taehyung ចាប់ផ្តើមលិចទ្បើងនៅលើរង្វង់បន្តិចម្តងៗ ។

«អូនចូលចិត្តទេ ?» Jungkook

«មានអារម្មណ៍ថាស្រស់ស្រាយណាស់» Taehyung

«បងនឹងឧស្សាហ៍នាំអូនមក» គួរតែដល់ពេលហើយមែនទេដែលនាយត្រូវយកចិត្តទុកដាក់ជាមួយប្រពន្ធតូចម្នាក់នេះ ? នាយហាក់បីដូចជាមានអារម្មណ៍ថាខ្លាចបាត់បង់គេណាស់ ។ 

«មិនបាច់ទេអូនដឹងថាបងរវល់» Taehyung មិនបាននិយាយបែបឌឺដងនោះទេគឺនិយាយពិតមែនគេមិនចង់រំខាននាយពេកទ្បើយគេក៏ចេះរអៀសចិត្តដូចគ្នា ។

«អត់ទេពេលនេះមកយល់ហើយបងគួរតែយកចិត្តទុកដាក់ជាមួយអូនឲ្យបានច្រើនជាងនេះព្រោះអូនជាប្រពន្ធបង ជាមនុស្សដែលស្រទ្បាញ់បងខ្លាំងជាងគេ» Jungkook

«អីយ៉ា រំភើបណាស់លោក Jeon» Taehyung ពិតជាអត់រំភើបចិត្តមិនបានពេលឮសម្តីអស់ទាំងនេះចេញពីមាត់របស់លោកប្តីដ៏សែនសោះកក្រោះ ។

«បងនិយាយមែនណា Tae» ឃើញមាឌតូចដូចជាសើចៗក៏ធ្វើឲ្យនាយឱនចិត្តដូចគ្នាព្រោះគិតថាមាឌតូចលេងសើចជាមួយនាយ ។

អ្អេស៎ តែថានេះគ្រាន់តែមាឌតូចនិយាយប៉ុណ្ណោះសោះនាយក៏ខឹងឬ ? ចុះទម្រាំពេលដែលនាយថាឲ្យគេ មិនខ្វល់ខ្វាយពីគេ តើមាឌតូចខឹងគេប៉ុណ្ណាទៅ ? លោកអើយគ្រាន់តែគិតដល់រឿងនេះនាយក៏ខឹងខ្លួនឯងភ្លាម ។

«អ៊ីចឹងបងនិយាយមុននេះព្រោះតែដឹងថាខ្លួនឯងខុស ? បើបងធ្វើបែបនេះវាដូចជាបង្ខំអ៊ីចឹងណា Jung មិនបាច់កែប្រែខ្លួនដើម្បីអូនទេព្រោះទោះជាខំយ៉ាងណាក៏ពេលខ្លះបងមិនអាចផ្តល់សេចក្តី
ស្រទ្បាញ់ពិតប្រាកដ ចេញពីចិត្តមកដែរ» មាឌតូចនិយាយពន្យល់ទៅរាងក្រាស់ជាមួយស្នាមញញឹមខ្សោះព្រោះដូចជាមានអារម្មណ៍ថាហត់អស់កម្លាំងយ៉ាងម៉េចមិនដឹងទេ ។

«មិនមែនទេ Tae ពេលនេះបងទើបតែដឹងថាខ្លួនឯងជាប្តីដ៏
អាក្រក់មួយសម្រាប់អូន បងមិនបានបំពេញកាត្វកិច្ចជាប្តីល្អសម្រាប់អូនម្តងណានោះទេ Tae បងពិតជាខឹងនិងខ្លួនឯងណាស់ដែលមើលរំលងអូន មើលរំលងមនុស្សដែលស្រទ្បាញ់បងខ្លាំង បងពិតជាសុំទោសពិតមែនណា អូនច្បាស់ជាឈឺចាប់ណាស់ហើយ» Jungkook យកដៃមាឌតូចមកអង្អែលថ្នមៗបើក្រសែរភ្នែកស្រទន់មានពន្លឹចែងចាំងទៅកាន់មាឌតូច ។

«អ្ហឹក អូនមិនដែលគិតថាបានឮពាក្យនេះចេញពីមាត់បងនោះទេ Jung ពិតជារំភើបណាស់» មាឌតូចរលីងលោងក្រោយពីស្តាប់សម្តីទាំងអម្បាលមាណរបស់លោកប្តីជាទីស្រទ្បាញ់ពេញបេះដូង ។

គេធ្លាប់គិតថាគេគ្មានតម្លៃសម្រាប់ឲ្យនាយមើលឃើញនិងត្រូវមកយកចិត្តទុកដាក់នោះទេតែការគិតរបស់គេគឺខុសទាំងស្រុង ! តាមពិតទៅលោកប្តីក៏ស្រទ្បាញ់គេដែរតែគ្រាន់តែយកការងារ
មកបាំងមុខប៉ុណ្ណោះទើបធ្វើឲ្យមើលស្នេហាមិនឃើញមួយពេល ។

«ហេតុអ្វីក៏ឲ្យយំក្មេងឆ្កួត !» Jungkook យកដៃមកវៀសទឹកភ្នែកគេចេញហើយសើចតិចៗចំមែនប្រពន្ធគេនេះ ។

«អូនស្រទ្បាញ់បងណាស់លោកប្តី» Taehyung ស្ទុះចូលមកឱបគេទាំងកម្រោលទឹកភ្នែកក៏ស្រក់ចុះមកលើកនេះយំព្រោះក្តីរំភើប សប្បាយរីករាយ មិនមែនកើតទុក្ខ ឈឺចិត្តឬឱនចិត្តដូចជាលើកមុនៗទ្បើយ ។

«បងក៏ស្រទ្បាញ់អូនដូចគ្នាប្រពន្ធដ៏ល្អរបស់បង» Jungkook លើកដៃមកឱបក្រសោបគេវិញព្រមទាំងដៃមកអង្អែលខ្នងគេថ្នមៗហើយសើចក្បាលគេស្រាកៗ ។

«កុំទុកអូនចោលទៀតណា អូនពិតជាឯការណាស់ អ្ហឹកៗ» គេស្អប់ការដែលរស់នៅម្នាក់ឯង ស្អប់ពេលដែលគ្មានអ្នកមកចាំឱបលួងលោមពេលភ្លៀង ពេលយំពិតជាស្អប់ខ្លាំងណាស់ ។

«បងសន្យាថាមិនទុកអូនចោលទៀតនោះទេ សុំទោសផង» នាយទន្ទេញពាក្យសុំពេលឮសម្តីរបស់ Taehyung នាយកាន់តែមានអារម្មណ៍ថាខ្លួនឯងអាត្មានិយមណាស់មិនសាកសមជាមួយនឹង Taehyung បន្តិចណាាទ្បើយ ។

«បងសន្យាហើយបើទុកអូនចោលទៀតអូនច្បាស់ជាលែងបងចោលមិនខាន» Taehyung

«គ្មានថ្ងៃនោះ» ពាក្យដែលថាលែងគ្នារបស់ Taehyung ហាក់បីដូចជាមានឥទ្ធិពលមកលើខ្លួននាយជាខ្លាំង នាយចាប់ផ្តើមខ្លាចហើយថាវានឹងកើតទ្បើយ ។

នាយក៏សូមស្បថហើយសន្យាជាមួយនិងខ្លួនឯងថាមិនឲ្យរបូត Taehyung ចេញពីដៃទ្បើយ នាយនិងមើលថែគេ ហាមឃាត់គេដោយការយកចិត្តទុកដាក់និងផ្តល់ក្តីស្រទ្បាញ់ឲ្យ ។

Taehyung ញញឹមខ្ជឹបសឹងតែបបូរមាត់រលាយចូលគ្នាពេលឮពាក្យសម្តីខ្លាចបាត់បង់របស់លោកប្តីវាក៏ឲ្យគេរំភើបជាខ្លាំងហើយក៏យល់ថា Jungkook ពិតជាខ្លាចបាត់បង់គេដូចគ្នា ។

«អូនថាយប់ហើយយើងត្រទ្បប់ទៅផ្ទះវិញទៅ» Taehyung

«មិនបាច់នោះទេយើងនៅដើរលេងទីនេះពីរ បីថ្ងៃសិនទោចាំទៅវិញ» Jungkook

«ចុះការងារបង ?» Taehyung សួរទាំងមាបចម្ងល់នេះមិនរវល់ទេឬ ?

«ពេលនេះយើងមកដើរលេងមិនគួរនិយាយរឿងការងារទេ» Jungkook

«អូខេ ហិហិ» Taehyung សើចតិចៗបញ្ចេញភាពគួរឲ្យ
ស្រទ្បាញ់មក ។

អ្នកទាំងពីរក៏បានទ្បើងទ្បានបើកបន្ទាប់ពីមេឃចាប់ផ្តើមងងឹតហើយ ។ Jungkook បានជ្រើសរើសរីស៊តដែលនៅជិតមាត់សមុទ្រជាពិសេសព្រោះបានកក់មុនពេលមក ។ នាងនឹងចំណាយពេលវេលានៅទីនេះជាមួយប្រពន្ធសម្លាញ់ចិត្ត ។

[ ដូចហាន់នីម៉ូន >< ]

To Be Continue 🌟

Continue Reading

You'll Also Like

33.1K 1.6K 42
ស្នេហាដែលផ្ដើមចេញពីការមិនដែលសូម្បីតែស្គាល់មុខគ្នាទាល់តែសោះពេលវេលាត្រឹមតែមួយយប់ក៏បានធ្វើអោយពួកគេទាំងពីរមានរឿងដែលមិនអាចបំភ្លេចបាន។ 7ឆ្នាំក្រោយពួកគេទាំង...
282K 27K 62
[ COMPLETE ] " ត្រូវហើយ អាពាហ៍ពិពាហ៍របស់ពួកយើង ចងភ្ជាប់ជាមួយពាក្យថាលក្ខខណ្ឌ លក្ខខណ្ឌតម្រូវឲ្យអូនស្រឡាញ់បង លក្ខខណ្ឌតម្រូវឲ្យអូនទទួលបានភាពកក់ក្ដៅពីបង ល...
1K 123 5
Taehyung x Jungkook ឈ្មោះរបស់អូននៅលើមាត់របស់បង ការចងចាំរបស់អូនស្ថិតក្នុងខួក្បាលរបស់បង អនុស្សាវរីយ៍ទាំងប៉ុន្មានគឺនៅក្នុងបេះដូងរបស់បង។
160K 10.1K 50
"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស...